ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ២ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យហូរចូលផ្ទះមិនដាច់។ អ្នកអាចសម្រេចចិត្តធ្វើការងារសំខាន់បាន ហើយសំដីរបស់អ្នកនឹងទទួលបានការគាំទ្រជានិច្ច។ មនុស្សដែលធ្លាប់ច្រណែនឈ្នានីសនឹងមិនអាចធ្វើអ្វីបានទេ។ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះក្មេងៗក្នុងផ្ទះ ដោយប្រើប្រាស់ពេលវេលាជាមួយពួកគេ។ ចំពោះគូស្នេហ៍ មានភាពចុះសម្រុងគ្នាណាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅជាធម្មតា។ ដោយឡែកសម្រាប់ហិរញ្ញវត្ថុ លោកអ្នកគួរកុំចាយវាយលើសខ្ទង់ ត្រូវចេះសន្សំសំចៃ ហេតុដូច្នេះការបណ្តាក់ទុនធំដុំ មិនគួរចាប់ផ្តើមនៅពេលនេះទេ គួររក្សាការងារដដែលទុកសិន។ ប្រសិនបើអ្នកខកបំណងជាមួយនឹងដៃគូរួមការងារ ឬមុខជំនួញជួញដូរ ចូររកពេលវេលាពិគ្រោះយោបល់ និងដោះស្រាយមន្ទិលនានាឲ្យអស់។ សម្រាប់គូស្នេហ៍ យល់ចិត្តថ្លើមគ្នាល្អប្រសើរណាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានសញ្ញាណនៃការផ្លាស់ប្តូរចំពោះការងារ និងមុខរបររកស៊ីជួញដូរ ដូច្នេះចូរចេះចាយលុយតូច ដើម្បីទាញយកលុយធំ។ ត្រៀមខ្លួនទប់ស្កាត់នឹងរលកបញ្ហាតូចតាច និងមិនចាំបាច់មួយចំនួន ដែលរំខានក្តីសុខរបស់អ្នក។ ចំពោះជំលោះត្រូវព្យាយាមជៀសឲ្យបានជាដាច់ខាត។ សម្រាប់សុខភាព លោកអ្នកគួរយកចិត្តទុកដាក់នឹងបញ្ហាស្បែក ដោយបរិភោគទឹកឲ្យបានច្រើន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារបច្ចុប្បន្ន ចូរកុំនៅបណ្តោយខ្លួនទទួលយកប្រាក់ចំណេញ និងការងារធម្មតាបន្តទៀតអី ការផ្លាស់ប្តូរនឹងជួយអ្នកឲ្យទទួលបានលាភធំ។ ចំពោះទំនាក់ទំនងផ្ទាល់ខ្លួន គួរយកចិត្តទុកដាក់សុខទុកគ្នាឡើងវិញ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ ដើម្បីទទួលបានលទ្ធផលល្អក្នុងមុខរបរការងារ អ្នកគួរគិតគូរពីរូបរាងកាយឡើងវិញ ប៉ុន្តែក្នុងពេលស្របគ្នានេះភាពល្អខាងក្នុងត្រូវប្រកាន់ខ្ជាប់ជានិច្ច។ ថ្ងៃនេះតម្រូវឲ្យលោកអ្នករីករាយ ហើយបើអ្នកនៅឆ្ងាយពីគ្រួសារ ឬមិត្តភក្តិគួររកពេលទាក់ទងទៅពួកគេ។ សម្រាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ មានដំណើរការយ៉ាងល្អប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់ឳកាសផ្នែកហិរញ្ញវត្ថុរបស់លោកអ្នកនឹងរីកលូតលាស់ ហើយអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ សម្រាប់ទំនាក់ទំនងសេ្នហា លោកអ្នកមានភាពប្រច័ណ្ឌនឹងដៃគូច្រើន ដូច្នេះចូរព្យាយាមបោះបង់ចោលរឿងឥតប្រយោជន៍ទាំងនេះ។ ចំពោះសុខភាព ប្រយ័ត្នការរងរបួស។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញទ្វេរគុណ។ ដោយឡែកសម្រាប់បុគ្គលិកកម្មករនឹងទទួលបានឳកាសប្តូរការងារ និងតំណែងដែលអាចទទួលផលជាងមុន។ អ្នកនឹងទទួលបានភាពទាក់ទាញពីមនុស្សផ្ទុយភេទ ដូច្នេះអ្នកអាចសំដែងអារម្មណ៍ចំពោះគេបាន។ ចំណែកប្តីប្រពន្ធ មានការអធ្យាស្រ័យគ្នាបានល្អណាស់។ ចំពោះសុខភាព ត្រូវការពារជំងឺរលាកក្រពះពោះវៀន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមិនគួរផ្លាស់ប្តូរអ្វីទាំងអស់ក្នុងថ្ងៃនេះ។ លោកអ្នកមានលទ្ធភាពមើលឃើញកំហុសរបស់ដៃគូការងារ មុនជំនួញ ក៏ដូចជាមនុស្សជិតស្និទ្ធ។ ដោយឡែក អ្នកមិនគួរមើលងាយស្ថានការណ៍តូចៗនោះទេ ពីព្រោះវាបណ្តាលឲ្យអ្នកមានបញ្ហាធំ។ សម្រាប់សុខភាពលោកអ្នកអាចមានបញ្ហាក្រពះ ដូច្នេះគួរពិនិត្យរបបអាហារ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានឳកាសអំណោយផលជាច្រើនដើម្បីរកចំណូល ប៉ុន្តែត្រូវចេះប្រើប្រាស់របៀបទំនាក់ទំនង។ អ្នកគួរគ្រប់គ្រងបំណងប្រាថ្នារបស់ខ្លួនក្នុងដែនកំណត់។ ចំណែករឿងស្នេហា ប្រសិនបើអ្នកខកបំណង គួរបង្វែរអារម្មណ៍តានតឹងទៅរកអ្វីផ្សេងដែលជាចំណូលចិត្តរបស់អ្នក ហើយគិតថាវាជាបទពិសោធន៍ បន្ទាប់មកសំឡឹងរកផ្លូវថ្មី។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ ប្រសិនបើមានការលំបាកនៅកន្លែងធ្វើការ ចូរស្វែងរកជំនួយពីមិត្តភក្តិរួមការងារ។ បំភ្លេចបញ្ហា ហើយជ្រើសរើសភាពរីករាយជំនួសវិញ។ សំណាងល្អនឹងមកពីទិសខាងកើត។ ថ្ងៃនេះទំនាក់ទំនងសេ្នហានឹងទទួលបានភាពល្អូកល្អឺន ហើយយោគយល់ដោយភាតរភាព។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ។ រឿងសំខានរបស់អ្នក គឺបំណងប្រាថ្នាផ្ទាល់ខ្លួន ដូច្នេះប្រើប្រាស់ជីវិតក្នុងថ្ងៃនេះតាមពេញចិត្ត។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គឺមានភាពស្ងប់ស្ងាត់។ ចំណែកសុខភាព លោកអ្នកអាចមានបញ្ហាភ្នែក ដូច្នេះកុំនៅមុខកុំព្យូទ័រច្រើនពេក។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភ និងកិត្តយស អាចបណ្តាលឲ្យអ្នកធ្លាក់ជាចំណាប់ខ្មាំង ដូច្នេះកុំរំភើបចិត្តលើរបស់អរូបទាំងនោះ។ ប្រសិនបើអ្នកត្រូវយាយីដោយកលល្បិចរបស់អ្នកដទៃ សូមយកចិត្តទុកដាក់ចំពោះខ្លួនឯង នោះអ្នកអាចយកឈ្នះចិត្តមនុស្សគ្រប់គ្នា ដែលអ្នកប្រាថ្នា។ អ្នកគួរចេញក្រៅ ហើយទទួលយកសេចក្តីស្នេហាពីមនុស្សផ្ទុយភេទ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព