ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ថោះ រោង មមែ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្...

ឆ្នាំទាំង៤ ឆ្លូវ ថោះ រោង មមែ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្តិ និងតំណែងការងារល្អសម្រាប់ជីវិតថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់​ ម្យ៉ាងទៀតអ្នកមានមនុស្សជុំវិញសុទ្ធតែជាមនុស្សដែលអាចពឹងពាក់បាន ប៉ុន្តែលើកលែងមនុស្សដែលមានកំណើតឆ្នាំចរ។ អ្នកអាចផ្លាស់ប្តូរកិច្ចការងារ ប្រសិនបើអ្នកគ្មានទំនុកចិត្ត។ កុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ ហើយជៀសជម្លោះជាដាច់ខាតទោះតិចតួចក្តី។ ការធ្វើដំណើរសូមប្រយ័ត្នប្រយែងឲ្យបានខ្ពស់។ ដោយឡែក គូស្នេហ៍ស្រលាញ់រាប់អានគ្នាណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ​ ហើយឳកាសសម្រាប់មុខតំណែងគឺវិជ្ជមាន។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានការគាំទ្រពីអតិថិជនល្អៗ និងផលចំណេញយ៉ាងច្រើន។ ផលលាភទាំងនេះទាក់ទងយ៉ាងជិតស្និទ្ធនឹងអាកប្បកិរិយាល្អរបស់អ្នក។ ទំនាក់ទំនងស្នេហា មានភាពរលូន និងល្អូកល្អឺនណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញទ្វេរគុណ។ សម្រាប់បុគ្គលិកកម្មករនឹងទទួលបានឳកាសការងារដ៏ប្រសើរជាងមុន ព្រមទាំងបានទទួលការគាំទ្រយ៉ាងខ្លាំង។ ចូរប្រុងប្រយ័ត្នពាក្យសំដី អាកប្បកិរិយាច្រងេងច្រងាង ការមើលងាយស្ថានការណ៍ និងកុំទាក់ទងមនុស្សមានកំណើតថ្ងៃអង្គារ។ សូមកុំទាន់សម្រេចចិត្តធ្វើការងារថ្មី រងចាំឳកាសបន្តិចទៀតសិន ពីព្រោះភាពអវិជ្ជមានស្ថិតក្នុងខ្សែបណ្តោយជាមួយសំណាងនៅឡើយ។ ចំណែកគូស្នេហ៍ មានអធ្យាស្រ័យគ្នាបានល្អណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងមានតែភាពចម្រើនលូតលាស់ណាស់ ចំណែកប្រាក់កាសក៏ហូរចូលមិនដាច់។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ បើអ្នកសម្រេចចិត្តបង្កើតមុខរបរការងារថ្មី ឬធ្វើការបណ្តាក់ទុន សូមកុំភ័យខ្លាច និងបារម្ភអ្វីឡើយព្រោះនឹងអាចសម្រេចទៅដោយជោគជ័យ។ សូមមានចិត្តសណ្តោសប្រណី ដល់មនុស្សទន់ខ្សោយ។ ជៀសវាងទំនាក់ទំនងការងារនឹងមនុស្សឆ្នាំរកា។ សម្រាប់ទំនាក់ទំនងសេ្នហា ស្គាល់តែភាពសុខដុមរមនា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យហូរចូលផ្ទះមិនដាច់។ អ្នកអាចសម្រេចចិត្តធ្វើការងារសំខាន់បាន ព្រោះពាក្យសំដីអ្នកនឹងមានអ្នកជឿទុកចិត្តជាច្រើន។ កុំខ្លាចក្នុងការបណ្តាក់ទុន ឬជ្រើសរើសមុខតំណែងថ្មី។ លោកអ្នកអាចរៀបពិធីរៀបអាពាហ៍ពិពាហ៍ និងឡើងគេហដ្ឋានបានប្រសើរណាស់។ ចំពោះគូស្នេហ៍នឹងទទួលបានដំណឹងល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន និងគ្មានហេតុជំទាស់ឡើយ។ ប៉ុន្តែសូមផ្អាកការផ្លាស់ប្តូរសិនទើបជាការប្រសើរជាង។ កំហុសតិចតួចអាចកើតឡើង ប៉ុន្តែសូមដោះស្រាយដោយសន្តិវិធី និងយោគយល់។ ទិសភោគផលធំរបស់អ្នក គឺទិសបស្ចឹម ហើយមនុស្សដែលអាចជួយជ្រោមជ្រែងអ្នកបាន មានកំណើតឆ្នាំឆ្លូវ។ សម្រាប់ទំនាក់ទំនងស្នេហាកំឡោះក្រមុំ ហាក់ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងមុខតំណែងការងារនឹងទទួលបានដំណឹងនៅថ្ងៃនេះ ប៉ុន្តែសូមប្រយ័ត្នពាក្យសំដី។ ហោរាតម្រូវឲ្យលោកអ្នករក្សាចិត្ត​ស្ងប់ អនុគ្រោះ និងរស់នៅដោយមិនប្រមាទចំពោះហេតុការណ៍នានា។ លោកអ្នកមិនគួរជឿទុកចិត្តមនុស្សដោយងាយៗនោះទេ។  ការធ្វើដំណើរផ្លូវឆ្ងាយអាចដំណើរការបាន ប៉ុន្តែសូមប្រុងប្រយ័ត្នខ្ពស់។ សម្រាប់គូស្នេហ៍ លោកអ្នកមានភាពស្រុះស្រួលគ្នាល្អណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងជាប្រាក់កាសជាច្រើននឹងធ្លាក់ដល់ដៃលោកអ្នកដែលប្រកបអាជីវកម្ម​​ ចំណែកអ្នកធ្វើការងាររដ្ឋឯកជននឹងបានសម្រេចគម្រោងការងារដែលបានដាក់ចេញ ម្យ៉ាងមុខតំណែងការងារល្អៗនឹងមកដល់ផងដដែរ។ លោកអ្នកអាចសម្រេចចិត្តរៀបចំពិធីមង្គលផ្សេងៗបាន ដោយមិនមានផលរំខានអ្វីទេ។ សម្រាប់អ្នកមិនទាន់មានគូ លោកអ្នកនឹងជួបមនុស្សដែលអាចពឹងពាក់អាស្រ័យទៅថ្ងៃខាងមុខបាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត។ សូមកុំមានចិត្តស្ទាក់ស្ទើរ ចូរចាប់យកឳកាសនានាដែលមាននៅក្នុងថ្ងៃនេះ។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទដែលមកពីឆ្ងាយ ព្រោះគេនឹងនាំសំណាងស្ថិតស្ថេរដល់អ្នក។ ចូរត្រៀមខ្លួនទប់ស្កាត់នឹងបញ្ហាតូចតាចនានាដែលនាំកង្វល់ដល់ជីវិតអ្នក។ ដោយឡែកគូស្នេហ៍សូមមានអធ្យាស្រ័យខ្ពស់។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា។ ថ្ងៃនេះមិនគួរប្រាស្រ័យកិច្ចការងារធំដុំជាមួយមនុស្សឆ្នាំថោះទេ។ ទន្ទឹមនឹងនោះដែរ សូមកុំទាន់សម្រេចចិត្តផ្លាស់ប្តូរកិច្ចការងារនៅពេលនេះ ព្រោះអ្វីៗមិនទាន់ប្រាកដទាំងស្រុងទេ។ អ្នកត្រូវធ្វើជាមនុស្សមានក្តីមេត្តា និងអនុគ្រោះ ត្រូវរៀនបោះចោលរឿងខ្លះដែលមិនបានប្រយោជន៍ដល់ចិត្ត។ សម្រាប់គូស្នេហ៍ ស្គាល់តែស្នាមញញឹម។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងអាចសម្រេចផលបានយ៉ាងគាប់ចិត្ត។ ប៉ុន្តែសូមប្រយ័ត្នក្នុងការចាយវាយ ដើម្បីកុំឲ្យមានហានិភ័យក្នុងផ្នែកសេដ្ឋកិច្ច។ ប្រសិនបើអ្នកខកបំណងជាមួយនឹងដៃគូរួមការងារ ឬមុខជំនួញជួញដូរ​ ចូររក្សាភាពស្ងប់ស្ងាត់ ហើយរៀបចំគម្រោងការងារជាថ្មីឲ្យច្បាស់លាស់។ សម្រាប់គូស្នេហ៍ ចុះសម្រុង និងថែរក្សាគ្នាបានល្អប្រសើរណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាប្រក្រតី និងមិនមានផលរំខានអ្វីឡើយ។ សូមអ្នករៀបចំគម្រោងការងារជាថ្មី ដោយត្រូវត្រៀមចំពោះហានិភ័យដែលនឹងអាចកើតឡើងដោយចៃដន្យ។ លាក់ការសំងាត់ ពាក្យសំដីដែលគ្មានប្រយោជន៍មិនគួរនិយាយសោះឡើយ។ ប្រសិនបើរៀបចំពិធីមង្គលនានាគួរចាប់ផ្តើមនៅពេលព្រឹក។ សម្រាប់ទំនាក់ទំនងប្រុងស្រី នឹងមានដំណឹងល្អមកដល់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!