ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាផូស៊ីល​រកឃើញនៅ​ភ្នំ​បាក់​

ផូស៊ីល​រកឃើញនៅ​ភ្នំ​បាក់​

“Fossils found at Phnom Bak”, Phnom Bak is a marine fossil side that the team visited in 2019 and 2020. This mountain is located in Serey Sophorn City, Banteay Meanchey Province. Phnom Bak is designated as a Phnom Bak Natural Heritage Site with Sub-Decree No. 71 dated May 25, 2020, covering an area of ​​36 hectares. Phnom Bak is a limestone mountain but is composed of many layers of rock and soil. Layers have emerged that can indicate multi-stage environmental changes, sometimes perceived as deep flooding, sometimes muddy, sometimes with large inflow rocks. The animal specimens that we have shown before, such as in the Kangva Mountains, are subject to change and variation, possibly related to the living environment or the water depth, even though they are at different times. The Phnom Bak area is marked by the PLS Limestone of the Permian Period, which is 251-299 million years.
We have found no less than 30 species of marine fossils in Phnom Bak, some of which we have not yet identified, such as one type of fossil that resembles a grain of Fusulinina, some frozen and some buried in black soil, still in its original form, and can also be mistaken for a grain of rice. In this group, there are also other species found there, which belong to the family Globigerinidae. Coral reefs found in the upper part of the mountain, these corals are buried in rocks. A small type of coral called horn coral was also found in one of the deeper layers of the mountain. Brachiopods species found many species from the top of the mountain to the bottom layer. Some of these groups are shaped like snails, they have a sharp central pod on both sides. There is a species called Kachiv, a sea creature in the group of Brachiopods that survives every day in Cambodia. Bivalvia species, which includes oysters, clams, etc., but for this period they are not very abundant. Crinoid species encountered them in the deep soil layer. Ammonites species, these species are similar to snails, they were few in number in the first era and continued to thrive in the second era. Bryozoa species have also seen them there, which look like nets.
There are many other species that we have not yet been able to identify. In short, Phnom Bak is a site with a past as the Old Sea. According to a recent study, Phnom Bak is a large marine fossil side. This location is important for research or as an information center on marine fossils that need to be conserved.

ភ្នំ​បាក់​ ជា​ស្ថានីយ៍​ផូស៊ីល​សត្វ​សមុទ្រ​មួយ​ ដែល​ក្រុមការ​ងារ​បាន​ទៅ​ដល់​កាល​​​ពី​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។​ ភ្នំ​នេះ​ស្ថិតនៅ​ក្នុង​ក្រុង​សិរី​សោភណ្ឌ​ ខេត្ត​បន្ទាយ​មានជ័យ​ មាន​ចំនុច​និយាមការ 272746-1503738។ ផ្នែកខាងលិចភ្នំ​នេះ​មាន​វត្ត​មួយនៅ​ជើង​ភ្នំ​ និង​មួយទៀត​​​នៅ​ខាង​លើ​​ភ្នំ​​ និង​​មាន​រូង​ភ្នំ​ជាច្រើន​​។ ​ភ្នំ​បាក់​​ត្រូវបាន​​ដាក់​ជា​តំបន់​បេតិ​កភណ្ឌធម្មជាតិ​​ ភ្នំ​បាក់​ ដែល​មាន​អនុក្រឹត​លេខ​ ៧១អនក្រ.បត ចុះ​ថ្ងៃ​ទី​២៥ ខែឧសភា​ ឆ្នាំ​២០២០​ ដែលមាន​ទំហ៊ំ​ដី​៣៦​ហិចតា​​។

ភ្នំ​បាក់​ជា​ភ្នំ​ថ្ម​កំបោរ​ តែ​មាន​ដោយ​ស្រទាប់​ថ្ម​ និង​ដីជា​ច្រើន​ស្រទាប់​លាយឡំ។​ ភ្នំ​នេះ​ត្រូវ​​បាន​គេ​​កកាយ​យក​អាចម៍​ដី​​ ជ្រុង​ខាង​កើត និង​ជ្រុង​ខាង​ត្បូង​ អស់​ជា​ច្រើន។​ ស្រទាប់​ទាំង​ឡាយ​បាន​លេច​ចេញ​ ដែល​​អាច​បញ្ជាក់​​អំពី​ការ​ប្រែ​ប្រួល​នៃ​បរិស្ថាន​ច្រើន​​ដំណាក់​កាល​ ពេល​ខ្លះ​អាច​យល់​ថា​ទឹក​លិច​ជ្រៅ​​ ពេល​ខ្លះ​ជា​ភក់​ ពេល​ខ្លះ​មាន​គ្រួស​ដែល​ទទួក​ទឹក​ហូរ​ចូល​ខ្លាំង​ជា​ដើម​។​ ​សំណាក​សត្វ​ទាំង​ឡាយ​ដែល​យើង​បាន​បង្ហាញ​ពី​មុន​ដូច​នៅ​ភ្នំ​កង​វ៉ា​ មាន​ការ​ផ្លាស់​ផ្តូរ​និង​ប្រែ​ប្រួលអាច​ពាក់​ព័ន្ធ​បរិស្ថាន​ នៃ​ការ​រស់​នៅ​ ឬ​ជម្រៅ​ទឹក​ផង​ដែរ​ ទោះ​វា​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ប្រហាក់​ប្រែល​គ្នា​ក៏​ដោយ​។​ តំបន់ភ្នំ​បាក់​នេះ​មាន​កំណត់​សំគាល់​ PLS ថ្មកំបោរ​សម័យ​​ Permian Period មាន​អាយុកាល​ ២៥១-២៩៩លាន​ឆ្នាំ​។ យើង​បាន​រក​ឃើញ​ប្រភេទផូស៊ីល​សត្វ​សមុទ្រ​ជា​ច្រើន​នៅ​ភ្នំ​បាក់​នេះ​ មិនតិច​ជាង​៣០​ ប្រភេទ​នោះ​ទេ ដោយប្រភេទ​ខ្លះ​យើង​ពុំទាន់កំណត់​ថា​ជា​ប្រភេទ​អ្វីនៅឡើយ​ដូច​ជា​៖​

១. ស៊ីល​មួយប្រភេទ​​មាន​លក្ខណៈ​ដូច​គ្រាប់​អង្ករ Fusulinina ខ្លះ​បាន​កក​ជា​ថ្ម​ និង​ខ្លះ​កប់​ក្នុង​ដី​ខ្មៅ​នៅ​មាន​ទ្រាយ​ដើម​នៅ​ឡើ​យ​ ហើយ​ក៏​អាច​មាន​ការ​ច្រលំ​ថា​ជា​ផូស៊ីល​គ្រាប់​អង្កផងដែរ​។​ នៅ​ក្នុង​ក្រុម​ពួក​នេះ​ក៏​មាន​ពពួក​ផ្សេងដែល​រក​ឃើញ​នៅ​ទី​នោះ​ផង​ដែរ​ ដែលស្ថិត​ក្នុង​គ្រួសារ​​ Globigerinidae វាមាន​លក្ខណៈ​ជា​ដុំ​មូលៗខ្លះ​ក៏មាន​ជាប់​គ្នា​ និង​ខ្លះ​ក៏​ដាច់​គ្នា​មានតូច​មាន​ធំ​។
២.​ ពពួក​ផ្កា​ថ្ម​ បាន​រក​ឃើញ​នៅ​ផ្នែក​ខាង​លើ​នៃ​កំពូល​ភ្នំ ផ្កាថ្ម​នេះ​កប់​ជាប់​នៅ​ក្នុង​ថ្ម មាន​ស្នា​ម​ក្រឡា​ធំៗ​ ចង្កេះភ្នំពួក​ខ្លះ​បាន​កប់​នៅក្នុង​ដី​និង​អាច​រក​បាន​ទាំង​មូល​​​។​ ផ្កា​ថ្ម​មួយ​ប្រភេទ​ដែល​មាន​ទំហំ​តូច​ ហៅ​ថា​ផ្កា​ថ្ម​ស្នែង​ត្រូវ​បាន​រក​ឃើញ​នៅ​ស្រទាប់​ជ្រៅ​មួយ​នៃ​ភ្នំ​នេះ​ផង​ដែរ​ វាស្ថិត​នៅ​​ជ្រៅ​ជាង​ផ្កា​ថ្ម២មុន​ ពពួក​នេះ​បាន​ជួប​ប្រទះ​ក្នុង​ជម្រៅ​។​ ​បើ​សិន​យើង​ពិនិត្យ​លើ​ស្រទាប់​ដី​វិញ​នោះ​ពួក​នេះ​មាន​វ័យ​កាន់​តែ​ចាស់​ជាង​២​ប្រភេទមុន​។​

៣.​ ពពួក Brachiopods យើង​បាន​រក​ឃើញ​ពពួក​នេះ​ជា​ច្រើន​ប្រភេទ​ ពី​កំពូល​ភ្នំ​បន្ត​មក​ស្រទាប់​ខាង​ក្រោម​ផង​ដែរ​ ក្រុម​នេះ​ខ្លះ​មាន​រូប​រាង​ដូច​ងាវ​ វាផតកណ្តាល​ ស្រួច​សងខាងមានរាងស្តើងសំប៉ែ។ ពួកនេះបានកឃើញជាច្រើនប្រភេទតែក៏​មិន​ទាន់​បាន​សិក្សា​នៅ​ឡើយ។​​ ក្នុង​នោះ​មានមួយប្រភេទ​ហៅ​ថា​កាឈីវ​ ជា​សត្វ​សមុទ្រ​នៅ​ក្នុង​ក្រុម​នៃ​ Brachiopods ដែល​រស់​រាន​ដល់​រាល់​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​យើង​។

៤. ពពួក Bivalvia ដែលមាន​ពពួក​លាស ងាវ គ្រុំជាដើម យើង​ក៏បាន​ជួប​ប្រទះ​មួយ​ចំនួន​ផង​ដែរ​ តែ​សម្រាប់​សម័យ​កាល​នេះ​ពួក​នេះ​មិន​សូវ​សម្បូរ​ទេ។ ផូស៊ីល​ដែល​រក​ឃើញ​ មាន​លក្ខណៈ​ដូច​ពពួក​សែល​។

៥.​ ពពួក​ខ្យង​ក៏រក​បាន​ជា​ច្រើន​ប្រភេទ​ផងដែរ​ ដែល​យើង​មិនទាន់​អាច​កំណត់​ឈ្មោះ​ពួក​វា​បាន​នៅ​ឡើយ​ទេ​។ វាមាន​ពីទំហំ​ទូចដល់ជាង១០ស.ម​។

៦.​ ពពួក​ Crinoids យើង​បាន​ជួប​ប្រទះ​ពួក​នេះ​នៅ​ក្នុង​ស្រទាប់​ដី​ជ្រៅ​ ចំណែក​នៅ​កំពូល​ភ្នំ​យើង​មិន​ទាន់​បាន​ជួប​ប្រទះ​ពពួក​នេះ​​នៅ​ឡើយ​ទេ​។​

៧.​ ពពួក Ammonites ពពួក​នេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ខ្យង​ ពួក​នេះ​មាន​តិច​តួច​នៅឡើយ​នៅស័ក​ទី​១​ និង​បន្ត​រីក​ចំរើន​នា​ស័ក​ទី២​។ យើង​បាន​រក​ឃើញ​ប្រភេទ​នេះ​ខ្លះ​ដែរ​ នៅ​តំបន់​នេះ​។

៨.​ ពពួក​ Bryozoa យើង​បាន​ជួប​ពពួក​នេះ​នៅ​ទី​នោះ​ផង​ដែរ​ ដែលមាន​លក្ខណៈ​ដូច​សំណាញ់​។​

៩.​ ពពួក​ Sponges ពេល​ដែល​នៅ​រស់​មាន​ទ្រង់​ទ្រាយសណ្ឋានដូច​ផ្កា​ថ្ម​ តែ​វាមាន​លក្ខណៈ​​ទន់ៗ ដូច​អេប៉ុង​។

មាន​ប្រភេទ​ជា​ច្រើន​ទៀត​ដែល​យើង​ពុំ​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ពួក​វា​បាន​នៅ​ឡើយ​។​ រួម​សេចក្តី​មក​ទីតាំង​ភ្នំ​បាក់​ជា​ទីតាំង​ដែល​មាន​អតី​តកាល​ជា​សមុទ្រ​ចាស់​។ ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​ភ្នំ​បាក់​ជា​ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ​ដ៏ធំមួយ​ ទីតាំង​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ ឬ​សម្រាប់​ធ្វើ​ជាមន្ទីរ​ពត៌មាន​ស្តី​អំពី​ផូស៊ីល​សត្វ​សមុទ្រដែល​ចាំ​បាច់​ត្រូវ​ថែរក្សា​។

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!