ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ​ បញ្ចស័កព.ស​២៥៦៧ត្រូវនឹងថ្ង...

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ​ បញ្ចស័កព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ខែមករាឆ្នាំ២០២៤

ចំណាំ

ឆ្នាំទាំង៣ ថោះ ម្សាញ់ កុរ រាសីឡើងខ្ពស់ត្រដែត។ 

ឆ្នាំទាំង៦ ជូត ខាល មមី វក រកា ច រាសីល្អមធ្យម។

ឆ្នាំទាំង៣ ឆ្លូវ រោង មមែ រាសីស្រុតចុះ។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងសម្រេច ជោគជ័យនៅក្នុងថ្ងៃនេះ ប្រសិនបើអ្នករកវិធីធ្វើការយ៉ាងណាកុំអោយមានការរំខានដែលមិន ចាំបាច់។ ក្នុងនោះ សូមចងចាំថា អ្នកអាចធ្វើការសាកល្បងចំពោះកិច្ចការថ្មីបាន ដូច្នេះសូមកុំ ខ្លាចក្នុងការបោះជំហានទៅលើរឿងដែលអ្នកមិនធ្លាប់ធ្វើ អ្វីនឹងមានដំណើរការល្អ ហើយអ្នក អាចរកប្រយោជន៍ពីសកម្មភាពថ្មីនោះបានផងដែរ។ ចំពោះលោកអ្នកដែលចង់ប្រើប្រាស់ លុយកាក់ផ្ទេរផ្ទូរ ទិញដូរនានានឹងអាចធ្វើបានមិនគួរអោយមានការបារម្ភនោះទេ។ ក្នុងនោះ សូមធ្វើយ៉ាងណាកុំបណ្តោយរឿងរ៉ាវអោយទៅតាមយថាកម្ម ការចូលរួមយ៉ាងសកម្មរបស់ អ្នកនឹងនាំផលយ៉ាងបរិបូណ៍។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ ​ សីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានការគិតយ៉ាងទូលំ ទូលាយ។ ព្យាយាមចាកចេញពីកន្លែងចាស់ដែលមិនសូវផ្តល់ភាពជោគជ័យ និងបរិយាកាស ល្អសម្រាប់អាជីពរបស់អ្នក ពីព្រោះស្ថានភាពថ្មីនៅពេលនេះនឹងផ្តល់ភាពចម្រើនរុងរឿងខ្លាំង ហើយបញ្ហានឹងមិនជួបប្រទះនោះឡើយ។ សម្រាប់ការងារជាក្រុមឬកិច្ចទំនាក់ទំនង នានានឹងធ្វើបានយ៉ាងប្រសើរបំផុត ដោយសារលោកអ្នកអាចយល់ពីគោលគំនិតនានាច្បាស់ លាស់។ ចំពោះលោកអ្នកដែលធ្វើការតាំងពិព័រណ៍ ការបើកសម្ពោធ ឬការសាងសង់នានា នឹងនាំមកដល់លាភយសយ៉ាងខ្ពង់ខ្ពស់ ហេតុនេះសូមលោកអ្នករីករាយទទួលយកអំណោយផលយ៉ាងវិជ្ជមាននៅក្នុងថ្ងៃនេះ។

ឆ្នាំកុរ​ 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្មនៅថ្ងៃនេះមានភាពចម្រើនលូត លាស់ខ្លាំង លោកអ្នករំពឹងថាទទួលបានប្រាក់ចំណេញច្រើន អតិថិជនល្អ​ និងបរិស្ថានដែល មានទំនុកចិត្តខ្ពស់។ ចំណែកលោកអ្នកដែលបម្រើការងាររដ្ឋឯកជន រំពឹងថាទទួលបានលាភ ក្នុងនោះអាចជាប្រាក់កាស ទ្រព្យរបស់ ឬការតម្លើងប្រាក់បៀវត្សរ៍ជាដើម។ លោកអ្នកក៏អាច ជាចាកចេញពីបរិស្ថានការងារដែលមិនល្អ ឬចាប់យកការងារថ្មីដែលអ្នកពេញចិត្ត។ ប៉ុន្តែ អោយកាន់តែល្អប្រសើរជាងនេះ សូមលោកអ្នករកលទ្ធភាពដោះស្រាយចំពោះបញ្ហាដែលមានរយៈពេលយូរ បើអ្នកអាចដោះស្រាយករណីនេះបាន នោះស្ថានភាពអាជីពរបស់អ្នក នឹងផ្តល់អំណោយផលកាន់តែខ្ពស់។ 

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំអោយលោកអ្នកប្រើប្រាស់ គំនិតច្នៃប្រឌិតអោយបានច្រើន។ ហើយភាពច្រើនអ្នកអាចយល់ដឹងពីផែនការរបស់អ្នកទាំង អស់ ដូច្នេះការអនុវត្ត ឬការឆ្លើយតបនានាគឺធ្វើបានល្អ។ ទន្ទឹមនឹងនេះ ថ្ងៃនេះអ្នកអាចធ្វើការ ដោះស្រាយបញ្ហាហិរញ្ញវត្ថុបានល្អ កុំខ្លាចក្នុងការវិនិយោគលុយកាក់ផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែ មិនគួរភ្ជាប់សារៈសំខាន់​ខ្លាំងទៅលើអារម្មណ៍ខាងក្រៅនោះទេ បើអ្នកមិនអាចគ្រប់គ្រង ការទទួលយករឿងរ៉ាវពីខាងក្រៅ និងមិនបានពិចារណាអោយវែងឆ្ងាយ គឺអ្នកអាចជួបប្រទះ ផលលំបាកច្រើន។ ក្រៅពីនេះ អ្នកអាចខ្វះខាតពេលវេលាធ្វើការខ្លះ។ 

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារផ្សេងៗ និងអាជីវកម្មនៅពេលនេះអាចដំណើរការ បានល្អប្រសើរ។ អ្នកមានមនុស្សជួយជ្រោមជ្រែង ហើយពាក្យសំដីរបស់អ្នកក៏ទទួលបានការ យកចិត្តទុកដាក់ផងដែរ ដូច្នេះអ្នកអាចធ្វើការងារគ្រប់យ៉ាងទៅបានបំណងប្រាថ្នា។ ក្នុងនោះ សូមលោកអ្នកមានទំនួលខុសត្រូវខ្ពស់ បើទោះបីជារឿងរ៉ាវតូចតាចក្តី។ បើអ្នកធ្វើយ៉ាងនេះ បាននោះនឹងអាចបញ្ចៀសការយល់ច្រលំឬបញ្ហាបានងាយ។ ក្រៅពីនេះ លោកអ្នកមាន អំណោយផលដែលទាក់ទងទៅនឹងផ្នែកសិល្បៈ ហើយប្រសិនបើអ្នកប្រាថ្នាគឺអាចធ្វើការ បញ្ចុះបញ្ចូលមនុស្សនៅក្បែរខ្លួន និងសូម្បីតែដៃគូប្រជែងរបស់អ្នកផង។

ឆ្នាំមម

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយសងបំណុល និងប្រាក់កម្ចីប្រសិនបើមាន។ បញ្ហាសម្ភារៈរារាំងអ្នកពីការផ្តោតអារម្មណ៍លើការងារដែល អាចនាំឳ្យមានផលអវិជ្ជមាន។ សម្រាប់ការផ្លាស់ប្តូរការងារ ឬទីកន្លែងគួររងចាំទៅដល់ថ្ងៃ ក្រោយទើបជាការល្អ ដោយសារភាពអសកម្មនាំស្ថានភាពជុំវិញខ្លួនអាចនឹងជះឥទ្ធិពលមក លើស្ថានភាពហរិញ្ញវត្ថុ និងការចូលរួមអ្នកក្នុងកិច្ចការថ្មីខ្លាំង ដូច្នេះគួរផ្អាកសិន។ ក្នុងនោះ ចូរប្រុងប្រយ័ត្នចំពោះទំនាក់ទំនងរវាងមនុស្សផ្ទុយភេទ ដែលកើតនៅក្នុងឆ្នាំម្សាញ់ រាសីអ្នក មិនត្រូវគ្នានោះទេ ដូច្នេះការរក្សាគំលាតពីគ្នានឹងផ្តល់ភាពល្អប្រសើរជាង។ 

ឆ្នាំវក  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយបោះបង់ការ ព្យាយាម។ ទោះជាពេលវេលានេះអ្នកកំពុងធ្វើការចាប់ផ្តើមដំណើរការក៏ដោយ ក៏នៅថ្ងៃ អនាគតដ៏ខ្លីខាងមុខនេះអ្នកអាចសម្រេចនូវអ្វីគ្រប់យ៉ាងដែលអ្នកបានសុបិន្ត។ នៅក្នុងពេល នេះបើអ្នកមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺសូមសម្រេចទៅតាមបំណង ពីព្រោះ ផលរំខានក្នុងស្ថានភាពថ្មីមិនអាចនាំភាពលំបាកដល់លោកអ្នក និងស្ថេរភាពអាជីពនោះ ទេ។ ផ្ទុយទៅវិញ លោកអ្នកប្រយ័ត្នក្រែងមានការយល់ច្រលំ ឬជម្លោះជាមួយមនុស្សឆ្នាំខាល ព្យាយាមប្រើប្រាស់ហេតុផល ដើម្បីកុំអោយស្ថានការណ៍ប្រែទៅជាអាក្រក់ ហើយបាត់បង់ មនុស្សល្អដែលនៅក្បែរលោកអ្នក។ 

ឆ្នាំកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំកុំអោយបោះបង់ អនាគតការងារដ៏ល្អ ស្រវ៉ាយកផលប្រយោជន៍តែមួយភ្លែត។ អ្នកអាចទទួលបានប្រាក់ ចំណេញលើអាជីវកម្ម និងជំនួញជួញព្រែនានាបានច្រើន ប្រសិនបើអ្នកជ្រើសរើសវិធីសាស្រ្ត ធ្វើការសម្រាប់ផលប្រយោជន៍វែងឆ្ងាយ។ នៅក្នុងថ្ងៃនេះដែរ អ្នកនឹងអាចធ្វើទំនាក់ទំនងតូច ធំក្នុងក្រៅបានល្អនៅក្នុងមជ្ឈដ្ឋានរបស់អ្នកហេតុនេះការគាំទ្រ និងជួយទំនុកបម្រុងគឺមាន ច្រើន។ ចំណែកលោកអ្នកដែលធ្វើការងារផ្នែកការិយាល័យ ឬរដ្ឋបាល គឺមានភាពរលូន ក្នុងការប្រើប្រាស់ឯកសារ និងពត៌មាននានា ហើយប្រសិនបើអ្នកធ្វើការចាត់ចែងការងារក៏ នឹងកាន់តែល្អប្រសើរ។ 

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំមិនអោយដកថយពីផ្លូវដែលបាន គ្រោងទុក។ អ្នកអាចសម្រេចបានលទ្ធផលខ្ពស់ ប្រសិនបើអ្នកបង្ហាញការតស៊ូ និងការខិតខំ ប្រឹងប្រែង។ នៅក្នុងថ្ងៃនេះមិនត្រូវមានការភ័យខ្លាចព្រួយបារម្ភនឹងបញ្ហាដែលអាចនឹងកើត ឡើងនោះទេ ពីព្រោះអ្នកទទួលបានភាពឈ្លាសវៃ ភ្លឺស្រាវ ហើយមានបញ្ញាក្នុងការយល់ដឹង ហើយដោះស្រាយករណីទាំងនោះបានដោយងាយស្រួល។ ចូរលោកអ្នកបំពេញការងារ ដោយកសារទទួលខុសត្រូវប៉ុន្តែក៏មិនចាំបាច់ត្រូវប្រឹងប្រែងជាពិសេសនោះដែរ ស្ថានភាព ការងារនៅពេលនេះដំណើរការទៅយ៉ាងរលូន។ ក្រៅពីនេះ ឳកាសខាងក្រៅមានច្រើន ហេតុ នេះប្រសិនបើអ្នកមានលទ្ធភាពចូរស្វះស្វែងឆក់យកឳកាស។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំបោះបង់ផែនការរបស់អ្នកដើម្បីស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្មភាព។ ហើយចំពោះបញ្ហាវិញ ប្រសិនបើអ្នកដោះស្រាយ ដោយភាពម៉ឹងម៉ាត់ និងទំនួលខុសត្រូវនោះធានាថានឹងបានជោគជ័យ។ សម្រាប់រយៈពេល ធ្វើការវិញ គឺមិនចាំបាច់ត្រូវត្រាំត្រែងយូរពេកទេ ធ្វើសកម្មភាពអោយសមល្មម នឹងបានល្អ ប្រសើរជាង ពីព្រោះបើទោះបីជាអ្នកខិតខំខ្លាំង ក៏លទ្ធភាពដែលអ្នកនឹងទទួលផលគឺមិន សក្តសមនឹងដើមនទុន ឬពេលវលាដែលអ្នកចំណាយនោះដែរ។ ក្រៅពីនេះ អ្នកមាន អារម្មណ៍ក្តៅ និងខាប់ខឹង ហេតុនេះសូមព្យាយាមទាញខ្លួនឯង និងពិសេសកុំប្រញាប់ធ្វើការ សម្រេចចិត្តក្រែងមានការខាតបង់ធំ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ នៅក្នុងថ្ងៃនេះហាមប្រាស្រ័យទាក់ទងនឹងថ្នាក់លើ បញ្ហាអាចនឹងមានបញ្ហា ភាពអាក់អន់ ឬការយល់ច្រលំខ្លះ ដូច្នេះគេចៗសិនក៏ល្អប្រសើរ សម្រាប់ថ្ងៃនេះ។ ក្នុងនោះថ្ងៃនេះមិនមែនជាពេលវេលាត្រូវគិតគូរអំពីអនាគតការងារ ការ តម្លើងប្រាក់ឧបត្ថម្ភ ការជជែកវែកដោះស្រាយរឿងក្តីក្តាំ និងការចូលរួមរិះគន់ទៅលើនរណា ម្នាក់ឡើយ បញ្ហាហាក់មានភាពស្រួចស្រាវខ្លាំង។ ហោរាសាស្រ្តអាជីពក៏ផ្តល់ដំបូន្មានអោយ លោកអ្នកមានការអត់ធ្មត់អោយបានច្រើនបំផុត កុំតបតនៅពេលនេះជាការល្អប្រសើរជាង។ ក្រៅពីនេះ សូមធ្វើយ៉ាងណាព្យាយាមគិតគូរអោយបានច្រើនមុនធ្វើការសម្រេចចិត្ត ពីព្រោះអ្នកអាចជួបការបោកបញ្ឆោតខ្លះផងដែរ។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការផ្លាស់ប្តូរការងារ និងទីកន្លែការងារនៅថ្ងៃនេះមិនល្អ ប្រសើរនោះទេ ផលរំខានផ្នែកហិរញ្ញវត្ថុ និងរបៀបក្នុងការអនុវត្តការងារធ្វើមិនបានល្អនោះ ទេ ហេតុនេះសូមផ្អាកសិន ហើយរងចាំឳកាសនៅថ្ងៃខាងមុខ។ សម្រាប់លោកអ្នកដែលធ្វើ ការងារផ្នែកការិយាល័យ សូមប្រយ័ត្នក្រែងមានជម្លោះជាមួយថ្នាក់លើហេតុនេះចូរប្រើពាក្យ សម្តីអោយបានល្អ ទទួលខុសត្រូវការងារអោយបានខ្ពស់ ហើយពិសេសកុំចាកចេញមុន ម៉ោង។ ទន្ទឹមនឹងនេះ​សូមលោកអ្នកកុំបាត់បង់ភាពសុទិដ្ឋិនិយម និងទំនុកចិត្ត។ អាកប្ប កិរិយាវិជ្ជមាននឹងរួមចំណែកដល់បរិយាកាសទាក់ទងនឹងផ្នែកសម្ភារៈ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!