ជំនឿលើអ្នកតាជិះដំរី

“Belief in the Neak Ta Elephant Rising”, In general, the Neak Ta Ceremony is held in almost every village in Cambodia, especially in the countryside. Celebration of Neak Ta always has a common purpose: to pray for peace, to evict evil spirits from the village, and the ceremony is generally similar or different depending on the region or village. In this article, I would like to mention the Neak Ta Ceremony that is unique from other parts of Cambodia. The ceremony took place in Chong Prey village, Kampong Svay commune, Kampong Svay District, Kampong Thom province, which is located along the ancient road connecting Sambor Prei Kuk area to Angkor area and about 10 km southwest of Sambor Prei Kuk temple complex. The Neak Ta ceremony in Chong Prey village is held at the end of April, after the end of the Khmer New Year.

In this ceremony, Ansam Phav cake or some called frog thigh cake plays a very important role in this ceremony, that is, almost every villager brings this cake to give to Neak Ta on the day of Neak Ta. Besides, the Ansam Phav cake, what should be noted that is different from other areas in which this ceremony has required seven girls to represent the seven virgins to participate. In particular, what I want to mention in this article is “Neak Ta Elephant Rising”, which is a strange thing that has never seen in other areas. This Elephant Neak Ta is made during the transmission, which is an important task in the Neak Ta ceremony. Generally, in different areas, they often send the offering of various items, including rice, soup, food, etc. By having children or the elderly carry them not far from the hut. In the process of the Elephant Neak Ta ceremony, the represent of Neak Ta Elephant in the village calls Neak Ta Kong that ride on the back of the man (representative of the elephant) who came to participate and had to tie a scarf on his neck to keep the Ansam Phav cake that they offering to Neak Ta.

Before riding the elephant, the elders raised water and let the man drink wine first. When riding an elephant, the musicians have to play a song that is very loud, and the participants have to shout along. The elephant ride to send this did not go far, that is, near the ceremony hall, and when he reached the statue, he threw some cakes into the forest to drive away from the evil incidents that used to harass the village and district. Bring back glory, happiness.

This kind of elephant-riding transmission is a tradition that has been around for a long time, probably because the Ta Kong is an elder village in Chong Prey village are considered by the locals to be generals who often rode elephants into battle in ancient times. Related to the ancient road, because the Neak Ta hut that celebrates this ceremony is next to an ancient road from Sambor Prei Kuk to Angkor.

នៅក្នុងក្របខណ្ឌ​វប្បធម៌ជំនឿ គេ​ចែកចេញជាពីរធំៗគឺ ជំនឿជីវចល និងជំនឿ សាសនា។ “ជំនឿជីវចល” គឺជា​ជំនឿដែលបានផ្សាភ្ជាប់​ព្រលឹងទៅនឹងសត្វ បាតុភូតផ្សេងៗ វត្តធម្មជាតិ។ ជំនឿជីវចល បង្ហាញ​ក្រោមចក្ខុយើងនូវគំនិតសាសនា​មួយដែលជឿថាមាន វត្តមាននៃព្រលឹងនៅ​ក្នុងវត្ថុនានា ឬទីកន្លែង​នានាដែលផ្តល់ឲ្យអំណាចដល់ខ្មោច​ ដើម្បី មានអនុភាពលើមនុស្ស និង​ផ្តល់​ឱ្យមនុស្សខ្លះនូវ​អំណាចអធិធម្មជាតិ។ ជំនឿជីវចល សម្តែង​ចេញមកក្នុងជីវភាពសហគមន៍ មជ្ឈដ្ឋាន​ជនបទ តាមរយៈពិធីបុណ្យទៀងទាត់ ការគោរពអ្នកតា ម្ចាស់ទឹក​ម្ចាស់ដី ម្ចាស់ស្រុក និងអ្វីៗ​ផ្សេងៗទៀតលាយចម្រុះគ្នានៅក្នុង ជំនឿស៊ប់ និងការប្រតិបត្តិ។ ជំនឿនេះ​លាយឡំជាមួយនឹង​​សាសនាជាប្រចាំ ក្នុងផ្នត់គំនិត ប្រជាជនខ្មែរ ហើយភាគច្រើនខ្មែរតែងនាំគ្នាហៅថា “អ្នកតា”។ តាមការសិក្សារបស់លោក Paul Mus បានពន្យល់ថា ប្រទេសកម្ពុជា ឥណ្ឌាខាងត្បូង និង​ភូមិ​ភាគបេងហ្គោល មុខតែ មានវប្បធម៌តែមួយហៅថា “វប្បធម៌អាស៊ីខ្យល់រដូវ” ដែលផ្អែកលើ​អ្នកតា​ជាអ្នកជួយឱ្យដំណាំ របស់គេបានផលល្អ។ លោក George Coedés យល់ថា កាលដើមឡើយខ្មែរ​ប្រហែលជា ជនជាតិមួយដែលមានអារ្យធម៌រួចទៅហើយ បន្ទាប់មកទៀត​អារ្យធម៌នេះ បានប៉ះទង្គិចគ្នា​ជាមួយអារ្យធម៌ឥណ្ឌា។

ជាទូទៅពិធីឡើងអ្នកតាមានស្ទើរគ្រប់ភូមិនៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺនៅ ទីជន​បទ ស្រុកស្រែចម្ការ។ ការប្រារព្ធពិធីឡើងអ្នកតា តែងមានគោលបំណងរួមមួយ គឺបួងសួងសុំ​នូវ​សេចក្តីសុខ បណ្តេញឧបទ្រពចង្រៃចេញពីភូមិស្រុក ហើយកិច្ចជាទូទៅ មានលក្ខណៈស្រដៀង​គ្នា ឬខុសគ្នាខ្លះទៅតាមតំបន់ ឬភូមិស្រុកផ្សេងៗ។ នៅក្នុងអត្ថបទ នេះ ខ្ញុំសូមលើកយកពិធីឡើងអ្នក​តាមួយដែលខ្ញុំយល់ថាមានលក្ខណៈពិសេសមួយបែប ពីតំបន់ដទៃទៀតនៅប្រទេសកម្ពុជា។ ពិធី​នេះធ្វើឡើងនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាភូមិស្ថិតនៅ​តាម​បណ្តោយផ្លូវបុរាណភ្ជាប់ពីតំបន់ ប្រាសាទសំបូរព្រៃគុកឆ្ពោះទៅតំបន់អង្គរ ហើយស្ថិតនៅទិស​និរតីតំបន់ប្រាសាទសំបូរព្រៃគុក ប្រមាណ ១០ គ.ម.។ កិច្ចឡើងអ្នកតានៅភូមិចុងព្រៃ គេប្រារព្ធ​ឡើងនៅខែចេត្រត្រូវនឹង ចុងខែមេសា ពោល គឺបន្ទាប់ពីចូលឆ្នាំខ្មែរបានបញ្ចប់។

ក្នុងកិច្ចនេះ យើងសង្កេតឃើញថា នំអន្សមផ្អាវ ឬខ្លះហៅនំភ្លៅកង្កែបដើរតួនាទី សំខាន់​ណាស់ក្នុងពិធីនេះ ពោល គឺអ្នកភូមិស្ទើរគ្រប់ផ្ទះបាននាំគ្នាវេចនំនេះយកមកថ្វាយ អ្នកតាក្នុងថ្ងៃ​ឡើងអ្នកតា។ ក្រៅពីនំអន្សមស្លឹកផ្អាវ អ្វីដែលគួរកត់សម្គាល់ថាប្លែកពីតំបន់ ដទៃនោះគឺ កិច្ចនេះ​គេមានយកក្មេងស្រីៗចំនួន ៧នាក់ មកចូលរួមដែលតំណាងឱ្យនាង ក្រមុំទាំងប្រាំពីរ ពោល គឺជា​វ័យមួយដែលនៅបរិសុទ្ធមិនមានជាប់ពាក់ព័ន្ធជាមួយ អ្នកណា។ ជាពិសេសនោះ អ្វីដែលខ្ញុំចង់​លើកឡើងនៅក្នុងអត្ថបទនេះគឺ “អ្នកតាជិះដំរី” ដែលជាកិច្ចមួយប្លែកខ្ញុំពុំធ្លាប់ឃើញមាននៅតំបន់​ដទៃទៀត ហើយក៏មិនដឹងថាមានបែប នេះឬអត់ទេ។ អ្នកតាជិះដំរីនេះ គឺធ្វើឡើងនៅក្នុងពេល​បញ្ជូន ដែលជាកិច្ចសំខាន់ក្នុងពិធី ឡើងអ្នកតា។ ជាទូទៅ នៅតំបន់ផ្សេងៗគេច្រើនបញ្ជូនដោយ​មានធ្វើពែ សង្ឃឹក សម្រាប់ ដាក់របស់របរផ្សេងៗ រួមទាំងបាយ សម្ល នំចំណី។ល។ ដោយឱ្យក្មេងៗ​ឬមនុស្សចាស់សែង យកទៅទីមិនឆ្ងាយពីខ្ទមអ្នកតា។

ដោយឡែកនៅក្នុងកិច្ចឡើងអ្នកតាភូមិចុង​ព្រៃនេះវិញ ពេលបញ្ជូន គឺរូបស្នងនៃអ្នកតា (អ្នកតាគង់) ត្រូវជិះលើខ្នងសិស្ស គុនដែលមកចូលរួម ពោល គឺសិស្សគុននោះត្រូវវាធ្វើជាសត្វដំរីឱ្យរូបស្នងអ្នកតាជិះលើខ្នងដែលសិស្សគុន នោះត្រូវចង​សង្រែកក្រមានៅលើក ដើម្បីធ្វើជាថ្នក់ដាក់នំអន្សមផ្អាវ ដែលគេយកសែន អ្នកតា។ នៅមុនពេល​ជិះ​ដំរី អ្នកតាបានប្រស់ទឹកនិងឱ្យសិស្សគុនផឹក ស្រាជាមុនសិន។ ក្នុងពេលអ្នកតាជិះដំរី អ្នកភ្លេងត្រូវ​លេងបទណាដែលរន្ថើនខ្លាំង រីឯអ្នកមកចូលរួមត្រូវ ស្រែកហ៊ោបន្ទរគ្នា។ ការជិះដំរីដើម្បីបញ្ជូន​នេះ មិនទៅឆ្ងាយទេ ពោល គឺនៅក្បែររោងកិច្ច ពិធីប៉ុណ្ណោះ ហើយពេលដែលទៅដល់រូបស្នង​អ្នកតាបានយកនំអន្សមផ្អាវមួយចំនួនបាច ទៅក្នុងព្រៃក្នុងន័យបណ្តេញនូវឧបទ្រពចង្រៃដែល​តែងមកយាយីដល់ភូមិស្រុក និងនាំមក វិញនូវសិរីសួស្តីសុខសុភមង្គល។  ការបញ្ជូនដោយក្នុងទម្រង់លក្ខណៈជិះដំរីរបៀបនេះ ជាទំនៀមដែលកើតឡើង យូរយារ​ណាស់មកហើយ ទំនងដោយសារអ្នកតាគង់ប្រចាំនៅភូមិចុងព្រៃនេះ អ្នកស្រុក យល់ថាជាមេទ័ព​ដែលតែងជិះដំរីចូលប្រយុទ្ធក្នុងសមរភូមិនៅសម័យបុរាណ ម្យ៉ាងទៀត ក៏អាចទាក់ទងនឹងរឿង​ផ្លូវ​បុរាណដែរ ដ្បិតរោងអ្នកតាដែលប្រារព្ធពិធីនេះ នៅជាប់តាម ដងផ្លូវបុរាណមួយចេញពីតំបន់​ប្រាសាទសំបូរព្រៃគុកឆ្ពោះទៅតំបន់អង្គរ។

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!