ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧

ចំណាំៈ ឆ្នាំទាំង៥ ឆ្លូវ មមែ វក ច កុរ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ជូត ថោះ រោង មមី រកា រាសីល្អមធ្យម។

ឆ្នាំទាំង២ ខាល ម្សាញ់ រាសីស្រុតចុះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមាន អំណោយផលបំផុតសម្រាប់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជំនួញអចលនទ្រព្យទាំង ឡាយ។ លោកអ្នកអាចសម្រេចបានគ្រប់លក្ខខណ្ឌដ៏ល្អបំផុតសម្រាប់ខ្លួនឯង។ លើសពីនេះ អ្នកអាចផ្លាស់ប្តូរស្ថានភាពនានាឲ្យទៅជាប្រសើរវិញបាន បើទោះបីជាក្នុងកាលទេសណា មួយក៏ដោយ។ អ្វីដែលសំខាន់ គឺគ្រាន់តែព្យាយាមរៀបពីរបៀបធ្វើការបែបសាម័ញ្ញៗគឺគ្រប់  គ្រាន់។ ក្នុងពេលជាមួយគ្នានេះដែរ ចូររកពេលវេលាសម្រាកខ្លះ ហើយបើកាន់តែល្អទៀតនោះសូមលោកអ្នកចំណាយពេលទៅលើការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានាដើម្បីមាន លទ្ធភាពកាន់តែច្រើនក្នុងដំណើរការការងារ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារ និងអាជីវកម្មនានានឹងដំណើរ ការទៅដោយរលូន និងអាចបញ្ចប់បានទាន់ពេលវេលា។ ទន្ទឹមនឹងអំណោយផលនេះ សូមកុំ ទាន់លែងដៃ ចូរខិតខំប្រឹងប្រែងជានិច្ច កុំចំណាយពេលវេលាចោលទទេៗ គឺសូមយកចិត្តទុក ដាក់នឹងការងារ។ លោកអ្នកមិនចាំបាច់ព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុនោះទេ ដោយសារមិនមានអ្វីដែលគួរឲ្យបារម្ភ ឬការខាតបង់ណាមួយនោះទេ។ ស្របពេលនេះ លោកអ្នកមាន មហិច្ចតាធំ ហើយព្រមទាំងអាចយកឈ្នះរាល់ភាពលំបាកលើនៅផ្លូវរបស់អ្នក។ ក្នុងនោះដែរ ប្រហែលជាការងារជាក្រុមនឹងអាចផ្តល់ប្រយោជន៍ និងធ្វើអោយស្ថានភាពអាជីវកម្មរបស់ អ្នកកាន់តែរឹងមាំ ដូច្នេះវាល្អប្រសើរប្រសិនបើអ្នកធ្វើការសហការ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ​រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកនឹងអាចគ្រប់គ្រងការងារ និងធ្វើឲ្យការងារនោះបានសម្រចទាំងអស់។ ទន្ទឹមនឹងនោះ មនុស្សដែលនៅក្បែរខ្លួនហាក់ មានទឹកចិត្តស្រទន់ អាណិត ស្រលាញ់ និងជួយទំនុកបម្រុងលោកអ្នកណាស់ ហេតុនេះគ្មាន ការលំបាកណាមួយមិនអាចដោះស្រាយបាននោទេ។ ប៉ុន្តែក៏គួរតបស្នងទឹកចិត្តមនុស្សនៅក្បែរខ្លួនដោយភារតភាពតបទៅវិញ។ ភាពស្មោះត្រង់ក្នុងថ្ងៃនេះ នឹងរឹតចំណងមិត្តភាពឲ្យ កាន់តែប្រសើរទៅថ្ងៃខាងមុខ។ ផ្ទុយទៅវិញ អ្នកមិនអាចប្រើប្រាស់អារម្មណ៍អោយមានឥទ្ធិ ពលទៅលើការងាបានទេ ហើយទំនាក់ទំនងផ្ទាល់ខ្លួននៅក្នុងការិយាល័យរឹតតែជាកំហុស ឆ្គងធំ។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើ អាជីវកម្ម ការបណ្តាក់ទុន ការបើកមុខរបរថ្មី និងការចូលរួមក្នុងសកម្មភាពធំដុំនានា។ លោកអ្នកគឺធានាថានឹងអាចធ្វើឲ្យរាល់ការងារទាំងអស់បញ្ចប់ទៅបានដោយរលូន។ ចំពោះលោកអ្នកដែលធ្វើការខាងផ្នែកសិល្បៈ គឺអាចតាំងបង្ហាញស្នាដៃនាន សូម្បីតែការសរសេរអត្ថបទ ផ្សេងៗបានល្អ។ ពេលវេលានេះ រំពឹងថាអ្វីៗគឺមានតែភាពភ្លឺចិញ្ចែងចិញ្ចាច។ ផ្ទុយទៅវិញ លោកអ្នកក៏មិនគួរបោះបង់ចោលការប្រុងប្រយ័ត្នដែរ ដោយសារស្ថានភាពខ្លះវាទាមទារការឆ្លើយ តបលឿន និងប្រកបទៅដោយវិធីសាស្រ្តសមស្រប។ ផ្ទុយទៅវិញ ចូរកុំប្រាស្រ័យទាក់ទងនឹង មនុស្សថ្មីក្រែងប៉ះពាល់រឿងរបស់ទ្រព្យ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានារបស់លោកអ្នកព្យាករណ៍ដោយភាពសុទិដ្ឋិនិយម ពិសេសទាក់ទងនឹងភាពរីកចម្រើននាពេលអនាគត។ អ្វីដែលអ្នកនឹងទទួលបានក្នុង ថ្ងៃនេះមានភាពធំធេង ប៉ុន្តែក្នុងអនាគតដ៏ខ្លីខាងមុខនេះអាជីពអ្នកនឹងកាន់តែប្រសើរ។ អាស្រ័យដោយអំណោយផលនៅក្នុងពេលនេះ​ សូមចាប់ផ្តើមធ្វើការអនុវត្តគម្រោងដែលអ្នក បានរៀបចំ។ ពេលនេះ ប្រសិនបើអ្នកហាក់ប្រទះនឹងភាពរឹងស្ទះខ្លះ សូមកុំបារម្ភ​ពីព្រោះការ រងចាំរបស់អ្នកនឹងទទួលបានសំណងមកវិញ។ ក្នុងពេលជាមួយគ្នានេះដែរ លោកអ្នកអាច ធ្វើការបើកសម្ពោធអាជីវកម្មថ្មី ការរៀបចំពិធីមង្គលនានា ហើយទំនាក់ទំនងផ្ទាល់ខ្លួនក៏ហាក់ ទទួលបានចម្លើយនាពេលនេះផងដែរ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកសម្រួលការ អនុវត្តការងារ។ ប្រហែលជាអ្នកត្រូវពិនិត្យពិច័យហេតុការណ៍ដែលកំពុងកើតឡើង ហើយធ្វើ ការសម្របខ្លួនឲ្យបានប្រសើរ ជាជាងក្តោបក្តាប់គម្រោងដែលមិនសក្តិសមនឹងកាលទេស។ សម្រាប់ទំនាក់ទំនងនានាមានភាពរលូនណាស់ អ្នកកំពុងស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ ដូច្នេះ សូមយកការគិតរបស់អ្នកចេញមកក្រៅ តាមរយៈការចាប់ផ្តើមគូសវាស ឬធ្វើការបោះ ជំហានលើការងារដែលអ្នកប៉ងប្រាថ្នា។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពច្រើនក្នុងការ ស្វែងយល់ និងដោះស្រាយភាពរឹងស្ទះនៅក្នុងការអនុវត្តការងារជាទូទៅ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ អាជីពនានាក្នុងពេលនេះនឹងហុចផ្លែផ្កាយ៉ាងប្រសើរ ប៉ុន្តែភាពតានតឹងមួយចំនួនក៏ហាក់រំខានទឹកចិត្តរបស់អ្នកខ្លាំងក្លាផងដែរ។ អាស្រ័យហេតុ នេះសូមយកចិត្តទុកដាក់លើស្ថានភាពប្រែប្រួល ព្យាយាមប្រមូលពត៌មាន ហើយស្នើសុំ ជំនួយប្រសិនមានភាពចាំបាច់។ ការប្រថុយប្រថានមិនអាចជួយលោកអ្នកបានទេ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលនៃការគិតពិចារណាបានត្រឹមត្រូវ ដែលនេះ ហើយជាគន្លឹះនៃភាពរីកច្រើន នៅក្នុងបរិយាកាសដែលតានតឹង។ ក្រៅពីនេះ សូមរក្សាភាព​អត់ធ្មត់ ធ្វើទំនាក់ទំនងដោយការប្រុងប្រយ័ត្ន ហើយចាកចេញពីការពាក់ព័ន្ធនឹងរឿងរបស់ អ្នកដទៃ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានផលចំណេញច្រើនក្នុងអាជីវកម្ម ហើយមនុស្សក៏នឹងគាំទ្រលើការងារ ពាក្យសំដៅ និងផែនការរបស់អ្នកផងដែរ។ ក្នុងនោះ ថ្ងៃនេះជាពេលដែលល្អសម្រាប់ការគូសវាសគម្រោងផែនការអនុវត្តការងារ ការសហការ និងការចរចាលើករណីនានា។ លោកអ្នកអាចសម្របទៅក្នុងកាលៈទេសៈផ្សេងៗបានដោយងាយស្រួល និងមានភាពរស់រវើកណាស់។ ប៉ុន្តែអ្នកក៏មិនអាចធ្វើអោយបានបញ្ហាព្រោះការសង្ស័យ ការធ្វេសប្រហែស និងការមើលស្រាលករណីដែលនៅចំពោះមុខនោះដែរ។ ថ្ងៃនេះ បញ្ហាច្រើនកើតឡើងក្នុងការអនុវត្តការងារតែម្តង ហេតុនេះសូមពិនិត្យពិច័យ អោយបានច្រើនមុនធ្វើការសម្រេចអ្វីមួយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកល្អជាមធ្យម។ នៅថ្ងៃនេះអ្នកប្រហែលជាអាចជួបនឹងស្ថានភាពដែលលំបាកក្នុងការ សម្រេចចិត្តមួយចំនួន។ ប្រហែលជាការសម្រេចចិត្តរបស់អ្នកមិនជាល្អនោះទេ ប៉ុន្តែក៏កុំបារម្ភច្រើនពេក ក្នុងពេលស្របគ្នានេះ សូមពិនិត្យតាមដានពត៌មាន ឬភាពប្រែប្រួលឲ្យបានលឿន បំផុត។​ ក្រៅពីនេះមិនត្រូវផ្តោតការយកចិត្តទុកដាក់នឹងរឿងអវិជ្ជមាននោះទេ ចូរបន្តធ្វើការ ងារប្រចាំរបស់អ្នកឲ្យបានល្អ និងរួសរាន់។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើចំណុចទាំងនេះ បានល្អ នោះភាពចម្រើនលូតលាស់គឺអាចធានាបានទាំងស្រុង។ លើសពីនេះ ថ្ងៃ នេះមិនមែនជាពេលល្អប្រសើរសោះឡើយ ដែលអ្នកនឹងនិយាយពិភាក្សាលើការទទួលបាន ផលប្រយោជន៍ ឬការតម្លើងឋានៈតួនាទី។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ការងារក្នុងពេលនេះមានភាពចម្រើនលូតលាស់ ប៉ុន្តែបញ្ហាមួយចំនួនក៏កំពុងលាយឡំក្នុងដំណើរការការងារដែរ។ លោកអ្នកត្រូវតែមានភាពរហ័សរហួន និងចេះបែងចែករាល់ពត៌មានឲ្យបានត្រឹមត្រូវបំផុត។ ក្នុងនោះបើទោះបីជាការងារក្រោមការទទួលខុសត្រូវតូចតាចក៏ដោយ សូមលោកអ្នកព្យាយាមធ្វើឲ្យបានល្អជាទីបំផុត។ ទន្ទឹមនឹងនេះ សូមមានការគិតគូរដែលត្រឹមត្រូវ ជៀសវាងប្រើអារម្មណ៍ជាឧបករណ៍មកសម្រេចការ។ ការយកចិត្តទុកដាក់លើការងារនឹងជួយអ្នកឲ្យយល់កាន់តែ ច្បាស់លើការងារ និងដោះស្រាយបាន។ លើសពីនេះ លោកអ្នកក៏រំពឹងថាទទួលបានដំណឹង ដែលទទឹងរងចាំនាពេលកន្លងមកផង។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគ្រប់គ្រងអារម្មណ៍ និងការគិតឲ្យបានច្រើនបំផុត។ អនុវត្តការងារដោយសន្សឹម និងដោយការប្រុងប្រយ័ត្នចំពោភាពរឹងស្ទះ និងបញ្ហាដែលអាចកើតឡើងដោយមិននឹកស្មានដល់។ ​លើសពីនេះ សូមព្យាយាមស្វែងយល់ពីស្ថានភាពនានាដែលកើតឡើងជុំវិញខ្លួន ហើយការជឿជាក់របស់អ្នកត្រូវតែមានកំរិត ដោយសារអ្នកនឹងអាចចាញ់បញ្ឆោតគេដោយងាយណាស់។ ក្រៅពីនេះ អ្នកក៏រឹតតែមិនអាចបង្កកំហឹង និងការរិះគន់ផ្សេងៗ ពីព្រោះវានឹងនាំជាកង្វល់ធំក្នុងរយៈ ពេលយូរ។ លើសពីនេះសូមកុំធ្វើអោយមានភាពមិនជ្រះស្រឡះជាមួយនឹងករណីផលប្រយោជន៍ក្រុម ភាពច្បាស់លាស់នឹងបញ្ចៀសហានិភ័យបានច្រើនក្នុងទំនាក់ទំនង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរបំផុតក្នុងការចាក ចេញពីការងារចាស់ ឬការផ្លាស់ប្តូរទីកន្លែងការងារនោះទេ ពីព្រោះស្ថានភាពថ្ងៃនេះជះឥទ្ធិ ពលខ្លាំងទៅលើការបាត់បង់លំនឹងផ្នែកហិរញ្ញវត្ថុ។ អ្នកក៏មិនគួរបោះជំហានធំពេកដែរ វានឹង ល្មមគ្រប់គ្រាន់ប្រសិនបើអ្នកផ្តោតទៅលើការងារបច្ចុប្បន្នជាជាងការសំលឹងទៅមុខច្រើ​ន    ពេក។  ជាពិសេសជាងនោះទៅទៀត សូមកុំបង្កើតមតិរិះគន់ណាមួយឡើយ ពីព្រោះវានឹង មិនធ្វើអោយមានភាពចំណេញទៅលើស្ថានភាពណាមួយនោះទេ ប៉ុន្តែបែរជាបានភាព រកាំរកូសទៅវិញ។ ក្រៅពីនេះ សូមរក្សាភាពស្ងៀមស្ងាត់ និងការអធ្យាស្រ័យក្នុងសកម្មភាព ក្រុម៕

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!