ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ...

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៣

ចំណាំ៖​ ឆ្នាំទាំង៥ ខាល ថោះ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ជូត ឆ្លូវ រោង ម្សាញ់ មមែ រាសីល្អមធ្យម។

ឆ្នាំទាំង២ មមី ច រាសីស្រុតចុះ។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងកិច្ចការងាររដ្ឋឯកជនមានដំណើរការ ល្អ ហើយលទ្ធផលក៏រឹតតែប្រសើរផងដែរ។ ក្នុងនោះលាភសំណាងរបស់អ្នកបានមកដល់ដៃ ដូច្នេះសូមមានភាពរីករាយទទួលយកអំណោយផលនៃការប្រឹងប្រែងនាពេលកន្លងមក។ ចំណែក លុយកាក់នៅពេលនេះមានស្ថេរភាពល្អ អ្នកនឹងទទួលបានការផ្តល់ជូន ហើយ ការផ្ទេរផ្ទូរ និងការចំណាយលុយកាក់បំពេញក្តីស្រមៃរបស់អ្នកគឺអាចធ្វើទៅបានដោយគ្មាន ផលរំខានអ្វីធំដុំគួរអោយកត់សម្គាល់នោះទេ។ ប៉ុន្តែសូមលោកអ្នកកុំបោះបង់ចោលការប្រុង ប្រយ័ត្ន ហើយកុំពឹងទៅលើអ្នកដទៃនោះដែរ។ ក្រៅពីនេះ នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកប្រហែលជានឹងត្រូវធ្វើការសម្រេចចិត្តដែលសំខាន់មួយ។ 

 ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំអោយលោក អ្នកត្រៀមខ្លួនសម្រាប់ភាពជោគជ័យធំ។ ពិនិត្យគម្រោងផែនការ ហើយសូមធ្វើការអនុវត្ត ឬ សម្រេចចិត្តប្រកបដោយភាពច្បាស់លាស់។ នៅក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានការផ្តល់ ជូនដែលនឹងផ្តល់នូវលទ្ធផលដ៏ប្រសើរ និងប្រាក់ចំណេញច្រើន ហេតុនេះសូមកុំធ្វេស ប្រហែលដែលអាចបណ្តោយផលទិន្នផលដែលប្រសើរនេះកន្លងផុតទៅ។ ក្នុងនោះ សូមកុំ ជាន់ឈ្លីជីវិតការងាររបស់ខ្លួនដោយអារម្មណ៍ ប្រសិនបើអ្នកប្រើអារម្មណ៍ក្នុងការបំពេញការ ងារនៅថ្ងៃនេះ លទ្ធផលគឺមានភាពអវិជ្ជមានទៅវិញ។ ក្រៅពីនេះ ចូរព្យាយាមបង្កើតបរិយា កាសវិជ្ជមាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារទាំងឡាយរបស់អ្នកនឹងទទួលបាន ទិន្នផលខ្ពស់។ ក្នុងនោះ ថ្ងៃនេះក៏ជាពេលដែលល្អប្រសើរក្នុងការដោះស្រាយបញ្ហា ហេតុ ដូច្នេះសូមប្រញាប់ប្រញាលកុំអោយពេលវេលានេះកន្លងផុតទៅ។ ក្រៅពីអំណោយផល ឬភាពរីកចម្រើននៅថ្ងៃនេះ លោកអ្នកអាចក៏ក្លាយជាឧបសគ្គចំពោះលទ្ធផលការងាររបស់ អ្នកបានផងដែរ។ ហេតុនេះ សូមកុំមើលស្រាលខ្លួនឯង ហើយអ្នកក៏មិនចាំបាច់ត្រូវផ្តោត អារម្មណ៍ចំពោះភាពជោគជ័យពេកដែរ។ ការបំពេញការងារអោយល្អប្រសើរតែប៉ុណ្ណោះ នឹងផ្តល់ផលដោយគ្មានការរំពឹង។ លើសពីនេះ សូមព្យាយាមគិតគូរដោយភាពវិជ្ជមាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អសម្រាប់ការភ្ជាប់ទំនាក់ទំនង ដែលមានប្រយោជន៍។ ហោរាសាស្រ្តសម្រាប់ថ្ងៃនេះផ្តល់ដំបូន្មានដល់លោកអ្នកអោយ ប្រកាន់ខ្ជាប់នូវគម្រោងផែនការដែលបានគ្រោងទុក ប៉ុន្តែក្នុងពេលស្របគ្នាក៏គួរមានភាពវ័យ ឆ្លាត និងអត់ធ្មត់ដែរ។ ស្ថានភាពចំពោះមុខថ្ងៃនេះគ្មានអ្វីធំដុំដែលត្រូវព្រួយបារម្ភនោះទេ ចំណុចអវិជ្ជមានតូចតាចគឺអាចដោះស្រាយបានដោយការខិតខំប្រឹងប្រែងរបស់អ្នក។ ក្នុង នោះសម្រាប់ការផ្លាស់ប្តូរស្ថានភាព និងទីកន្លែងការងារគឺអាចធ្វើទៅបានតាមបំណង ដូច្នេះ ថ្ងៃនេះលែងជាពេលដែលអ្នកត្រូវទ្រាំបន្តទៀតហើយ។ ដោយឡែក សូមជៀសវាងការ បង្ហាញភាពរឹងចចេស។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសល្អៗដែលកើតឡើង នៅក្នុងថ្ងៃនេះ។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើន ប្រាក់ចំណេញពីអាជីវកម្ម ដែលកំពុងអនុវត្ត និងភាពរលូនក្នុងដំណើរអនុវត្តការងារ។ ទន្ទឹមនឹងនេះ ភាពស្វាហាប់ និង សកម្មក្នុងការបំពេញការងារក៏នឹងធ្វើអោយអ្នកក្លាយទៅជា​បុគ្គលដែលនឹងទទួលស្គាល់ពី មនុស្សនៅក្នុងក្រុមការងារ និងថ្នាក់លើរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃនេះក៏ជាពេល ប្រសើរសម្រាប់ការដោះស្រាយបញ្ហារឹងស្ទះ រួមទាំងការចរចាលើករណីប្រាក់បៀវត្សរ៍ ឬប្រាក់កម្រៃផ្សេងៗ។ ក្រៅពីនេះ សូមកុំបាក់ទឹកចិត្ត បើអ្នកត្រូវប្រឹងប្រែងដើម្បីក្តីសុបិន្ត។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានអោយលោកអ្នក មានគំនិតច្នៃប្រឌិត។ ទន្ទឹមនឹងនេះ ភាគច្រើនអ្នកនឹងងាយយល់ដឹងពីស្ថានភាពដែលកំពុង កើតឡើងចំពោះអាជីព និងមជ្ឈដ្ឋាននៅជុំវិញខ្លួន។ ក្នុងពេលនេះដែរ សូមលោកអ្នកខិតខំ ធ្វើការដោយជំនឿចិត្ត កុំខ្លាចក្នុងការនិយាយដើមចុង ឬការមើលបំណាំពីមនុស្សនៅជុំវិញ ខ្លួន ការទទួលខុសត្រូវតែមួយមុខនឹងនាំដល់លទ្ធភាពល្អប្រសើរ។ ទំលាក់ចោលការរើសអើង ការសង្ស័យ និងការខ្វះជំនឿចិត្ត។ ក្នុងនោះដែរ នៅរវាងពេលល្ងាចនេះ អ្នកនឹងអាចជួបនូវ ភាពមិនចុះសម្រុងខ្លះ ប៉ុន្តែសូមទប់ស្កាត់ជម្លោះដើម្បីលទ្ធផលការងារដ៏ល្អប្រសើរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះទំនាក់ទំនងនានារបស់អ្នកមានភាពល្អ ប្រសើរ លោកអ្នកនឹងអាចចេញមុខជួបមនុស្សចាស់ថ្មីច្រើន។ ក្នុងនោះទំហំការងារហាក់មាន ច្រើនជាងសព្វដង ដែលតម្រូវអោយអ្នកចំណាយពេលវេលាច្រើន ប៉ុន្តែបើទោះបីជាយ៉ាង នេះក្តី សូមកុំបោះបង់ចោលព្រឹត្តិការណ៍កំសាន្ត ឬការសម្រាកដ៏រីករាយ។ ស្របពេលនឹង ដំណើរការល្អនៅក្នុងអាជីព បញ្ហាជីវិតផ្ទាល់ខ្លួនរបស់អ្នកក៏មានភាពត្រចេះត្រចង់ និងល្អូក ល្អឺនបំផុតដែរ ហើយលោកអ្នកក៏នឹងរំពឹងថាទទួលបានដំណឹងរីករាយក្នុងទំនាក់ទំនងនេះ ផងដែរ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារ ក៏ដូចជាអាជីវកម្មនៅពេលនេះមាន ដំណើរការល្អប្រសើរគួរអោយកត់សម្គាល់។ បញ្ហារឹងស្ទះខ្លះនៅលើផ្លូវរបស់អ្នកហាក់នាំជា កង្វល់បន្តិច ប៉ុន្តែលោកអ្នកអាចដោះស្រាយករណីទាំងនោះបានដោយភាពងាយស្រួល។ លើសពីនេះ ចូរប្រើវិធីធ្វើទំនាក់ទំនង ប្រើមន្តស្នេហ៍ និងព្យាយាមចរចាអោយបានល្អ ដោយ សារការគាំទ្រពីមជ្ឈដ្ឋានជុំវិញខ្លួនអ្នកមានច្រើនណាស់។ ទន្ទឹមនឹងនេះ សូមកុំយកចិត្តទុក ដាក់ទៅលើការច្រណែន និងការមើលបំណាំនានាដែលមិនចាំបាច់។  ចូរធ្វើយ៉ាងណាធានា អោយបានថា លោកអ្នកនឹងគ្មានជម្លោះនៅពេលនេះ ហើយក៏កុំព្យាយាមចាប់យកការងារធំ ពេកនោះដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកអោយ ចូលរួកក្នុងសកម្មភាពសំខាន់ៗអោយបានច្រើនបំផុតនៅពេលនេះ។ ហើយក៏មិនគួរចាក ចេញពីការទទួលខុសត្រូវតូចធំរបស់ខ្លួននោះដែរ។ ពីព្រោះថ្ងៃនេះអ្នករំពឹងថាទទួលបានការ រំពឹងទុកដ៏អស្ចារ្យតបស្នងការខិតខំបំពេញការងារនាពេលកន្លងមក។ ផ្ទុយពីអំណោយផល ល្អក្នុងការងារ អ្នកប្រហែលជាពិបាកនឹងជៀសវាងការឈ្លោះប្រកែកគ្នា និងការយល់ច្រលំ ដែលគ្មានមូលដ្ឋាន ហេតុនេះវានឹងល្អប្រសើរបំផុត ដែលអ្នកត្រូវតស៊ូ ហើយអត់ធ្មត់អោយ អស់ពីលទ្ធភាព។ ដោយឡែក សូមធ្វើយ៉ាងណាបង្ហាញពីភាពច្បាស់លាស់នៃគោលគំនិត របស់អ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចអនុវត្តការងារ និងធ្វើរបររកស៊ីជួញដូរបាន ដោយភាពល្អប្រសើរ។ មនុស្សនៅជុំវិញខ្លួននឹងជួយទំនុកបម្រុងលោកអ្នកបានច្រើន ដូច្នេះ សូមកុំមានការព្រួយបារម្ភចំពោះការធ្វើទំនាក់ទំនងនាពេលនេះ។ ទន្ទឹមនឹងនេះ អ្នកអាចនឹង មានការប្រជុំពិភាក្សាដែលមិនរំពឹងទុក ដូច្នេះសូមត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់ជា និច្ច។ សូមព្យាយាមអោយបានច្រើនដែលទៅរួច បង្កើតបរិយាកាសថ្មី និងវិជ្ជមាននៅក្នុង ទី កន្លែងការងាររបស់អ្នកទើបកាន់តែប្រសើរ។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ ប្តូរទីកន្លែងការងារគឺសូមធ្វើទៅតាមបំណងពីព្រោះស្ថានភាពថ្មីក៏នឹងផ្តល់ផលល្អផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះស្ថានភាពអាជីពរបស់អ្នកងាយរងផលប៉ះ ពាល់ និងឧបសគ្គធ្ងន់ធ្ងរក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ។ ហោរាសាស្ត្រអាជីពជំរុញ អោយអ្នកចាប់ផ្តើមផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សាយគម្រោង និងគំនិតរបស់អ្នកដោយការយក ចិត្តទុកដាក់ជាសកល។ ចំពោះទំនាក់ទំនង និងជំនួយរបស់អ្នកទៅក្នុងមជ្ឈដ្ឋានការងារគួរ តែទាក់ទងទៅនឹងគំនិតយោបល់សម្រាប់ការងារ ជាជាងសម្បុរសចំពោះករណីសម្ភារៈ ឬ លុយកាក់។ លើសពីនេះ ចូរព្យាយាមគ្រប់គ្រងពាក្យសម្តី និងសកម្មភាពរបស់អ្នក ហើយ ប្រហែលជាគួរតែគិតអំពីអាកប្បកិរិយាជាធំ។ លើសពីនេះ ទំនាក់ទំនងជាមួយកុមារមិនសូវ ជាល្អទេ។ 

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកបោះបង់ចោលការប៉ងប្រាថា្នការ ធ្វើការច្រើនក្នុងពេលតែមួយ ឬការប្រមូលផ្តុំការងារច្រើន ដែលគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីបញ្ចប់។ ក្នុងពេលនេះ វាចាំបាច់បំផុតដែលអ្នកត្រូវបង្កើតគំនិតច្នៃប្រឌិតថ្មីៗសម្រាប់ ការងារ និងអាជីវកម្ម រួមទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងពិព័រណ៍ជាដើម។ ទន្ទឹម នឹងនេះ សូមកុំកំណត់ការស្រមើស្រមៃរបស់អ្នក និងកុំបង្កើតលេស ពីព្រោះភាពជោគជ័យ របស់អ្នកទាមទារការព្យាយាម និងភាពក្លាហាន។ ក្រៅពីនេះ ចូរធ្វើកិច្ចសហការ ព្យាយាម ប្រមែប្រមូលមនុស្សដែលមានគោលដៅដូចគ្នា ហើយចាប់ផ្តើមអនុវត្តការងារ។  

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!