ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៧ ត្រូវនឹងថ្ង...

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤

ចំណាំ៖ ឆ្នាំទាំង៥ ឆ្លូវ ខាល រោង​ វក រកា រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៤ ជូត ម្សាញ់ មមី​ ច រាសីល្អមធ្យម។

ឆ្នាំទាំង៣ ថោះ មមែ កុរ រាសីស្រុតចុះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ ​និងអាជីវកម្មមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅថ្ងៃនេះលោកអ្នកអាចមានជម្លោះខ្លះកើតឡើងដែលនឹងរំខានភាពជោគជ័យរបស់អ្នក។ សូមលោកអ្នកចាប់យកឳកាសល្អក្នុងថ្ងៃនេះដើម្បីទំនាក់ទំនងកិច្ចការងារដែលអ្នកគ្រោងទុក ហើយសូមកុំស្ទាក់ស្ទើរចំពោះហេតុការណ៍អ្វីឡើយ ពីព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយស្រួល។ ក្រៅពីនេះ ថ្ងៃនេះលែងជាពេលវេលា ដែលអ្នកត្រូវរងចាំទៀតហើយ អ្នកអាចបំពេញរាល់បំណងទាំងអស់។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លេខសំណាងរបស់អ្នកឡើងខ្ពស់ណាស់ ដូច្នេះបើអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេចទាំងអស់។ លាភសំណាងនឹងចូលក្នុងផ្ទះដោយមនុស្សមនុស្សវ័យក្មេង ប៉ុន្តែសូមរក្សាលាភនេះដោយត្រូវចេះចែករំលែក និងមានចិត្ត           សណ្តោស។ ការលក់ចេញទិញចូលអចលនទ្រព្យនានាអាចធ្វើទៅបាន ដោយទទួលផលយ៉ាងប្រសើរណាស់។ លោកអ្នកអាចសុំកិច្ចពិភាក្សាបាន ហើយការធ្វើការជាក្រុម និងជួយឲ្យអ្នកបានចម្រើនកាន់តែខ្លាំង។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកជាម្ចាស់នៃភោគជ័យ និងទ្រព្យសម្បត្តិយ៉ាងមហាសាល ប៉ុន្តែសូមព្យាយាមធ្វើការដោយសមទ្ធភាពផ្ទាល់ខ្លួន ហើយការស្នើសុំយោបល់របស់អ្នកដទៃគឺមិនល្អនោះទេ។ ក្រៅពីនេះ នៅថ្ងៃនេះលោកអ្នកអាចមានជម្លោះកើតឡើងនៅក្នុងក្រុមការងារ ដូច្នេះសូមធ្វើការពិភាក្សារកដំណោះស្រាយឲ្យបានល្អ។ អ្វីៗក្នុងថ្ងៃនេះនឹងមានមង្គលទាំងអស់ ដូច្នេះលោកអ្នកអាចធ្វើអ្វីក៏បាន ដោយគ្មានជំទាស់       ឡើយ។ ដោយឡែក សូមលោកអ្នកអាចនឹងមានបញ្ហាសុខភាពខ្លះ ដូច្នេះសូមយកចិត្តទុក ដាក់បន្ថែម។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ការ ធ្វើទំនាក់ទំនងជាមួយនឹងដៃគូ និងការបូកសរុបរាល់ការចំណាយផ្នែកពាណិជ្ជកម្ម ផល ចំណេញក៏នឹងបានទទួល។ លោកអ្នកនឹងមានជោគជ័យចំពោះការចំណាយដើមទុន ការ ផ្ទេរផ្ទូរចលន និងអចលនទ្រព្យ។ ចំពោះបញ្ហានៅក្នុងពេលនេះមិនមានអ្វីដែលគួរអោយអ្នក ព្រួយបារម្ភថានឹងប៉ះពាល់ទៅដល់មុខរបរនោះទេ។ លើសពីនេះ លោកអ្នកមានឳកាសដើម្បី បំពេញការងារអោយសម្រេចទាន់ពេលវេលា ហើយអាចធ្វើការគ្រប់គ្រងស្ថានភាពបាន ប្រសើរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើនណាស់ក្នុងថ្ងៃនេះ រួមទាំងជីវិតឯកជន និងកិច្ចការ។ ទ្រព្យសម្បត្តិ មុខតំណែងនឹងទទួលបានដំណឹងយ៉ាងជាក់ប្រាកដក្នុងរយៈពេលរសៀល ហើយដែលនាំដំណឹងមកឲ្យដោយមនុស្សជាទីស្រលាញ់រាប់អាន។ ទន្ទឹមនឹងនេះ សូមរក្សាកេរ្តិ៍ឈ្មោះ កុំធ្វើឲ្យមានកំហុសព្រោះអាកប្បកិរិយា​ និងពាក្យសំដីព្រោះការឆេវឆាវ។ ការបណ្តាក់ទុនលើកិច្ចការងារថ្មី ប្រព្រឹត្តិទៅដោយសញ្ញាណជោគជ័យ និងមានលក្ខណៈរឹងមាំក្នុងពេលយូរ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ សូមកុំមានចិត្តស្ទាក់ស្ទើរ លោកអ្នកអាចសាកល្បងចាប់យកការងារថ្មីបាន។ ប៉ុន្តែគួរឲ្យកត់សម្គាល់ផងដែរថា សូមកុំទាន់សម្រេចធ្វើការងារសំខាន់ ឬការបណ្តាក់ទុនឡើយ ពីព្រោះលោកអ្នកអាចជួបហានិភ័យផងដែរ។  ប៉ុន្តែសូមកុំចំណាយពេលវេលាច្រើនដោយឥតប្រយោជន៍​។ សូមពិភាក្សានឹងមនុស្សចាស់ក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើអ្វីមួយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើទំនាក់ទំនងជាមួយថា្នក់លើ និងមិត្តរួមការងាររ។ សូមព្យាយាមចូលរួម ផ្តល់យោបល់ទៅក្នុងកិច្ចពិភាក្សាសម្រាប់គម្រោងផែនការរួម ធ្វើដូច្នេះអ្នកនឹងទទួលបានការទទួលស្គាល់យ៉ាងពេញទំហឹង។ ក្នុងនោះដែរ សូមធ្វើការសម្រេចចិត្តដោយយោងទៅលើពត៌មានពិត និងជៀសវាងការប្រើប្រាស់អារម្មណ៍។ ក្នុងថ្ងៃនេះអ្នកអាចរៀបចំគម្រោងផែនការថ្មី ស្រមើស្រមៃសម្រាប់ការងារទៅថ្ងៃអនាគត។ លើសពីនេះ សម្រាប់ការផ្លាស់ប្តូរស្ថានភាពការងារ ឬទីកន្លែងការងារគឺអាច ធ្វើទៅបានដោយគ្មានផលជំទាស់នោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសញ្ញាណនៃការផ្លាស់ប្តូរក្នុងរង្វង់ការងារ និងអាជីវកម្មអាចកើតឡើង ដូច្នេះសូមត្រៀមខ្លួនសម្របខ្លួនទៅតាមស្ថានភាពនេះឲ្យបានល្អ។ ក្នុងនោះការចរចា និងកិច្ចពិភាក្សាមិនគួរសម្រេចធ្វើក្នុងពេលនេះទេ ពីព្រោះភាពយល់ច្រលំអាចកើតឡើង ហើយការជឿទុកចិត្តក៏មិនសូវមានដែរ។ ក្រៅពីនេះសូមលោកអ្នកគ្រប់គ្រងអារម្មណ៍ និងមមិនត្រូវធ្វើការសម្រេចិចិត្តលឿនពេកនោះទេ។ លើសពីនេះ ប្រហែលជាមិត្តរួការងាររបស់អ្នកមិនតែងតែចូលចិត្ត ឬស្ថិតនៅខាងលោកអ្នកឡើយ ដូច្នេះសូមជឿជាក់ឲ្យ មានកំរិត។  

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែមានអ្នកច្រណែនក៏ច្រើនដែរ។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ ថ្ងៃនេះលោកអ្នកមានអំណោយផលខ្លាំងចំពោះភាពទាក់ទាញខាងក្រៅ ដូច្នេះសូមគិតគូរអំពីការរៀបចំខ្លួនបានអោយបានល្អប្រសើរ ដើម្បីអ្នកទទួលបានឳកាស និងភាពវិជ្ជមានក្នុងទំនាក់ទំនង។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈស្ថិតនៅតាមគន្លងផ្លូវឆ្ងាយ សូមព្យាយាមបន្ថែម និងកុំបាក់ទឹកចិត្ត។ សូមប្រយ័ត្នចាញ់បោកគេ មនុស្សដែលមកពីឆ្ងាយ ទោះស្គាល់តិចតួចក្តី ក៏មិនគួរជឿទុកចិត្តដែរ។ សូមធ្វើការពិភាក្សានឹងមនុស្សដែលជិតស្និទ្ធនឹងអ្នក ព្រោះគេអាចជួយជ្រោមជ្រែងអ្នកបាន។ ថ្ងៃនេះសូមព្យាយាមបំពេញការងារឲ្យបានល្អដោយឈរលើគំនិត និងបទពិសោធន៍របស់ខ្លួន។ ផ្ទុយពី ស្ថានភាពនេះ លោកអ្នកនៅតែមានលទ្ធភាពគ្រប់គ្រាន់ដើម្បីស្វែងរកដំណោះស្រាយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ ដោយឡែកការជឿទុកចិត្តត្រូវប្រុងប្រយ័ត្នបំផុតក្នុងថ្ងៃនេះ។ ភាពស្ងប់ផ្តល់នូវការគិតវែងឆ្ងាយ និងមិនអាចឲ្យគេចាប់ថ្នាក់អ្នកបាន ពីព្រោះក្នុងពេលនេះអ្នកកំពុងមានមនុស្សចាំមើលបំណាំ។ កុំធ្វើជាមនុស្សសង្ស័យច្រើន បណ្តោយរឿងណាត្រូវកើតឲ្យវាកើត ប៉ុន្តែត្រៀមផ្លូវដោះស្រាយដោយឆ្លាតវៃ។ ក្រៅពីនេះ សូមយកចិត្តទុកដាក់នឹងស្ថានភាពនៅជុំវិញខ្លួន ហើយព្យាយាមប្រមូលពត៌មានអោយបាន ច្រើនបំផុត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដេលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹង ក៏ព្រោះតែភាពអសកម្មមួយចំនួនដែលកើតឡើងច្រើនស្របគ្នាក្នុងពេលតែមួយ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកក្នុងការកែប្រែស្ថានការណ៍បន្តិច ដូច្នេះសូមបណ្តោយហេតុការណ៍ខ្លះឲ្យរលត់ស្ងប់ទៅវិញ ឬត្រូវបំភ្លេចចោលខ្លះទើបជាការប្រសើរដល់អារម្មណ៍របស់អ្នក។ សូមកុំបារម្ភ ប្រសិនជាអ្នកមិនទាន់ទទួលដំណឹងពីថ្នាក់លើ សូមបន្តកិច្ចការងាជាធម្មតា និងធ្វើអ្វីឲ្យមានភាពទាក់ទាញ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!