*ចំណាំ៖ ឆ្នាំទាំង៤ ជូត រោង មមែ កុរ រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៥ ឆ្លូវ ខាល ម្សាញ់ មមី រកា រាសីល្អមធ្យម។
ឆ្នាំទាំង៣ ថោះ វក ច រាសីស្រុតចុះ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីទាំងឡាយបានតាម បំណងប្រាថ្នា ហេតុនេះសូមកុំបង្អង់សកម្មភាព។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍ទៅលើការងារអោយបានច្រើនជាងមុន នោះអ្នកនឹងអាចស្វែងយល់ ហើយធ្វើកិច្ចការងារបានល្អ។ ក្នុងនោះដែរ សម្រាប់បុគ្គលោករដ្ឋ និងឯកជនរំពឹងថាទទួលបានលាភសក្ការៈ ឬការតម្លើង ឋានៈតួនាទីជាដើម។ ក្រៅពីនេះ លោកអ្នកមិនអាចធ្វើដំណើរដោយភាពមិនច្បាស់លាស់ នោះទេ ដូច្នេះសូមប្រមូលទិន្នន័យទាក់ទងការងារអោយបានច្រើនជាងមុន។ បន្ថែមពីនេះ សូមអត់ធ្មត់ និងអនុគ្រោះឲ្យបានច្រើន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកមានដំណើរ ការល្អ។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន ព្រមទាំងស្ថេរភាពជំនួញ ដ៏រឹងមាំ។ ដៃគូរបស់អ្នកនឹងជឿទុកចិត្ត ហើយគាំទ្រការសម្រេចចិត្តរបស់អ្នកណាស់ ដូច្នេះ គ្មានផលរំខានណាមួយមករឹងស្ទះដំណើរការក្នុងថ្ងៃនេះទេ។ ទន្ទឹមនឹងនេះដែរ លោកអ្នកជា បុគ្គលិករដ្ឋ និងឯកជនរំពឹងថាទទួលបានការផ្តល់ឳកាសថ្មីៗក្នុងការងារ ការតម្លើងប្រាក់ ឧបត្ថម្ភ និងការជឿទុកចិត្តខ្ពស់ពីមិត្តរួមក្រុម ពិសេសថា្នក់លើតែម្តង។ ប៉ុន្តែសម្រាប់ទំនាក់ ទំនឹងជិតស្និទ្ធនឹងមនុស្សឆ្នាំមមីមិនសូវជាចុះសម្រុងនឹងគ្នាទេ ច្រើនតែមានជម្លោះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកថ្ងៃនេះសំឡឹងឃើញនូវ ភាពរីកចម្រើនយ៉ាងខ្លាំងនៅថ្ងៃអនាគត។ លោកអ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ដូច្នេះសូមបន្តការងារនេះទៅមុខ ហើយប្រហែលជាបំណងនៃការផ្លាស់ប្តូរទីកន្លែងការងារ គួរតែរក្សាទុកសិន។ ក្នុងពេលនេះ សូមកុំខ្លាចក្នុងការធ្វើផែនការ ទៅតាមបំណងដែលអ្នក ប្រាថា្ន ពីព្រោះផ្លូវរបស់អ្នកបានត្រូវសម្អាតចេញនូវភាពរឹងស្ទះនានាបានរួចរាល់។ អ្នកពិតជា អាចយកឈ្នះការលំបាកបាន ដោយត្រឹមតែជឿជាក់ទៅលើខ្លួនឯង។ ក្រៅពីនេះ លោកអ្នក ទទួលបានអំណោយផលយ៉ាងប្រសើរចំពោះការធ្វើទំនាក់ទំនង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ ការ សម្រេចចិត្តរបស់អ្នកក្នុងពេលនេះនឹងទទួលបានការគាំទ្រច្រើនពីមនុស្សនៅក្នុងក្រុមការងារ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន។ អ្នកមានលទ្ធភាព និងសមត្ថភាពពេញលេញដើម្បីធ្វើឲ្យ សម្រេចការងារដែលមាននៅក្នុងដៃនាពេលនេះ។ ទន្ទឹមនឹងឳកាសល្អនេះ អ្នកអាចបោះ ជំហានបន្ថែមទៅលើការងារចាស់ ឬការបង្កើតស្ថានភាពអាជីពថ្មី។ ប៉ុន្តែសូមលោកអ្នកកុំធ្វើ អោយមានផលប៉ះពាល់នឹងអ្នកដទៃលើករណីជ្រៀតជ្រែក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមកុំខ្ជះខ្ជាយពេលវេលាទៅការងារ ឬបញ្ហាដែល មិនទាក់ទងជិតស្និទ្ធទៅនឹងការងាររបស់អ្នក។ ក្នុងនោះព្យាយាមសម្រួលការងារសំខាន់ៗឲ្យឆាប់រួចរាល់ ប៉ុន្តែក៏គួរធ្វើអោយមានតុល្យភាពនឹងកំលាំងផងដែរ។ សម្រាប់ហិរញ្ញវត្ថុនៅ ពេលនេះគឺអាចប្រើប្រាស់បាន ប៉ុន្តែក៏ត្រូវគិតគូរអោយបានដិតដល់ទៅនឹងផលប៉ះពាល់ខ្លះ ដែលអាចនឹងកើតឡើងជាយថាហេតុ។ ក្រៅពីនេះ លោកអ្នកមានអំណោយផលក្នុងការ ដោះស្រាយបញ្ហា ប្រសិនបើអ្នកយកចិត្តទុកដាក់លើករណីនោះឲ្យបានច្រើន។ ផ្ទុយទៅវិញ ទំនាក់ទំនងរបស់អ្នកនឹងមនុស្សឆ្នាំរកាហាក់មានភាពរកាំរកូសបន្តិចថ្ងៃនេះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកមានភាពអត់ធ្មត់ និងសម្របសម្រួលទៅនឹងស្ថានភាពឲ្យបានច្រើន។ កុំធ្វើការងារ ឬដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ មិនបានផលនោះទេ។ ចូរស្វែងយល់ពីរបៀបនៃប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកអាចធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អ ប្រសិនបើអ្នកបើកចិត្តទទួលយកការចែករំលែករវាងមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន ហើយសម្រាប់ទំនាក់ទំនងកំពុង មាននៅពេលនេះគួរជៀសវាងការរិះគន់ និងវិនិច្ឆ័យ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មនានាមានដំណើរការ ល្អប្រសើរ។ ប៉ុន្តែកាលវិភាគរបស់អ្នកក្នុងពេលនេះហាក់រវល់ច្រើនជាងមុន ហើយក៏មាន ភាពតឹងតែងខ្លាំងផងដែរ។ ហេតុនេះ សូមកុំយកចិត្តទុកដាក់ទៅលើរឿង រ៉ាវឥតប្រយោជន៍។ ជ្រើសរើសការងារសំខាន់ ហើយពិសេសជាការងារដែលត្រូវចិត្ត និងស្របទៅនឹងវិជ្ជាជីវៈ របស់អ្នកទើបជាការយ៉ាងស្រួល។ សូមជឿជាក់ទៅលើសមត្ថភាពរបស់អ្នក បើទោះបីជាអ្នក អាចជួបនឹងការលំបាកខ្លះក៏ដោយ។ ក្នុងនោះដែរ សម្រាប់លោកអ្នកដែលធ្វើអាជីវកម្មសូមកុំ ច្រានចោលការផ្សព្វផ្សាយ និងកិច្ចការងារទីផ្សារ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកថ្ងៃនេះអាចទទួលបានផលសម្រេច និងភាពចម្រើនរុងរឿងបាន។ ប៉ុន្តែក៏ទាមទារការចូលរួមយ៉ាងសកម្មភាពពីសំណាក់អ្នក ផ្ទាល់ផងដែរ។ អ្នកពិបាកនឹងសុំជំនួយពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែនេះមិនមែនមានន័យថា អ្នកនឹងត្រូវសង្ស័យ ឬមិនមានភាពរីករាយចំពោះគេទាំងនោះទេ។ លើសពីនេះ សូមលោក អ្នកយកចិត្តទុកដាក់ជាពិសេសទៅលើទន្នន័យ ឬតួលេខ ដោយសារលោកអ្នកអាចជួបនឹង ការភ្លាំងភ្លាត់ខ្លះ ដែលអាចប៉ះពាល់ដល់ការងារបាន។ ពិនិត្យពិច័យឲ្យបានច្រើនជាមុន ទើបជាការល្អប្រសើរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ អនុវត្ត។ សូមសំដៅទៅលើការងារដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះ ជំនាញ និងសមត្ថភាពរបស់អ្នក។ ការរំពឹងវែងឆ្ងាយពេក ក៏ជាចំណុចអវិជ្ជមានដែរ។ អ្វីដែល អ្នកគួរតែធ្វើគឺផ្តោតការយកចិត្តទុកដាក់លើការងារដែលកំពុងមាននៅពេលនេះ ហើយមិន ចាំបាច់ត្រេកត្រអាលនឹងការផ្តល់ជូនផ្សេងៗនោះទេ ពីព្រោះភាពពិតជាក់ស្តែងមានតិចតួច ណាស់។ ក្នុងពេលនេះ អ្នកក៏ប្រហែលជាពិបាកគេចពីបញ្ហា ហេតុដូច្នេះសូមមានហេតុផល រាល់ពេលដែលអ្នកប្រាស្រ័យទាក់ទង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ប្រើ ប្រាស់លុយកាក់នោះទេ។ ការចំណាយច្រើនងាយរងផលប៉ះពាល់ ហើយក៏ពិបាកទទួល បានផលតាមការរំពឹងផងដែរ។ សម្រាប់សកម្មភាពការងារជាទូទៅ ហាក់មានបញ្ហាប្រទាក់ក្រឡាច្រើន ដែលធ្វើអោយលោកអ្នកត្រូវប្រើប្រាស់ពេលវេលាច្រើនដើម្បីដោះស្រាយ។ ហេតុនេះ វានឹងកាន់តែល្អប្រសើរដែលអ្នកគួរចំណាយពេលវេលា និងកំលាំងកាយចិត្តឲ្យបានច្រើនជាងមុនផ្តោតទៅលើការងារក្រោមការទទួលខុសត្រូវ។ ក្នុងនោះ ចូរព្យាយាមសិក្សាស្វែងយល់ និងស្នើសុំជំនួយអោយបានទាន់ពេលវេលាប្រសិនបើអ្នកជាប់គាំង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកឲ្យវាយតម្លៃ លើការងាររបស់ខ្លួនឯង។ កុំធ្វើសកម្មភាពប្រសិនបើអ្នកមិនជឿជាក់ទៅលើខ្លួនឯង ទាំង ស្រុង។ អ្នកគួរចំណាយពេលវេលាគិតបន្ថែម ពីព្រោះភាពមិនច្បាស់លាស់ គម្រោងការដែល មិនបានគិតគូរ និងធ្វើឲ្យអ្នកជាប់គាំងជាមួយស្ថានការណ៍បានយ៉ាងងាយ។ ក្រៅពីនេះ ប្រហែលជាអ្នកមិនគួរចាយវាយ ឬធ្វើការបណ្តាក់ទុននៅពេលនេះទេ ដោយសារបញ្ហា ហិរញ្ញវត្ថុតូចតាចអាចនឹងកើតមានឡើង។ ក្រៅពីនេះ សូមលោកអ្នកជឿជាក់ទៅលើបទ ពិសោធន៍ការងារ និងចំណេះដឹងរបស់ខ្លួន។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពប្រែប្រួល និងភាពប្រញាប់ប្រញាលកំពុងយាយីទៅ ដល់គម្រោងការងារ។ អ្នកអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់បំពេញការងារតាមបំណង ប្រាថា្ននោះទេ ហេតុនេះសូមជ្រើសការងារជាអាទិភាព ហើយបោះបង់ការងារ ខ្លះដែលមិន មានប្រយោជន៍ទៅដល់អនាគតការងាអ្នក។ កុំធ្វើការចាកចេញដំណើរឆា្ងយ ឬប្រើប្រាស់ ដើមទុនច្រើនក្នុងអាជីពនៅពេលនេះ ពីព្រោះផលចំណេញនៅមានកំរិត វាមិនទាន់គ្រប់ គ្រាន់ទៅនឹងដើមទុនដែលអ្នកបោះចេញនោះទេ។ ប៉ុន្តែបើទោះបីជាស្ថានភាពថ្ងៃនេះហាក់ មានភាពអវិជ្ជមានបន្តិចក្តិ សូមព្យាយាមសម្របសម្រួល ហើយបន្តសកម្មភាពការងារ។