ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ថោះ វក ចរ រាសីថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកនឹងទទួលបានលាភសំណ...

ឆ្នាំទាំង៤ ឆ្លូវ ថោះ វក ចរ រាសីថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកនឹងទទួលបានលាភសំណាង តួនាទីការងារយ៉ាងពេញចិត្ត ឯមង្គលក៏កើតមានផងដែរ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកប្រព្រឹត្តិទៅល្អប្រសើរណាស់។ លោកអ្នកអាចផ្លាស់ប្តូរការងារដែលអ្នកមិនពេញចិត្តបាន ព្រោះអ្វីៗនឹងដំណើរទៅដោយរលូន។ សញ្ញាណនៃជម្លោះអាចនឹងកើតមាន ដូច្នេះសូមអត់ធ្មត់ឲ្យបានទីបំផុត និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ។ ថ្ងៃនេះលោកអ្នកមានសុវត្ថិភាពណាស់ គ្រោះថ្នាក់ និងជំងឺមិនអាចកើតឡើងដល់អ្នកឡើយ។ សូមរក្សាចិត្តថ្លើម ធ្វើទំនាក់ទំនងជាមួយដៃគូដោយភាពស្រលាញ់រាប់អាន និងអធ្យាស្រ័យ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង។ លាភសំណាង និងទ្រព្យសម្បត្តិថ្ងៃនេះមានទំនាក់ទំនងជាមួយមនុស្សជិតស្និទ្ធ ឬតាមរយៈក្រុមគ្រួសារ។ ចូរគិតគូរពីការចែករំលែក និងដាក់ទានចំពោះមនុស្សទ័លក្រ។ សូមកុំបណ្តែតបណ្តោយឲ្យពេលវេលារំលងទៅ ចាប់យកឳកាសនានាដើម្បីអភិវឌ្ឍន៍ការងាររបស់អ្នក។ ថ្ងៃនេះសូមរក្សាចិត្តថ្លើម និងរស់នៅដោយភាពស្ងប់ស្ងាត់ និងអធ្យាស្រ័យខ្ពស់។ រាសីអ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំមមែទេ។ ចំពោះកំឡោះក្រមុំ នឹងអាចទទួលបានដំណឹងល្អពីមនុស្សដែលខ្លួនកំពុងសំឡឹង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារនានារបស់អ្នកកំពុងត្រូវរំខាន មានបញ្ហាតូចតាចជាច្រើនរំខានដល់ការសម្រេចចិត្តរបស់អ្នក។ សូមព្យាយាមរកមធ្យោបាយដោះស្រាយដោយភាពវៃឆ្លាត និងអត់ធ្មត់។ សូមរកជំនួយពីមនុស្សដែលមានកំណើតឆ្នាំរកា ហើយហាមដាច់ខាតនិយាយការសំខាន់នឹងមនុស្សឆ្នាំចរ។ សម្រាប់គូស្នេហ៍ សេចក្តីសុខគឺពឹងលើការប្រឹងប្រែងរក្សាចិត្តថ្លើមរបស់អ្នក។​

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកប្រកបអាជីវកម្ម កំពុងទទួលបានលាភសំណាងធំដុំណាស់ លោកអ្នកអាចនឹងទទួលបានដំណឹងដ៏ល្អបើកផ្លូវដល់ជំហ៊ានថ្មីនៃអាជីវកម្មផងដែរ។ ចំណែកលោកអ្នកធ្វើការរដ្ឋឯកជន ការងាររបស់អ្នកសម្រេចបានផលផ្លែផ្កាយ៉ាងពេញចិត្តជាទីបំផុត។ សូមរីករាយទទួលដំណឹងល្អដែលអ្នកកំពុងរងចាំ។ ពិធីមង្គលនានាអាចរៀបចំបានដោយគ្មានជំទាស់ល់ម៉ោងពេលអ្វីឡើយ។ ចំណែកលោអ្នកដែមានបំណងចង់ទិញចូលអចលនទ្រព្យសូមកុំស្ទាក់ស្ទើរ។ សម្រាប់គូស្នេហ៍ ភាពរីករាយនៅក្នុងដៃរបស់អ្នក។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការរកស៊ីជួញដូរហាក់មិនសូវទទួលមានផលចំណេញ ហើយមនុស្សដែលចាំប៉ែងជើងរបស់អ្នកក៏មានច្រើន។ ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកត្រូវរៀបចំគម្រោងការ និងវិធីសាស្រ្តថ្មីទប់ស្កាត់។ ទឹកចិត្តល្អ យោគយល់របស់អ្នកជាជម្រើសសម្រាប់ការរស់នៅ ប៉ុន្តែអាជីវកម្មរបស់អ្នកពឹងផ្អែកលើភាពមោះមុត។ សូមកុំជឿទុកចិត្តមនុស្សដោយងាយ ហើយសង្កេតគ្រប់កាលទេស។ ដោយឡែកសូមមានការប្រុងប្រយ័ត្នចំពោះសុខភាព ជៀសវាងអាហារដែលមានជាតិខ្លាញ់។ ចំពោះគូស្នេហ៍ ភាពយល់ច្រឡំនឹងកើតឡើង ដូច្នេះសូមរក្សាចិត្តសណ្តោស។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញលើសការរំពឹងទុក។ ចំណែកអ្នកធ្វើការរដ្ឋឯកជន​ក៏នឹងទទួលបានផលតបស្នងការខិតខំប្រែងដ៏ច្រើនផងដែ។ ថ្ងៃនេះការដាក់ចេញការងារដែលគ្រោងទុកគឺបានផល ពីព្រោះរាសីថ្ងៃនេះអំណោយផលសម្រាប់ការទំនាក់ទំនង។ សូមដាក់ចុះភាពឆេវឆាវ ​និងអាកប្បកិរិយាច្រងេងច្រងាង ហើយងាកមករៀបចំខ្លួនជាថ្មី ដើម្បីទទួលបានមង្គលចូលក្នុងជីវិត។ ចំពោះគូស្នេហ៍ មានភាពសុខដុមរមនានឹងគ្នាណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់​ ម្យ៉ាងទៀតអ្នកលោកអ្នកមានមនុស្សនៅជុំវិញខ្លួនស្រលាញ់រាប់អានខ្លាំងណាស់។ សូមរក្សាទឹកចិត្តល្អ និងសប្បុរសជានិច្ចចំពោះពួកគេផងដែរ។ ការសម្រេចចិត្តសម្រាប់កិច្ចការងារតូចធំនានា តម្រូវឲ្យអ្នកគិតគូរឲ្យបានច្រើនដង ព្រោះការធ្វេសប្រហែសនាំឲ្យខាតបង់។ ត្រូវរក្សាខ្ទង់ហិរញ្ញវត្ថុរបស់អ្នកឲ្យស្ថិតក្នុងកំរឹតដែលគ្មានហានិភ័យ ការចំណាយសម្រាប់របស់មិនចាំបាច់គួរតែត្រូវផ្អាកសិន។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍យល់ចិត្តថ្លើមគ្នាណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំមានការព្រួយបារម្ភអ្វីចំពោះការងារ និងមុខរបរប្រចាំថ្ងៃឡើយ ព្រោះគ្មានអ្វីអាចមករំខានគម្រោងការរបស់អ្នកបានទេ។ ប៉ុន្តែត្រូវជៀសវាងមនុស្សឆ្នាំមមី ព្រោះលោកអ្នកមិនអាចប្រាស្រ័យដោយភាពរីករាយជាមួយគ្នាបានទេ។ ទន្ទឹមនឹងនេះជៀសវាងភាពអំនួតលើជោគជ័យដែលអ្នកកំពុងមាន ការរស់នៅស្ងៀមស្ងាត់អាចឲ្យអ្នកមានលទ្ធភាពក្នុងការគិតគូរបានល្អ។ ពេលវេលាល្អរបស់អ្នក គឺពេលព្រឹក។ សម្រាប់កំលោះក្រមុំ លោកអ្នកនឹងអាចបានដំណឹងល្អនៅថ្ងៃនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើមានភាពចម្រើនលូតលាស់ណាស់។ ​សូមសម្រេចចិត្តដោយឈ្លាសវៃ ចាប់យកឳកាសការងារនានាដែលមានក្នុងថ្ងៃនេះ ព្រោះអ្វីៗនឹងនាំឲ្យអ្នកនូវជោគជ័យ និងសំណាងដ៏ល្អ។ លោកអ្នកមានមនុស្សកំពុងចាំមើលបំណាំ ដូច្នេះកុំសម្តែងអួតអាងភាពជោគជ័យទាំងនេះ ចូររស់នៅជាធម្មតា។ សូមលោកអ្នកយកចិត្តទុកដាក់នឹងសុភមង្គលក្នុងគ្រួសារឡើងវិញ ពិសេសរវាងឪពុកម្តាយ។ សម្រាប់ទំនាក់ទំនងសេ្នហា មានភាពស្រស់ស្អាតខ្លាំងណាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងមុខតំណែងការងារមានភាពចម្រើនលូតលាស់គួរជាទីមោទនក្រៃលែង។ សូមបន្តការខំប្រឹងប្រែង និងរិះរកមធ្យោបាយនានាដើម្បីទប់ទល់នឹងស្ថានការណ៍មិនប្រក្រតី។ សូមជៀសវាងជម្លោះ ពិសេសនៅក្នុងកន្លែងធ្វើការ។ ប្រយ័ត្នចាញ់បោកមនុស្សសំដីទន់ភ្លន់ បង្កប់ដោយល្បិចកល។ ការធ្វើដំណើរផ្លូវឆ្ងាយអាចដំណើរការបាន ប៉ុន្តែសូមប្រុងប្រយ័ត្ន។ ចំពោះគូស្នេហ៍ លោកអ្នកមានភាពស្រុះស្រួលគ្នាល្អណាស់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះសញ្ញាណលាភសក្ការ លុយកាក់ និងតួនាទីការងារកើតមានយ៉ាងប្រាកដ។ លោកអ្នកមិនគួរបារម្ភនូវរឿងរ៉ាវអ្វីឡើយ ព្រោះគ្មានអ្វីដែលអ្នកមិនអាចធ្វើទៅបាននោះទេ។ អ្វីដែលអ្នកគួរប្រតិតបត្តិគឺការរក្សាទឹកចិត្តស្មោះត្រង់ចំពោះមនុស្សនៅជុំវិញខ្លួន។ មង្គលកើតមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចរៀបចំពិធីនៅពេលណាក៏មិនជំទាស់ឡើយ។ សម្រាប់ទំនាក់ទំនងស្នេហា មានភាពរលូន និងល្អូកល្អឺនណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត។ សូមកុំមានចិត្តស្ទាក់ស្ទើរ ចាប់យកឳកាសនានាដែលមាននៅក្នុងថ្ងៃនេះ។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទដែលនៅក្បែរអ្នក ព្រោះគេអាចជួយគាំទ្រកិច្ចការងាររបស់លោកអ្នកបានយ៉ាងប្រសើរ។ ប៉ុន្តែសូមត្រៀមលក្ខណៈជានិច្ច ទប់ស្កាត់នឹងបញ្ហាតូចតាចនានាដែលនាំកង្វល់ដល់ជីវិតអ្នក។ ដោយឡែកជីវិតគូស្នេហ៍ សូមមានអធ្យាស្រ័យខ្ពស់។ 

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!