ព័ត៌មានទូទៅ
បើយោងតាមឯកសាររបស់លោក ហ្ស៊ក សេដែស ក្នុងឆ្នាំ១៩៥៣ បញ្ជាក់ថា ប្រាសាទព្រៃថ្នល់ខាងត្បូង ជាប្រាសាទឥដ្ឋសម័យមុនអង្គរមួយស្ថិតនៅក្នុងស្រុកពួក តាមបណ្ដោយដងស្ទឹងផ្លាំង។ ប៉ុន្ដែតាមរយៈគេហទំព័រ CISARK បញ្ជាក់ថាប្រាសាទនេះឈ្មោះថា ប្រាសាទថ្នល់ប្រាសាទ មានទីតាំងស្ថិតនៅភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ស្ថិតនៅចម្ងាយ៨០០ម៉ែត្រខាងត្បូងគោកប្រាសាទ និងខាងកើតភូមិថ្នល់ទៅវិញ។ គេហទំព័រដដែលនេះ បង្ហាញថាទីនោះមានកសិន្ធុព័ទ្ធជុំវិញ និងមានតួប៉មធ្វើពីឥដ្ឋ បែរមុខទៅកើត មេទ្វារនិងសសរពេជ្រមូលធ្វើពីថ្មភក់។ ប្រាសាទនេះបានរលំបាក់តាំងពីដើមសតវត្សរទី២០មកម្ល៉េះ។
នៅលើមេទ្វារ ប្រាសាទព្រៃថ្នល់ខាងត្បូង មានសិលាចារឹកចំនួនពីរផ្ទាំង គឺនៅលើមេទ្វារខាងត្បូង និងមេទ្វារខាងជើង។ អត្ថបទទាំងពីរនេះសរសេរជាភាសាខ្មែរបុរាណ សម័យមុនអង្គរ។ នៅលើមេទ្វារខាងត្បូងមានចំនួន១៧បន្ទាត់ មេទ្វារខាងជើងមានចំនួន១៣បន្ទាត់។
អត្ថបទចារឹកនេះ ចារនៅមហាសករាជឆ្នាំ៦០២ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ៦៨០ ចារអំពីតង្វាយរបស់ «កុរុងមលេង» ដែលជាអភិបាលរបស់ពួកជនជាតិមលេង ថ្វាយចំពោះព្រះគម្ដែងអញស្រីកេទារេសូរ ដែលជាព្រះនាមម្យ៉ាងទៀតរបស់ព្រះឥសូរ។ ព្រះគម្ដែងស្រីកេទារេសូរ នៅក្នុងសិលាចារឹកនេះ គឺមានរូបប្រតិមាសិវលិង្គជាតំណាង(សូមមើលរូបក្នុងបញ្ជីរូបភាព)។ នៅមេទ្វារខាងត្បូង មានរាយនាមខ្ញុំបម្រើក្មេងចាស់ប្រុសស្រី និងដីស្រែចម្ការដែលថ្វាយទៅប្រាសាទ។ ចំណែកឯនៅមេទ្វារខាងជើងវិញ គឺជាពាក្យបណ្ដាសាដល់ជនឯណាដែលលួចក្ដី មកសុំក្ដី និងបង្កវិបត្តិក្ដី នៅប្រាសាទរបស់ព្រះស្រីកេទារេសូរនេះ សូមឱ្យអ្នកនោះរួមទាំងញាតិសន្ដានធ្លាក់ទៅនរកនិងមហានរក។ នៅខាងចុងអត្ថបទ ក៏មានបញ្ជាក់អំពីគ្រឿងផ្គត់ផ្គង់បន្ថែមទៀតចំពោះប្រាសាទ និងការចាត់ចែងគ្រឿងទាំងនោះផង។
បើនឹងពិនិត្យលើអក្ខរាវិរុទ្ធក្នុងអត្ថបទនេះវិញ យើងសង្កេតឃើញមានបញ្ហាខ្លះៗ ដែលទំនងជាដោយសារអ្នកចារ ពុំសូវចេះអក្សរបានជ្រៅជ្រះ ជាហេតុនាំឱ្យចារច្រឡំ។ ជាឧទាហរណ៍ពាក្យ «ក្ញុំ» ចារជា «ត្ញំ» ឯពាក្យ «កុ» ច្រឡំចារជា «ក្ដ» ជាដើម។ យ៉ាងនេះក្ដី ទម្រង់អក្សរក្នុងសិលាចារឹកនេះ មានទម្រង់ស្អាតប្លែកម្យ៉ាង។
សិលាចារឹកប្រាសាទព្រៃថ្នល់ មេទ្វារខាងត្បូង (រូបថត៖ EFEO_ CAM17112-1&2)
អត្ថបទដើមជាអក្សរខ្មែរទំនើប
មេទ្វារខាងត្បូង
១- ៙ទ្វ្យុត្តរឞត៑ឝតឝកបរិគ្រហត្រិយោទឝីរោច៑ជេឞ្ឋអនុរាធ
២- នក្ឞត្រកុរុង៑មលេង៑ឱយ៑ត្ញំតវ្រះកម្រតាង៑អញ៑ឝ្រីកេ
៣- ទារេឝ្វរជ្មហគេវាត្លង៑១វាតតេញ៑១វាតសា១វាត្និត៑១វាតរា
៤- វាតសិរ៑១វាតតាង៑១វាកំវញ៑១វាកញ្ចៃ១វាទេហ្វ៑១វាបញ្ចមី១
៥- វាសប្ដមី១វាបូណ៌្ណមី៣វាវុទ្ធិសារ១វាអកាយ៌្យនិបុណ១វាច
៦- ប៑មាន៑១វាសេញ៑១វាត្មេន៑១វាចបបិហៅ១វាកន្ទត៑១អ្មេមង៑១
៧- កោន៑កុ៤កុអ្មេបន្លេ១កុក្ទោស៑១អ្មេទ្រោង៑កោន៑កុ២កុស្រី១
៨- កោន៑កុកុចាហ្វ៑១កុយេសាយ៑១កោន៑កុ៣កុយេមាយ៑១
៩- កោន៑កុ១កុយោង៑កន៑១កោន៑ក្ដកុយងាហ្វ៑១កុយមា១កោន៑
១០- កុ២កុយឦង៑១កោន៑កុ២កុម៌្មេង៑១កោន៑កុ២កុសង្គោ-១
១១- កោន៑កុ២កុយងោយ៑១កោន៑កុ៧⋅សវ៌្វបិណ្ឌសវាលវ្ឫទ្ធគិត្ញ
១២- ៤០-១០-៨ត្មុរ១០០ទំរិង៑១ស្រេមន៑ជាហ្វ៑តគេចិស្រេ(ទុ)ញ៑លីង្គ
១៣- អំនោយវ្រះកម្រតាង៑អញ៑តទៅឝិវបុរឱយ៑តវ្រះស្រេ
១៤- អំវាំលេច៑១ស្រេឱង៑ទ្រៅ១មន៑គេសោង៑ក្ដិង៑១ស្រេប្នាក៑
១៥- កុរុង៑មលេង៑ទៃគិនេះស្រេតរោះគិនេហ្ហផោង៑តេល៑
១៦- កុរុង៑មលេង៑ឱយ៑តវ្រះកម្រតាង៑អញឝ្រីកេទា
១៧- រេឝ្វរ
មេទ្វារខាងជើង
១- វ្រះកម្រតាង៑អញ៑ឝ្រីកេទារេឝ្វរគេតទង៑សក៑គិមាស៑វ្រះ
២- ប្រក៑លង្គៅសំរិត៑ចន្លេក៑ស្រេទំរិង៑ត្មុរ៑គេតទង៑សក៑គិគេតទ
៣- ង៑ស្វំទោង៑អ្នក្កត្វេវិបត្តិវ្រះកម្រតាង៑អញ៑ឝ្រីកេទារេឝ្វររោះ
៤- -(ទៅ)និរយ៑ស្ថានអ្ជីគេតសិគេតកន៑តៃអ្មេគេអ្ដាគេកោន៑ចៅគេត
៥- បាង៑–មុតវ្រះចៅលហ៑កន្តៃលហ៑កុលេសំវ្យវហារលហ៑ក្ញុំតក្មិត្វេ
៦- មុត៑វ្រះលហកតិប្រេគេត្លេង៑អំវិលហ៑គិមហានិរយនិវន្ធវឞ៌ាយុ
៧- គលយៅ៨បរេង៑អន្តោង៑៣ស្លាក្នញ៑១–គិត្ងៃលុត៑២ងង៌ោ
៨- —វិស្វៃសិវុត៑ចន្ទនកដ្ដិ១ល្ងោគ្មុំរង្កោត្លោង៑១អ្នាច៑គិទៅកញ្ជ្រប៑
៩- –២អ្មេក្មស៑១កោន៑កុ៣អ្មេវាធម៌្មករ១កោន៑កុ៣អ្មេជុង១ឧ
១០- ត្តរ–វៃ-យក្ត១វាបន៑ហេំមន៑ចោល៑១សត្ត្រចំរេនតគិត្ងៃវ្រះរង្កោ
១១- ជេកន្លះគេតជាចម៑វ្រះកម្រតាង៑អញ៑ឝ្រីកេទារេឝ្វរ
១២- –គិនិវន្ធគេចម៑វ្រះកម្រតាង៑អញ៑មុល្ល្យគិចន្លេក៑—
១៣- លក៑គិប្រក៑លិង៑————-
អត្ថបទប្រែសម្រួល
មហាសករាជឆ្នាំ៦០២ ទី១៣រោច ខែជេស្ឋ នក្សត្រអនុរាធ អភិបាលមលេងថ្វាយខ្ញុំបម្រើចំពោះព្រះគម្ដែងអញស្រីកេទារេសូរ។ ឈ្មោះអ្នកបម្រើទាំងនោះ៖ វាត្លង១ វាតតេញ១ វាតសា១ វាត្និត ១វាតរា វាតសិរ១ វាតតាង១ វាកំវញ១ វាកញ្ចៃ១ វាទេហ្វ១ វាបញ្ចមី១ វាសប្ដមី១ វាបូណ៌្ណមី៣ វាវុទ្ធិសារ១ វាអកាយ៌្យនិបុណ១ វាចបមាន១ វាសេញ១ វាត្មេន១ វាចបបិហៅ១ វាកន្ទត១ អ្មេមង១ កូននាង៤នាក់ កុអ្មេបន្លេ១ កុក្ទោស១ អ្មេទ្រោង កូននាង២នាក់ កុស្រី១ និងកូននាង កុចាហ្វ១ កុយេសាយ១ កូននាង៣នាក់ កុយេមាយ១ កូននាង១នាក់ កុយោងកន១ និងកូននាង កុយងាហ្វ១ កុយមា១ និងកូននាង២នាក់ កុយឦង១និងកូននាង២នាក់ កុម៌្មេង១និងកូននាង២នាក់ កុសង្គោ១ និងកូននាង២នាក់ កុយងោយ១ និងកូននាង៧នាក់។ សរុបរួមអ្នកបម្រើទាំងក្មេងចាស់៥៨នាក់ គោ១០០ក្បាល ច្បារទ្រើង១។ ស្រែដែលជាវពីគេ ខ្ចីស្រែទិញលិង្គ។ តង្វាយព្រះគម្ដែងអញដ៏ស្ដេចយាងទៅសិវបូរ(ព្រះបាទជ័យវម៌្មទី១) ថ្វាយចំពោះព្រះ។ ស្រែអំពាំលេច១ ស្រែឱងទ្រៅ១ គឺជាស្រែសងកំដឹង(បំណុល)១។ ស្រែប្នាក (បានពី)អភិបាលមលេងម្នាក់ទៀត។ ទាំងនេះគឺស្រែដែលអភិបាលមលេងថ្វាចំពោះព្រះគម្ដែងអញស្រីកេទារេសូរ។
ព្រះគម្ដែងអញស្រីកេទារេសូរ។ នរណាដែលលួចមាសព្រះ ប្រាក់ ស្ពាន់ សំរិត សម្លៀក ស្រែ ច្បារទ្រើង គោ គឺអ្នកដែលលួច អ្នកសុំ និងអ្នកធ្វើវិបត្តិចំពោះព្រះគម្ដែងអញស្រីកេទារេសូរ អ្នកទាំងនោះត្រូវធ្លាក់ទៅស្ថាននរក រួមទាំងជីដូនជីតាគេ អ្នកទាំងប្រុសទាំងស្រី ម្ដាយគេ ឪពុកគេ កូនចៅគេ។ អ្នកដែលបំបាំងអ្នកដែលបំផ្លាញទាំងនោះ ទាំងចៅក្ដី ប្រពន្ធក្ដី ក្រុមគ្រួសារគេក្ដីដែលរួមក្ដីក្ដាំក្ដី អ្នកបម្រើក្ដីដែលបំផ្លាញព្រះ សូមឱ្យអ្នកទាំងនោះធ្លាក់ទៅមហានរក។
គ្រឿងផ្គត់ផ្គង់មាន៖ សម្លៀកវស្សាគូ៨យៅ ប្រេង៣អណ្ដូង ស្លា៤០០០ —នៅទិសខាងលិច២ រងូ—- ស្ពៃ សិវុត ខ្លឹមចន្ទន១កដ្តិ ល្ង ឃ្មុំ អង្ករ១ត្លោង។ ផ្ដល់អំណាចចាត់ចែងទៅកញ្ជ្រប។ (អ្នកបម្រើ) –អ្មេក្មស១ និងកូន៣នាក់ អ្មេវាធម៌្មករ១ និងកូន៣នាក់ អ្មេជុង១ ឧត្តរ–វៃ-យក្ត១ វាបន្ហេំមនចោល១។ ការឱ្យទានសម្រាប់ចម្រើនថ្ងៃសីល(គឺ) អង្ករកន្លះកញ្ជើ។ អ្នកដែលចាំបម្រើព្រះគម្ដែងអញស្រីកេទារេសូរ (ជាអ្នកទុកដាក់)គ្រឿងផ្គត់ផ្គង់ទាំងនេះ។ អ្នកដែលចាំបម្រើព្រះគម្ដែងអញមុល្ល្យ គឺ(មាន)សម្លៀក—-ប្រាក់-តម្លឹង។
វាក្យសព្ទ
កុរុង៑ ស្ដេច, អ្នកគ្រប់គ្រង, អភិបាល។
មលេង៑ ឈ្មោះជនជាតិមួយពួក។
វា ពាក្យសម្គាល់អ្នកបម្រើប្រុស។
កុ ពាក្យសម្គាល់អ្នកបម្រើស្រី។
កុយ ពាក្យសម្គាល់អ្នកបម្រើស្រីចំណាស់។
កន្តៃ ស្ត្រី, ភរិយា។
ត្មុរ គោ។
ទំរិង ច្បារដំណាំមានទ្រើង។
ក្ដិង៑ កំដឹង, បំណុល។
ត្វេ ធ្វើ។
———————-,
Prasat Prei Thnal, also known as Prei Thnal Temple (South), is a pre-Angkorian brick tower located on the left bank of the Stoeng Plang River in the Sruk of Puok, Siem Reap province. Situated approximately 20 kilometers west-northwest of Siem Reap town, it stands as a sanctuary adorned with door jambs. The door jambs of Prasat Prei Thnăl bear a Khmer inscription consisting of 29 lines, with 16 lines inscribed on the south door jamb and 13 lines on the north door jamb.
The inscription, as stated on the south door jamb, is dated back to the year 602 of the Śaka era. This corresponds to either Thursday, 17th May, or the following day, in the year 680 AD according to the Julian calendar.
The inscription provides captivating insights as it documents the generous donations made by a Maleṅ prince to Śrī Kedareśvara. These offerings include slaves, livestock, a plantation, and Iceland, which are meticulously itemized on the south door jamb. On the other hand, the north door jamb presents a striking example of a curse directed towards those who harm the divine entity, along with a blessing for those who assist the divinity. Additionally, the endowment also encompasses provisions for material goods during the rainy season, additional slaves, and rice for offerings on sacred days. Despite a few minor issues, this inscription holds significant interest as it highlights the expressive power of Khmer epigraphy during the late 7th century. From a linguistic standpoint, it offers valuable specimens of syntax and serves as a rich source of lexical and onomastic data.
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង