ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៧ ត្រូវនឹង...

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤

ចំណាំ៖ ឆ្នាំទាំង៤ ខាល រោង មមី វក រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ជូត ថោះ ម្សាញ់ ច កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៣ ឆ្លូវ មមែ រកា រាសីស្រុតចុះ។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានសំណាងលើការងារ អ្នកអាច ឡើងតំណែង ឬរំពឹងទទួលបានផលលាភពីការងារដែលអ្នកកំពុងធ្វើ។ ក្នុងនោះប្រសិនបើ អ្នកជាអាជីវករ នឹងទទួលបានផលចំណេញច្រើន អតិថិជនល្អ និងគួរឲ្យជឿជាក់។ ក្នុងនោះ បញ្ហាដែលនឹងអាចកើតឡើងមិនអាចរំខានកិច្ចការអ្នកបានទេ។ លោកអ្នកកំពុងស្ថិតនៅក្នុង ស្ថានភាពរីកចម្រើន និងរីករាយ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ អ្នកអាចធ្វើអ្វីៗបាន តាមបំណង។ ក្រៅពីនេះ ចំពោះស្ថានភាពហិរញ្ញវត្ថុក៏រឹងមាំខ្លាំងផងដែរ។ ដោយឡែក សូមលោកអ្នកអត់ធ្មត់ឲ្យបានខ្ពស់បំផុតដើម្បីបញ្ជៀសភាពអវិជ្ជមានក្នុងទំនាក់ទំនង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកក្នុងពេលនេះមានលទ្ធ ភាពដើម្បីទទួលបានភាពចម្រើនលូតលាស់ និងជោគជ័យដែលអ្នករំពឹងទុក។ ប៉ុន្តែ អំណោយនេះ នឹងទាក់ទងជាពិសេសទៅលើការតស៊ូ និងខិតខំប្រឹងប្រែងរបស់អ្នក។ អ្នកមិន អាចពឹងពាក់ អាស្រ័យគេ ឬផ្តល់ការងាររបស់អ្នកទៅអ្នកដទៃដើម្បីធ្វើជំនួសនោះទេ គឺមិន អាចធ្វើដូច្នេះ បានជាដាច់ខាត បើមិនដូច្នេះអ្នកអាចនឹងមានការបាត់បង់ធ្ងន់ធ្ងរ។ ក្រៅពីនេះ សូមរៀន សម្រេចចិត្តដោយពឹងពាក់អាស្រ័យទៅលើចំណេះជំនាញរបស់ខ្លួន។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមាន អំណោយផលបំផុតសម្រាប់ការចរ និងការបង្ហាញគោលគំនិតនានជាដើម។ ចំពោះកិច្ចការ ងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការ បង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទី គាប់ចិត្តផងដែរ។ លោកអ្នកអាចរំពឹងថា ទទួលបានលាភសក្ការៈ ឳកាសការងារ និងលុយ កាក់ច្រើនផងដែរ។ ស្របពេលដែលអ្វីៗមានដំណើរល្អសូម  លោកអ្នកមានអធ្យាស្រ័យ ចំពោះមនុស្សដែលនៅក្បែរខ្លួន ព្រមទាំងមានភាពសុទិដ្ឋិនិយម។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានដំណឹងថ្មីៗ ដ៏រីករាយបំផុត សម្រាប់កិច្ចការងារដែលអ្នកបានអនុវត្ត និងការងារដែលកំពុងដំណើរនាពេលនេះ។ លាភសំណាងនឹងកើតមានច្រើន ពិសេសផ្នែកលុយកាក់ ហេតុនេះសូមពិនិត្យវាយតម្លៃឲ្យ បានត្រឹមត្រូវ។ រក្សាអាកប្បកិរិយា ពាក្យសំដី ហើយជៀសឲ្យបានជាដាច់ខាតចំពោះការ ជ្រៀតជ្រែកការងាររបស់មិត្តរួមក្រុមរបស់អ្នក។ ក្នុងអនាគតដ៏ខ្លីខាងមុខនេះ កំរិតហិរញ្ញវត្ថុ របស់អ្នកនឹងត្រូវបានលើកកម្ពស់ ដូច្នេះប្រហែលជាពេលដែលអ្នកត្រូវមានភាពរីករាយយ៉ាង ពេញលេញ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់ចំពោះពត៌មាន ដែលទាក់ទងនឹងបញ្ហាផ្លូវការ។ ប្រហែលជាលោកអ្នកអាចមានគ្រោះ នៃការបាត់បង់ពត៌ មានលម្អិតសំខាន់មួយចំនួននៅកន្លែងធ្វើការ។ ដូច្នេះសូមប្រុងប្រយ័ត្ន ពិនិត្យពិច័យឲ្យបាន ច្រើនរក្សាការសំខាន់ និងកុំងាយជឿជាក់មនុស្សដែលអ្នកទើបស្គាល់។ លើសពីនេះ សូមគ្រប់ គ្រងចិត្តធ្វើយ៉ាងណាកុំលាយឡំបញ្ហាចូលគ្នា។ ទន្ទឹមនឹងនេះ សូមកំណត់កិច្ចទំនាក់ទំនងឲ្យ ស្ថិតនៅក្នុងរង្វង់តូចចង្អៀត ហើយបើអាចធ្វើបានកុំចូលទៅពាក់ព័ន្ធនឹងការជំនួបដែលតម្រូវ ឲ្យមានការសម្រេចចិត្ត។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់លោកអ្នកជាអាជីវករនឹងអាចទទួលបាន ប្រាក់ចំណេញច្រើនក្នុងថ្ងៃនេះ។ ចំនែកការទទួលស្គាល់ និងការគាំទ្រក៏មានច្រើនផងដែរ ដូច្នេះអ្វីដែលអ្នកគួរតែធ្វើបន្ត គឺសូមរក្សាពាក្យសំដី កាយវិការ និងធ្វើយ៉ាងណាកុំប្រថុយ ប្រថាន ឬបង្ហាញភាពទន់ខ្សោយជាដាច់ខាត។ ដោយឡែក សម្រាប់ការសុំជំនួយគឺមិនអាច ធ្វើបានសោះក្នុងថ្ងៃនេះ ដូច្នេះចូរខិតខំប្រឹងប្រែងអនុវត្តការងារក្រោមបន្ទុកដោយខ្លួនឯង។ អ្វីដែលសំខាន់ សូមមានការអត់ធ្មត់ ហើយក៏អនុគ្រោះឲ្យបានច្រើនទើបល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាវេលាដើម្បីតក់ស្លុត និង បង្ហាញភាពទន់ខ្សោយទៅកាន់មិត្តរួមការងារនោះទេ។ ក្នុងរយៈពេលនេះលោកអ្នកអាច មានបញ្ហានៅក្នុងកន្លែងការងារ ដូច្នេះសូមមានការអត់ធ្មត់បន្ថែម។ ជៀសវាងការប្រជុំ ពិភាក្សាក្រៅពីការងារដែលខ្លួនកំពុងអនុវត្តរាល់ថ្ងៃ។ ក្នុងពេលនេះសូមលោកអ្នកសន្សំសំចៃ និងស្វែងរកឳកាសដើម្បីបំពេញគោលដៅការងាររបស់អ្នក។ ក្រៅពីនេះ លោកអ្នកទំនងជា ត្រូវខិតខំធ្វើការដើម្បីឲ្យអ្នកយល់ដឹងពីការងាររបស់ខ្លួន។ កុំបាច់ពាក់អាស្រ័យលើអ្នកដទៃ ហើយក៏កុំរពឹងច្រើនពេកដែរ។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យជាប់គាំងនឹង បញ្ហាពីអតីត។ សូមគ្រប់គ្រងការគិតរបស់អ្នក ហើយយកចិត្តទុកដាក់បញ្ចប់ការងារដែល មាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះនៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ ជ្រើសរើសការងារជាអាទិភាព ហើយដោះ ស្រាយបញ្ហាចំពោះមុខ។ ចំពោះឥរិយាបទ និងពាក្យសំដីរបស់អ្នកមានឥទ្ធិពលខ្លាំងទៅ លទ្ធផលការងារ។ ក្រៅពីនេះ សូមរក្សាគំលាតពីមនុស្សដែលអ្នកមិនស្គាល់ច្បាស់ដើម្បីរក្សា ស្ថានភាពអាជីពអោយកាន់តែប្រសើរហ្នឹងហ្ន៎។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដេលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្ននឹងពាក្យសំដី ពីព្រោះវាជាគ្រោះធំសម្រាប់ពេល នេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួន​ជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងការងាររបស់អ្នកហាក់មានភាពស្មុគ្រ ស្មាញបន្តិចនៅថ្ងៃនេះ។ អ្នកពិបាកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ និងធ្វើតាមសំណើ របស់អ្នកខ្លាំងណាស់។ ចំណែកការចាយវាយវិញ​ រឹតតែត្រូវប្រយ័ត្នប្រយែងបំផុត ពីព្រោះ លទ្ធភាពដែលអ្នកនឹងមានការខាតបង់កំពង់កើនឡើង។ ទន្ទឹមនឹងនោះ សូមស្វែងរកបង្អែក ដោយការធ្វើទំនាក់ទំនងតូចធំ ពិសេសជាមួយថ្នាក់លើដែលមានសមត្មភាព។ ក្រៅពីនេះ អ្នកនឹងអាចតស៊ូនឹងការលំបាកទាំងអស់ដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងថ្ងៃនេះអាចជួបបញ្ហាដោយ សារភាពស្មុគ្រស្មាញដែលមិនទាន់បានដោះស្រាយរួចរាល់។ សូមលោកអ្នកចូលខ្លួនដើម្បី មានលទ្ធភាពយល់ដឹងពីបញ្ហា ហើយដោះស្រាយឲ្យបានឆាប់។ ស្ថានភាពស្មុគ្រស្មាញនេះ នឹងរាំងស្ទះការសម្រេចចិត្ត ហើយបំផ្លាញពេលវេលាដែលលោកអ្នកមាន ដូច្នេះសូមកុំ បណ្តោយបញ្ហាឲ្យនៅសេសសល់។ ប្រសិនបើលោកអ្នកមិនអាចរកផ្លូវដោះស្រាយបាន ចូរកុំប្រថុយប្រថាន ប៉ុន្តែស្វែករកការពិភាក្សាជាមួយមនុស្សដែលគួរទុកចិត្ត។ ក្រៅពីនេះ សូមចូលរួមក្នុង ការបណ្តុះបណ្តាល និងការចែករំលែកពត៌មានឲ្យបានច្រើនបំផុត៕

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!