ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះមានអំណោយផលខ្លាំងសម្រាប់ការងារពិភាក្សា ចរចា ឬការធ្វើបទបង្ហាញការងារ។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារសូមកុំស្ទាក់ស្ទើរ ជំហ៊ាននឹងទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ សូមលោកអ្នកគ្រប់គ្រង គំនិតយោបល់របស់ខ្លួន រក្សាជំហរឲ្យបាន កុំបណ្តាលឲ្យគំនិតរបស់អ្នកប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ពិសេសក្នុងក្រុមការងារ។ ក្នុងពេលនេះមិនគួរជឿ ទុកចិត្តពេកទេ ឬត្រូវតែមានភាពច្បាស់លាស់បំផុតទើបញ្ចៀសការលំបាកបាន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំ នឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់ ហើយគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។ ថ្ងែនេះ គួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ តែត្រូវធ្វើយ៉ាងណាប្រតិបត្តការតាមគំរោង និងទុកចិត្តអ្វីដែលអ្នកបង្ហាញចេញ។ ត្រូវតែមានគម្រោងទប់ស្កាត់ភាពអវិជ្ជមានដែលនឹងអាចកើតឡើងដោយមិនអាចកំណត់បាន។ អ្នកគួរបោះបង់ចោលរឿងតូចតាចគ្មានប្រយោជន៍និងព្យាយាមធ្វើកិច្ចការមួយៗឲ្យចប់សព្វគ្រប់ ការបន្សល់ការ ងារនឹងនាំជាកង្វល់ ហើយអ្នកពិបាកនឹងបញ្ចប់ការងារដែលត្រូវការពេលនៅថ្ងៃស្អែក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ពេលវេលាថ្ងៃនេះអំណោយផលសម្រាប់រាល់កិច្ចការនានា លោកអ្នកអាចចាប់ផ្តើមកិច្ចការងារនានាបានពេញមួយថ្ងៃ។ ម្យ៉ាងវិញទៀត លាភសំណាង និងលទ្ធផលការងារវិជ្ជមាននឹងកើតឡើងយ៉ាងប្រាកដណាស់។ សូមអ្នកត្រៀមខ្លួនទទួលភាពរឹងមាំសម្រាប់របកគំហើញថ្មីនៅថ្ងៃបន្ទាប់។ ពិសេសសម្រាប់លោកអ្នកជាអាជីវករ អាចទទួលបានផលចំណេញលើសពីការរំពឹងទុក និងទទួលបានទំនុកចិត្តខ្ពស់។ សូមលោកអ្នកបោះបង់ការសង្ស័យចំពោះសមត្ថភាពខ្លួន ហើយធ្វើការដោយទំនុកចិត្ត។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកអាចសម្រេចគ្រប់បំណងប្រាថ្នា ដែលអ្នកបានគ្រងទុក។ ដូច្នេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន បង្កើតការងារថ្មី ឬបង្ហាញគម្រោងការងារ ឬដំណើរការជីវិតផ្ទាល់ខ្លួន នឹងទទួលបានជោគជ័យទាំងអស់។ ប៉ុន្តែកុំវាយតម្លៃភាពជោគជ័យលឿនពេក។ សូមព្យាយាមបន្ថែម ក្នុងការគ្រប់គ្រងស្ថានភាពការងាររបស់អ្នក ហើយក៏មិនត្រូវមានភាពអាក់អន់អ្វីឡើយ ពីព្រោះអ្នកអាចកែប្រែស្ថានការណ៍ដ៏អាក្រក់នានាបានដោយងាយស្រួល។ ដោយឡែក សូមលោកអ្នកព្យាយាមធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងបង្ហាញ និងការទំនាក់ទំនងអោយកាន់តែច្រើននឹងកាន់តែល្អ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការនានានឹងមានដំណើរការល្អប្រសើរណាស់ ហើយបញ្ហានានាក៏មិនអាចរំខានដល់ការងាររបស់អ្នកដោយងាយនោះទេ។ លោកអ្នកមានមនុស្សច្រណែន ប៉ុន្តែមិនចាំបាច់គិតគូរនាំរំខានទេ គួរផ្តោតពេលលើកិច្ចការសំខាន់ដែលអ្នកត្រូវធ្វើក្នុងថ្ងៃនេះ។ សូមធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារឲ្យបានច្រើន ពីព្រោះថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់ការងារជាក្រុម។ តែទោះបីយ៉ាងណាក្តី សូមកុំឲ្យមានការប៉ះលើប្រធានបទដែលមានភាពចម្រូងចម្រាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារផ្សេងៗ និងអាជីវកម្មរបស់លោកអ្នកដំណើរការទៅយ៉ាងរលូន លោកអ្នកអាចនឹងទទួលបានដំណឹងល្អក្នុងរវាងពេលព្រឹក។ ទន្ទឹមនឹងនេះ សូមបង្កើនទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ប៉ុន្តែកុំបញ្ចេញយោបល់ដោយងាយ ត្រូវមើលស្ថានការណ៍។ សូមរក្សាជម្លាតពីបញ្ហានានា ហើយក៏ត្រូវរៀនគ្រប់គ្រង ឬភ្លេចបញ្ហារិះគន់មួយចំនួនដែលគ្មានប្រយោជន៍សម្រាប់ការងាររបស់អ្នក។ ដោយឡែក សូមកែលម្អការតុបតែង ពីព្រោះលោកអ្នកកំពុងទទួលបានឳកាសល្អក្នុងការប្រឈមនឹងបរិស្ថានជុំវិញខ្លួន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារនិងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត លោកអ្នកមានមនុស្សគាំទ្រ និងជួយទំនុកចម្រុងជាច្រើន។ សូមរក្សាចិត្តគំនិតល្អសមរម្យជានិច្ច កុំវាយតម្លៃស្ថានការណ៍ ស្តាប់មតិយោបល់មនុស្សនៅជុំវិញខ្លួនដោយភាពវៃឆ្លាត។ ត្រូវថ្លឹងថ្លែងពាក្យសំដី ពីព្រោះលោកអ្នកមានអ្នកច្រណែនឈ្នានីស ។ ថ្ងៃនេះលោកអ្នកអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួលប្រសិនបើបញ្ឈប់ការយាយីខ្លួនឯង ទាំងនោះគឺការសង្ស័យនានាដែលមិនចាំបាច់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកលែងមានបញ្ហាទៀតហើយ អ្វីៗនឹងអាចដោះស្រាយបានយ៉ាងស្រួល។ ក្នុងនោះដែរ ភាពចម្រើនលូតលាស់ក៏កើតឡើងយ៉ាងពេញចិត្តផងដែរ។ លោកអ្នកហាក់មានសញ្ញាណនៃកំហឹង និងភាពឆេវឆាវបន្តិចក្នុងវេលានេះ ដូច្នេះព្យាយាមកុំពាក់ព័ន្ធបញ្ហា ហើយត្រូវមានអំណត់រាល់ហេតុការនានា។ ក្រៅពីនេះ លោកអ្នកអាចនឹងត្រូវចំណាយទុនច្រើន ក៏ប៉ុន្តែកុំបារម្ភខ្លាំងពេក ពីព្រោះចំណូលគឺឆ្លើយតបនឹងទុន។ ក្រៅពីនេះ វាមានសារៈសំខាន់ណាស់ដែលអ្នកមិនគួរតបតនឹងមតិរិះ គន់ និងការមើលបំណាំទាំងឡាយ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ ជៀសវាងធ្វើការងារដែលមិនយល់ច្បាស់ ឬបោះបង់ការងារចាស់មុនទទួលបានការងារថ្មី។ មនុស្សនិន្ទាថ្ងៃនេះមានច្រើន ប៉ុន្តែសូមកុំតបត ដើរចេញ ហើយអនុគ្រោះ។ ពេលវេលាល្អសម្រាប់អ្នកគឺមានពេញមួយថ្ងៃ ដូច្នេះមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ អ្នកអាចសម្រេចធ្វើការងារចាំបាច់ ឬរៀបចំពិធីមង្គលនានាបានគ្រប់ពេល។ ថ្ងៃនេះសូមប្រយ័ត្នពាក្យសំដីឲ្យបានច្រើនបំផុត ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានអំណោយផលក្នុងពាណិជ្ជកម្ម ក៏ប៉ុន្តែក៏មិនទាន់ជាថ្ងៃដែលគួរឲ្យរីករាយបំផុតនោះទេ ពីព្រោះបញ្ហាតូចតាចនៅប្រាកដក្បែរអ្នកនៅឡើយ។ លោកអ្នកអាចមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែកុំមានភាពតានតឹងខ្លាំងពេក ពីព្រោះស្ថានភាពនេះនឹងទទួលបានការជ្រោមជ្រែងពីមនុស្សក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម។ ដោយឡែក សូមរក្សាជំហ៊ានថ្ងៃនេះឲ្យល្មម ការប្រញាប់ប្រញាលខ្លាំងពេក មិនសូវទទួលបានផលល្អទេ។ ក្រៅពីនេះ ចូរព្យាយាមឆក់យកឳកាសដែលទាក់ទងនឹងទិសនិរតី ពីព្រោះ លោកអ្នកនឹងបានអំណោយផលល្អក្នុងទិសនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីរបស់លោកអ្នកហាក់មានភាពចម្រូងចម្រាស់ប្រទាក់ក្រឡាច្រើន ចំណែកដៃគូអាជីវកម្មក៏ហាក់មិនមានភាពស្មោះត្រង់ដែរ ដូច្នេះសូមផ្អាកការសម្រេចចិត្តធំដុំសិន ហើយរងចាំឳកាសល្អនៅខាងមុខ។ អ្វីដែលគួរប្រយ័ត្នជាងននោះទៅទៀត គឺការបាត់បង់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន ពីព្រោះការខ្វះចន្លោះក្នុងការរៀបចំការងារទាក់ទងនឹងឯកសារ។ ដោយឡែកសូមព្យាយាមរក្សាខ្លួន និងគំនិតរបស់អ្នកឲ្យនៅក្នុងដៃជានិច្ច ដោយកុំមានប្រតិកម្មខ្លាំងពេក ឬឈឺចាប់ចំពោះការរិះគន់។ ព្យាយាមចំណាយពេលវេលាបន្ថែមលើការងារដែលអ្នកកំពុងដំណើរការ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការ និងអាជីវកម្ម ហាក់មានផលរំខាន ដូច្នេះចូរមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហា។ ប្រសិនបើអ្នកមិនអាចដោះស្រាយបាន ត្រូវសុំជំនួយជាបន្ទាន់ កុំទុក ឬបន្តធ្វើឡើយ ពីព្រោះលោកអ្នកអាចទទួលបានការខាតបង់ដោយងាយក្នុងថ្ងៃនេះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អធ្វើការជាមួយឯកសារនោះទេ។ ដូច្នេះត្រូវយកចិត្តទុកដាក់រាល់ពត៌មាននានា។ អ្វីដែលអ្នកគួរជៀសវាង គឺការបាត់បង់ជំនឿចិត្ត និងត្រូវចេះពិភាក្សាវែកញែកការងារតូចធំដោយគំនិតសុទិដ្ឋិនិយម។
ចំណាំ៖ ឆ្នាំទាំង៤ ខាល ថោះ ម្សាញ់ កុរ រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៦ ជូត ឆ្លូវ រោង មមែ រកា ច រាសីល្អមធ្យម។
ឆ្នាំទាំង២ មមី វក រាសីស្រុតចុះ។