ផូស៊ីលនៅភ្នំកងវ៉ា

Fossils at Kang Va mountain”, Kang Va mountain is a marine fossil site that the team visited in 2018 and 2019. This mountain is located in Serey Sophorn City, Banteay Meanchey Province. We can travel from Banteay Meanchey town to Oddar Meanchey province on National Road 56 for 5 km, turn left to Phnom Kang Va for 2.5 km. This mountainous region has the potential for development in the field of tourism, as the site has Buddhist temples, caves, ancient temples, and where fossils have been found. In this article, we will demonstrate the preliminary results of the discovery of fossils on the Kang Va mountain, what kind of fossils were found? And at what age?
Geography Phnom Kang Va is a type of limestone mountain that accumulates in layers. According to the geological map of the Kingdom of Cambodia, the location of this mountain is marked PLS, meaning a limestone mountain that dates back to the Permian period (251-299 million years) in the first Paleozoic era. Based on, the first phase of the research, a team of the Department of Heritage of the Ministry of Environment in 2018-2019, many fossils were found on the top of the mountain, most of which are marine fossils such as shellfish and snail are often found buried in rock layers. In addition, we found fossils of Ammonite and some of the Ammonites are in the first era and some are in the second era. Moreover, we also found some coral species buried in the rock layer with shaps round and oblong, sizes between 10 cm to 15 cm. Sponges, on the other hand, also appear on the tops of the mountains, resembling corals, but with a soft, hollow sponge. And these sponges are difficult to distinguish because they have become fossils. There are other species that we have found but have not yet identified. Overall, the evidence found and described above confirms that the Kang Va Mountains may have been the ocean from the past, despite the constant changes in topography. In addition, we will continue to promote fossil research in Cambodia in the concept of education, collection, and exhibition for future students. Kang Va mountain may be ideal for displaying fossils, sea creatures, caves, and ancient temples, as well as providing information for education and tourism.

ភ្នំកងវ៉ា ជាស្ថានីយផូស៊ីលសត្វសមុទ្រមួយ ដែលក្រុមការងារបានទៅដល់កាលពីឆ្នាំ២០១៨ និង២០១៩។ ភ្នំនេះស្ថិតនៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមការ X277482-Y1508050។ យើងអាចធ្វើដំណើរពីទីរួមខេត្តបន្ទាយមានជ័យឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យតាមផ្លូវជាតិលេខ៥៦ ចម្ងាយ៥គីឡូម៉ែត្រ បត់ឆ្វេងទៅកាន់ភ្នំកងវ៉ាចម្ងាយ២.៥គីឡូម៉ែត្រ។ តំបន់ភ្នំនេះមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍លើវិស្ស័យទេសចរណ៍ ដ្បិតទីតាំងមាន​ព្រះ​វិហារ​ព្រះ​ពុទ្ធ​សាសនា រូង​ភ្នំ​​ ប្រាសាទ​បុរាណ​ និង​ជាកន្លែងដែលបាន រក​ឃើញ​ផូស៊ីលផងដែរ។​​ ក្នុងអត្ថបទនេះ​នឹងបង្ហាញអំពីលទ្ធផលជាបឋម នៃរបកគំហើញ ផូស៊ីលនៅតំបន់ភ្នំកងវ៉ា ថាតើមាន​ពពួកផូស៊ីល​អ្វីខ្លះ​ដែលរកឃើញ? និងមានអាយុកាលនៅក្នុងស័កណាខ្លះ?

លក្ខណៈ​ភូមិសាស្ត្រ​ ភ្នំ​កង​វ៉ា​ជា​ប្រភេទ​ភ្នំ​ថ្ម​កំបោរដែល​ចាក់​បង្គរ​ជា​ស្រទាប់​ៗ​​ ​ខ្លះ​ជាដី​ ជា​គ្រួស ដីខ្មៅ​ ឬថ្ម​ផ្សេងៗជាដើម ដែល​ប្រែ​ប្រួល​ទៅតាម​បរិស្ថានធម្មជាតិ។ ភ្នំនេះ​មាន​កម្ពស់​ប្រមាណ​៧០​ម៉ែត្រ​ ធៀប​នឹងនីវ៉ូទឹក​សមុទ្រ​។ បើយោង​តាម​ផែនទី​ភូគព្ភសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទីតាំងភ្នំនេះមាន​អក្សរ​សំគាល់​ PLS ​មាន​ន័យថា​ជាភ្នំ​ថ្ម​កំបោរ​ដែលមាន​អាយុកាល​ក្នុង​សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​) ដែល​ស្ថិត​នៅ​ក្នុង​ស័កទី​១​ ហៅថា​ Paleozoic។​ បើយើងពិនិត្យនៅ​ផ្នែក​ខាង​កើតភ្នំ គឺមានបង្ហាញពី​ស្លាក​ស្នាម​រុញ​ឡើង ​នៃ​ស្រទាប់​​ដី​ដែល​មាន​មុំ​ចន្លោះ​ពី១៥ទៅ​២០​ដឺក្រេ។​​ ម្យ៉ាងទៀតនៅជ្រុង​ខាង​កើត ជ្រុង​ខាង​ជើង​ និង​ខាង​ត្បូង​​នៃភ្នំនេះ ក៏​មាន​ការ​ជីក​កាយ​យក​ថ្ម​សម្រាប់តម្រូវការ​ប្រើ​ប្រាស់​​របស់មនុស្សផង​ដែរ។

តាម​ការចុះសិក្សាស្រាវជ្រាវ ជាតំណាក់កាលដំបូងរបស់ក្រុមការងារ​​នាយកដ្ឋាន​បេតិ​ក​ភណ្ឌ នៃ​ក្រសួង​បរិស្ថានកាល​ពី​ឆ្នាំ​២០១៨-២០១៩​ បានរកឃើញពពួកផូស៊ីលជា ច្រើនប្រភេទដែលស្ថិតនៅលើកំពូលភ្នំ ដោយការរក​ឃើញនោះ ភាគច្រើនជាពពួកផូស៊ីលសត្វសមុទ្រដែលមានច្រើនក្រុមមានដូចជា ផូស៊ីលពពួកខ្ចៅ ខ្យងពុះតាន់ច្រើនប្រទះ ឃើញកប់នៅក្នុងស្រទាប់ថ្ម។ ហើយពពួកនេះ យើងពុំទាន់បានធ្វើការសិក្សាលម្អិតនៅឡើយទេ ដ្បិតការសិក្សានេះត្រូវការអ្នកជំនាញខាងផ្នែកផូស៊ីល ឬជំនាញពាក់ព័ន្ធ ដើម្បីជជួយសហការក្នុងការសិក្សាស្រាវជ្រាវ។

រហូតមកដល់ពេលបច្ចុប្បន្នពពួក ខ្ចៅ ខ្យងសមុទ្រមានច្រើនប្រភេទ។ ក្នុងនោះយើងបានរកឃើញផូស៊ីលពពួកអាម៉ូនីត Ammonite(រូបលេខ៦-៧) ដែលពពួកនេះ ពេលខ្លះយើងមានការច្រឡំខ្លះក្នុងការចាត់ថ្នាក់ ដ្បិតពពួកនេះមានសណ្ឋានស្រដៀងៗគ្នាទៅនឹងពពួកខ្យងដែរ ដែលធ្វើឱ្យពិបាកក្នុងការ ចាត់ថ្នាក់ទៅតាមស័ករបស់វា ដោយពពួកអាម៉ូនីតខ្លះមាននៅស័កទី១ និងខ្លះទៀតមាននៅស័កទី២។

ក្រៅពីនោះយើងក៏បានប្រទះឃើញប្រភេទផ្កាថ្មមួយចំនួនដែលដុះកប់ក្នុង ស្រទាប់ថ្មនៅលើកំពូលភ្នំដែលមានទំហំចន្លោះពី១០ស.ម ដល់ ១៥ ស.ម (រូបលេខ៨-១០) តែប្រភេទផ្កាថ្មទាំងនោះ យើងពុំទាន់បានធ្វើការបែងចែកទៅតាមប្រភេទវានៅឡើយទេ ដោយយើងមានការស្រពិចស្រពិលខ្លះក្នុងការបែងចែក និងម្យ៉ាងតម្រូវឱ្យមានការសិក្សា លម្អិតបន្ថែមទៀត។ ការបែងចែកប្រភេទផ្កាថ្មនេះ គឺអាស្រ័យសណ្ឋាននៃស្លាកស្នាមក្រឡា ឬស្លាកស្នាមផ្កានីមួយៗរបស់ប្រភេទផ្កាថ្មនោះ។

ដោយការប្រទះឃើញប្រភេទផ្កាថ្ម ខ្លះមានរាងមូល និងរាងទ្រវែង ប្រហាក់ប្រហែលនឹងផ្កាថ្មនាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀតប្រភេទពួក Sponges ក៏បានបង្ហាញលើកំពូលភ្នំដែរ ដោយពពួកនេះមានលក្ខណៈប្រហាក់ប្រហែលផ្កាថ្មដែរ តែវាមានលក្ខណៈដូចអេប៉ុងទន់ៗ និងមានប្រហោង(រូបលេខ១១)។ ហើយពពួក Sponges នេះ គឺមានការលំបាកក្នុងការបែងចែក ដ្បិតពពួកនេះបានក្លាយជាផូស៊ីលហើយ។ ក្នុងនោះមានពពួកផ្សេងៗទៀត ដែលយើងរកឃើញ តែពុំទាន់បាកំណត់អត្តសញ្ញាណ ដោយគ្រាន់តែយើងអាចយល់បានថាវាជាពពួកផូស៊ីល នឹងទាមទារឱ្យមានការប្រមូលយកសំណាកខ្លះៗនៃផូស៊ីលយកមកលាងសំអាត និងធ្វើការសិក្សាលម្អិត បន្ថែមទៀត ដើម្បីយល់កាន់តែច្បាស់អំពីពពួកផូស៊ីលនោះ(រូប១២. ១៣)។

ជារួមភស្តុតាងដែលបានរកឃើញ និងបានបរិយាយខាងលើ គឺអាចបញ្ជាក់បានថា តំបន់ភ្នំកងវ៉ានេះអាចធ្លាប់ជាតំបន់សមុទ្រ បើទោះបីជាមានការប្រែប្រួលជានិច្ចនៃសណ្ឋានដីក៏ដោយ។ ម្យ៉ាងទៀតយើងនឹងបន្តជម្រុញការសិក្សាស្រាវជ្រាវផូស៊ីលនៅកម្ពុជាក្នុងផ្នត់ គំនិតអប់រំ ការប្រមូល និងដាក់តាំងបង្ហាញសម្រាប់សិស្សនិស្សិតនៅថ្ងៃអនាគត។ ភ្នំកងវ៉ាអាចមានលក្ខណៈល្អប្រសើរសម្រាប់ជាទីតាំងបង្ហាញអំពីផូស៊ីលសត្វសមុទ្រ រូងភ្នំ និងប្រាសាទបុរាណ ព្រមទាំងមានការរៀបចំជាពត៌មានសម្រាប់ការអប់រំ និងទេសចរណ៍ផងដែរ។

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!