ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃ...

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៤

*ចំណាំ៖ ឆ្នាំទាំង៣ រោង មមែ រកា រាសីខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ឆ្លូវ ខាល ថោះ មមី កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៤ ជូត ម្សាញ់ វក ច រាសីស្រុតចុះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ រាសីលោកអ្នកក្នងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពបង្ហាញថាលោកអ្នកនឹង ទទួលបានលាភសំណាងច្រើនទៅលើកិច្ចការងារ និងមុខរបររកស៊ីនៅក្នុងពេលនេះ។ លោក អ្នកអាចធ្វើការបណ្តាក់ទុន បើករបរថ្មី និងចំណាយលុយកាក់ទៅលើជំនួញនានាបានដោយ គ្មានបញ្ហាអ្វីនោះទេ។ លើសពីនេះ ផលចំណេញក៏មានកំរិតខ្ពស់។ សម្រាប់លោកអ្នកដែល កំពុងបំពេញការងាររដ្ឋ និងឯកជន ក៏អាចបំពេញការងារដោយរលូន មានលទ្ធភាពច្រើន ក្នុងការបន្តការងារ និងសម្រេចផលលឿន។ ហេតុនេះសូមកុំមានការព្រួយបារម្ភអំពីលទ្ធភាព ក្នុងការបំពេញការងារដែលអ្នកប៉ងប្រាថ្នា។ ហើយក្នុងករណីដែលអ្នកនឹងអាចជួបបញ្ហា សូមកុំមានការភ័យខ្លាច ពីព្រោះករណីអវិជ្ជមាននឹងអាចដោះស្រាយបានចប់សព្វគ្រប់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។​ លោកអ្នកអាចសម្រេចចិត្តធ្វើការងារទាំងឡាយបានក្នុងពេលនេះ ហើយលាភសំណាងក៏នឹងអាចកើតឡើងស្របពេលជាមួយគ្នាដែរ។ ក្នុងពេលដែលលោកអ្នកមានមនុស្សច្រើនជួយទំនុកបម្រុង ក៏មានមនុស្សមួយចំនួនមិនសប្បាយចិត្តនឹងអ្នកដែរ ដូច្នេះសូមរក្សាខ្លួន និងកុំបង្ហាញការងារ ឬស្ថានភាពរបស់អ្នកទៅកាន់មជ្ឈដ្ឋានខាងក្រៅ។ ក្នុងនោះជាជឿជាក់ត្រូវមានការវាតតម្លៃឲ្យបានម៉ត់ចត់។​ ដោយឡែក លោកអ្នកអាចមានលទ្ធភាពកែប្រែស្ថានភាពនានាបានល្អ ប្រសិនបើអ្នកមិនវាយតម្លៃស្ថានការណ៍ ងាយពេកនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មនានាទទួលបានភាពចម្រើនលូតលាស់។​ លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានភាពការងារ និងមានភាពចុះសម្រុងល្អជាមួយមនុស្សនៅជុំវិញ រួមទាំងដៃគូជំនួញ ដូច្នេះវាបង្ករភាពងាយស្រួលដល់ការងារទាំងឡាយដែលអ្នកចង់ធ្វើ។ ចំពោះពេលវេលា គឺគ្មានអ្វីចោទទេ អ្នកមានពេលវច្រើនក្នុងការបំពេញការងារ។ ស្របពេលនឹងកិច្ចការងារនៅពេលនេះកំពុង បានស្ថានភាពវិជ្ជមានខ្លាំង សុខភាពរបស់អ្នកហាក់ទទួលរងសម្ពាធខ្លះផងដែរ ដូច្នេះសូម លោកអ្នកចាប់អារម្មណ៍ទៅលើភាពប្រែប្រួល ហើយព្យាយាមបែងចែកពេលវេលាអោយ បានសក្តិសមសម្រាប់សុខមាលភាព។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចកាងារ និងអាជីវកម្មអាចដំណើរការទៅបាន ប៉ុន្តែ តម្រូវអោយមានការខិតខំប្រឹងប្រែងខ្លាំងណាស់ដែរ។ លោកអ្នកមិនអាចឈប់សម្រាក ឬបង្អង់ដៃនៅពេលនេះទេ។ សម្រាប់ការងារដែលត្រូវការលុយកាក់ច្រើន កុំទាន់សម្រេចចិត្ត ធ្វើ ការបង្អង់នៅពេលនេះមិនធ្វើអោយអ្នកខាតបង់នោះទេ ប៉ុន្តែថែមទាំងអោយអ្នកបាន យល់ដឹង ហើយមានកំលាំងគ្រប់គ្រាន់សម្រាប់ការងារនៅពេលបន្ទាប់នេះទៅវិញ។ ក្នុងរយៈ ពេលដ៏ខ្លីខាងមុខនេះ លោកអ្នកនឹងរំពឹងថាទទួលបានទាំងដំណឹងល្អផង ទាំងភាពរីក ចម្រើនលើកិច្ចការងារ និងអាជីវកម្មដែលបានធ្វើផង។ ហេតុនេះទោះបីជាមានហេតុផលខ្លះ មករំខានចិត្តក្តី សូមអត់ធ្មត់សិន។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលដែលតម្រូវអោយអ្នកបង្កើនកិច្ចទំនាក់ ទំនងអោយកាន់តែជិតស្និទ្ធជាមួយមិត្តរួមការងារ និងមនុស្សដែលនៅក្បែរខ្លួន។ ហេតុនេះ សូមផ្តោតទៅលើការសន្ទនា ទំនាក់ទំនងទៅលើកិច្ចការងារសំខាន់ៗ។ ប៉ុន្តែបើទោះបីជាយ៉ាង នេះក្តី សូមកុំធ្វើអោយប៉ះពាល់ដោយសារប្រធានបទដែលមិនទាក់ទងនឹងកិច្ចការ ឬការប្រើ ប្រាស់ពាក្យសំដី។ សម្រាប់បញ្ហានៅពេលនេះមិនទាន់ជម្រះអោយបានដាច់ស្រឡះនៅ ឡើយ ដូច្នេះក៏សូមយកចិត្តទុកដាក់ ហើយរកលទ្ធភាពសម្របសម្រួលអោយបានទាន់ ពេល។ ចំណែកលោកអ្នកដែលតម្រូវផ្លាស់ប្តូរ ឬធ្វើដំណើរបេសកកម្មការងារតូចធំនានា សូមប្រុងប្រយ័ត្នទៅលើការធ្វើដំណើរ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារតូចធំអាចដំណើរការបានល្អប្រសើរ។ ប៉ុន្តែ សម្រាប់លោកអ្នកធ្វើការងារការិយាល័យ សូមមានការប្រុងប្រយ័ត្ន ពីព្រោះថ្ងៃនេះមិនមែន ជាពេលវេលាសមស្របដើម្បីធ្វើការងារជាមួយនឹងឯកសារនោះទេ។ ប្រយ័ត្នមានការក្លែង បន្លំ ការបាត់ទិន្នន័យ ឬកំហុសឆ្គងនានា។ ចំណាយពេលពិនិត្យអោយបានលំអិត ហើយ អោយបានច្រើនដង ពីព្រោះកំហុសនេះនឹងនាំដល់ការលំបាកក្នុងរយៈពេលយូរ។ សម្រាប់ លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារ គឺគ្មានផលរំខានអ្វីគួរអោយកត់ សម្គាល់នោះទេ។ ហើយប្រសិនជានឹងទិញទ្រព្យរបស់ចូលផ្ទះក៏ល្អប្រសើរផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់អ្នកប្រព្រឹត្តិទៅដោយរលូន។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់បង្កើនទំនាក់ទំនងជាមួយថ្នាក់លើ តែសូមនិយាយតែកិច្ចការងារណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់អាជីពរបស់អ្នក។ ក្នុងពេលនេះសូមប្រយ័ត្នភាពខ្វះចន្លោះនានាទាក់ទងនឹងវិធីសាស្រ្តអនុវត្តការងារ អ្នកគួរពិនិត្យឲ្យបានច្រើនមុនសម្រេចចិត្ត។ ចំណែកលោកអ្នកដែលសម្រេចចិត្តធ្វើការផ្លាស់ប្តូរស្ថានភាពការងារ គួរ ធ្វើយ៉ាងណាកុំច្រានចោលការពិនិត្យនឹងវាយតម្លៃលើស្ថានភាពថ្មី ពីព្រោះលោកអ្នកត្រូវការ យល់ដឹង និងសម្របសម្រួលច្រើន។

ឆ្នាំកុរ ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារទាំងឡាយដំណើរទៅដោយរលូន។​លោកអ្នកមានមនុស្សគាំទ្រ និងជួយយកអាសារ។ ក្នុងនោះកិច្ចការងាររបស់អ្នកអាចប្រទះនឹងភាពប្រែប្រួលមួយចំនួន ដូច្នេះសូមក្តោបក្តាប់ស្ថានភាព និងពត៌មានថ្មីៗជានិច្ច។  ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំបារម្ភខ្លាំងពេក ពីព្រោះទាំងនេះជាស្ថានភាពបណ្តោះអាសន្ន ហើយអាចដោះស្រាយបាន។ ក្រៅពីនេះសូមមានការប្រុងប្រយ័ត្នជម្លោះដែលអាចកើតឡើងដោយភាពមិនច្បាស់លាស់ ឬការលាក់បាំងក្នុងរង្វង់ការងារ។ ហើយក្រៅពីនេះ វាក៏រឹតតែចាំ បាច់ដែលអ្នកមិនគួរធ្វើសកម្មភាពណាមួយអោយប៉ះពាល់ទៅលើមនុស្សនៅជុំវិញខ្លួន។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ធ្វើកិច្ចការងារ សំខាន់ ការងារធំដុំ ឬការប្រើប្រាស់លុយកាក់ដើមទុនច្រើននោះទេ។ បញ្ហានៅខាងក្រៅមាន ច្រើន ហើយស្ថានភាពក៏ហាក់ងាយនឹងប្រែប្រួលខ្លាំង ហេតុនេះយកល្អកុំធ្វើធ្វើការងារទាំង នោះនៅពេលនេះ។ ចំណាយពេលលើការងារចាស់ ហើយរងចាំលទ្ធភាព និងឳកាសល្អ ប្រសើរជាងនេះនៅថ្ងៃខាងមុខ។ លើសពីនេះ សូមកុំសម្រេចចិត្តធ្វើការច្រើនក្នុងពេលតែមួយ ពីព្រោះមិនត្រឹមតែធ្វើអោយលំបាកច្រើននោះទេ ផលក៏មិនអាចទទួលបាននោះទេ។ សម្រាប់ជម្លោះនៅពេលនេះច្រើនតែទាក់ទងនឹងរឿងចាស់ ដូច្នេះហើយសូមកុំរំលឹកបញ្ហា ដែលអាចនាំជាកង្វល់ ខាតបង់ដល់ទំនាក់ទំនង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់លោកអ្នកមិនទាន់អាចទទួលបានផលតាមក្តីប្រាថ្នានៅឡើយទេ។ លោកអ្នកអាចប្រទះភាពអសកម្ម ពិសេសការទទួលឥទ្ធិពលអវិជ្ជមានពីបរិស្ថានជុំវិញខ្លួន ហេតុនេះសូមរៀនសម្របតាមស្ថានការណ៍ជាក់ស្តែង។ ក្នុងថ្ងៃនេះការនិយាយស្តីច្រើនមិនជាជម្រើសល្អនោះទេ ពីព្រោះបំណងល្អរបស់អ្នកក៏អាចបង្កើតជាទោសកំហុសបាន។ ដោយឡែកលោកអ្នកគួររក្សាស្ថានភាពការងារឲ្យនៅធម្មតាសិន ហើយរងចាំឳកាសល្អ។ ប៉ុន្តែបើទោះបីជាស្ថានភាពថ្ងៃនេះហាក់នាំជាកង្វល់ ដល់កិច្ចការរបស់លោកអ្នកខ្លះក្តី សូមអត់ធ្មត់ ហើយបន្តការងារ ពីព្រោះស្ថានភាពនេះនឹង ធូរស្រាលទៅវិញនៅពេលដ៏ខ្លីខាងមុខនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារ ក៏ដូចជាមុខរបរអាជីវកម្មហាក់នៅទ្រឹង។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ  ដូច្នេះសូមព្យាយាមប្រើប្រាស់ហេតុផលឲ្យបានក្នុងកំរិតអតិបរមា។ ​រក្សាភាពឆេវឆាវរបស់ខ្លួនជានិច្ច ហើយបោះបង់ចោលគំនិតយោបល់ទាំងឡាយណាដែលយល់ជាមិនបានជាប្រយោជន៍សម្រាប់ការងារ និងអាជីវកម្មក្នុងវេលានេះ។ ក្រៅពីនេះសូមយកចិត្តទុកដាក់ក្នុងការកែលម្អការតុបតែងខ្លួន រួមទាំង ការធ្វើទំនាក់ទំនងផង។ ធ្វើដូច្នេះលោកអ្នកនឹងអាចទទួលបានការចាប់អារម្មណ៍ និងទំនុក ចិត្តពីមនុស្សដែលនៅជុំវិញខ្លួន ហើយករណីនេះកាន់តែទទួលបានផល សម្រាប់លោកអ្នក ដែលធ្វើអាជីវកម្ម។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អប្រសើរទេក្នុងពេលនេះ ដូច្នេះវាមានភាពចាំបាច់ណាស់ ដែលលោកអ្នកត្រូវប្រឹងប្រែងបន្ថែម។ ក្នុងនោះដែរ លោកអ្នកក៏អាចជួបប្រទះភាពមិនរីករាយ ឬបញ្ហាតូចតាចដែលបង្ករនៅក្នុងក្រុមការងារផងដែរ ដូច្នេះវិធិសាស្រ្តល្អ គឺការអត់ធ្មត់ និងព្យាយាមឆ្លើយតបដោយហេតុផល។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផលពីទំនាក់ទំនងល្អកន្លងមក ដូច្នេះស្ថានភាពលំបាកអាចនឹងបន្ធូរបន្ថយបាន។ ក្រៅពីនេះ វានឹងល្អប្រសើរបំផុត ប្រសិនបើអ្នករក្សាគំលាតពី មនុស្សទើបស្គាល់ កុំធ្វើការរិះគន់ និងកុំវាយតម្លៃទៅលើករណីនានាដោយមិនចាំបាច់។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!