ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្...

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣

ចំណាំៈ ឆ្នាំទាំង៤ ឆ្លូវ ខាល មមី ច រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ជូត ថោះ ម្សាញ់ វក រកា រាសីល្អមធ្យម។

ឆ្នាំទាំង៣ រោង មមែ កុរ រាសីស្រុតចុះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ អស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលល្អប្រសើរណាស់ សម្រាប់លោកអ្នកជាអាជីវករ។ ការបណ្តាក់ទុន និងការដំណើរការអាជីពនឹងទទួលបានភាព ចម្រើនលូតលាស់ខ្លាំង។ បញ្ហាទាំងឡាយដែលធ្លាប់បង្អាក់ដល់ភាពរុងរឿងរបស់អ្នកត្រូវ បានជំរះចេញ  ឬមិនអាចធ្វើទុកទោម្នេញដោយអ្នកបានទេ។ អ្នកមានលទ្ធភាព និងពេល វេលាពេញលេញដើម្បីបំពេញការងារទៅតាមបំណងប្រាថ្នាដែលខ្លួនត្រូវការ។ លើសពីនេះ ក៏មានមនុស្សនៅជុំវិញខ្លួនចាំជួយជ្រោមជ្រែងអ្នកដ៏ពេញទំហឹងផងដែរ។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងធ្វើដំណើរ និងសម្រេចចិត្តលើ កិច្ចការងារនៅលើគន្លងផ្លូវដែលត្រឹមត្រូវជាទីបំផុត។ ប៉ុន្តែជាជួនកាលវានឹងមានប្រយោជន៍ កាន់តែល្អប្រសើរប្រសិនបើអ្នកយកចិត្តទុកដាក់នឹងសមត្ថភាព និងបទពិសោធន៍របស់ មនុស្សដែលកំពុងធ្វើការជាមួយអ្នក។ ព្យាយាមស្វែងយល់ពីគេអោយបានច្រើន ប៉ុន្តែនេះ មិនមែនអោយអ្នកធ្វើការប្រកួតប្រជែងនឹងគេដោយភាពមិនត្រឹមត្រូវ និងគោលគំនិតអវិជ្ជ មានជាដាច់ខាត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ សូមផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើការទំនាក់ ទំនងជាមួយនឹងសហសេវិក ឬដៃគូជំនួញ ពីព្រោះថ្ងៃនេះមានអំណោយផលល្អប្រសើរ បំផុតសម្រាប់ការងារសហការ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំប៉ះពាល់ជាមួយនឹង ករណីដែលតានតឹង ឬមានមតិប្រឆាំងសោះឡើយ។ យកល្អសូមកំណត់ខ្លួនអ្នក ដោយ និយាយតែរឿងធម្មតា។ លើសពីនេះ ជៀសវាងធ្វើការងារច្រើនក្នុងពេលតែមួយ។ វានឹងល្អ ប្រសើរហើយដែលយកចិត្តទុកដាក់នឹងកិច្ចការដែលអ្នកកំពុងធ្វើ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការសម្រេចចិត្តរបស់អ្នកនឹងធ្វើទៅក្នុងមធ្យោបាយ ត្រឹមត្រូវ និងវិជ្ជមាន។ លោកអ្នកអាចធ្វើការបោះទុន បង្កើតអាជីវកម្ម នឹងធ្វើពិធីនានាយ៉ាង ល្អប្រសើរនៅក្នុងថ្ងៃនេះ។ ចំណែកមនុស្សដែលតែងរំខានលោកអ្នកនឹងបោះបង់គំនិត ចោល ឬពួកគេមិនអាចធ្វើការរំខានទៅដល់អាជីពរបស់អ្នកបានទេ។ ប៉ុន្តែបើទោះបីជាអ្វីៗ ហាក់ល្អប្រសើរសម្រាប់អ្នកខ្លាំងយ៉ាងណាក៏ដោយ សូមកុំមើលស្រាលស្ថានការណ៍។ ក្រៅពី នេះលោកអ្នករំពឹងថានឹងទទួលបានដំណឹងដ៏រីករាយផងដែរ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងមានលទ្ធផលយ៉ាងល្អ ប្រសើរ ប៉ុន្តែប្រហែលជាវាមិនមែនជាពេលវេលាដែលអ្នកត្រូវបន្ធូរដៃនោះទេ​ ពីព្រោះភាពចម្រើន លូតលាស់ធំដែលអ្នកប៉ងប្រាថ្នាមិនទាន់មកដល់នៅឡើយ។ ក្នុងពេលនេះ សូមព្យាយាម បំពេញការងារ និងសិក្សាស្វែងយល់បន្ថែម ពិសេសគឺបទពិសោធន៍មិត្តរួមក្រុមរបស់អ្នក។  ទន្ទឹមនឹង សូមបញ្ចៀសគំនិតអាត្មានិយម មតិយោបល់រិះគន់ និងធ្វើអោយប៉ះពាល់ទៅដល់ ផលប្រយោជន៍របស់មនុស្សនៅក្នុងកន្លែងការងារ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើ ការងារជាមួយនឹងឯកសារនោះទេ ពីព្រោះប្រហែលជាកំហុសនឹងកើតមានច្រើន ដូច្នេះសូម យកចិត្តទុកដាក់នឹងការងារ កុំធ្វេសប្រហែលនឹងចំណុចសំខាន់។ ហោរាសាស្រ្តអាជីពណែ នាំឲ្យលោកអ្នកចាប់ផ្តើមការងារជាមួយនឹងគម្រោងផែនការដែលមានគំនិតច្នៃប្រឌិត។ កុំ មានការសង្ស័យ និងបារម្ភច្រើនពេក ពីព្រោះការងាររបស់កំពុងដំណើរការក្នុងផ្លូវដែលរីក ចម្រើន។ ប្រការចាំបាច់នៅក្នុងពេលនេះគឺសូមធ្វើអ្វីៗដោយការគិតពិចារណាវែងឆ្ងាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នក បោះបង់ ចោលការសង្ស័យចំពោះចំណេះជំនាញរបស់ខ្លួនឯង​។ ផលលំបាកដែលអ្នកកំពុង ជួបនឹង មិនអាចធ្វើអោយអ្នកមានការលំបាកនោះទេ ពីព្រោះអ្នកនឹងអាចដោះស្រាយវាបាន ប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែម។ ក្នុងពេលនេះ លោកអ្នកក៏អាចនឹងទទួលបាន ឳកាសច្រើនសូម្បីតែលុយកាក់ក៏នឹងអាចទទួលបានយ៉ាងគាប់ចិត្តផងដែរ ដូច្នេះសូមចាប់ ផ្តើមធ្វើការងារនោះចុះ។ បន្ថែមពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ គឺអាច ធ្វើទៅបាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអាជីពរបស់អ្នកនឹងមិនជួបបញ្ហាអ្វី ធ្ងន់ធ្ងរនាំរំខានទៅដល់លទ្ធផល និងគោលដៅដែលអ្នករំពឹងទុកនោះទេ។ ដូច្នេះសូមមាន ភាពវិជ្ជមាន ចាប់ផ្តើមបំពេញការងាររបស់អ្នកតាំងពីពេលព្រឹកព្រលឹម និងធ្វើយ៉ាងណា បញ្ចប់ការងារទាំងឡាយដែលមាននៅលើតុរបស់អ្នក​ ធ្វើដូចនេះលោកអ្នកអាចមានពេល វេលាប្រមូលផ្តុំគំនិតបានល្អ។ ដោយឡែក លោកអ្នកអាចមានលទ្ធភាពធ្វើការសម្រេចចិត្ត បានល្អប្រសើរ។ ប្រការសំខាន់ ប្រហែលជាអ្នកមិនគួរចែករំលែករឿងសំខាន់ជាមួយមនុស្ស ដែលមិនស្គាល់ច្បាស់នោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះ សូមអ្នកកុំធ្វើសកម្មភាពអ្វី ឲ្យលើសពីលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ពីព្រោះបើទោះបីជាយ៉ាងណាក្តី ការខិតខំប្រឹង ប្រែង និងការយកចិត្តទុកដាក់របស់អ្នកហាក់មិនទទួលបានការគាំទ្រពេញលេញនោះទេ។ វានឹងប្រសើរជាង ប្រសិនបើអ្នកគិតជាថ្មីអំពីគម្រោងផែនការដែលបានរៀបចំកន្លងមក។ បន្ថែម ពីនេះសូមរៀបចំពាក្យសំដី និងអាកប្បកិរិយារបស់ខ្លួនឲ្យបានល្អជាទីបំផុត ពីព្រោះ លោកអ្នកមិនគួរ ធ្វើឲ្យមានកំហុសណាមួយនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីពក្នុងពេលនេះហាក់មានភាពប្រទាក់ ក្រឡាច្រើនដែលពិបាកឲ្យអ្នកធ្វើដំណើរទៅដល់ជោគជ័យដោយងាយស្រួល។ ដើម្បី សម្រេចជោគជ័យតាមបំណងប្រាថ្នា គឺតម្រូវអោយលោកអ្នកចំណាយទាំងពេល និងកំលាំង កាយចិត្តច្រើនបំផុត ហេតុនេះ​លោកអ្នកអាចមានភាពនឿយហត់ច្រើន ឬប្រសិនបើអ្នកមាន ការធ្វេសប្រហែសនឹងសុខភាពទៀត គឺរឹតតែមិនល្អប្រសើរនោះទេ។ ព្យាយាមកុំធ្វើរឿងច្រើន ក្នុងពេលតែមួយ ជ្រើសរើសការងារជាអាទិភាព ឬការងារដែលជាចំណូលចិត្តរបស់អ្នកទើប កាន់តែល្អប្រសើរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំទាន់បំពេញការងារសំខាន់ ពេលនេះ ពីព្រោះស្ថានភាពដែលនៅជុំវិញខ្លួនរបស់អ្នកហាក់មានភាពប្រែប្រួលខ្លាំង ពិបាកនឹងកំណត់ បាន។ ក្រៅពីនេះ លោកអ្នកគួររឹតត្បិតចំពោះការចែករំលែកពត៌មាន  ឬការសំងាត់របស់ការ ងារទៅកាន់មនុស្សនៅក្បែរខ្លួន ការសំងាត់នេះសូមរក្សាបោះទោះបីជាមួយមនុស្សដែលអ្នក យល់ថាគួរអោយជឿទុកចិត្តក្តី។ ផលរំខានថ្ងៃនេះមានទំហំធំ ហើយក៏អាចបង្ករទុក្ខក្នុង រយៈពេលយូរផង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់ប្រទះនូវផល រំខានច្រើន ហើយក៏ពិបាកបានទៅដល់គោលដៅដែរ។ សូមព្យាយាមបន្ថែម តែក៏មិនចាំបាច់បាក់ទឹក ចិត្តដែរ។ ចំណាយពេលអោយសមប្រកបនឹងស្ថានភាព ហើយបើការងារសំខាន់គួរលើក យកទៅធ្វើនៅថ្ងៃក្រោយ។ ជម្លោះ និងភាពអាក់អន់ចិត្តគ្នាហាក់ពិបាកទប់ស្កាត់ណាស់ ហេតុ នេះមិនគួរនិយាយស្តីច្រើនពេកនោះទេ។ ចាកចេញពីស្ថានភាពមិនច្បាស់ ហើយក៏មិន ចាំបាច់ត្រូវទាមទារការយល់ដឹងដែរ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!