ចំណាំៈ
ឆ្នាំទាំង៤ ថោះ រោង វក កុរ រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៥ ជូត ឆ្លូវ ម្សាញ់ មមី រកា រាសីល្អមធ្យម។
ឆ្នាំទាំង៣ ខាល មមែ ច រាសីស្រុតចុះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកទាំងឡាយមានស្ថេរភាពល្អប្រសើរ អ្នកអាចទទួលបានប្រាក់ចំណេញច្រើនជាងសព្វដង ហើយភាពងាយស្រូលក្នុងការបំពេញ ការងារក៏មានពេញលេញផងដែរ។ ប៉ុន្តែសូមលោកអ្នកយកចិត្តទុកដាក់ទៅលើការចំណាយ ដោយសារនៅក្នុងពេលខាងមុខដ៏ឆាប់ៗនេះ អ្នកប្រហែលជាត្រូវការដើមទុនច្រើនជាងមុន។ ដោយឡែក សម្រាប់រាល់ការផ្លាស់ប្តូរទីកន្លែងការងារគឺលោកអ្នកអាចធ្វើទៅបានដោយសេរី ស្ថានភាពថ្មីដែលមានភាពរវល់ និងថ្មីៗក៏មិនអាចរំខានដំណើរការការងាររបស់អ្នកបានដរ ដូច្នេះគ្មានអ្វីដែលអ្នកត្រូវព្រួយបារម្ភនោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាជីពទាំងឡាយរបស់អ្នកនឹងជួប តែភាពល្អប្រសើរ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយយកចិត្តទុកដាក់ទៅលើ អាជីពរបស់ខ្លួន។ ហើយយកល្អសូមធ្វើការកែទម្រង់ភាពរអាក់រអួល ផ្តោតការសំខាន់ទៅលើ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើទំនាក់ទំនងជាដើម។ ក្នុងនោះក៏សូមចំណាំផងដែរថា អ្នកអាចមានបញ្ហារអាក់រអួល ឬជម្លោះដែលអាចទៅរួចជាមួយនឹងមនុស្សនៅក្បែរខ្លួនផង ដែរ ដូច្នេះសូមអត់ធ្មត់អោយបានច្រើនបំផុត។ ចំពោះការធ្វើដំណើរជិតឆ្ងាយសូមមានការ ប្រុងប្រយ័ត្ន ហើយបើអាចក៏គួរផ្អាកសិន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ។ លោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នក ហើយរងចាំឳកាសល្អក្នុងពេលខាងមុខ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងនាំមកពីមនុស្សដែលនៅក្បែរលោកអ្នក។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត បើមិនដូច្នេះស្ថានភាពល្អក្នុងថ្ងៃនេះ និងប្រែប្រួលយ៉ាងខ្លាំង។ លោកអ្នកអាចមានសមត្ថភាពដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរណាស់។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយមានភាពហ្មត់ចត់ ចំពោះរឿងហិរញ្ញវត្ថុ។ ក្នុងនោះសូមព្យាយាមបដិសេធរាល់ការសម្រេចចិត្តដែលប្រញាប់ ប្រញាល ឬភាពច្របូកច្របល់ គឺធ្វើយ៉ាងណាកុំអោយមានភាពរំខាន។ ក្នុងពេលនេះរាល់ការ ផ្លាស់ប្តូរស្ថានភាពការងារ ឬទីកន្លែងការងារគឺអាចធ្វើទៅបានគ្រាន់តែអ្នកត្រូវប្រឹងប្រែង បន្ថែមបន្តិចទៀតសម្រាប់ទីកន្លែងថ្មីនេះ។ ក្រៅពីនេះ ចំពោះទំនាក់ទំនងជាមួយមនុស្សផ្ទុយ ភេទឆ្នាំចគួរតែមានការការប្រុងប្រយ័ត្ន ដោយសារលោកអ្នកអាចមានជម្លោះ ឬភាពរកាំ រកូសដែលអាចទៅរួច។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះកិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុង មានដំណើរការល្អប្រសើរ ដូច្នេះសូមលោកអ្នកកុំងាកចេញពីការងារ ឬគោលដៅដោយ ងាយ។ ព្យាយាមយល់ដឹងពីស្ថានភាពដែលកំពុងកើតឡើងចំពោះមុខ ហើយរកវិធីសាស្រ្ត អោយបានសមស្របក្នុងការសម្របសម្រួល។ ក្រៅពីនេះ ប្រហែលជាអ្នកគួរចំណាយពេល វេលា លុយកាក់ និងកំលាំងអោយបានស្របគ្នាទើបអាចធ្វើអោយស្ថេរភាពអាជីព និងភាព រីកចម្រើនអាចរួចតាមបំណង។ ដោយឡែក ការផ្លាស់ប្តូរទីកន្លែងការងារគឺមិនអាចធ្វើទៅ បានតាមបំណងទេ គឺសូមរងចាំឳកាសដែលប្រសើរជាងនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយផ្តោតសារៈ សំខាន់ទៅលើការប្រមូលពត៌មានលម្អិតផ្សេងៗ។ ក្នុងនោះក៏មិនគួរធ្វើខ្លួនអោយវង្វេងជាមួយ នឹងភាពប្រែប្រួល ឬហេតុការណ៍ដែលអ្នកមិនស្គាល់ច្បាស់។ ផ្តោតការយកចិត្តទុកដាក់ទៅ ការងារនៅក្នុងដៃអោយបានច្រើនបំផុត។ ក្នុងពេលនេះលោកអ្នកអាចស្នើសុំការជួយទំនុក បម្រុងពីមនុស្សដែលនៅជុំវិញខ្លួនបាន ប៉ុន្តែក៏មិនគួរធ្វើផ្ទុកផ្តាក់ការងាររបស់អ្នកអោយនៅ ក្នុងដៃរបស់អ្នកដទៃនោះដែរ។ ក្រៅពីនេះ សូមកុំយកចិត្តទុកដាក់ទៅពាក្យចចាមអារាម ពីព្រោះវាអាចនឹងនាំអោយប៉ះពាល់ទៅដល់កិត្តិយសជាសំខាន់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តថ្ងៃនេះណែនាំលោកអ្នកអោយទប់ ទល់នឹងការល្បួង បោកបញ្ឆោតរបស់អ្នកដទៃ។ ប៉ុន្តែសម្រាប់ការងាររបស់អ្នកគឺមានដំណើរ ការល្អប្រសើរបំផុត។ លោកអ្នកអាចធ្វើការបណ្តាក់ទុន បង្កើតការងារថ្មី និងធ្វើកិច្ចសហការ បានល្អ។ លើសពីនេះ សូមកុំផ្តោតការយកចិត្តទុកដាក់ទៅលើរឿងរ៉ាវតែមួយ ព្យាយាម ស្វែងរកលទ្ធភាពបន្ថែមទៅតាមការធ្វើទំនាក់ទំនង។ ជាទូទៅ លោកអ្នកធ្វើដំណើរការនៅ ក្នុងទិសដៅដែលត្រឹមត្រូវ ដូច្នេះសូមកុំមានការភ័យព្រួយចំពោះហេតុការណ៍ដែលអាចនឹង កើតឡើងចំពោះមុខ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ និងការបញ្ចេញគំនិតច្នៃប្រឌិត។ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដូច្នេះមិនគួរប្រញាប់ប្រញាលពេកនោះទេ។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែត្រូវព្យាយាមចូលទៅជិត ហើយដោះស្រាយភារកិច្ចទាំងនោះ។ ក្រៅពីនេះ លោកអ្នកអាចការពារទស្សនៈយោបល់ របស់អ្នកបានល្អប្រសើរណាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់មានភាពរអាក់រអួលច្រើន មនុស្សដែលនៅក្បែរអ្នកក៏មិនអាចជួយទំនុកបម្រុងលោកអ្នកពេញលេញនោះដែរ ដូច្នេះ សូមព្យាយាមអោយអស់ពីលទ្ធភាព។ ពិសេសសូមលោកអ្នកប្រើប្រាស់ពេលវេលាអោយ មានប្រសិទ្ធភាពបំផុត ពីព្រោះនៅរសៀលនេះអ្នកក៏អាចជួបនូវភាពកក់កុញការងារ និងការ ងារដែលមិនទាន់អាចសម្រេចបាន។ ទន្ទឹមនឹងនេះ សូមលោកអ្នកព្យាយាមរក្សាខ្លួនអោយ ស្ថិតនៅក្នុងដៃជានិច្ច។ ការផ្លាស់ប្តូរខ្លះគឺអាចធ្វើទៅបាន ប៉ុន្តែក៏មិនគួរជ្រើសរើសការផ្លាស់ប្តូរ នោះដែរ ការរក្សាការងារអោយនៅដដែលអាចរក្សាស្ថេរភាពបានល្អប្រសើរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ចំណុចសំខាន់ជាងគេក្នុងថ្ងៃនេះ គឺលោកអ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារ។ លោកអ្នកអាចប្រឈមនឹងផលលំបាកខ្លាំង ហើយប្រសិនបើអ្នកមិនអាចទប់ទល់បានទេ នោះការបាក់ទឹកចិត្តក៏អាចនឹងកើតឡើងផងដែរ ហេតុដូច្នេះប្រហែលជាជម្រើសល្អបំផុត អ្នកគួរមានភាពស្ងប់ស្ងាត់ ហើយរក្សាអ្វីៗឲ្យនៅដដែលសិន ហើយរងចាំឳកាសល្អនៅពេលខាងមុខ។ ក្នុងពេលនេះ ប្រហែលជាអ្នកមិន គួរចូលរួមសកម្មភាពច្រើនពេកទេ រក្សាភាពស្ងៀមស្ងាត់ យកចិត្តទុកដាក់ការងារបស់គួរតែ ជាការគ្រប់គ្រាន់ក្នុងពេលនេះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនងជាទំនាក់ទំនងមានភាពមិនល្អប្រសើរនោះទេ រួមទាំងមិត្តជិតស្និតក្នុងក្រុមការងារ ក៏ដូចជាថា្នក់លើក្តី។ រាល់ការផ្តល់យោបល់ណាមួយរបស់អ្នកទៅក្នុងក្រុមការងារហាក់មិនសូវទទួលបានការគាំទ្រ ឬគិតក្នុងផ្លូវល្អនោះទេ ដូច្នេះកុំចូលរួមពិភាក្សាប្រសិនបើអាចធ្វើទៅបាន រក្សាខ្លួនឲ្យនៅឆ្ងាយពីស្ថានភាពនានាសិន។ ក្រៅពីនេះ ការងាររបស់អ្នកហាក់មានឥទ្ធិពលគ្របដណ្តប់ទៅលើសុខមាលភាពរបស់អ្នកផង។ លើសពីនេះ សូមមានចិត្តអត់ធ្មត់ និងអនុគ្រោះអោយបានកំរិតអប្បមារ។