ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ខាល ម្សាញ់ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត រាល់ការងារនានានឹងសម្រេច...

ឆ្នាំទាំង៥ ខាល ម្សាញ់ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត រាល់ការងារនានានឹងសម្រេចបានផ្លែផ្កាជាទីពេញចិត្ត ឯប្រាក់កាស និងតួនាទីការងារគឺជារបស់អ្នក

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលយ៉ាងខ្លាំងចំពោះអ្នកធ្វើការរដ្ឋការ ពិសេសការងារទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែទៅជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលបើកការតាំងពិព័រណ៍ ឬបង្ហាញស្នាដៃសរសេរបាន។ សូមលោកអ្នកចាប់ផ្តើមផែនការច្នៃប្រឌិត។ បោះបង់ការសង្ស័យ និងការព្រួយបារម្ភ ហើយព្យាយាមធ្វើទំនាក់ទំនងការទូតជាមួយមនុស្សក្នុងក្រុមការងាររបស់អ្នក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំងចំពោះរាល់មុខរបរការងារនានា ក្នុងនោះអ្វីដែលអ្នកត្រូវការជាចាំបាច់គឺគម្រោងផែនការលំអិត ដើម្បីបញ្ជៀសបញ្ហាកណ្តាលទី។ សូមលោកអ្នកបដិសេធការរិះគន់ខ្លួនឯងជាដាច់ខាត ពីព្រោះលោកអ្នកអាចដោះស្រាយបញ្ហាដោយងាយស្រួល ប្រសិនអ្នកបញ្ឈប់ការរំខានយាយីខ្លួនឯង ដោយការសង្ស័យដែលមិនចាំបាច់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីការងាររបស់អ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្មដោយទទួលបានប្រាក់ចំណេញជាទីពេញចិត្ត គឺមានសញ្ញាណវិជ្ជមាន។ ជោគជ័យ គឺទាក់ទងយ៉ាងខ្លាំងទៅនឹងផ្នែកហិរញ្ញវត្ថុ ឬការផ្ទរផ្ទូរចលន និងអចលនទ្រព្យ។ ប៉ុន្តែសូមលោកអ្នកជៀសវាងការវាយតម្លៃខ្លាំងជ្រុលពេកចំពោះសកម្មភាពការងារ។ អ្នកប្រហែលជាអាចត្រូវការពេលវេលាបន្តិចបន្ថែមទៀត ដើម្បីបំពេញភារកិច្ចដែលបានគ្រោងទុក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកអាចនឹងទទួលបានជោគជ័យ ឬភាពវិជ្ជមាន ប៉ុន្តែវានឹងកើតឡើងយឺតបន្តិច គឺរវាងពេលល្ងាច ដែលស្ទើរនឹងចប់ម៉ោងការងារទៅហើយ។ លើសពីនេះទៅទៀត លោកអ្នកត្រូវអត់ធ្មត់ខ្លាំង។ សូមធ្វើទំនាក់ទំនាក់ទំនងបន្ថែមជាមួយដៃគូការងារ និងជំនួញដើម្បីទទួលបានទំនុកចិត្តលើការសម្រេចចិត្ត​      នានា។ ទោះយ៉ាងនោះក្តីលោកអ្នកអាចនឹងកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នក      ភ្លាមៗ ហើយនឹងរកឳកាសដើម្បីកែកំហុស។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលល្អណាស់សម្រាប់ទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មី។ សូមព្យាយាមរក្សាភាពជិតស្និទ្ធជាមួយក្រុមការងារ កុំទាន់សម្រេចចិត្តបំបែកចេញពីក្រុម។ ចូលរួមក្នុងការពិភាក្សា ស្តាប់យោបល់របស់និយោជិកផ្សេងទៀត។ សូមលោកអ្នកធ្វើការដោយភាពច្នៃប្រឌិត និងត្រូវរៀបចំផែនការឲ្យបានល្អ។ ក្នុងនោះដែរ មិនចាំបាច់បង្ហាញពីសមត្ថភាពវិជ្ជាជីវៈរបស់អ្នកចំពោះអ្នកដទៃទេ ព្រោះវាពិតជាគ្រប់គ្រន់ហើយ អ្វីដែលអ្នកត្រូវធ្វើគឺការទទួលខុសត្រូវ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានផលវិជ្ជមានចំពោះរាល់ការងារដែលអ្នកដាក់ចេញ។ ក្នុងនោះដែរ លោកអ្នកអាចជួបនឹងបញ្ហាតូចតាចខ្លះ ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ សូមព្យាយាមចាប់ផ្តើមការងារនៅពេលព្រឹក ជាមួយនឹងការស្តារឡើងវិញនូវសណ្តាប់ធ្នាប់ការងារនៅលើតុរបស់អ្នក។ ចូរធ្វើយ៉ាងណាបញ្ចប់ការងារទាំងអស់នោះឲ្យបានទាន់ពេល។ សូមព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមានគ្រប់កាលៈទេសៈ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកមានដំណើរជាប្រក្រតី ហើយចំពោះការងារថ្មីដែលមានចំពោះមុខ គឺត្រូវចាប់យកឲ្យបានទាន់ពេលវេលា។ ថ្ងៃនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីគិត។ ចំណែកដំណើរទស្សនកិច្ចការងារទំនងជានឹងអាចកើតឡើងនៅខែក្រោយ។ លើសពីនេះ អ្នកនឹងអាចបង្កើតទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួនរួមទាំងអ្នកប្រកួតប្រជែងផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងមុខរបររបស់អ្នកអាចជួបប្រទះនឹងការជាប់គាំងកណ្តាលផ្លូវ ប៉ុន្តែសូមកុំព្រួយបារម្ភខ្លាំងពេក ពីព្រោះស្ថានភាពនេះជាសភាពបណ្តោះអាសន្នប៉ុណ្ណោះ។ នាពេលអនាគតដ៏ខ្លី អ្នកមានការងារច្រើន និងទទួលបានផ្លែផ្កាជាទីពេញចិត្តក្រៃលែង។ ថ្ងៃនេះលោកអ្នកទទួលបានការយល់ដឹង ភាពវៃឆ្លាតយ៉ាងរហ័សរហួន ហើយព្រមទាំងអាចកំណត់ដឹងពីភាពអវិជ្ជមានដែលកំពុងតែកើតមាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នករៀបចំខ្លួន ដើម្បីទទួលបានភាពជោគជ័យពេញបរិបូណ៍ ហេតុដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ។ គួរដាក់ចេញការងារដែលអ្នកបានគ្រោងទុក និងបំពេញការងារដែលអ្នកកំពុងមានក្នុងដៃពេលនេះដោយស្វាហាប់។ ក្នុងពេលអនាគតដ៏ខ្លី អ្នកនឹងមានកំណើនអាជីពយ៉ាងសម្បើមណាស់ ប៉ុន្តែក៏ត្រូវត្រៀមខ្លួនដើម្បីខិតខំបំពេញគោលដៅរបស់អ្នកផងដែរ។ សូមលោកអ្នកសំដែងភាពរស់រាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាគ្រប់កាលៈទេសៈ។                                                         

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចផែនការថ្មីដែលបានដាក់ចេញ ចំណែកការងារចាស់ដែលអ្នកកំពុងធ្វើនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមការងារ និងថ្នាក់លើ។ ក្នុងពេលអនាគតដ៏ខ្លីលោកអ្នកអាចនឹងទទួលបានសំណាងយ៉ាងល្អប្រសើរទាក់ទងផ្នែកហិរញ្ញវត្ថុ និងតួនាទីការងារក៏ស្ថិតលើគន្លងវិជ្ជមានផងដែរ។ សូមលោកអ្នកកុំមានចិត្តព្រួយបារម្ភចំពោះហេតុការណ៍តូចតាចដែលនឹងអាចកើតឡើងជាយថាហេតុ ពីព្រោះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយយ៉ាងងាយស្រួល។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅជាប្រក្រតីនៅពេលថ្ងៃ ប៉ុន្តែនឹងទទួលបានជោគជ័យខ្លាំងនៅពេលល្ងាច។ លោកអ្នកគ្មានផលរំខានអ្វីដែលគួរឲ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែក៏មិនត្រូវភ្លេចខ្លួននោះទេ ប្រុងប្រយ័ត្នចំពោះភាពបរាជ័យដែលនឹងអាចជួប្រទះ ហេតុដូច្នេះទាមទារលោកអ្នករៀបចំជើងព្រួលឲ្យបានល្អ។ ជោគជ័យរបស់អ្នកក្នុងពេលអនាគតដ៏ខ្លីនេះ មានសញ្ញាណវិជ្ជមានខ្លាំងណាស់ ប៉ុន្តែទាមទារការប្រឹងប្រែង និងចិត្តមោះមុត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាហាក់មានភាពងាយស្រួលក្នុងការប្រតិបត្តិខ្លាំងណាស់។ ចំណែកពាក្យសំដីរបស់អ្នកហាក់ទទួលបានការជឿទុកចិត្តខ្លាំងពីមហាជន និងសមាជិកក្នុងក្រុមការងារ ហេតុដូច្នេះលោកអ្នកនឹងអាចសម្រេចការងារតាមការគ្រោងទុកទាំងអស់។ សូមលោកអ្នកចងចាំថា កុំភ្ជាប់សារសំខាន់ការងាររបស់អ្នកទៅនឹងភាពបរាជ័យពីអតីត។ ភាពភ័យខ្លាចនឹងរំខានការសម្រេចចិត្ត។ ថ្ងៃនេះលោកអ្នកគឺស្ថិតនៅលើផ្លូវនឿយហត់បន្តិច ដូច្នេះសូមព្យាយាមសម្រាកខ្លះ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!