ភ្លយ

ភ្លយ គឺជាឧបករណ៍តន្ត្រីប្រភេទផ្លុំរបស់ជនជាតិខ្មែរភាគតិចអម្បូរ “ជង” ដែលគេធ្វើពីបំពង់ឫស្សី ៣ ទៅ ៤ដើម ប៉ុនៗគ្នាមករៀបផ្គុំឡើង រួចចោះប្រហោងដូចឧបករណ៍ខ្លុយខ្មែរដែរ ដោយគេភ្ជាប់ផ្លែឃ្លោក ឬត្រឡោកដូងនៅផ្នែកខាងក្រោម និងបិទយ៉ាងជិត ដោយទុកចំហមាត់ឃ្លោក រួចគេអាចផ្លុំបញ្ចេញសំឡេងតាមមាត់ឃ្លោកនោះតែម្តង ដែលមើលទៅវាស្រដៀងគ្នាទៅនឹងការផ្លុំឧបករណ៍ភ្លេងគែនដែរ។

ឧបករណ៍ “ភ្លយ” គឺសឹងតែបាត់បង់ទៅហើយ ដោយមានការចាប់អារម្មណ៍តិចតួចណាស់ពីជនជាតិដើមភាគតិច គឺមាននៅខេត្តកំពង់ស្ពី និងខេត្តកោះកុងជាដើម។ តាមការសាកសួររបស់លោក ឡូត ធារឹទ្ធ ជាមន្រ្តីនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ជាមួយលោកតាឈ្មោះ ឌួង ញឹក ជាជនជាតិ “ជង” មានអាយុ៨២ឆ្នាំ រស់នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង លោកតាបានរៀបរាប់ថានៅក្នុងសហគមន៍ជនជាតិដែលគាត់រស់នៅ គឺមានតែលោកម្នាក់ទេដែលចេះផ្លុំឧបករណ៍ “ភ្លយ”។

ជាទូទៅគេផ្លុំឧបករណ៍ «ភ្លយ» គឺក្នុងពិធីសែនអ្នកតា ម្ចាស់ស្រុក ពិធីការផ្ដាច់ និងរបាំផ្សេងៗ របស់ជនជាតិដើមភាគតិច «ជង» ដើម្បីសុំសេចក្តីសុខ។ លោតាបន្តថាឧបករណ៍ “ភ្លយ” នេះ បានបន្សល់ទុកតាំងពីដូនតារបស់គាត់មកម្លេះ ដោយគាត់ពុំចង់ឱ្យបាត់បង់នៅកេរ្តី តំណែលនេះ ដូចនេះហើយបានជាលោកតាខិតខំផ្សព្វផ្សាយ និងបង្រៀនឧបករណ៍ “ភ្លយ” ដល់សហគមន៍ជនជាតិរបស់គាត់ និងក្មេងៗជំនាន់ក្រោយ ដើម្បីឱ្យស្គាល់ និងចេះផ្លុំឧបករណ៍ “ភ្លយ” នេះ។ ការដែលលោកតាចេះផ្លុំឧបករណ៍ “ភ្លយ” នេះ គឺគាត់ដឹងពីលោកគ្រូរបស់គាត់ ដោយដំបូងលោកគ្រូស្ដាប់តាមសំឡេងសត្វកន្លង់យំនៅពេលវាកំពុងក្រេបលម្អងផ្កា ហើយក៏ស្រាវជ្រាវធ្វើឧបករណ៍ “ភ្លយ” នេះឡើង។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!