ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីលនៅអូរខ្មាក់​ (កោះត្មាយ)

ស្ថានីយផូស៊ីលនៅអូរខ្មាក់​ (កោះត្មាយ)

Fossil site at O Khmak (Koh Tmay), O Khmak locates about 4 Kilometer north low land of Sen river, in Cham Ksan district, Preah Vihear province. It is an old Alluvium of the Cenozoic period (65 Million – 2 Million years).

Accidently, it was found in 2017. The site composes of some fossils of shellfishes especially the group calls Bivalvia. The fossils found about 2 to 3 meters deep and about 70 meters from sea level. They are in a compact state, which already becomes limestone. Through this condition, it is clearly illustrated that the site was originally the sea. Accordingly, it is not known the exact age of these fossils yet. However, based on previous literature, the group of Bivalvia existed much older than the Cenozoic period, but only the population was low at that time. Later on, during the Cenozoic period, the number of Bivalvia increased very much and continue to live in the present day with another group calls Brachiopods. Therefore, according to its necessity for Cambodia geology and for more crucial information, a further detailed study will be conducted. 

ស្ថានីយផូស៊ីលនៅអូរខ្មាក់បានរកឃើញដោយចៃដន្យនៅឆ្នាំ២០១៧​ ដោយក្រុមការងារនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងក្រុមឧទ្យានុរក្ស នៃក្រសួងបរិស្ថានបានចុះសិក្សាបុរាណស្ថាននៅក្នុងតំបន់នោះ។ ស្ថានីយនេះស្ថិតនៅភូមិសាស្ត្រក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពស្រកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមាន ចំនុចនិយាមកា X488224-Y1534685។ យើងអាចធ្វើដំណើរពីទីរួមខេត្តព្រះវិហារឆ្ពោះទៅប្រាសាទព្រះវិហារ តាមផ្លូវជាតិលេខ៦២ ឆ្លងកាត់ស្ទឹងសែន ឃើញស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពតាកឹង រួចបន្តដំណើរប្រមាណ១គីឡូម៉ែត្រមានមណ្ឌលសុខភាព (តាកឹង) ហួសប្រមាណ៤០០ម៉ែត្រមានផ្លូវលំ បត់ទៅខាងស្តាំ រួចបន្តដំណើរចូលក្នុងព្រៃប្រមាណ១២គីឡូម៉ែត្រទៀតទើបដល់ស្ថានីយនោះ។ ការធ្វើដំណើរទៅទីនោះគួរមានឧទ្យានុរក្សជូនដំណើរជៀសវៀងការវង្វេងផ្លូវ។ ស្ថានភាពទីតាំងភូមិសាស្ត្រតំបន់អូរខ្មាក់ ស្ថិតនៅក្នុងតំបន់ទំនាបខាងជើងស្ទឹងសែនប្រមាណ៤គីឡូម៉ែត្រ។

ជាតំបន់ដីចាក់បង្គចាស់ Old Alluvium តាមរយៈផែនទីតំបន់នេះមានកំណត់អក្សរកាត់ N2-Q1 ដើមស័កទី៣ Cenozoic (៦៥លាន-២លានឆ្នាំ)។ ដីចាក់បង្គរចាស់នេះជាស្រទាប់ផ្នែកខាងលើនៃស្រទាប់ដីទាំងនោះ។ អ្វីដែលយើងបានឃើញផូស៊ីលជាពពួកសត្វសមុទ្រដែលកកជាថ្មកំបោរក្នុងជម្រៅប្រមាណ២ទៅ៣ម៉ែត្រ។ នៅក្នុងជម្រៅនេះយើងជឿថាថ្មកំបោរអាចមានអាយុចាស់ជាងស័កទី៣ គឺក្នុងស័កទី២ ឬស័កទី១? ចំណុចនេះអាចបញ្ជាក់ថាទីតាំងនេះ ជាអតីសមុទ្រដែលមានអាយុកាលរាប់លានឆ្នាំមកហើយ។ ជម្រៅផូស៊ីលនេះ ធៀបនឹងមាននីវ៉ូទឹកសមុទ្រមានជម្រៅប្រមាណជា៧០ម៉ែត្រ។ ផូស៊ីល ដែលបានរកឃើញ ជាសំបកក្រុមពពួកលាសសមុទ្រ (Bivalvia) និងបំណែកនៃសំបកគ្រំងាវយើងមិនទាន់ដឹងថាផូស៊ីលនេះស្ថិតនៅក្នុងសម័យកាលណានៅឡើយទេ? តាមរយៈឯកសារគេដឹងថាពពួកក្រុមនេះមានកំណើតយូរមកហើយតាំងពីស័កទី១មក ប៉ុន្តែក្រុមនេះមិនសូវសំបូរទេ គឺមានចំនួនតិចតួចនៅឡើយ។ រហូតបន្តដល់ស័កទី២ ក្រុម Bivalvia ពពួកលាស គ្រំ ងាវមានការរីកចំរើនខ្លាំងបន្តមកពេលបច្ចុប្បន្ននេះ។

បើយោងតាមតារាងនៃការវិវត្តន៍រវាងពពួក Brachiopods និង Bivalvia (រូបលេខ៥) ក្នុងតារាងនៃការវិវត្ត យើងឃើញថា Brachiopods ចាប់ពី៥០០លានឆ្នាំមកមានការរីកចំរើនកើនឡើងរហូតមានការថយចុះទៅវិញនៅចុងស័កទី១ ចុងសម័យPermian និងបន្តថយចុះរហូតមកពេលបច្ចុប្បន្ន។ ចំណែកពពួក Bivalvia ក៏មានប្រវត្តិយូរយាណាស់មកហើយ តែពួកនេះមានការកើនឡើងនាស័កទី២ និងបន្តរហូតដល់ពេលបច្ចុប្បន្ន។ ផូស៊ីលដែលបានឃើញជាកំណកនៃសំបកពពួកលាស គ្រំ ដែលកកជាប់គ្នា និងខ្លះបែកជាបំណែកតូចៗ ដែលយើងអាចសន្និដ្ឋានបានថាទីតាំងនេះ ជាសមុទ្រក្នុងសម័យកាលនោះផងដែរ។ ចំពោះការរៀបរាប់ខាងលើអំពីការរកឃើងផូស៊ីលនៅតំបន់អូរខ្មាក់នេះ គឺជាការសិក្សា​ស្រាវជ្រាវបឋមនៅឡើយ ដ្បិតការសិក្សាស្រាវជ្រាវអំពីផូស៊ីលនៅតំបន់នេះត្រូវការពេល វេលាច្រើន ដើម្បីធ្វើការសិក្សាឱ្យស៊ីជម្រៅ និងត្រូវស្វែងរកបំណែកផូស៊ីលផ្សេងៗទៀតនៅ ជុំវិញតំបន់នេះ។

 អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!