ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះមានអំណោយផលខ្លាំងសម្រាប់លោកអ្នកធ្វើការក្នុងវិស័យវប្បធម៌។ សម្រាប់លោកអ្នកដែលប្រកបការងាររដ្ឋឯកជនសូមធ្វើការងារប្រកបដោយគំនិតច្នៃប្រឌិត។ លោកអ្នកគួរទទួលការណែនាំពីមនុស្សជុំវិញខ្លួន ប៉ុន្តែត្រូវគិតគូរពិចារដោយយកចិត្តទុកដាក់ មិនត្រូវជឿដោយងាយពេកនោះទេ។ រាល់បញ្ហានានានឹងអាចដោះស្រាយបាន ប្រសិនបើអ្នកស្វែងយល់អំពីវាបន្តិច។ អ្នកគួររក្សាសុខភាពបន្តិច ព្រោះអ្នកអាចយាយីពីជំងឺឆ្លង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ជោគជាតារាសីរបស់នេះស្ថិតក្នុងភាពភ្លឺស្វាង ដូច្នេះអ្នកនឹងទទួលបានលទ្ធផលវិជ្ជមានគ្រប់ភារកិច្ចទាំងអស់។ ទោះយ៉ាងនេះក្តីសូមមានការប្រុងប្រយ័ត្នចំពោះជម្លោះនានា អត់ធ្មត់ និងកុំចូលទៅពាក់ព័ន្ធ។ ចំណុចអវិជ្ជមានមួយចំនួនស្ថិតនៅអមសង្ខាងលោកអ្នក ដូច្នេះចូរត្រៀមខ្លួនការពារ និងដោះស្រាយបញ្ហា។ ចំពោះរឿងរ៉ាងស្នេហា អ្នកគួររក្សាអាស្រ័យ និងរក្សាភាពស្ងៀមស្ងាត់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកអាចសម្រេចគ្រប់បំណងប្រាថ្នា និងក្តីស្រមៃ ម្យ៉ាងទៀតសម្រាប់ការដាក់ទុនលើអាជីវកម្មថ្មីនឹងទទួលផលតាមការរំពឹងទុក ដូច្នេះត្រូវរក្សាគំនិតយោបល់របស់ខ្លួនជានិច្ច។ សម្រាប់ទំនាក់ទំនងស្នេហា គូស្នេហ៍ស្រលាញ់រាប់អានគ្នាល្អណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងទទួលបានអំណោយផលសម្រាប់ការងារពាណិជ្ជកម្ម និងប្រតិបត្តិការអចលនទ្រព្យ ហើយរាល់កិច្ចការនានានឹងសម្រេចផលវិជ្ជមានទាំងអស់ ប៉ុន្តែចូររក្សាអាកប្បកិរិយាផងដែរ។ លោកអ្នកគួរចំណាយពេលលំហែកាយឲ្យបានច្រើន និងកុំចូលទៅពាក់ព័ន្ធជាមួយជំលោះឲ្យសោះ។ ចំពោះគូស្នេហ៍អាចនឹងមានការយល់ច្រលំគ្នាបន្តិចបន្តួច។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត ប៉ុន្តែសូមប្រយ័ត្នចំពោះកំហុសអចេតនា ដែលនាំឲ្យរំខានដល់ទំនុកចិត្តពីមនុស្សជុំវិញខ្លួន។ ចំពោះកិច្ចការខ្លះ គួររក្សាភាពស្ងប់ស្ងៀម កុំសម្តែងប្រាប់គេ ព្រោះការសំងាត់ជាជោគជ័យផងដែរ។ ដោយឡែករាល់បញ្ហានានាដែលកើតឡើង នឹងអាចដោះស្រាយបាន។ លោកអ្នកគួរកុំធ្វើដំណើរឆ្ងាយ បញ្ឈប់ ឬពន្យាពេលសិនទើបប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការនានានឹងមានដំណើរល្អជាប្រក្រតី។ លោកអ្នកអាចមានមនុស្សច្រណែន ប៉ុន្តែចូរកុំឆ្លើយតប ព្រោះមិនយូរស្ថានភាពនឹងល្អប្រសើរមិនខាន។ គួរចំណាយពេលវិភាគស្ថានភាពការងារ ប៉ុន្តែចៀសវាងនិយាយរឿងមិនគួរនិយាយ ពិសេសទាក់ទងនឹងមិត្តរួមការងារ។ ចំពោះទំនាក់ទំនងសេ្នហា គឺមានភាពចុះសម្រុងគ្នាជាប្រក្រតី។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីរបស់លោកអ្នកហាក់មានភាពចម្រូងចម្រាស់ប្រទាក់ក្រឡាច្រើននឹងដៃគូប្រកួតប្រជែងអាជីវកម្ម ដូច្នេះសូមព្យាយាមរក្សាចិត្តឲ្យបានហ្នឹងហ្ន៎កុំឆាប់ខឹង ហើយត្រូវរៀនអនុគ្រោះ បើមិនដូច្នេះលោកអ្នកអាចពើបប្រទះរឿងធំ។ សម្រាប់អ្នកប្រកបការងាររដ្ឋឯកជន គួរមានអធ្យាស្រ័យ និងទំនាក់ទំនងល្អជាមួយថ្នាក់មនុស្សក្នុងក្រុមការងារ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំ នឹងទទួលផ្លែផ្លាគួរជាទីមោទន។ ថ្ងែនេះ គួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ។ អ្នកគួរបោះបង់ចោលរឿងតូចតាចគ្មានប្រយោជន៍។ ពេលវេលាសំណាងរបស់អ្នក គឺចន្លោះម៉ោង៤ ទៅម៉ោង៧ល្ងាច ហើយមនុស្សដែលអាចជួយយកអាសារអ្នកបានគឺមានឆ្នាំឆ្លូវ។ សម្រាប់កំលោះក្រមុំ សូមកុំស្ទាក់ស្ទើរនឹងបង្កើតចំណងសេ្នហារឹងមាំ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារផ្សេងៗ និងអាជីវកម្មរបស់លោកអ្នកដំណើរការល្អជាប្រក្រតី។ អ្នកគួរមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ និងមិត្តរួមការងារក្នុងការពិភាក្សាការងារទូទៅ។ ជាធម្មតាអ្នកមានគោចរក្នុងផ្លូវដែលត្រឹមត្រូវ ប៉ុន្តែគួរយកចិត្តទុកដាក់បទចំពោះពិសោធន៍ និងការប្រកួតប្រជែងជាមួយមិត្តរួមការងារ។ ចំពោះទំនាក់ទំនងស្នេហា គូស្នេហ៍មានភាពស្មោះត្រង់នឹងរក្សាគ្នាបានល្អណាស់។ ដោយឡែកសម្រាប់សុខភាព ចូរប្រុងប្រយ័ត្ននឹងបញ្ហាបំពង់ក សូមផឹកទឹកឲ្យបានច្រើន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។ លោកអ្នកអាចមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែសូមមកុំព្រួយបារម្ភ បញ្ហានឹងអាចដោះស្រាយបាន ក្រោមជំនួយរបស់មនុស្សស្នឹទ្ធស្នាល។ លោកអ្នកគួររៀនគ្រប់គ្រងលុយកាក់ ហើយខំប្រឹងឲ្យបានខ្លាំង ដើម្បីទទួលបានផ្លែផ្កាដែលស្ថិតស្ថេរ។ លើសពីនេះ ចូរមានទំនាក់ទំនងល្អជាមួយគ្រួសារ ពិសេសមនុស្សចាស់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការ និងអាជីវកម្ម ហាក់មានផលរំខាន ដូច្នេះសូម ព្យាយាម និងកុំរងចាំឳកាស គួររត់រកឳកាស។ អ្នកគួរពិភាក្សាវែកញែកការងារតូចធំដោយគំនិតសុទិដ្ឋិនិយម បើមិនដូច្នេះទេជម្លោះដ៏ខ្លាំងក្លាអាចនឹងកើតឡើងបានដោយងាយ។ អ្នកគួររកពេលវេលាដើម្បីសម្រាកឲ្យបានច្រើន។ សម្រាប់ទំនាក់ទំនងស្នេហា លោកអ្នកហាក់មានភាពរកាំរកូសនឹងគ្នាបន្តិចបន្តួច ដូច្នេះការយោគយល់ជាដំណោះស្រាយដ៏ល្អ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានតែភាពរីករាយជានិច្ច ហើយកិច្ចការងារ និងមុខរបររកស៊ីជួបតែភាពចម្រើនលូតលាស់ទៅមុខជាលំដាប់។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងអាស្រ័យលើឥរិយាបថរបស់លោកអ្នក។ លោកអ្នកអាចដំណើរការការងារ និងរៀបចំពិធីមង្គលនានាបានដោយគ្មានផលជំទាស់អ្វីឡើយ។ លោកអ្នកគួរព្យាយាមនិយាយទំនាក់ទំនង តែចំពោះប្រធានបទណាដែលលោកអ្នកមានជំនាញបានហើយ។ សម្រាប់ប្តីប្រពន្ធមានសេចក្តីស្រលាញ់ស្មោះត្រង់គ្នាណាស់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព