ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យារកបកគំហើយស្ថានីយផូស៊ីលឆ្អឹងដំបូង​​ នៅ​​កោះ​ប៉ោ​ ខេត្ត​កោះ​កុង​

រកបកគំហើយស្ថានីយផូស៊ីលឆ្អឹងដំបូង​​ នៅ​​កោះ​ប៉ោ​ ខេត្ត​កោះ​កុង​

The first discovery of fossil bone site in Koh Por, Koh Kong Province: Koh Por is located in Koh Por Village, Bak Klang Commune, Mondul Seima District, Koh Kong Province, next to the Tatai Wildlife Sanctuary. Receiving information from the Koh Kong Provincial Department of Environment about the discovery of bones buried in rocks near the sea recently. 8th-11th, March 2021 the fossil research team of the Ministry of Environment visited the site to examine the bone buried in What kind of animal bones are there or fragments of elephant bones?

According to the geological map of the Kingdom of Cambodia, Koh Por area is marked J3 K1 SS as the sandstone layer. This area is classified in the era II, Jurassic period and continued to the Cretaceous period, which the age between 65.5 and 199. 6 million years ago. A team of archaeologists from the Ministry of Environment found fossil bones on Koh Por next to the Tatai Wildlife Sanctuary in Bak Khlang commune, Mondul Seima district, Koh Kong province. It was found in a layer of sandstone on the island where seawater washed over it that the fossil bone is 70cm long and 20cm wide. Based on preliminary findings, the fossil bone may be of animals that lived when dinosaurs roamed the earth. In addition, the team has claimed that this could be a fossil of an animal-related to wildlife found in Cambodia. According to a Vietnamese mammalian fossil researcher, this bone is not the bones of mammals and not the elephant’s bone. This is the first oldest age fossil bone that has been discovered in Cambodia. This topic needs to be further research to identify the age and what kind of bone species can be related to an animal? So far, the team is looking for technical partners from national and international experts to cooperate with this research.

កោះ​ប៉ោ​ ស្ថិតនៅ​ភូមិ​កោះ​ប៉ោ​ ឃុំ​បាក់​ខ្លង​ ស្រុក​មណ្ឌល​សីម៉ា​ ខេត្ត​កោះ​កុង ជាប់​ដែន​ជម្រកសត្វ​ព្រៃ​តាតៃ​​។​ ស្ថិតនៅ​​ជាប់​ដៃ​សមុទ្រ​យើង​អាច​ធ្វើ​ដំណើរ​តាម​អូបរ ប្រមាណ​​១៥នាទី​ ពី​ទីរួម​ខេត្ត​កោះ​កុង​។​ ​ដោយបាន​ទទួល​​ពត៌​មាន​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​កោះ​កុង​អំពីការរក​ឃើញឆ្អឹងដែល​កប់​នៅ​ក្នុង​ថ្ម​ជាប់​ដៃ​សមុទ្រនាពេលគន្លងមកនេះ ​នៅទី​៨​ដល់​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០២១ ក្រុមការងារ​សិក្សា​ស្រាវ​ជ្រាវ​ផូស៊ីលរបស់ក្រសួងបរិស្ថានបាន ចុះសិក្សាដល់ទីតាំងជាក់ស្តែង ​ដើម្បីពិនិត្យមើលឆ្អឹងដែល​កប់​នៅ​ក្នុង​ថ្មនោះ ថាតើជាប្រភេទឆ្អឹងសត្វអ្វី ឬក៏ជាបំណែកពពួកផូស៊ីលឆ្អឹងសត្វដំរី?​ ​​

ស្ថាន​ភាព​ភូគព្ភសាស្រ្ត​ កោះ​ប៉ោជាប់​នឹង​ដៃ​សមុទ្រ​ដែល​មាន​ប្រភព​មក​ពី​ភ្នំ​​ក្រវ៉ាញ​ តភ្ជាប់​ជា​មួយ​តំបន់​ចាំ​យាម​នៅ​ព្រំ​ប្រទល់​ និង​ព្រះ​រាជា​ណា​ចក្រ​ថៃ​​។​ តំបន់​នេះ​យើង​អាច​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ចុង​ជួរ​ភ្នំ​ក្រវ៉ាញ​មក​ត​ភ្ជាប់​នឹង​សមុទ្រ​។​ តំបន់​ភ្នំ​ក្រវាញ​តាម​រយៈ​ផែន​ទី​ភូ​គព្ភ​សាស្ត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា មាន​សញ្ញា​សំគាល់ ​J3 K1 SS​ ជាប្រភេទ​ថ្ម​ភក់​។​ តំបន់​នេះ​ត្រូវ​បាន​ចាត់​ចូល​​ក្នុង​ ស័ក​ទី​២​ សម័យ​ Jurassic បន្ត​ទៅ​សម័យ​ Cretaceous ដែល​មាន​អាយុ​កាល​ចន្លោះ​ ៦៥.​៥​ ដល់​ ១៩៩.​៦​លាន​ឆ្នាំ​មុន។​  ហេតុ​អ្វី​បាន​ជា​យើង​អាច​អះ​អាង​ថា​ផូស៊ីល​ឆ្អឹង​នេះ​ចាស់​អាច​មាន​ទំនាក់​ទំនង​ និង​ភូគព្ភ​សាស្ត្រ​នៃ​តំបន់​នេះ​?​

ការរក​ឃើញ​ឆ្អឹង​ដែល​មាន​វ័យ​ចំណាស់​ និង​អាច​ពាក់​ព័ន្ធ​និង​សត្វ​ដែល​រស់​នៅ​ក្នុង​សម័យ​កាល​នោះ​? ក្នុង​សម័យ​កាល​នោះ​ជា​ពេល​​ដែល​សំ​បូរ​ទៅ​ដោយ​ពពួក​ល្មូន​យក្ស​ គឺ​ដាយ​ណូស័រ​។​ ឆ្អឹង​ដែល​យើង​បាន​រក​ឃើញ​ក្បែរ​ស្នាក់​ការ​កោះ​ប៉ោ​ មាន​ប្រវែង​៧០​ស.ម​ ទទឹង​ក្បាល​ឆ្អឹង​២០​ស.ម​ និង​ឆ្អឹង​ស្មង​តូច​បំផុត​៧ស.ម​។

ឆ្អឹង​សណ្តូក​ពី​ខាង​លិច​ទៅ​ខាង​កើត​ ក្បាល​ឆ្អឹង​ខាង​លិច​មាន​ទទឹង​២០ស.ម​ និង​ក្បាល​ឆ្អឹង​ខាង​កើត​មាន​ទទឹង​១៣ស.ម បាក់​ជា​៧​កង់​​។ ឆ្អឹង​បាន​កប់​ក្នុង​ថ្ម​ភក់​ ដែល​យើង​អាច​ពិនិត្យ​ឃើញ​ថា​មាន​ស្លាក​ស្នាម​ថ្ម​ព័ទ្ធ​ជុំ​វិញ​ប្រមាន​១ស.ម​ ទៅ ៣​ស.ម​។ ស្លាក​ស្នាម​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ថ្ម​នៅ​ជា​ដី​នៅ​ឡើយ ដី​នោះ​បាន​កប់​ឆ្អឹង​ចូល​ទៅ​ក្នុង​ដី​ខ្សាច់​ សារធាតុ​ដែល​មាន​នៅ​ក្នុង​ឆ្អឹង​ បាន​ជ្រាប​ចេញ​មក​ផ្នែក​ខាង​ក្រៅ​ប៉ះ​នឹង​ស្រទាប់​ដី​ ធ្វើ​ឱ្យ​ស្រទាប់​ដី​ដែល​ព័ទ្ធ​ជុំ​វិញ​ឆ្អឹង​មាន​ពណ៌​ខុសគ្នា​បន្តិច​។​ ក្រោយ​មក​ដោយ​សារ​ការ​កប់​នៃ​ស្រទាប់​ដី​កាន់​តែ​ច្រើន​ កំលាំង​សង្កត់​នៃ​ស្រទាប់​ដី​ និង​ពេល​វេលា​រាប់​លាន​ឆ្នាំ​ ធ្វើ​ឱ្យ​ដី​ខ្សាច់​នេះ​ក្លាយ​ទៅ​ជា​ថ្ម​ភក់​។​ នៅ​ពេល​ដែល​ក្លាយ​ទៅ​ជា​ថ្ម​ហើយ​ស្រទាប់​ដែល​ជាប់​នឹងង​ឆ្អឹង​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ស្រទាប់​ខាង​ក្រៅ​ យើង​ក៏បាន​ជួប​ប្រទះ​ក្នុង​ករណី​ដែល​ដើម​ឈើ​ក្លាយ​ជា​ថ្ម​ផង​ដែរ​ ដែល​ក្រុម​ការងារធ្លាប់​ធ្វើ​កំណាយស្រាវជ្រាវ​កាល​ពី​ឆ្នាំ​២០១៩​ ដល់​ឆ្នាំ​២០២០​កន្លងមក​​។​ ហេតុ​អ្វី​បាន​ជា​យើង​ថា​ឆ្អឹង​នេះ​ចាស់​?​ ឆ្អឹង​នេះ​លេច​ចេញ​ឡើង​នៅក្នុង​ស្រទាប់​មួយ​ ស្មើ​នឹង​កម្ពស់​ទឹក​សមុទ្រ​នា​ពេល​បច្ចុប្បន្ន។ ស្រទាប់​នេះ​មាន​ជម្រាល​ក្នុង​ចន្លោះ​មុំ​១០​ទៅ​២០​ដី​ក្រេដែល​ស្រទាប់​ថ្ម​កើន​ឡើង​នៅ​ផ្នែក​ខាង​កើត​។ ស្រទាប់​ផ្នែក​ខាង​កើត​ត្រូវ​បាន​បាក់​ចូល​ទៅ​ក្នុង​ស្រទាប់​ទឹក​សមុទ្រ​ នៅ​សេសសល់​ប្រមាណ​១​ម៉ែត្រ​។ ស្រទាប់​ផ្នែក​ខាង​លិច​កប់​ចូល​ក្នុង​ស្រទាប់​ភ្នំ ​ដែល​ក្នុង​រូប​នេះ​ស្រទាប់​ខាង​លិច​ឆ្ពោះ​ទៅ​រក​ក្រុមការងារដែលកំពុងសម្អាតទីតាំង។ មាន​ន័យ​ថ្មស្រទាប់​នេះ ​ស្ថិត​នៅ​ក្រោម​ស្រទាប់​ភ្នំ​ដែល​មាន​កម្រាស់​ប្រមាណ៣០​ម៉ែត្រ​គ្រប​ពី​លើ​។ ដោយ​សារ​ការ​ច្រោះ​នៃទឹកសមុទ្រ​ និង​ទឹក​ដែល​ហូរ​ពី​ផ្នែក​ខាង​លើ​ បណ្តាលឱ្យ​ផ្នែក​ខ្លះនៃស្រទាប់ទីបាន​បាក់​ចេញ​មកខាង​ក្រៅ។​ ម្យ៉ាងទៀតបើ​ស្រទាប់​នេះ​ស្ថិត​នៅ​៣០ម៉ែត្រ​​ក្រោម​ភ្នំ​ វា​គួរ​​អាច​មាន​អាយុកាល​​ចន្លោះ​៦៥.៥​ ទី​ ១៩៩.៦​លាន​ឆ្នាំ នេះបើយោងតាមផែន​ទី​ភូគព្ភសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​។ ការឱ្យ​អាយុ​កាល​ក្នុង​ចន្លោះ​ពេល​វែង​មួយ​ជា​អាយុកាល​បណ្តោះ​អាសន្នតែ​ប៉ុណ្ណោះ​។​

ដោយ​មាន​កិច្ច​សហការ​ណ៍ជា​មួយ​មន្ទីរ​បរិស្ថាន​ខេត្ត​កោះ​កុង​ និង​ក្រុម​ការងារ​សិក្សា​យើង​បាន​ពិនិត្យ​ឃើញ​ថា​ នេះ​អាច​ជាពពួក​ផូស៊ីល​ឆ្អឹង​សត្វ​សម័យ​បុរាណ​ពិត​មែន​។ រហូតមកដល់ពេលនេះ ក្រុម​ការងារ​កំពុង​ស្វែង​រក​ដៃ​គូ​ បច្ចេក​ទេស​ពី​ប្រទេស​នានា​ដែល​ធ្លាប់​មាន​បទ​ពិ​សោទធ៍ ដើម្បី​សហការហ៍​ក្នុង​កិច្ច​ការ​ស្រាវ​ជ្រាវ​បញ្ហានេះ។​​ យោង​តាម​អ្នកក​បច្ចេក​ទេស​វៀត​ណាម​ម្នាក់ជា​អ្នក​ស្រាវ​ជ្រាវ​ផូស៊ីល​ថនិកសត្វ​បាន​លើកឡើងថា ឆ្អឹង​នេះ​មិន​មែន​ជា​ឆ្អឹង​ពួកថនិក​សត្វទេ ហើយ​ក៏​មិន​មែន​ដំរី​ដែរ។​ ​នេះ​ជា​ផូស៊ីល​ឆ្អឹង​លើក​ទី​១​ដែល​មាន​វ័យ​ចំណាស់​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា​។​ តើ​ឆ្អឹង​នេះ​ជា​ឆ្អឹងអ្វី​?​ តើ​វា​អាច​មាន​ទំនាក់​ទំនង​និង​សត្វ​ដាយ​ដែរ​ទេ?​ ក្រុម​ការងារ​នឺង​បន្ត​ការ​សិក្សា​នេះ​ ដើម្បី​បក​ស្រាយ​នៅ​ចម្ងល់​ទាំង​ឡាយ​នេះ​ ដោយ​សហការ​ជា​មួយ​អ្នក​ជំនាញ​ផ្សេងៗ ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។​ យើង​ខ្ញុំ​ក៏​សូម​​អរ​គុណ​ដល់​ក្រុមការងារ​ដែល​ចូល​រួម​សហការ​យ៉ាង​ល្អ​ប្រសើរ​។

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!