ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាតើ​ដើម​ឈើ​អាច​ក្លាយ​ជា​ថ្មបានយ៉ាងដូចម្តេច​?

តើ​ដើម​ឈើ​អាច​ក្លាយ​ជា​ថ្មបានយ៉ាងដូចម្តេច​?

​បាតុភូតិធម្មជាតិ​​ជា​ច្រើន​តែង​​មាន​ការបកស្រាយប្លែកៗទៅតាមទម្លាប់ ​ជំនឿ​​ និង ការឃើញជាក់ស្តែងរបស់ប្រជា​ជនតាមតំបន់​ដែល​ពួក​គេបាន​រស់នៅ​​។ តែក្រោយមក​ការ​បក​ស្រាយអំពីបាតុភូតិធម្មជាតិ គឺគេធ្វើ​តាមបែប​វិទ្យាសាស្ត្រ​​ ដោយគេ​ផ្តោត​លើការសិក្សា​ស្រាវជ្រាវ និងវិភាគយ៉ាងស៊ីជម្រៅ ទើបគេអាចសន្និដ្ឋានថាជាបាតុភូតិធម្មជាតិជាអ្វីមួយ​​។​​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រជាជន​មួយ​ចំនួន​​ដែលធ្លាប់​​រស់​នៅ​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​ក្រចេះ​ ពួក​គាត់​​ធ្លាប់​ ឬពាក្យថា​​​ ​​គគីរ​ថ្ម។​ គគីរ​ថ្ម​ជាអ្វី? គគីរថ្ម​ជា​ឈ្មោះ​នៃប្រភេទ​ដើម​គគីរ​ម៉្យាង​ និង​មួយ​ទៀត​ជា​ការហៅឈ្មោះ​​ថ្ម​ម៉្យាង​ដែល​មាន​សណ្ឋាន​ដូច​ដើម​ឈើ​។ អ្នក​ស្រុក​ស្ទឹង​ត្រែង និង​ក្រចេះ​​បាន​ពន្យល់​ថា​​​ដើម​គគីរនៅ​ពេល​វា​ចាស់​ដល់​កំរិតហើយ​កប់​ក្នុងដី​​ទៅ​វា​ក្លាយ​ជា​ថ្ម។​ ចំណែកនៅ​ខេត្តរតនគិរី ក្នុង​ស្រុក​លំផាត់​ ក៏មាន​ប្រភេទ​ដើម​​ឈើថ្ម​​ផង​ដែរ​ តែ​អ្នក​ស្រុក​នៅ​តំបន់​នោះ​ គេហៅ​ថា​ឈ្លីក​ថ្ម ដោយ​ពួកគាត់ថា​ វាមាន​លក្ខណៈ​ដូច​គ្នា​នឹង​ដើ​ម​ឈ្លីក និង​មាន​ពណ៌​ខ្មៅ ។​ រី​ឯនៅ​ខេត្ត​ព្រះ​វិហារ​​ ពាក្យ​មួយ​ទៀត​ក៏អាច​មាន​​ទំនាក់​ទំនង​នឹង​រឿង​នេះ​ដែរ​ នៅ​តំបន់​ភ្នំ​ត្បែង​អ្នក​ស្រុក​គេ​ហៅ​ថា​ធ្យូង​កាល់​ (ធ្យូង​កប្ប​?​) សំដៅ​លើ​ថ្ម​ពណ៌​ក្រម៉ៅ​ ដែល​មាន​ទ្រង់​ទ្រាយ​ដូច​ដើម​ឈើ​ដែរ ដែល​ពួក​គាត់​និយាយថា​វា​ជាធ្យូងដែល​មាន​អាយុកាល​ជា​យូរ​មក​ហើយ។​ តើ​​ដើម​ឈើ​អាច​ក្លាយទៅជា​ថ្មបាន​ដែរ​ ឬទេ?​

ដើម​ឈើ​ពិតជា​អាច​ក្លាយ​ទៅ​ជា​ថ្ម​ ដែល​គេ​ហៅ​ថា​ផូស៊ីល​ឈើ​ ឬ Petrified Wood។ ​អ្វី​ទៅ​ជា​ផូស៊ីល​ឈើ? ផូស៊ីល​ឈើ​ Petrified Wood មាន​ន័យ​ថា​ឈើ​ក្លាយ​ជា​ថ្ម​។​ វាកើតឡើងនៅពេលរុក្ខជាតិត្រូវបានកប់ដោយដីល្បាប់ និងការពារពីការពុកផុយដោយសារតែអុកស៊ីសែន និងសារធាតុសរីរាង្គ​នានា​។ បនា្ទប់មកទឹកក្រោមដីដែលសំបូរទៅដោយសារធាតុរំលាយឆ្លងកាត់ដីល្បាប់ដោយជំនួសវត្ថុធាតុដើមរុក្ខជាតិដើមជាមួយស៊ីលីកា, កាស៊ីត ឬសារធាតុខនិចផ្សេងៗ​ ពេលខ្លះក៏​មាន​ឥទ្ធិពល​ពី​ភ្នំ​ភ្លើង​។ លទ្ធផល គឺជាផូស៊ីលនៃវត្ថុធាតុដើមឈើដែលជារឿយៗបង្ហាញនូវព័ត៌មានលម្អិត ដែលបានរក្សាទុកសំបកឈើ និង រចនាសម្ព័ន្ធកោសិកា។ គំរូខ្លះនៃឈើដែលបានការពារ គឺជាការអភិរក្សដ៏ត្រឹមត្រូវដែលមនុស្សមិនដឹងថាពួកគេជាផូស៊ីលរហូតដល់ពួកគេរើសវាហើយមានការភ្ញាក់ផ្អើលចំពោះទម្ងន់របស់ពួកគេ។ គំរូទាំងនេះជាមួយនឹងការអភិរក្សយ៉ាង​ល្អឥតខ្ចោះ គឺមិនធម្មតាទេ។ ទោះយ៉ាងណាក៏ដោយ សំណាកដែលបង្ហាញពីរចនាសម្ព័ន្ធឈើដែលអាចស្គាល់បានច្បាស់។ ដើម​ឈើ​ចំណាយ​ពេល​ជា​ច្រើន​លាន​ឆ្នាំ ដើម្បីប្រែ​កំណើត​ទៅជា​ថ្ម​។​

ឆ្នាំ​២០១៩ និង​​២០២០​​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​ផូស៊ីល​ នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ អគ្គ​នាយកដ្ឋាន​សហគមន៍​មូល​ដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ដឹក​នាំ​ដោយ​លោក​ លឹម​ វណ្ណ​ច័ន្ទ​ បាន​សិក្សា និង​កំណាយ​ស្រាវ​ជ្រាវ​ទីតាំង​ដើម​ឈើ​ថ្ម​ ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ ស្រុក​លំផាត់​ ខេត្ត​រតនគិរី​​។​​ ក្រុមការងារ​បាន​កំណាយ​ក្នុង​ទំហំដី​៤ម៉ែត្រ​គុណ និង​២០​ម៉ែត្រ ជម្រៅ​រហូត​២ម៉ែត្រ ជា​លទ្ធផល​​​ ៖

១. ដើម​ឈើ​ថ្ម​មួយ​ដើម​ធំ មាន​មុខ​កាត់​ ៩០​ស.ម គល់​១៣៥​ស.ម​ ឫស​១៨០​ស.ម​ បណ្តោយ​១៧​ម៉ែត្រ​ ខាង​ចុង​ស្ថិត​នៅ​ទិសខាង​ជើង​ឈៀងខាង​លិច និង​ផ្នែក​គល់​នៅ​ទិស​ខាង​ត្បូង​ឈៀង​ខាង​កើ​ត​។​ ផ្នែក​ខាង​ចុង​បាន​បាក់​បែកជា​បំណែក​តូច​ៗ​ នៅ​ផ្នែកឫស​នៃ​ដើម​ឈើ​ទី​១​នេះ​ យើង​បាន​រកឃើញ​បំណែក​ស្លឹក​ដែក​កក​នៅ​ក្នុង​ថ្ម​នៃ​ឫស​ឈើ​នេះ ជួប​បំណែក​នៃ​សំបក​ឈើ។​ ដំបូងឡើង​​ផូស៊ីល​ដើម​ឈើនេះ​លេច​ចេញ​​ប្រវែង​៤ម៉ែត្រ​ និង​កំពស់​១០​ស.ម​​មក​ខាង​លើ​ដី​។​ ​ដើម​ឈើ​ដែល​យើង​បាន​ធ្វើ​កំណាយឃើញ​​នេះ​វា​មាន​ស្នាម​រង្វង់​ចញ្ចៀន​​កម្រាស់ក្រាស់ៗ ដូច​រង្វង់​ចិញ្ចៀន​នៃ​ដើម​ស្រល់​​ដែល​អាច​យល់​បាន​ថា​ជា​ប្រភេទ​ដែល​មាន​ការ​លូតលាស់​លឿន។

២.  ដើម​ឈើ​ទី​២​ ស្ថិត​នៅ​ខាង​ជើង​ដើម​ឈើទី១​ក្នុង​រណ្តៅ​កំណាយដែលមាន​ប្រវែង​ ៤​ម៉ែត្រ ដោយផ្នែក​ខ្លះ​កប់​នៅ​ក្នុង​ដី​នៅ​ឡើយ​។​ ក្នុងនោះយើង​បាន​រក​ឃើញ​បំណែក​ស្លឹក​ឈើ​ដែល​កប់​ក្នុង​ថ្ម​នៃ​គល់​ឈើ​ទី២​នេះ​ផង​ដែរ​កាល​ពី​ឆ្នាំ​២០១៩​។​

៣.​ បំណែក​ដើម​ឈើ៣​ផ្សេងទៀត​​ មែក​ឈើ​ ឫស​ឈើ​មួយ​ចំនួន​​ក៏​បាន​រក​ឃើញ​ក្នុង​​រណ្តៅ​​កំណាយ​ផង​ដែរ​។ ​ ​តាម​ការ​សិក្សាពិនិត្យទៅលើ​សំណាក​ផូស៊ីល​ដើម​ឈើ​ ដែល​​យើង​បាន​រកឃើញ តាមរយៈនៃការធ្វើកំណាយ យើង​អាច​យល់​បាន​ជាបឋមថា​ ដើម​ឈើ​ទាំង​ឡាយ​អាច​ក្លាយ​ទៅ​ជា​ថ្ម​បាន​ ដោយយើងដឹងជាទូទៅថា ឈើងាយនឹងពុកពុយណាស់ទោះបីជាកប់ ក្នុងដី ឬមិនកប់ក្នុងដីក៏ដោយ តែប្រភេទឈើដែលយើងកំណាយឃើញនេះ ជាប្រភេទ ឈើដែលធន់នឹងបរិស្ថានក្រោមដីដោយវាមិនងាយនឹងពុកភុយ និងប្រែក្លាយទៅថ្មទៅវិញ។ ហើយបើយើងពិនិត្យមើលទៅ​លើសំណាកឈើមួយចំនួន ដែលប្រមូលមកពីការដ្ឋានកំណាយ ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី គឺអាយុកាលមិនតិចជាងរយឆ្នាំ ឬពាន់ឆ្នាំនោះទេ នេះអាចឱ្យយើងសន្និដ្ឋានជាបឋមបានថា ជាប្រភេទផូស៊ីលឈើ។ តែយើង​ក៏​ពុំទាន់​ដឹង​ថា​ដើមឈើ​នោះ​ជាប្រភេទ​ដើមឈើ​អ្វី​ឱ្យប្រាកដនៅ​ឡើយ​ទេ? ​ម្យ៉ាងមាន​ប្រភេទ​ដើម​ឈើ​ខុស​ៗ​គ្នា​បាន​​​ក្លាយ​ជា​ផូស៊ីល​ឈើ ដូចនេះយើងត្រូវការពេលវេលា សិក្សាមន្ថែម និងសម្ភារៈវិភាគ។ ហើយដើម​ឈើ​ទាំង​ឡាយ​អាច​ក្លាយ​ជា​ផូស៊ីល​​ដើមឈើ​អាច​កើតបាន គឺមានប្រមាណ​១ភាគ​រយ​តែ​ប៉ុណ្ណោះ​ដែល​អាច​មាន​ឱ​កាសអាច​កើត​ទៅបាន​។​​ ដូច្នេះ​យើង​គួរ​មាន​ការ​ថែរក្សា​ សិក្សាស្រាចជ្រាវ អភិរក្ស និង​អភិវឌ្ឍនា​ពេល​អនាគត​​ ហើយយើងក៏សង្ឃឹម​ថា​ថ្ងៃ​ណាមួយយើង​នឹង​អាច​រក​ឃើញ​ប្រភេទ​នៃ​ដើម​ឈើ​ថ្ម​ទាំង​ឡា​យ​ដែលមានវត្តមាន​​ក្នុង​ប្រទេស​កម្ពុជា។

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!