ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿកិច្ចប្រដាល់ និងចំបាប់ក្នុងពិធីឡើងអ្នកតា

កិច្ចប្រដាល់ និងចំបាប់ក្នុងពិធីឡើងអ្នកតា

Boxing and wrestling in the Neak Ta ascension ceremony: boxing and wrestling is a traditional game that Cambodians often play in various festivals. In addition, this traditional game has seen since ancient times. For instance, on the wall of temples in the Angkor complex. This article indicates Boxing and Wrestling in the Neak Ta Ceremony.” Where is a celebration of the Neak Ta ascension ceremony? What is it used for?

Boxing and wrestling traditional game are held in Neak Ta Ascension Ceremony that calls Neak Ta Phoum Chy, located in Sala Visay Commune, Prasat Balong District, Kampong Thom Province. In the ceremony of Neak Ta Phoum Chy, there are 3 heirs (two female and one male) that the male heir holds “Dambang Trang” (Trang stick), and the two female heirs are holding “Sword”. The use of a sword was realized that Neak Ta is a former commander in their community. Whereas, the use of Dambang Trang is ផrobably for casting out evil spirits from the village.

In this Boxing and wrestling match, there are male and female heirs representing Neak Ta and the villagers fight with each other and use two drums to accompany the fighting. In general, this fight always requires the villagers to win, because they have to travel to the forest or far away without persecution from the Neak Ta to them. This traditional game is a kind of event that shows the blessings of the Neak Ta who are the owners of the district in their community to the villagers in order to avoid other diseases and farming to get better yields every year

ប្រដាល់និងចំបាប់ ជាល្បែងប្រពៃណីមួយដែលខ្មែរយើងតែងលេងតាមបុណ្យទាន​ផ្សេងៗ​។ ក្នុងនោះប្រដាល់ គឺជាការបង្ហាញអំពីក្បាច់គុន រីឯចំបាប់ គឺជាការបង្ហាញពីការប៉ិនប្រសប់ក្នុង​ការប្រើរាងកាយ ដែលជាទូទៅហៅថា “ប៉ាហ៊ី”។ ប្រពៃណីប្រដាល់ និងចំបាប់នេះមានតាំងពីបុរាណ​កាលមកម្ល៉េះ។ ដ្បិតយើងឃើញមានតឹកតាងជាចម្លាក់នៅតាមប្រាសាទជាច្រើនក្នុងតំបន់អង្គរ២ ហើយនៅសព្វថ្ងៃ យើងនៅតែឃើញគេនៅប្រតិបត្តិបន្តនៅពេលមានពិធីបុណ្យផ្សេងៗ តួយ៉ាងដូចជានៅស្រុកស្ទោង ខេត្តកំពង់ធំ គេតែងលេងវាយប្រដាល់នៅក្នុងពិធីបុណ្យកឋិន។ មានរូបភាពគួរឱ្យកត់សម្គាល់មួយទៀតដែលខ្ញុំលើកមកបង្ហាញនៅទីនេះគឺ “កិច្ចប្រដាល់ និង​ចំបាប់នៅក្នុងពិធីឡើងអ្នកតា”។ តើគេធ្វើកិច្ចនេះនៅទីណា? តើគេធ្វើកិច្ចនេះដើម្បីអ្វី?

កិច្ចប្រដាល់ និងចំបាប់នៅក្នុងពិធីឡើងអ្នកតានេះ គេធ្វើឡើងនៅក្នុងពិធីឡើងអ្នកតាភូមិជ័យ ដែលស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កិច្ចនេះគេធ្វើចុងក្រោយបង្អស់នៅក្នុងពិធីឡើងអ្នកតា។ មុននឹងធ្វើកិច្ចនេះ គេធ្វើកិច្ចជាទូទៅនៅខ្ទមអ្នកតា ដែលស្ថិតនៅខាងកើតភូមិ ដោយមានមនុស្សម្នាកុះករក្នុងភូមិចូលរួម។ ក្នុងកិច្ចឡើងអ្នកតាភូមិជ័យ មានអ្នកស្នងរូបចំនួន ៣នាក់ (ស្រី២នាក់ ប្រុសម្នាក់) ហើយអ្វីដែលគួរកត់សម្គាល់នោះគឺ កេតនភណ្ឌដែលអ្នកស្នងរូបជាបុរសកាន់គឺ “ដំបងត្រាំង” និងអ្នកស្នងជានារីពីរនាក់កាន់ “ដាវ”។ ការប្រើដាវនេះមកពីគេយល់ថា អ្នកតាដែលជាអមនុស្សនៅក្នុងសហគមន៍របស់គាត់ជា​អតីតមេទ័ព ឬអ្នកធ្លាប់ធ្វើសឹកសង្រ្គៀម ហើយការរាំគ្រវីដាវកាប់ទៅកាប់មក និងការប្រើដំបងត្រាំង​ចង្អុលទៅចង្អុលមកនេះ ទំនងជាកិច្ចមួយនៃការបណ្តេញឧបទ្រពចង្រៃឱ្យចេញពីភូមិស្រុក។

ចប់អំពីពិធីឡើងអ្នកតានៅខ្ទមខាងកើត គេត្រឡប់មកជួបជុំគ្នានៅផ្ទះរបស់អ្នកស្នងរូប ដើម្បីចាប់ផ្តើមកិច្ចវាយប្រដាល់។ កិច្ចនេះគេមិនប្រើវង់ភ្លេងអារក្សដូចនៅឯខ្ទមអ្នកតាទេ តែគេប្រើ​ស្គរជ្វាចំនួនពីរ (ញីឈ្មោល) មកជំនួសវិញ ។ ដៃគូម្ខាងនៃអ្នកវាយប្រដាល់គឺជារូបស្នងទាំងបីនាក់ (ស្រី២ ប្រុស១) និងដៃគូម្ខាងទៀតជាសិស្សគណ។ នៅពេលប្រកួត រូបស្នងត្រូវចូលទីលានមុនគោរពទៅដល់អសនៈគ្រូធំ ដែលទីអសនៈរបស់​គ្រូយើងឃើញមានរូបស្នែងសត្វដោតភ្ជាប់ជាមួយស្លឹកឈើ និងស្លាធម៌។ បន្ទាប់មក រូបស្នងនៃអ្នកតាបានចង្អុលទៅសិស្សគណដែលមកចូលរួម​ក្នុងកិច្ចនោះឱ្យចូលមកវាយ។ ពេលនោះ អ្នកវាយស្គរជ្វាក៏វាយរំពងខ្លាំងឡើង ដើម្បីញ៉ាំងឱ្យសិស្ស​គណចូលមកប្រកួតជាមួយអ្នកតា (រូបស្នង)។ មុនសិស្ស​គណចូលវាយមានមនុស្សជាច្រើនដែលមកចូលរួមស្រែកហ៊ោរនិងរុញគ្នីគ្នាឲ្យចូលវាយ។ ពេលចូលដល់ទីលាន សិស្សគណត្រូវលុតជង្គង់គោរពគ្រូជាមុនសិន ហើយងើបឡើងបញ្ចេញក្បាច់គុនគ្រូជាមុនសិនទើបចាប់ផ្តើមវាយ។ រីឯអ្ននៅខាងក្រៅ​នាំគ្នាស្រែកអបអរសិស្សគណដែលចូលប្រដាល់ថា “ឈ្នះ ឈ្នះ ឈ្នះលោកតា” ។ កិច្ចប្រដាល់នេះគេមិនវាយគ្នាមែន​ទែនដូចប្រដាល់យើងឃើញសព្វថ្ងៃនៅតាមសង្វៀននោះទេ។ ពោល គឺគ្រាន់តែសិស្សគណវាយឱ្យត្រូវជើង​រូបស្នងនៃអ្នកតាជាការស្រេច ដោយសន្មតថាបានយកជ័យជម្នះលើអ្នកតា ហើយនឹងទទួលបានស្រា និងនំពីអ្នកតា។ កិច្ចនេះគេ​តម្រូវឲ្យសិស្សគណឈ្នះជានិច្ច ក្នុងគំនិតយល់ថា កាលណា​​សិស្សគណឬកូនស្រុកបានវាយប្រដាល់ឈ្នះអ្នកតាហើយ គេនឹងអាចធ្វើដំណើរទៅព្រៃ ឬធ្វើដំណើរទៅស្រុកលើ ឬទៅទីឆ្ងាយ ដោយលែងចាញ់អ្នកតាធ្វើទុក្ខបុកម្នេញទៀតហើយ។ ការប្រដាល់នេះ មានលក្ខណៈជាកិច្ចដែលបង្ហាញអំពីការសុំពរជ័យ សុំសេចក្តីសុខសប្បាយពីអ្នកតាដែលជា​ម្ចាស់ស្រុកនៅក្នុងសហគមន៍របស់គេ។ ផ្ទុយពី ការប្រដាល់សព្វថ្ងៃដែលមានលក្ខណៈជា​ប្រកួតប្រជែងយកឈ្នះចាញ់ជារបៀបកីឡាច្រើនជាង។

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!