ទំព័រដើមហោរាសាស្ត្រលាភសំណាងធំថ្ងៃនេះ មានដល់ឆ្នាំទាំង៤ ជូត ឆ្លូវ មមែ​ ចរ សាធុ សាធុ សាធុ!! សូមឲ្...

លាភសំណាងធំថ្ងៃនេះ មានដល់ឆ្នាំទាំង៤ ជូត ឆ្លូវ មមែ​ ចរ សាធុ សាធុ សាធុ!! សូមឲ្យឆុតៗ តោះកុំបង្អង់យូរ ចុចមើលរាសីថ្ងៃនេះទាំងអស់គ្នា

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរនឹងរកប្រាក់ចំណេញបានច្រើនណាស់ ឯលាភសំណាងក៏មានហូរហៀរ។ សម្រាប់អ្នកប្រកបការងារ អ្វីៗគ្រប់យ៉ាងមិនអាចរាំងស្ទះបំណងប្រាថ្នា និងសមត្ថភាពរបស់អ្នកបានទេ។ ចំណែកថ្នាក់ដឹកនាំ និងមិត្តរួមការងារស្រលាញ់រាប់អាន និងគាំទ្រអ្នកជានិច្ច។ ដោយឡែកទំនាក់ទំនងស្នេហា ល្អូកល្អឺនដូចទឹកនិងត្រី។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំ ធ្លាក់ក្នុងដៃរបស់     អ្នក។ អ្នកអាចធ្វើកិច្ចការអ្វីៗបានសម្រេចគ្រប់យ៉ាង មិនត្រឹមតែប៉ុណ្ណោះនឹងទទួលបានការយកចិត្តទុកដាក់ពីមិត្តរួមការងារ និងអាជីវកម្ម។ ប៉ុន្តែសូមបដិសេធការចូលរួមព្រឹត្តិការណ៍ សំខាន់ៗសិន។ ចូរប្តូររបៀបទំនាក់ទំនងថ្មីជាមួយដៃគូ ដើម្បីបង្កើតបរិយាកាសបែបមនោ     សញ្ចេតនាជ្រាលជ្រៅ។ សម្រាប់សុខភាពគ្មានអ្វីគួរឲ្យបារម្ភទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មតូចធំនានា កំពុងស្ថិតក្នុងខ្សែបណ្តោយនៃភាពរីកចម្រើនធំណាស់ ដូច្នេះលោកអ្នកត្រូវរៀនគ្រប់គ្រងពាក្យសំដី និងអាកប្បកិរិយាឲ្យល្អ។ កំណត់គោលដៅ ប្រកបដោយមហិច្ឆតា សម្រាប់ពេលអនាគត។ ប៉ុន្តែចូរចំណាយពេលដោះស្រាយ រឿងរ៉ាវតូចៗដែលតែងជាមន្ទិលសម្រាប់ជីវិតចេញឲ្យអស់។ ប្រសិនបើទំនាក់ទំនងផ្ទាល់ខ្លួនមិនអាចផ្គាប់ចិត្តអ្នកទេ សូមកុំទាន់ភ័យខ្លាច បណ្តោយមួយពេលសិនទើបមិនធ្វើឲ្យអ្នកខកចិត្ត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់កិច្ចការងាររកស៊ីជួញដូរ មានភាពរីកចម្រើនជាប្រក្រតី។ ថ្ងៃនេះអ្នកនឹងអាចធ្វើអ្វីដែលអ្នកចង់បាន។ សូមកុំសោកស្តាយឳកាសដែលកន្លងទៅហើយ វាគ្មានប្រយោជន៍ទេ។ លោកអ្នកអាចទទួលអារម្មណ៍ខឹងបន្តិចបន្តួច ប៉ុន្តែចូរព្យាយាមយល់ពីអារម្មណ៍អ្នកដទៃ។ សុខភាពផ្លូវចិត្តអ្នកហាក់មានភាពស្មុគ្រស្មាញ ចូររកពេលវេលាសម្រាប់កំសាន្ត រីករាយនឹងជីវិត និងសូមយកចិត្តទុកដាក់ជាមួយសាច់ញាតិចាស់ៗ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានការគាំទ្រ និងទំនុកបំរុងចំពោះកិច្ចការងារ ​និងរបរអាជីវកម្មយ៉ាងល្អ ពិសេសពីមនុស្សចាស់។ ប៉ុន្តែចូរប្រយ័ត្ន ពីព្រោះរាសីលោកអ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំជូត ដូច្នេះគួរកុំពិភាក្សារឿងសំខាន់។ ទំនាក់ទំនងស្នេហាដំណើរទៅដោយរីករាយ គូស្នេហ៍យល់ចិត្តថ្លើមគ្នាល្អណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកមានអារម្មណ៍ស្មុគ្រស្មាញ ដោយសារឥទ្ធិពលខាងក្រៅ។ ចូរព្យាយាមកែប្រែស្ថានការណ៍ ដោយរក្សាភាពស្ងប់ស្ងាត់ ហើយរកមធ្យោបាយនានាដោយពិគ្រោះពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត។ កុំបារម្ភខ្លាំងពេក ភាពទ្រឹងនៃកិច្ចការងារ និងអាជីវកម្ម នឹងអាចកែប្រែបាន ដូច្នេះចូរជឿជាក់លើសមត្ថភាពរបស់ខ្លួន។ សម្រាប់សុខភាព លោកអ្នកអាចមានបញ្ហាតម្រង់នោម ដូច្នេះផឹកទឹកឲ្យបានច្រើន។ ចំណែកទំនាក់ទំនងស្នេហា គូស្នេហ៍យល់ចិត្តគ្នាល្អប្រសើរណាស់។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីជួញដួរមានសភាពទ្រឹង។ សម្រាប់លោកអ្នកធ្វើអាជីវកម្ម សូមបោះបង់ចោល នូវវិធីសាស្រ្តបែបវាយលុក ព្រោះអ្នកអាចនឹងរងគ្រោះដោយសារការប្រញាប់។ កុំសំដែងភាពមិនពេញចិត្ត ឬខឹង។ កុំយកចិត្តទុកដាក់ចំពោះការបរាជ័យរបស់អ្នកដទៃ ប៉ុន្តែមកផ្តោតលើសុភមង្គលនៃជីវិតរបស់អ្នកវិញ។ ថ្ងៃនេះអ្នកអាចមានសមត្ថភាពបង្កើតទំនាក់ទំនង​ ហើយប្រសិនបើអ្នកអាចធ្វើបាន នោះទំនាក់ទំនងក្នុងមួយសប្តាហ៍នេះនឹងល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាចអាចធ្វើអ្វីតាមបំណងប្រាថ្នាបានគ្រប់យ៉ាង ប៉ុន្តែសូមកុំជឿទុកចិត្តមនុស្សងាយៗឲ្យសោះ។ កុំចំណាយពេលគិតរឿងគ្មានប្រយោជន៍ ដូចជាការសង្ស័យជាដើម។ ទំនាក់ទំនងស្នេហាប្រព្រឹត្តិទៅដោយភាពល្អូកល្អឺន និងអនុគ្រោះ។ សម្រាប់សុខភាពចូរប្រយ័ត្នចំពោះក្រពះ គួរបរិភោគអាហារដែលមានប្រយោជន៍ និងទន់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកប្រកបកិច្ចការរដ្ឋ ឯកជន គឺកំពុងរងចាំលទ្ធផល  ក៏ប៉ុន្តែអ្វីដែលអ្នករំពឹងមិនទាន់មកដល់ទេ។ ចំណែកអ្នកប្រកបរបររកស៊ី លោកអ្នកមើលមិនឃើញប្រាក់ចំណេញទេ ដោយសារ​បញ្ហាតូចៗជាច្រើនកំពុងតែប្រទាក់ក្រឡា។ ដូច្នេះប្រសិនបើអ្នកមិនយល់ច្បាស់ពីអារម្មណ៍ខ្លួនឯង សូមទុកការសន្ទនាកិច្ចការសំខាន់ និងធំដុំមួយអន្លើសិន។ ថ្ងៃនេះសូមរក្សាភាពអត់ទ្រាំ កុំប្រថុយ គួររងចាំសិនទើបប្រសើរ។ មិនមែនអ្វីដែលទាក់ទាញអ្នក ល្អទាំងអស់នោះទេ ប៉ុន្តែការប្រឹងប្រែងអនុវត្តន៍ទើបទទួលបានផល។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររកស៊ីជួញដូរ មិនទាន់ទទួលបានផល តាមបំណងប្រាថ្នាទេនៅថ្ងៃនេះ។ ប្រសិនបើអ្នកទទួលបានគម្រោងធ្វើដំណើរសម្រាប់គោលបំណងអាជីវកម្ម សូមកុំប្រញាប់បដិសេធ ប៉ុន្តែគិតគូរឲ្យបានវែងឆ្ងាយ។ លោកអ្នកមានមនុស្សនិន្ទា ច្រណែន ដូច្នេះចូរអត់ធ្មត់ កុំបង្កើត ឬពាក់ព័ន្ធនឹងជម្លោះ។ ចំពោះទំនាក់ទំនងប្តីប្រពន្ធ ប្រសិនបើអ្នកមិនទុកចិត្តដៃគូរបស់អ្នក សូមលាក់ការសង្ស័យនេះសិន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពជោគជ័យនៃការងារ និងមុខរបររបស់លោកអ្នកកំពុងតែនៅនឹងមុខ។ ប្រសិនបើអ្នកអាចឈានដល់កិច្ចព្រមព្រៀងរកប្រាក់ចំណេញ សូមកុំបណ្តោយឲ្យអ្វីៗដំណើរការដោយឯកឯង ចូរព្យាយាមធ្វើដោយកំលាំងកាយចិត្ត និងកុំបោះបង់ការពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត។ កុំបង្ហាញអារម្មណ៍ខឹង និងគ្រោតគ្រាធទៅមនុស្សជុំវិញខ្លួន ព្រោះអាចខាតលាភ។ សម្រាប់ទំនាក់ទំនងស្នេហា ដំណើរការទៅយ៉ាងរលូន គ្មានផលរំខានអ្វីឡើយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងជំនួញជួញដូរនានាមានលាភសំណាង និងអ្នកគាំទ្រល្អជាប្រក្រតី។ ប៉ុន្តែដើម្បីឲ្យមានលាភសំណាងកាន់តែច្រើន ចូរយកចិត្តទុកដាក់សំអាងខ្លួនប្រាណ។ ចូរព្យាយាមជានិច្ច ដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក។ អ្នកអាចទទួលបានការគាំទ្រយ៉ាងស្មោះត្រង់ ឬទទួលបានភាពស្និទ្ធស្នាលក្នុងអារម្មណ៍មនោសញ្ចេតនា។ សម្រាប់សុខភាព ចូររក្សាលំនឹងអារម្មណ៍។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!