ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាកាក់ និងការវិវត្តក្នុងកម្ពុជាបុរាណ

កាក់ និងការវិវត្តក្នុងកម្ពុជាបុរាណ

ពាក្យថាកាក់មានន័យថា ជាឈ្មោះប្រាក់ដែលប្រើក្នុងប្រទេសកម្ពុជា មាន៣យ៉ាងគឺ ១០សេន ២០សេន និង៥០សេន។ ជាទូទៅកាក់ជា វត្ថុធ្វើអំពីលោហៈ ដែលប្រើប្រាស់សម្រាប់ទូទាត់ឬដោះដូរក្នុងមុខជំនួញ ឬការងារផ្សេងៗ តាំងពីសម័យបុរាណមកទល់បច្ចុប្បន្ន (នៅមានប្រើប្រាស់ក្នុងប្រទេសមួយចំនួន រីឯកម្ពុជាពុំបានប្រើទៀតទេ)។

តើកាក់មានវត្តមានពីពេលណាក្នុងសង្គមខ្មែរ?

យើងពុំមានភស្តុតាងជាក់លាក់ណាមួយបង្ហាញពី វត្តមានកាក់របស់កម្ពុជានាសម័យបុរាណ ពិសេសសម័យមុនប្រវត្តិសាស្ត្រ សម័យមុនអង្គរ និងសម័យអង្គរនោះទេ ប៉ុន្តែតាមការស្រាវជ្រាវ និងធ្វើកំណាយជាលើកដំបូងរបស់លោក ល្វីស ម៉ាឡេរ៉េ នៅស្ថានីយអូអែវ (ក្រោយមកគេច្រើនហៅអូកែវ តាមសំណេរអក្សរបារាំង Oc-Éo) នៅឆ្នាំ១៩៤៥ បានបង្ហាញពីវត្តមានកាក់បរទេសមួយចំនួនដែលត្រូវបាននាំចូល និងប្រើប្រាស់ក្នុងសង្គមខ្មែរ ឬជាអតីតទឹកដីកម្ពុជានាសម័យនោះ។ កាក់ចំនួន២ ក្នុងចំណោមកាក់ទាំងនោះលោក ម៉ាឡេរ៉េ បង្ហាញថា មានប្រភពមកពីប្រទេសរ៉ូមាំង កាក់ទី១គឺក្នុងជំនាន់ស្តេច ឈ្មោះ Antoninus Pius (AD 138-161) និងកាក់១ទៀតស្ថិតក្នុងសម័យអ្នកស្នងរាជ្យបន្តពីគាត់ឈ្មោះ Marcus Aurelius (AD 161-180)។ កាក់ដែលរកឃើញនៅអូអែវ មានសណ្ឋានដូចគ្នាទៅនឹងកាក់ដទៃទៀត ដែលគេបានជួបប្រទះនៅតំបន់អាស៊ីអាគ្នេយ៍ ពិសេសនៅឥណ្ឌាខាងត្បូង។ កាក់ធ្វើអំពីមាស ប្រាក់ និងលង្ហិនជាច្រើនរកឃើញនៅឥណ្ឌា និងកាក់មួយទៀតផលិតនៅក្នុងសម័យអធិរាជរ៉ូមាំង ឈ្មោះ Victorinius (3rd Century AD) រកឃើញនៅ U-Thong ក្នុងប្រទេសថៃសព្វថ្ងៃ បង្ហាញពីទំនាក់ទំនងរវាងឥណ្ឌា និងតំបន់មេឌីទ័ររ៉ានេ ជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍តាមរយៈពាណិជ្ជកម្ម។ ការរកឃើញកាក់ដូច ឬស្រដៀងគ្នានៅតាមតំបន់ផ្សេងៗ បង្ហាញថា វាត្រូវបានគេប្រើប្រាស់ក្នុងផ្លូវជំនួញ។ ក្រៅពីកាក់របស់រ៉ូមាំង មានកាក់ខ្លះបង្ហាញពីរូប ដែលអាចមានប្រភពមកពីឥណ្ឌា។  កាក់ផ្សេងទៀត ដែលរកឃើញនៅបាថេ (វៀតណាម) មានរូបសត្វ ហើយមានលក្ខណៈដូចគ្នាទៅនឹងកាក់ដែលរកបានពីកំណាយរបស់លោក ម៉ាឡេរ៉េ។

ក្នុងសង្គមខ្មែរនាសម័យបុរាណពិសេសមុនអង្គរ និងអង្គរគឺពុំមានវត្តមានកាក់ត្រូវបានរកឃើញនៅឡើយទេ។ តាមរយៈសិលាចារឹកជាច្រើន បង្ហាញថាខ្មែរបានប្រើមាស ឬប្រាក់ (ជាចំនួន ឬទម្ងន់) សម្រាប់ដោះដូរ ឬធ្វើពាណិជ្ជកម្មផ្សេងៗ។ ប៉ុន្តែមានកាក់២មានសណ្ឋានជាសន្លឹកមាស ហើយត្រូវបានគេគិតថាជាកាក់ក្នុងសតវត្សទី៨ ដោយសារមានព្រះនាមស្តេច ឈ្មោះ ស្រីសានវរ៌្ម (ស្រីឥសានវរ្ម័ន)។ កាក់មួយទៀតជាវត្ថុឯកជន និងក្នុងសារមន្ទីរបាងកក ហើយត្រូវបានគេសន្និដ្ឋានថា ជាកាក់ធ្វើពីសំរឹទ្ធនាសម័យអាណាចក្រអង្គរ។ នៅសម័យក្រោយអង្គរ ពិសេសចាប់ពីសតវត្សទី១៦ឬ១៧ គឺមានវត្តមានកាក់ជាច្រើនដែលត្រូវបានគេរក្សាទុកជាឯកជន។ កាក់ទាំងនោះត្រូវបានគេរៀបចំចំណាត់ថ្នាក់ ដោយពុំមានពត៌មានឬភស្តុតាងពីកំណាយបុរាណវិទ្យាអ្វីឡើយ។ នៅក្នុងសៀវភៅរូបិយវត្ថុកម្ពុជា គេបានធ្វើចំណាត់ថ្នាក់កាក់កម្ពុជាពីឆ្នាំ១៥១៦ (ក្នុងរាជព្រះបាទអង្គចន្ទ ១៥១៦ដល់១៥៦៦) ដល់ឆ្នាំ១៨៤៦ គឺមុនសម័យអាណានិគមបារាំង។ ក្នុងចំណោមកាក់ដែលគេចំណាត់ថ្នាក់ទាំងនោះ មានកាក់មួយចំនួនដែលឋិតក្នុងសតវត្សទី១៩ គឺអាចមានពត៌មានកាលបរិច្ឆេទ។

ការលេចឡើងនៃកាក់កម្ពុជាដែលមានរូប និងកាលបរិច្ឆេទច្បាស់លាស់នៅលើកាក់នោះ គឺឆ្នាំគ.ស១៨៤៦ ដែលគេអាចដឹងថាប្រហែលជាផលិតនៅក្រុងឧត្តុង្គ ដោយក្រុមហ៊ុនអង់គ្លេសជាមួយកម្ពុជា។ ក្រៅពីនេះ កាក់ដែលមានកាលបរិច្ឆេទច្បាស់លាស់ និងមានព្រះឆ័យល័ក្ខរបស់ព្រះមហាក្សត្រផងនោះ គឺកាក់ក្នុងរជ្ជកាលព្រះបាទនរោត្តម ដែលផលិតក្នុងឆ្នាំគ.ស១៨៦០។ក្រោយមក បារាំងដែលបានគ្រប់គ្រងប្រទេសឥណ្ឌូចិន (កម្ពុជា វៀតណាម និងឡាវ) បានផលិតកាក់មួយប្រភេទដើម្បីប្រើប្រាស់ជារួមក្នុងប្រទេសទាំង៣នេះ ដែលយើងឃើញមានវត្តមានពីឆ្នាំគ.ម្បីប្រាស់ប្រាស់ជារួមក្នុងប្រទេសទាំង៣នេះ ដែលយើងឃើញមានវត្តមានពីឆ្នាំ១៨៩៦ផលិតកាក់មួយប្រភេទដកាលបរិច្ឆេទ។ ្នាក់កាក់កម្ពុជាពី១្នាំថ្ស១៨៩៦ ដល់គ.ស ១៩២១ (តែអវត្តមានឆ្នាំ១៩០៤ ១៩០៥ និង១៩១៥)។ ការផលិត និងប្រើបា្រស់កាក់នៅកម្ពុជាបានបន្តរហូតដល់សម័យសង្គមរាស្ត្រនិយម សម័យលន់ នល់ និងចុងក្រោយគឺសម័យរដ្ឋកម្ពុជា។ ក្រោយឆ្នាំ១៩៩៤ កាក់មិនត្រូវបានផលិត និងឈប់ប្រើប្រាស់ជាផ្លូវការក្នុងប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃ។

ចំណុចទាំងនេះ គ្រាន់តែជាការលើកឡើងត្រួសៗអំពីវត្តមានកាក់ក្នុងប្រទេសកម្ពុជា ពីសម័យបុរាណមកដល់បច្ចុប្បន្នប៉ុណ្ណោះ។ ចំពោះការសិក្សាស្រាវជ្រាវលម្អិតអំពីកាក់ទាំងនោះតាមបែបបុរាណវិទ្យា មិនទាន់មាននៅឡើយទេ លើកលែងតែកាក់ដែលរកបានដោយលោក ម៉ាឡេរ៉េនៅអូអែវ។ ដូចនេះ វាទាមទារឱ្យមានការសិក្សា និងប្រមូលទិន្នន័យបន្ថែមពីកំណាយបុរាណវិទ្យា ដើម្បីកំណត់ឱ្យបានច្បាស់លាស់លើកាក់ដែលមានវត្តមានក្នុងទឹកដីកម្ពុជាបុរាណ។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!