ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីលភ្នំដូងព្រះ

ស្ថានីយផូស៊ីលភ្នំដូងព្រះ

“Fossil Site at Phnom Dong Preah”, Phnom Dong Preah is a marine fossil site and this mountain is located in Serey Sophorn City, Banteay Meanchey Province. We can travel along National Road 6 through Banteay Meanchey Provincial Hall to Poipet about 4 km, we will see Phnom Doung Preah on the right hand. This mountain is a type of limestone mountain that accumulates with soil. Different colored limestone layers can indicate phenomena that occur in different eras. In the vicinity of Phnom Doung Preah, we see a series of limestone mountains nearby, according to the geological map of the Kingdom of Cambodia, marked PLS, meaning a limestone mountain that dates back to the Permian period (251-299 Million years) in the first era called Paleozoic.

Through research, we have found a number of fossils, including marine animals and plants, including a seed-like fossil. Some Fusulinina rice is frozen and some are buried in black soil, still in its original form. Also mistaken for rice grain fossils, and this type of black soil can also be from the past as mud. The collection of fossils such as Rice grains also contain other fossils found there, which belong to the genus Globigerinidae. And another species, we see a smaller than a finger, it split in half and appeared as a circle on the surface of the fossil, we can not know and conclude that it is a fossil type yet?. In addition, we have encountered coral reef fossils, some of which look like beehives. Moreover, we have found Sponges species that are as soft as sponges. For the Brachiopods species, we have spotted some of them, as already mentioned in previous articles. Furthermore, there is a type of fossil that has been found that looks like a fishbone and slightly thin. Bivalvia species, which includes oysters, clams, etc., we also encountered shells. In particular, many species of snails have been found, for which we have not yet been able to identify. On the other hand, the Bryozoa species, which are similar to the net, we also found at Phnom Dong Preah.

Plant fossils that look like nets, we do not know for sure whether there are algae or not, because it difficult to category them? But we also found some wooden fossils in the mountain, including a wooden fossil in the whole shape is only 13 cm in diameter, the back of it looks like rolled wood Some of the trees found can grow in the ground or on the waterfront when the place is dry.

ភ្នំដូងព្រះ ជាស្ថានីយ៍ផូស៊ីលពពួកសត្វសមុទ្រមួយដែលក្រុមការងារបានទៅដល់កាល​ពី​ឆ្នាំ​២០១៩។​ ភ្នំ​នេះ​ស្ថិតនៅ​​ក្រុង​សិរី​សោភណ្ឌ​ ខេត្ត​បន្ទាយ​មានជ័យ​ មាន​ចំនុច​និយាមការ 278559-1504105។ យើង​អាច​ធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ​៦​​ ឆ្លងកាត់​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ប្រមាណ៤គីឡូម៉ែត្រ យើងនឹងឃើញភ្នំដូងព្រះនៅខាងស្តាំដៃ។

ភ្នំ​នេះ​ជា​ប្រ​ភេទ​ភ្នំ​ថ្ម​កំបោរ​ លាយ​ឡំ​ជា​មួយ​ដី​ ដែល​ចាក់​បង្គ​ជា​ស្រទាប់​ៗ​ និង​ឃើញ​ស្នាក​ស្នាម​នៃ​ការ​ដោល​ឡើង​នៃ​ស្រទាប់​ផែន​ដី​ផង​ដែរ​។​ ថ្ម​កំបោរ​ ស្រទាប់​ដី​ ដែល​មាន​ពណ៌​ខុស​គ្នា​​អាច​បញ្ជាក់​បាន​អំពី​បាតុ​ភូត ដែល​កើត​ឡើង​ក្នុង​សម័យ​កាល​ផ្សេងៗ​គ្នា​។​ ​នៅបរិវេណ​ជុំវិញភ្នំដូងព្រះ​ យើងឃើញមាន​បណ្តុំនៃភ្នំ​ថ្ម​កំបោរ​មួយ​ចំនួន​នៅជិតៗគ្នា បើយោង​តាម​ផែនទី​ភូគព្ភ​សាស្ត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាន​អក្សរ​សំគាល់​ PLS មាន​ន័យថា​ជា​ភ្នំ​ថ្ម​កំបោរ​ដែលមាន​អាយុកាល​ក្នុង​សម័យ​ Permian(២៥១-២៩៩​លាន​ឆ្នាំ​) ដែលស្ថិត ​នៅ​ក្នុង​ស័ក​ទី​១​ ហៅថា​ Paleozoic។

តាម​រយៈ​នៃការ​សិក្សា​ស្រាវជ្រាវ យើង​បានប្រទះ​ឃើញ​ប្រភេទផូស៊ីលមួយចំនួនមាន ជា​ពពួកសត្វ​សមុទ្រ​ និង​រុក្ខ​ជាតិ។​ ក្នុងនោះមានពពួកផូស៊ីលមួយប្រភេទ​​មាន​លក្ខណៈ ដូច​គ្រាប់​អង្ករ Fusulininaខ្លះ​បាន​កក​ជា​ថ្ម​ និង​ខ្លះ​កប់​ក្នុង​ដី​ខ្មៅ ដោយ​នៅ​មានទ្រង់​ទ្រាយ​ដើម​នៅ​ឡើ​យ​ ហើយ​ក៏​អាច​មាន​ការ​ច្រឡំ​ថា​ជា​ផូស៊ីល​គ្រាប់​អង្ករផងដែរ​ ហើយប្រភេទដី​ខ្មៅ​នេះ​អាច​ពី​អតី​តកាល​ជា​ភក់ក៏ថាបាន​​។​ ​ក្នុងបណ្តុំនៃ​ពពួក​ផូស៊ីលដូច​គ្រាប់​អង្ករ ​ក៏​មាន​ពពួក​ផូស៊ីលផ្សេងទៀតដែល​រក​ឃើញ​នៅ​ទី​នោះ​ផង​ដែរ​ ដែលស្ថិត​ក្នុង​អំបូរ​​ Globigerinidae វាមាន​លក្ខណៈ​ជា​ដុំ​មូលៗខ្លះ​ក៏ជាប់​គ្នា​ និង​ខ្លះ​ក៏​ដាច់​ពីគ្នា​ មានតូច​មាន​ធំ​។​​​ ហើយមួយ​ប្រភេទ​ទៀត​ យើងឃើញជា​ប្រភេទគ្រាប់​មូល​ៗ​តូច​ជាង​កូន​ដៃ​ ដោយវាបាន​បែ​ក​ពាក់​កណ្តា​ល និង​ឃើញមាន​ជា​ស្នាម​រង្វង់​ៗ​នៅលើផ្ទែផូស៊ីល ក្នុងនោះយើង​ក៏ពុំ​ទាន់​អាចដឹងច្បាស់ និងសន្និដ្ឋាន​ថា​វា​ជា​ប្រភេទផូស៊ីល​អ្វី​នៅ​ឡើយ​ទេ​?។​
ចំពោះផូស៊ីលពពួក​ផ្កា​ថ្ម​ យើងក៏បាន​ជួប​ប្រទះ​​មួយ​ចំនួន​ ដែល​ខ្លះ​ដែល​មាន​រាង​ដូច​សំបុក​ឃ្មុំ​ ខ្លះ​ក៍​មាន​ទម្រង់​ជាផ្កាថ្ម​តូច​ៗ​ផង​ដែរ​។​ ក្នុងនោះពពួកផូស៊ីលប្រភេទ​ Sponges ក៏យើងប្រទះឃើញ ដោយវាមាន​លក្ខណៈ​ទន់ៗដូច​ជាអេប៉ុង​។ ពពួក​នេះ​មាន​រូប​រាង​ផ្សេង​ៗ​គ្នា​ ខ្លះ​មាន​រូប​ប្រហាក់​ប្រហែល​ផ្កា​ថ្ម​ដែល​មាន​ដើម​តូច​វែងៗ​ ពពួក​នេះ​ខុស​គ្នា​ពីផូស៊ីលផ្កាថ្មត្រង់​ថា​ Sponges មាន​ប្រហោង​កណ្តាល​។ រីឯ​​ ពពួក​ Brachiopods យើង​បាន​ប្រទះ​ឃើញ​មួយ​ចំនួន​ផង​ដែរ​ ដោយធ្លាប់បង្ហាញរួចមកហើយ ក្នុងអត្ថបទមុនៗ។ មានផូស៊ីសមួយប្រភេទដែលមើលទៅមានសណ្ឋានប្រហាក់​ប្រហែល​នឹង​ឆ្អឹង​ត្រី​ ហើយ​ស្តើង​។​ ពពួក Bivalvia ដែលមាន​ពពួក​លៀស ងាវ គ្រុំជាដើម យើង​បាន​ជួប​ប្រទះ​​សំបក​សែល​។​  ដោយឡែកពពួក​ខ្យងបានប្រទះឃើញជាច្រើនប្រភេទផងដែរ ដែលយើងមិនទាន់អាចកំណត់ឈ្មោះពពួកវា​បាន​នៅ​ឡើយ​។ ម្យ៉ាងវិញទៀតពពួក​ Bryozoa ដែលមាន​លក្ខណៈ​ស្រដៀង ទៅនឹង​សំណាញ់ ដោយយើងបាន​រកឃើញ​​នៅ​ទីតាំងភ្នំដូងព្រះផង​ដែរ។

ផូស៊ីលរុក្ខជាតិ​ ដែលមាន​លក្ខណៈ​ដូច​សំនាញ់ ដោយយើងពុំទាន់ដឹងច្បាស់លាស់ ថាតើមាន​ពពួក​សារាយ​សមុទ្រ ឬ​យ៉ាងណា​នោះ​ទេ​ ព្រោះ​ថា​យើង​ក៏​ពិ​បាក​ក្នុង​ការ​បែង​ចែក​ដែរ?។​ ប៉ុន្តែ​យើង​ក៏បាន​ជួបផូស៊ីល​ឈើ​មួយ​ចំនួន​នៅ​ភ្នំ​នោះ​ផង​ដែរ​ ក្នុង​នោះ​ផូស៊ីល​ឈើ​មួយ​ដុំនៅ​រូ​ប​រាង​ទាំង​មូល​ មាន​មុខកាត់​១៣​ស.ម​តែ​ប៉ុណ្ណោះ ផ្នែក​ខាង​ក្រោ​យរបស់​វា​មាន​លក្ខណៈ​ដូច​ជា​ឈើ​ដែល​រមូរឈើ​មួយ​ចំនួន​ដែល​រក​ឃើញ​នោះ​វា​អាច​ដុះ​ក្នុង​ដី ឬ​នៅ​តាមមាត់​ទឹក​ក្នុង​ពេល​ដែល​កន្លែង​នោះ​គោក។

​អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!