ចំណាំ៖ ឆ្នាំទាំង៤ ខាល ថោះ មមី ច រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៤ ជូត រោង ម្សាញ់ កុរ រាសីល្អមធ្យម។
ឆ្នាំទាំង៤ ឆ្លូវ មមែ វក រកា រាសីស្រុតចុះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាអាចនឹងសម្រេចទៅបានដោយងាយស្រួល។ ថ្ងៃនេះលោកអ្នកអាចទទួលបានរង្វាន់ ឬប្រាក់ឧបត្ថម្ភត តបស្នងចំពោះការខិតខំប្រឹងប្រែងកន្លងមក។ សម្រាប់អាជីពអ្នកអាចសម្រេចចិត្តធ្វើការងារ ទៅតាមបំណង ពីព្រោះផលល្អនឹងកើតឡើងយ៉ាងច្រើន។ ក្នុងនោះអ្នកអាចមានបញ្ហាតិចតួច ហេតុនេះសូមព្យាយាមដោះស្រាយអោយបានទាន់ពេលវេលា ធ្វើយ៉ាងណាកុំទុកបញ្ហា អោយនៅរហូតដល់ស្អែក។ ទន្ទឹមនឹងស្ថានភាពនានាដែលកើតឡើងនៅថ្ងៃនេះ លោកអ្នក នៅតែមានលទ្ធភាពបំពេញការងារទៅរកភាពជោគជ័យ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាអាចនឹងសម្រេចទៅបានដោយងាយស្រួល។ ថ្ងៃនេះលោកអ្នកអាចទទួលបានរង្វាន់ ឬសំណាងធំពីមនុស្សក្នុងរង្វង់ការ សេចក្តីនេះមិនបានកំណត់ថាអាមិត្តរួមកការងារ ឬថ្នាក់លើនោះទេ។ ចំពោះបញ្ហាតិចតួចដែលអាចនឹងកើតឡើងសូមព្យាយាមដោះស្រាយ ហើយកុំទុកដល់ស្អែក។ លើសពីនេះ ការបំពេញការងារជាក្រុម ឬរាល់កិច្ចសហការទាំងឡាយគឺអាចធ្វើទៅបាន ដោយងាយស្រួល ដូច្នេះសូមកុំមានការបារម្ភចំពោះកិច្ចសហការ។ ផ្ទុយពីនេះ ចូរចំណាយ ពេលអោយបានច្រើនចំពោះពត៌មានផ្សេងៗ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានសញ្ញាណវិជ្ជមានលើផ្នែកហិរញ្ញវត្ថុ និងការជឿទុកចិត្តខ្ពស់ពីមនុស្សជុំវិញខ្លួន ដូច្នេះសូមព្យាយាមចាប់យកឳកាសនានាដែលនៅជុំវិញខ្លួន។ លើសពីនេះ អ្នកគួរយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្កើតថ្មី ការច្នៃប្រឌិត ពិសេសការផ្សព្វផ្សាយអោយបានច្រើនសម្រាប់លោកអ្នកដែលមានជំនួញ ឬអាជីវកម្ម។ សម្រាប់ពេលវេលាក្នុងការអនុវត្តគម្រោងផែនការ និងសកម្មភាពអាជីពនៅ ពេលនេះមានបរិបូណ៍ ហេតុនេះគ្មានហេតុផលដែលត្រូវប្រញាប់ធ្វើកិច្ចការណាមួយ ឡើយ។ ក្រៅពីនេះ អ្នកមានអំណោយផលក្នុងការដោះស្រាយបញ្ហា។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពបង្ហាញថាលោកអ្នកនឹងទទួលបានភាព រីកច្រើនខ្លាំងនៅក្នុងអាជីព។ ទាំងលុយកាក់ សម្ភារៈ និងលាភសំណាងផ្សេងៗនឹងកើតឡើង សម្រាប់អាជីព ឬកិច្ចប្រឹងប្រែងរបស់អ្នកសម្រាប់ពេលកន្លងមក។ ក្នុងនោះទំនាក់ទំនង ជាមួយថ្នាក់លើគឺមានភាពចុះសម្រុងស្រុះស្រួលគ្នាល្អណាស់ ដែលអាចផ្តល់ភាពងាយ ស្រួលក្នុងការអនុវត្តការងារ។ ក្នុងពេលទន្ទឹមគ្នានេះ វានឹងប្រសើរប្រសិនបើអ្នកផ្តោតទៅលើ ការងារតែមួយ បើទោះបីជាការងារធំដុំក្តី ក៏នឹងងាយទទួលបានផលដែរ។ ចំណែកនៅរវាង ពេលព្រឹកសូមប្រយ័ត្នលើករណីបាត់បង់របស់សំខាន់ ប៉ុន្តែចាប់ពីពេលថ្ងៃនេះស្ថានភាពនា នានឹងត្រូវបានធានា។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានភាពរលូន គួរអោយកត់សម្គាល់។ លុយកាក់ថ្ងៃនេះនឹងទទួលបានច្រើន ហើយក្នុងនោះបរិស្ថានជុំវិញ ក៏សម្រួលដល់កិច្ចការរបស់អ្នកផងដែរ។ ហេតុនេះសូមរក្សាពេលវេលា និងប្រើប្រាស់អោយ មានប្រសិទ្ធភាព។ ក្នុងពេលនេះទំនាក់ទំនងមួយចំនួនមិនតែងតែសមប្រកបនោះទេ ហេតុ នេះសូមយកចិត្តទុកដាក់កុំអោយបង់ខាតព្រោះជំនឿចិត្តរបស់អ្នកឡើយ។ លើសពីនេះ សូម យកចិត្តទុកដាក់នឹងការងារទាំងឡាយ ធ្វើយ៉ាងណាសម្រេចអោយបានទាន់ពេល។ ក្រៅពី នេះ គួរតែប្រុងប្រៀបរៀបចំគម្រោងផែនការជាមុនអោយបានច្រើន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ ជៀសវាងពិភាក្សា ឬធ្វើការងារជាមួយមនុស្សដែលអ្នកមិនស្គាល់ច្បាស់ ឬមនុស្សដែលមានសំដិផ្អែម តែបង្កប់បំណងមិនល្អ។ ចំណែកការផ្លាស់ប្តូរទីកន្លែងការងារគឺមានស្ថេរភាព ល្អ ដូច្នេះលោកអ្នកអាចផ្លាស់ប្តូរបានទៅតាមបំណងប្រាថ្នា។ ទន្ទឹមនឹងនេះ គួរចាកចេញ ពីការប្រជុំពិភាក្សា ដែលមិនទាក់ទងនឹងការងារ ពិសេសកុំជ្រៀតជ្រែកការងារ ឬផល ប្រយោជន៍របស់មនុស្សរួមក្រុមរបស់អ្នក ប្រយ័ត្ននាំរឿងមិនល្អ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលដល់អាជីវកម្ម និងកិច្ចការ ងារទាំងឡាយ។ លោកអ្នកទទួលបានភាពវិជ្ជមានណាស់នៅក្នុងការអនុវត្តការងារ ហេតុនេះ មិនគួរជាមានការព្រួយបារម្ភអ្វីអោយធំដុំនោះទេ។ ក្នុងនោះ សូមព្យាយមស្តាប់អោយបាន ជ្រើនជាងការបញ្ចេញមតិ នោះអ្នកនឹងរកឃើញផ្លូវដែលសមស្របក្នុងការអនុវត្ត ឬដោះ ស្រាយករណីចំពោះមុខទាំងឡាយ។ ហើយក្នុងពេលជាមួយគ្នានេះ សូមលោកអ្នកគ្រប់គ្រង ការពាក្យសំដី និងការគិតរបស់អ្នកអោយបានល្អ ធ្វើយ៉ាងណាអោយមានឥទ្ធិពលទៅលើ ការអនុវត្តការងារ និងទំនាក់ទំនងនៅក្នុងក្រុម។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ លោកអ្នកទទួលបានដំណើរការល្អប្រសើរណាស់ក្នុងការ អនុវត្តកិច្ចការងារនានា។ មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនងក្នុងក្រៅក៏មានស្ថានភាពល្អ ប្រសើរហ្នឹងហ្ន៎ណាស់។ លោកអ្នកអាចធ្វើការសហការ បណ្តាក់ទុន និងបង្កើតមុខរបរថ្មីបាន នៅថ្ងៃនេះ។ ផ្ទុយពីអំណោយផលនេះ សូមប្រើប្រាស់ពេលវេលាអោយសមហេតុផល កុំ ចំណាយទៅលើករណីមិនចាំបាច់នាំដល់ការបាត់បង់ពេលឥតប្រយោជន៍។ ក្រៅពីនេះ អ្នក សូមកុំខ្លាចក្នុងការចាប់ផ្តើមអាជីពថ្មីដែលអ្នកពេញចិត្ត ពីព្រោះស្ថានភាពហិរញ្ញវត្ថុនៅពេល នេះត្រូវធានា។ ក្នុងនោះ សូមរកពេលសម្រាកអោយបានសមរម្យដើម្បីអោយមានតុល្យភាព រវាងការងារ និងសុខភាព។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំដុំពេក។ លោកអ្នកអាចធ្វើការរកស៊ីបាន គ្រាន់តែផលចំណេញ គឺនៅមានកំរិតនៅឡើយ ដូច្នេះសូមអត់ធ្មត់សិន ។ សម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារនៅ ក្នុងថ្ងៃនេះមិនសូវជាល្អទេ អ្នកអាចងាយនឹងជួប ឧបសគ្គច្រើននៅក្នុងស្ថានភាពថ្មីនេះ ហេតុដូច្នេះសូមរងចាំសិន។ ក្រៅពីនេះ សូមព្យាយាម អត់ធ្មត់អោយបានច្រើនបំផុត។ យកល្អកុំទាន់តវ៉ា ឬព្យាយាមបកស្រាយទៅលើលក្ខខណ្ឌនា នាប្រសិនបើអ្នកមើលមិនឃើញលទ្ធភាពល្អប្រសើរនោះទេ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរសោះឡើយសម្រាប់ ការដោះស្រាយបញ្ហាប្រមូលផ្តុំ។ កំហុសក្នុងសកម្មភាពមានភាពវិជ្ជមាន ហើយអ្នកក៏ពិបាក នឹងធ្វើកិច្ចសហការ ឬទំនាក់ទំនងផងដែរ។ ហេតុនេះ វានឹងល្អប្រសើរ ប្រសិនបើអ្នកកុំទាន់ សម្រេចចិត្តធ្វើការសំខាន់នៅថ្ងៃនេះ។ សូមទុកពេលអវិជ្ជមាននេះអោយស្ងប់ស្ងាត់ទៅវិញ វានឹងមិនយឺតពេលក្នុងការស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច និងជួសជុលដំណើរការ ដែលអ្នករំពឹងនោះទេ។ ក្នុងនោះ សូមលោកអ្នកតាមដាន និងវាយតម្លៃអោយមានភាពច្បាស់ លាស់ ហើយព្យាយាមកែតម្រូវ។ អាស្រ័យដោយអតុល្យភាពថ្ងៃនេះមិនគួរផ្លាស់ប្តូរទីកន្លែង ការងារនោះទេ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនង ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំ ការរក្សាស្ថានភាពអាជីពអោយនៅដដែលផ្តល់ប្រយោជន៍ល្អប្រសើរជាង។ ចំណាយពេលវេលានេះដើម្បីព្យាយាមយល់ដឹងពីស្ថាន ភាពអាជីព កែតម្រូវផែនការអនុវត្ត ហើយសម្របទៅតាមស្ថានការណ៍ដែលកំពុងកើត ឡើង។ ទាំងនេះមិនមានន័យថា អ្នកត្រូវផ្អាកអ្វីៗទាំងស្រុងនោះទេ ប៉ុន្តែគឺសូមធ្វើយ៉ាងណា អោយអាជីពរបស់អ្នកស្ថិតក្នុងការគ្រប់គ្រង។ ក្នុងស្ថានភាពអវិជ្ជមានថ្ងៃនេះ ចូរកុំបាក់ទឹកចិត្ត ជឿជាក់ទៅលើសមត្ថភាព និងចំណេះជំនាញរបស់អ្នកក្នុងការគ្រប់គ្រងស្ថានការណ៍។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ អាជីវកម្មរបស់លោកអ្នកក្នុងពេលនេះហាក់មានភាពរឹងស្ទះ ការខាតបង់អាចនឹងកើតឡើងខ្ពស់ ដូច្នេះហើយសូមព្យាយាមស្វះស្វែងយលដឹងពីប្រភព បញ្ហា ដោះស្រាយ ឬសម្របអោបានល្អប្រសើរ។ ក្នុងនោះ សូមកុំពាក់ព័ន្ធនឹងបំណុល ពីព្រោះវានឹងក្លាយជាប្រភពនៃបញ្ហាសម្រាប់រយៈពេលយូរ។ ក្នុងនោះដែរក៏សូមព្យាយាម អនុវត្តន៍ការងារដែលមាននៅក្នុងដៃសិន ហើយរកចាំឳកាសល្អនៅថ្ងៃខាងមុខ។ សម្រាប់ ស្ថានភាពតានតឹងនានា សូមលោកអ្នកកុំប្រថុយប្រថាន គួរស្វែងរកកិច្ចពិភាក្សា ឬជំនួយពី មនុស្សដែលគួរទុកចិត្ត រួមទាំងមនុស្សក្នុងគ្រួសារផងដែរ។