ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ខាល រោង ម្សាញ់ មមី រកា រាសីឡើងខ្ពស់ត្រដែតលោកអ្នកនឹងទទួលបានលាភធំក...

ឆ្នាំទាំង៥ ខាល រោង ម្សាញ់ មមី រកា រាសីឡើងខ្ពស់ត្រដែតលោកអ្នកនឹងទទួលបានលាភធំក្នុងថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចមានបញ្ហាតិចតួចរាំងស្ទះ ប៉ុន្តែចូរកុំបារម្ភ លោកអ្នកមានសមត្ថភាពដោះស្រាយវាបានដោយរលូន តាមរយៈការប្រើប្រាស់ ទេពកោសល្យ និងចំណេះដឹងដែលអ្នកមាន។ សូមរក្សាចិត្តគំនិត និងអាកប្បកិរិយា កុំធ្វើឲ្យហួសហេតុ ព្រោះបណ្តាលឲ្យកាត់លាភ និងមានគ្រោះក្នុងការងារ។ សម្រាប់គូស្នេហ៍ សូមពង្រឹងចំណងមិត្តភាពឡើងវិញ បោះបង់គំនិតសង្ស័យ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ រកស៊ីជួញដូររបស់អ្នកនឹងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ព្រោះតែភាពស្មោះត្រង់របស់អ្នក។ លោកអ្នកមានមនុស្សជាច្រើនចាំគាំទ្រ និងលើកទឹកចិត្ត។ សញ្ញាណនៃភាពស្មុគ្រស្មាញកើតឡើង​បន្តិចបន្តួច ​ដូច្នេះសូមដោះស្រាយដោយសន្តិវិធី និងត្រូវមានការប្រុងប្រយ័ត្ន។ កុំចូលទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ពិសេសរឿងជម្លោះ។ ថ្ងៃនេះអ្នកមិនទាន់មានគូ អាចចាប់ផ្តើមសាងទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទបាន។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រឿងល្អៗនឹងចូលក្នុងជីវិតអ្នក ហើយរាល់កិច្ចការ រកស៊ីជួញដូរ និងមានតែភាពរីកចម្រើន។ ត្រូវរៀនធ្វើការដោយម៉ត់ចត់ សន្សឹមៗ និងកុំចោលការពិភាក្សា។ ត្រូវក្លាហាន ប្រឈមនឹងបញ្ហា កុំខ្លាចឈឺ ព្រោះគ្មានអ្វីកើតឡើងដោយគ្មានការខំប្រឹងនោះទេ។ លោកអ្នកអាចមានមន្ទិលតិចតួចជាមួយដៃគូ ដូច្នេះសូមព្យាយាមអធ្យាស្រ័យគ្នា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹង ព្រមទាំងប្រឈមជាមួយការបាត់បង់ឳកាសក្នុងជំនួញ។ យកចិត្តទុកដាក់គ្រប់អ្វីៗដែលបានកើតឡើង ហើយដោះស្រាយឲ្យបានម៉ត់ចត់។ ចូរធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើន ប៉ុន្តែត្រូវចេះគិតគូរពិចារណារាល់ពាក្យសំដី ឬមតិយោបល់របស់ពួកគេ។ ស្នេហាកំឡោះក្រមុំយល់ចិត្តថ្លើមគ្នាល្អណាស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងល្អណាស់ក្នុងជីវិតនៅថ្ងៃនេះ។ កុំបោះបង់ការប្រឹងប្រែង បន្ថែមកំលាំងឆ្ពោះទៅមុខឲ្យខ្លាំង។ ត្រូវចេះសំលឹងមើលហេតុការផ្សេងៗដែលបានកើតឡើង និងរៀនដោះស្រាយដោយឆ្លាតវ័យ។ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬចាប់ផ្តើមធ្វើកិច្ចការងារថ្មីបាន ចំណែកពិធីមង្គលនានាអាចធ្វើទៅបានរវាងពេលរសៀល។ ថ្ងៃនេះជាពេលល្អបំផុតសម្រាប់សាងទំនាក់ទំនង ចំណែកប្តីប្រពន្ធលោកអ្នកមានភាពស្មោះត្រង់ និងស្រលាញ់រាប់អានគ្នាល្អណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អឡើងខ្ពស់ត្រដែត។ លោកអ្នកមានលាភមានជ័យ លុយកាក់ហូរចូលមហាសាល ដូច្នេះបើចង់រករបរ ឬការងារអ្វីកុំបង្អង់យូរ។ ថ្ងៃនេះរូបរាងកាយ និងស្នាមញញឹមរបស់អ្នកទាក់ទាញមនុស្សផងគ្នា ឲ្យជួយគាំទ្រ​ ​និងយកអាសារ។ មនោសញ្ចេតនាកំលោះក្រមុំ មានភាពល្អូកល្អឺននឹងគ្នាណាស់។ សម្រាប់សុខភាព លោកអ្នកត្រូវប្រយ័ត្នទាក់ទងរបបអាហារ និងជ្រើសរើសអាហារមានប្រយោជន៍ដល់សុខភាពខួរក្បាល និងការចងចាំ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងយ៉ាងច្រើនក្នុងមុខរបរអាជីវកម្ម​ និងកិច្ចការងារ។ លោកអ្នកជាម្ចាស់ ឬជាអ្នកដឹកនាំក្រុមការងារទៅរកភាពជោគជ័យ ប៉ុន្តែត្រូវគោរពមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើន។ លោកអ្នកនឹងទទួលបានទំនុកចិត្តខ្លាំងពីមនុស្សជុំវិញខ្លួន ពិសេសមិត្តរួមការងារ ដូច្នេះសូមកុំខ្វាយខ្វល់ លោកអ្នកនឹងទទួលបានជោគជ័យ។ ចំពោះការសាងសង់ផ្ទះសំបែង និងរៀបចំពិធីនានាគឺប្រព្រឹត្តិទៅបានដោយគ្មានជំទាស់ ប៉ុន្តែពេលព្រឹក ល្អជាងពេលរសៀល។ ចំពោះស្នេហាកំឡោះក្រមុំ គឺដូចទឹក និងត្រី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងកិច្ចការងារផ្សេងៗដំណើរការទៅយ៉ាងរលូន គ្មានអ្វីមកបង្អាក់បំណងប្រាថ្នាអ្នកទេ ប៉ុន្តែសូមរក្សាចិត្តសប្បុរស បំភ្លេចរឿងមួយចំនួនដែលគ្មានប្រយោជន៍។ កុំធ្វើដំណើរផ្លូវឆ្ងាយប្រសិនជាមិនចាំបាច់។ សម្រាប់គូស្នេហ៍ សូមព្យាយាមរក្សាចិត្តគ្នាទៅវិញទៅមក បញ្ហាតូចតាចអាចបណ្តាលឲ្យទៅជាធំបាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរខំប្រឹងប្រែងធ្វើកិច្ចការងារដោយដៃអ្នកផ្ទាល់ ហើយធ្វើទំនាក់ទំនងល្អជាមួយមនុស្សជាច្រើននៅជុំវិញខ្លួន។ កុំធ្វើឲ្យខកខានឳកាសរៀនសូត្រថ្មីៗ ប៉ុន្តែចូរធ្វើឲ្យល្មមកុំឲ្យលើស។ រាសីអ្នកថ្ងៃនេះ ពោរពេញទៅដោយសុភមង្គលនៅក្នុងអារម្មណ៍។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន លោកអ្នកមានការផ្លាស់ប្តូរដែលល្អៗ។ ចំណែកសុខភាពអ្នកអាចមានបញ្ហាទាក់ទងស្បែក។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យពេញមួយថ្ងៃ។ ការងារ រកទទួលទានមានបាន នឹងរីកចម្រើនយ៉ាងខ្លាំង។ ជម្លោះ ឬបញ្ហាកន្លងមកនឹងអាចដោះស្រាយបានយ៉ាងងាយក្នុងថ្ងែនេះ។ ចាប់យកកិច្ចការងារឲ្យបានឆាប់រហ័សមុនគេ ដើម្បីជោគជ័យ។ ថ្ងៃនេះជាពេលវេលាល្អ សម្រាប់ការទិញចូលអចលនទ្រព្យនានា។ ចំពោះគូស្នេហ៍ មានអធ្យាស្រ័យនឹងគ្នាល្អប្រសើរណាស់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរជួញដូរ និងកិច្ចការងារចម្រើនលូតលាស់ជាធម្មតា។ ចូររក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន កុំធ្វើដឹងជាមួយរឿងដែលមិនបាន ការ។ ប្រសិនបើចង់សម្រេចចិត្តលើកិច្ចការធំ ចូរពិគ្រោះយោបល់នឹងមនុស្សចាស់។ ការផ្លាស់ប្តូរការងារ មិនគួរធ្វើពេលនេះទេ ព្រោះលោកអ្នកអាចនឹងស្ថិតក្នុងខ្សែបណ្តោយដែលមិនច្បាស់លាស់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍មានភាពចុះសម្រុងគ្នាល្អណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរចាប់ផ្តើមថ្ងៃនេះជាមួយភាពរួសរាយរាក់ទាក់។ សុភមង្គលក្នុងចិត្តនៅថ្ងៃនេះ នឹងបណ្តាលវាសនាអ្នកទៅរកសំណាង និងលាភធំក្នុងមុខរបរ និងការងារ។ សូមចងចាំថា បរាជ័យក្នុងវិជ្ជាជីវៈ មិនមែនជាហេតុផលឲ្យអ្នកថយក្រោយ ឬឈប់ទ្រឹងនោះទេ។ ចូររក្សាចិត្តគំនិតស្មោះត្រង់ជានិច្ច។ សម្រាប់ដៃគូស្នេហា មានភាពចុះសម្រុងគ្នាល្អណាស់ ប៉ុន្តែសូមកុំតឹងរឹងផ្នែកហិរញ្ញវត្ថុពេក។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!