ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹក​ប្រាសាទ​ព្រះឥន្ទ្រកោសីយ៍ K.២៦២ ផ្ទាំងខាងជើង (ភាគ១)

សិលាចារឹក​ប្រាសាទ​ព្រះឥន្ទ្រកោសីយ៍ K.២៦២ ផ្ទាំងខាងជើង (ភាគ១)

ប្រាសាទព្រះឥន្ទ្រកោសិយ ​ស្ថិតនៅក្នុងវត្តព្រះឥន្ទកោសីយ៍ មានទីតាំងក្នុងភូមិ​ទ្រាំង​ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយផ្អែកលើស្ថានភាពភូមិសាស្ត្រ​ ទីតាំងវត្តនេះស្ថិតនៅខាងលើនៃខ្សែទឹកហូររបស់ស្ទឹងសៀមរាប អ្នកស្រុកហៅឈ្មោះវត្ត​នេះ​ថា «វត្តលើ»។ កន្លងមក AMS អរិយធម៌ខ្មែរ បានចុះផ្សាយអត្ថបទ​ស្ដីពី «វត្តព្រះឥន្ទ្រកោសីយ៍» ដោយលោកបណ្ឌិត ញឹម សុធាវិន្ទ រួចម្ដងហើយ ដោយផ្ដោតលើស្ថានភាព ទិដ្ឋភាពទូទៅនៃប្រាសាទ​និងសិលាចារឹក។ លោកអ្នកអាចអានលម្អិតតាមរយៈតំណភ្ជាប់នេះ៖ https://ams.com.kh/khmercivilization/detail/6079។ អត្ថបទសិក្សាសិលាចារឹកនៅប្រាសាទ​នេះ មានពីរ គឺសិលាចារឹកចុះលេខ K.២៦២ (ចារនៅលើ​មេទ្វារ ជាភាសាខ្មែរចំនួន២ផ្ទាំង) និង K.២៦៣ (ចារនៅលើសសរស្តម្ភ មាន៤មុខ ជាភាសាសំស្ក្រឹតនិងខ្មែរ) បានចុះផ្សាយជាភាសាបារាំង ដោយលោក ហ្ស៊ក សេដែស នាឆ្នាំ​១៩៥២ ក្នុងសៀវភៅ​សិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៤ ពីទំព័រទី​១០៨ ដល់ទី១៣៩។ នៅក្នុងអត្ថបទនេះវិញ នឹង​លើ​យ​កសិលាចារឹកដែលចារជាភាសា​ខ្មែរ​បុរាណ នៅលើមេទ្វារខាងជើងនៃប្រាសាទ មកបង្ហាញ​ជូនលម្អិត។

ហោជាងនិងផ្ដែរប្រាសាទព្រះឥន្ទ្រកោសីយ៍

ប្រាសាទនេះ​​ នៅសល់ប្រាង្គសំខាន់ចំនួនពីរ ដែលស្ថិតនៅ​ខាងកើតព្រះវិហារ។ ប្រាង្គខាងត្បូងជាប្រាង្គសំខាន់ មានទំហំធំ និងវិចិត្រជាង​ប្រាង្គខាងជើង។ ទីតាំងនេះ មាន​ឈ្មោះបុរាណថា «ទ្វិជេន្ទ្របូរ» ជា​ប្រាសាទ​ព្រះនារាយណ៍ ដែលសាងឡើងដោយព្រាហ្មណ៍​ឈ្មោះ «ទិវាករភដ្ដ» ដែលបានរៀបការជាមួយព្រះនាង «ឥន្ទ្រលក្ស្មី» ជាព្រះបុត្រី​របស់​ព្រះបាទស្រីរាជេន្ទ្រវម៌្មទេវ។ នៅប្រាង្គខាងត្បូង មាន​សិលាចារឹកចារជាភាសា​ខ្មែរ​​សម័យ​អង្គរ​ នៅលើមេទ្វារទាំង​ពីរ។ នៅលើមេទ្វារ​ខាងជើង​ មាន​អត្ថបទ​ចំនួន​៣៥បន្ទាត់ ដែលអត្ថន័យសំខាន់គឺ នៅមហាសករាជ​ឆ្នាំ​៨៩០ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ​៩៦៨ មាន​​ព្រះ​រាជបញ្ជារបស់ព្រះមហាក្សត្រ ដែលពុំមានបញ្ជាក់ព្រះនាម ប៉ុន្ដែតាមកាលបរិច្ឆេទនោះ គឺ​ត្រូវនឹង​ព្រះបាទស្រីជ័យវម៌្មទេវទី៥ ទ្រង់ត្រាស់ឱ្យ​ធ្វើបញ្ជី​ទេវទ្រព្យ​ អ្នកបម្រើ​ និង​ដីធ្លី របស់​ប្រាសាទ​ទ្វិជេន្ទ្របូរ ដើម្បីប្រគល់​ឱ្យស្ដេញកុលបតី។ ទេវទ្រព្យនោះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ពោលគឺមានគ្រឿងកេតនភណ្ឌរបស់ព្រះនារាយណ៍ (សង្ខ ចក្រ ដំបង និងដុំផែនដី), គ្រឿង​អលង្ការ​របស់ប្រតិមាព្រះ​ភគវតី​របស់ព្រះនារាយណ៍ ដែលរូប​នោះ​ក៏ជាតំណាងឱ្យ​ព្រះនាង​ «ឥន្ទ្រលក្ស្មី», ទ្រព្យសម្បត្តិប្រើប្រាស់ក្នុងប្រាសាទ (មានដូចជា ព្រះសលៀងសិវិកា ឆត្រ បាំងសែង ជាគ្រឿងសម្រាប់ដង្ហែទេព និងវត្ថុសម្រាប់ប្រើប្រាស់ក្នុងកិច្ចពិធីផ្សេងៗទៀតជាច្រើនមុខ) និង​ចុងក្រោយ​ជា​បញ្ជី​ឈ្មោះអ្នកបម្រើប្រុសស្រី។ អ្នកបម្រើ​ស្រី មានមួយចំនួន​មានកូនផង។ នៅខាងចុងអត្ថបទ មានបញ្ជាក់អំពី​ចំនួន​សរុបអ្នកបម្រើ​ក្មេងចាស់ប្រុសស្រី មានចំនួន១៧១​នាក់។

អត្ថបទដើមជាអក្សរខ្មែរទំនើប

សិលាចារឹកប្រាសាទព្រះឥន្ទ្រកោសិយ K.២៦២  មេទ្វារខាងជើង

(ប.១) ៨៩០ឝកបូណ៌្នមិជ្យេឞ្ឋនុមាន៑វ្រះឝាសនធូលីវ្រះបាទធូលីជេង៑ (ប.២) វ្រះកម្រតេង៑អញ៑បិប្រេបាញ្ជីយទេវទ្រវ្យនុវខ្ញុំភូម្យាករវ្រះកម្រតេ (ប.៣) ង៑អញ៑អាយទ្វិជេន្ទ្របុរបិប្រគល្ភតស្ដេញ៑កុលបតិ•មកុដ១ថ្មោតគិ១រណមទ៌្ទណ​១ជ្ល្វាញ៑ (ប.៤) ២ថ្មោតគិ២កុន្ទល២ឝង្ខ១ចក្រ១គទា១ធរណី១កង្កន១មុក្ដីជុំសុវណ៌្នកវច១ថ្មោតគិ៩-១​ (ប.៥) វ្រះវសន១កដក៤ចនច្យាន៑៤ថ្មោតគិ៤ចុរី១នៅបុរ១នាប្រាកស្នាប៑កវច១ស្នាបវ្រះវាសន​១ (ប.៦) ស្នាបគទា១ស្នាបប្រណាល១មាត្រា១អាសន១សំវារ៑មាស៑១ខ្សេ៤ថ្មោតគិ៥នាវ្រះកម្រតេង៑អញ៑(ប.៧)​ ភគវតីយមកុដ១រណមទ៌្ទណ១ជ្ល្វាញ៑២ថ្មោតគិ២កុន្ទល២កន្ថី១ឝ្រីវត្ស១ឧទរវន្ធ១កេយូរ២កដ (ប.៨) ក២ចន៑ច្យាន៑២ថ្មោតគិ២នៅបុរ២វ្រះតរា១ថ្មោតគិ១មាស៑បំនេះ៣ថ្មោ១•ឝិវិកា១គុរុទ៤តគិឝ្វេត២ (ប.៩) រឝ្មីវារ២កនកទន្ទ៤បតុល២០-៩ជ្ល្វាញ៑ប្រាក២ខ្លាស៑១វៅទិប្រាក៑១វថ៌ណីហនិរ១នូទិក៑ហនីរ (ប.១០) ២ភាជនវារ១ភាជអ្រុង៑២ភាជនឆ្មារ៑៦កមន្ទលូ១យជ្ញកោឝ១កលឝ១អឃ៌្យ១ឝរាវ១ខាល (ប.១១) ប្រាក៑៤អឃ៌្យបាទ្យ៦នូចោក៑១តន្លាប៑សំកូ១តន្លាប៑ហនិរ១តន្លាប៑២អាទឝ៌្ឝណប្រាក៑១រុប្យបតិ (ប.១២) គ្រហ១ឝុក្ដីវត៑ប្រលុង៑១វត៑ឆ្មារ៑១ចិរាធូប១ឆ្នាប៑១អធ៌ឝង្ខ១នេះស្យង៑ប្រាក្ក•បទ្ម២បតុល៦ (ប.១៣) បាទ្យសោត៑២វៅទិចាំទាង៑ប្រាក៑១វៅទីស្រះ៧តាម្រករណ២ស្ពោក៑១០កទាហ១០លង្គៅជេង៑១ប (ប.១៤) ទិគះ​៣កមន្ទលូ១អស្ថារិកា១បាទលិ១ខាលបញ្ចយជ្ញ៥អឃ៌្យ១គរោប៑បញ្ចយជ្ញនេះស្យង៑ល (ប.​១៥) ង្គៅវលកា១វស៑១ថ្ប្វង៑៧ខាល៑បញ្ចគវ្យ៤វៅទិ១កមន្ទលូ៧ទន្ទាគ្រ២នេះស្យង៑សំរិ​ត​•នោង៑ចិន (ប.១៦) ៣ថ្មោបិបស៑៤ចន្ទនកំនត៑១០-៤ឝង្ខ២តម្រេក៑ខ្មៅជ្យង៑៥តម្រេក៑សោ​​ជ្យង៑៥ផ្នាង្តិគ្វរនុទិក៑មា (ប.១៧) ស១បន៑ឯង៑វិកដ១ទៅបនុសុម១កាឞ្ឋទ្រវ២មញ្ជូឞ២៙តម្រ្វាច៑ឃោកន្ទេង៑ឃោកំបញ៑ឃោសំអ (ប.១៨) ប៑ឃោបន្ហេំឃោជ្រនេយ៑ឃោវ្រហ្មឃោអម្ឫតឃោកន៑អាឃោអនាយឃោកំបញ៑ឃោកន៑ (ប.១៩) សឃោកំវ្រៅឃោសំអប៑សោត៑ឃោសំវារ៑សោត៑ឃោសំអប៑សោត៑ឃោថ្កេឃោកន្តុរ៑ឃោ (ប.២០) ផ្នោសឃោកន្សាតឃោឝ្រីឃោថ្គោត៑ឃោកំបុរ៑ឃោបន្ហេំឃោវ្រហ្មឃោចាំបឃោធម៌្ម (ប.២១) ឃោកំវិត៑ឃោកំប្រោត៑ឃោតីថ៌ឃោសរាច៑ឃោថ្លេំឃោហរិឃោសរាច៑សោត៑ឃោអង្គា (ប.២២) រឃោថ្អ្យក៑ឃោបង៑ហាង៑ឃោអថ៌កឃោថ្អ្យក៑សោត៑ឃោសំវារ៑សោត៑ឃោបន្ទាន៑ឃោបលេ (ប.២៣) កឃោអម្ឫតឃោថ្អ្យក៑សោត៑ឃោចំហោយ៑•ឃោត្រីកូលឃោអ្នន្តឃោឝ្រីផ្សមឃោ៤០-៦តៃម (ប.២៤) ត្តញតៃកន៑អក្ក្វន២តៃមាលតិក្វន២តៃភទ្រក្វន២តៃផ្នោស៑តៃថ្មាស៑ក្វន៑២តៃកំបញ៑ក្វន៑១ (ប.២៥) តៃ​ខ្មៅក្វន១តៃកំវ្រៅតៃថ្អ្យក៑តៃខ្ញុំតៃឆ្បោង៑តៃកន៑ហ្យង៑ក្វន៑១តៃខ្នេត៑តៃស្នុំក្វន៑៣តៃកំ (ប.២​៦​) វ្ឫកតៃកញ្ជុង៑តៃកន៑រៅតៃសំអប៑តៃឝ្រេឞ្ឋតៃកំប្រា្វត៑តៃលង៑វេង៑តៃកំបិត៑ក្វន៑២តៃប្រា (ប.​២៧) ក្វន៑១តៃសំអប៑សោត៑ក្វន៑២តៃបំនង៑ក្វន៑៣តៃថ្លេំក្វន៑១តៃកន៑រុន៑តៃកន្សោតៃបន្ទាន៑តៃកន៑អាតៃ (ប.២៨) –តៃស្រងេតៃខ្ជូសោត៑តៃកញ្ចាន៑តៃកំវ្រាំតៃកញ្ជន៑តៃបវិត្រតៃកំវៃតៃភា​ជន​តៃកលអ (ប.២៩) ហតៃខ្ញុំវ្រះតៃចាម្បតៃកន៑រៅតៃកន្ធេង៑តៃផ្ឯំតៃវ្រហ្មតៃកំភាច៑តៃកន្តេំតៃលង្គាយ៑តៃរោទ្រតៃ (ប.៣០) កន្តេំសោត៑តៃកញ្ជាតៃកំប្រ្វាត៑តៃភារតីក្វន២តៃកន៑រៅសោត៑ក្វន៑២តៃបន្ទាន៑ក្វន៣តៃកំវ្រៅក្វ (ប.៣១) ន២តៃមិឞិះតៃលបិះតៃកំវង៑តៃកន្សោក្វន៑១តៃសហេតុតៃបេល៑តៃទរិត៑តៃកំវៃក្វន៑១•តៃឆ្បោ (ប.៣២) ង៑តៃបរោង៑តៃកំប្រា្វត៑ក្វន៑១តៃថ្អ្យក៑ក្វន៑២តៃឆ្នេំតៃភាជនក្វន១តៃកំបិត៑ក្វន៑២តៃខ្មៅក្វន១ (ប.៣៣) តៃកំវ្រៅក្វន៑២តៃបន្ទាន៑ក្វន៑២តៃកំប្រ្វាត៑សោត៑ផ្សមតៃ៦០-១០-៦ផ្សបក្វន៤០-១ឃោធម៌្មឃោកំ (ប.​៣៤) ភូឃោឝ្រេឞ្ឋឃោកន្សាត៑ឃោសរាច៑ឃោអម្ឫតឃោកញ្ជុន៑ឃោថ្អ្យក៑ផ្សម៨ផ្សំផោង (ប.​៣៥) សវាលវ្ឫទ្ធ១០០-៦០-១០-១៙

អត្ថទចម្លងសិលាចារឹកប្រាសាទព្រះឥន្ទ្រកោសីយ៍ K.២៦២  មេទ្វារខាងជើង

អត្ថបទប្រែសម្រួល

(១-៣) មហាសករាជឆ្នាំ៨៩០ ពេញបូណ៌មី ខែជេស្ឋ នូវមានព្រះរាជសាសន៍នៃធូ​លី​ជើង​ព្រះគម្ដែងអញ គប្បីប្រើ​ឱ្យចុះបញ្ជី​ទេវទ្រព្យ​ ខ្ញុំបម្រើ​ និងភូម្យាករព្រះគម្ដែងអញ​នៅ​ទ្វិជេន្ទ្របូរ ដើម្បីប្រគល់​ដល់ស្ដេញកុលបតី។

(៣-៦) មកុដ១(ដាំ)ត្បូងថ្ម​១(គ្រាប់) ដំបងចម្បាំង១ ជន្លួញ២(ដាំ)ត្បូងថ្ម២(គ្រាប់) ក្រវិលទុំហូ២ សង្ខ១ ចក្រ១ ដំបង១ ដុំធរណី១ កងកន់១ ក្រោះមាសដាំកែវមុក្តាជុំ១(ដាំ)ត្បូងថ្ម៩(គ្រាប់ចំនួន)១ ព្រះពស្ត្រ១ ខ្សែដៃកដក១ ចិញ្ចៀន៤(ដាំ)ត្បូងថ្ម៤(គ្រាប់) កាំបិតស្នៀតចុរី១ ចង្ក្រង់ជើង១។ វត្ថុ(ធ្វើពី)ប្រាក់(មាន)៖ ស្នាប់ក្រោះ១ ស្នាប់ព្រះពស្ដ្រ១ ស្នាប់ដំបង១ ស្នាប់ស្នានទ្រោនី១ ក្រវិលមា​ត្រា​១​ អាសនៈ១ សង្វារមាស១ ខ្សែ៤(ដាំ)ត្បូងថ្ម៥(គ្រាប់)។

(៦-៨) (ទ្រព្យ)នា(ប្រាសាទ)​ព្រះគម្ដែងអញភគវតី​(មាន) មកុដ១ ដំបងចម្បាំង១ ជន្លួញ២(ដាំ)ត្បូងថ្ម២(គ្រាប់) ក្រវិលទុំហូ២ ខ្សែក១ អលង្ការស្រីវត្ស១ ក្រវាត់ទ្រូង១ កងដៃ២ ខ្សែដៃ២ ចិញ្ចៀន២(ដាំ)ត្បូងថ្ម២ ចង្ក្រង់ជើង២ ព្រះតរា១(ដាំ)ត្បូថ្ម១(គ្រាប់) មាស៣បំនេះ  ត្បូងថ្ម១(គ្រាប់)។

(៨-១៧) ព្រះសលៀងសិវិកា១ (មានរូប)គ្រុឌ៤ និងស្វេត(ឆត្រ)២(ដើម) បាំងសែង​២ ដំបង​មាស៤(ដើម) ហឹប២៩ ជន្លួញប្រាក់២ កន្លាស់១ ថូវៅទិប្រាក់១ ថូវថ៌ណី(ធ្វើពី)ហនិរ១ នូទឹក(ធ្វើពី)ហនិរ២ ភាជន៍វារ១ ភាជន៍ធំ១ ភាជន៍តូច១ ថូកមណ្ឌលូ១ គម្របយជ្ញ១ ថូក្លស់១ ថូអឃ៌្យ១ ស្រាពក៍១ ផ្ដិតខាលប្រាក់៤ ថូអឃ៌្យមានជើង(ចំនួន)៦ ផ្តិលបណ្ដែត១ តន្លាប់សំកូ១ តន្លាប់ហនិរ១ តន្លាប់២ កញ្ចក់ប្រាក់១ កន្ថោរស្ដោះប្រាក់១ (ខ្សែ)ក្រវាត់សុក្ដីធំ១ (ខ្សែ)ក្រវាត់(សុក្ដី)តូច១ (ថូ)ចិរា(សម្រាប់ដោត)ធូប១ ក្រចាប់១ អឌ្ឍសង្ខ១។ ទាំងនេះសឹងតែជាប្រាក់។​ ផ្កាឈូក២ ហឹប៦ (និងហឹប)មានជើង២ទៀត ថូវៅទិជំទង់(ធ្វើពី)ប្រាក់១ ថូវៅទីរលោង​៧ ប្រអប់ស្ពាន់២ ស្ពោក១០ ខ្ទះ១០(ធ្វើពី)ស្ពាន់(ចំនួន)១ជើង​ កន្ថោរស្ដោះ៣ ថូកមណ្ឌលូ១ ប្រអប់អស្ថារិកា១ បាទលី១ ខាល(សម្រាប់ធ្វើ)បញ្ចយជ្ញ៥ ថូអឃ៌្យ១ គម្របបញ្ចយជ្ញ(១)។ ទាំងនេះសឹងតែជាស្ពាន់។ វលកា១ ពស់១(ដាំ)ត្បូង៧(គ្រាប់) ខាលបញ្ចគវ្យ៤ ថូវៅទិ១​ ថូកមណ្ឌលូ៧ ដំបងធំ២។ ទាំងនេះសឹងតែជាសំរឹត។ នោងចិន៣ ថ្មបស់៤ ខ្លឹមចន្ទន៍១៤កំណាត់ សង្ខ២ លោហៈតម្រេកខ្មៅ៥ជញ្ជីង តម្រេកស៥ជញ្ជីង របាំងគូសទឹកមាស១ វត្ថុ​សម្រាប់​បែងមានប្រវែងវែង១ ក្រណាត់ទោបមានផ្កា១ ឈើស្ទន់២ មញ្ជូសា២។

(១៧-៣៥) តម្រួត(មាន) ឃោកន្ទេង ឃោកំបញ់ ឃោសំអប់ ឃោបន្ហើម ឃោជ្រនើយ ឃោព្រហ្ម ឃោអម្ឫត ឃោកន្អា ឃោអនាយ ឃោកំបញ់ ឃោកន្ស ឃោកំព្រៅ ឃោសំអប់ម្នាក់ទៀត ឃោសំវារម្នាត់ទៀត ឃោសំអប់ម្នាក់ផ្សេងទៀត ឃោថ្កេ ឃោកណ្ដុរ ឃោផ្នោស ឃោកន្សាត ឃោស្រី ឃោថ្គោត ឃោកំបុរ ឃោបន្ហើម ឃោព្រហ្ម ឃោចាំប ឃោធម៌្ម ឃោកំពិត ឃោកំប្រោត ឃោតីថ៌ ឃោសរាច ឃោថ្លើម ឃោហរិ ឃោសរាចម្នាក់ទៀត ឃោអង្គារ ឃោថ្អ្យក ឃោបង្ហាង ឃោអថ៌ក ឃោថ្អ្យកម្នាក់ទៀត ឃោសំវារម្នាក់ទៀត ឃោបន្ទាន់ ឃោបលេក ឃោអម្ឫត ឃោថ្អ្យកម្នាក់ទៀត ឃោចំហោយ ឃោត្រីកូល ឃោអ្នន្ត ឃោស្រី សរុប​មនុស្សប្រុស៤៦(នាក់)។ (នារីមាន) តៃមត្តញ តៃកន្អក កូន២នាក់ តៃមាលតីកូន២នាក់ តៃភទ្រ កូន២នាក់ តៃផ្នោស តៃថ្មាសកូន២នាក់ តៃកំបញ់ កូន១នាក់ តៃខ្មៅកូន១នាក់ តៃកំព្រៅ តៃថ្អ្យក តៃខ្ញុំ តៃច្បង តៃកន្ហ្យង កូន១នាក់ តៃខ្នើត តៃស្នុំ កូន៣នាក់ តៃកំព្រឹក តៃកញ្ជុង តៃកន្រៅ តៃសំអប់ តៃស្រេស្ឋ តៃកំប្រា្វត​ តៃលង្វេង តៃកំបិត កូន២នាក់ តៃប្រាណ កូន១នាក់ តៃសំអប់ម្នាក់ទៀត កូន២នាក់ តៃបំនង កូន៣នាក់ តៃថ្លើម កូន១នាក់ តៃកន្រុន តៃកន្សោ តៃបន្ទាន់ តៃកន្អា តៃ– តៃស្រងែ តៃខ្ជូម្នាក់ទៀត តៃកញ្ចាន់ តៃកំព្រាំ តៃកញ្ជន់ តៃបពិត្រ តៃកំវៃ តៃភាជន តៃកលអហ តៃខ្ញុំវ្រះ តៃចាម្ប តៃកន្រៅ តៃកន្ធេង តៃផ្អែម ​តៃព្រហ្ម តៃកំភាច តៃកណ្ដើម តៃលង្គាយ តៃរោទ្រ តៃកណ្ដើមម្នាក់ទៀត តៃកញ្ជា តៃកំប្រ្វាត តៃភារតី កូន២នាក់ តៃកន្រៅម្នាក់ទៀត កូន២នាក់ តៃបន្ទាន់ កូន៣នាក់ តៃកំព្រៅ កូន២តៃមិសិះ តៃលបិះ តៃកំពង់ តៃកន្សោ កូន១នាក់ តៃសហេតុ តៃបេល តៃទរិត តៃកំវៃ កូន១នាក់ តៃច្បង តៃបរោង តៃកំប្រា្វត កូន១នាក់ តៃថ្អ្យក កូន២នាក់ តៃឆ្នើម តៃភាជន កូន១នាក់ តៃកំបិត កូន២នាក់ តៃខ្មៅ កូន១នាក់ តៃកំព្រៅ កូន២នាក់ តៃបន្ទាន់ កូន២នាក់ តៃកំប្រ្វាតម្នាក់ទៀត។ សរុបនារី ៧៦នាក់ សរុបកូន ៤១នាក់។​ ឃោធម៌្ម ឃោកំភូ ឃោស្រេស្ឋ ឃោកន្សាត ឃោសរាច ឃោអម្ឫត ឃោកញ្ជុន ឃោថ្អ្យក សរុប៨នាក់។ សរុបទាំងអស់ ទាំងក្មេងចាស់ ១៧១នាក់៕

———————-

Inscription of Preash Enkosey Temple K. 262 (Part 1)

Preah Enkosey Temple is located in Wat Preah Enkosey, located in Traing Village, Sangkat Slor Kram, Siem Reap City, Siem Reap Province. Based on the geographical location, this pagoda is located along the Siem Reap River, Seam Reap people commonly call “Wat Leu”.
In addition, AMS Khmer Civilization has published an article on “Wat Preah Enkosey” by Dr. Nhim Sotheavin, focusing on the general situation of the temple and the inscriptions (link: https://ams.com.kh/khmercivilization/detail/6079). There are two study​ text inscriptions in this temple: inscription number K. 262 (inscription on the main door in Khmer in two languages) and K. 263 (inscription on four columns in Sanskrit and Khmer) published in French by Coedes, G. in 1952, The Inscription of Cambodia book, Volume 4, pages 108 to 139. In this article, we will illustrate the inscription in the Khmer language on the north gate of the temple.

The temple​ has two main towers located east of the temple, the south tower is the main tower, large and more beautiful than the north tower. The original name of the temple was “Dvijendrapura”, a temple of Narayana built by a Brahmin named “Divākarabhaṭṭa” who married​ Indralakṣmī, the daughter of Srei Rajendravarmandeva.

At the south tower, there are Angkorian inscriptions on both main doors. On the north gate, there are 35 lines that were described that in 890 AD (968 AD), there is a royal order that does not specify the King’s name but according to that date, it corresponds to King Srei Jayavarman who enlightened to make a list of the gods of wealth, servants, and land of the Dvijendrapura temple for giving to Steñ Kolpati. In addition, this inscription mentions the gods of wealth contained the weapon of Narayana (Sharanga, Chakra, Gada, and piece of glob), the jewelry of the god Narayana, which also represents “Indralakṣmī”, other wealthies and other items used for various ceremonies in the temple, and finally described a list of servants male and female. There are also indicated some maids who have children, a total of 171 servants including young and old people, and male and female at the end of the inscription text.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!