ទ្រខ្មែរ

Tror Khmer (Three-stringed Fiddle): Tror Khmer, also called Tror Khsae Bey, literally meaning “three-stringed fiddle,” is one of the oldest Khmer musical instruments, and has been used in the Khmer Arakk (Worship of spirit) and Kar (Wedding) ensembles for millennia. Three-stringed fiddles can be found in many parts of the world, including Persia (Present-day Iran), Turkey, and Armenia called Kamanche, in Indonesia and Malaysia called Rebab, in Thailand called Saw Sam Sai, and in Cambodia called Tror Khmer or Tror Khsae Bey.

The resonator of the Tror Khmer (side to side) is approximately 15 centimeters (6 inches), and top to bottom is 20 centimeters (8 inches) made from a dried coconut shell cut in thirds covered with lizardskin (Pungroul) or snakeskin (Puoh pramaoy). Glued directly onto the skin is a piece of wax or blob of a thumb-size to create vibration and nasal sound, a tone quality desired by Khmer musicians. The neck connected from the resonator is approximately 80 centimeters (31 inches) long. The strings are made of silk, nylon, copper, or metal. A detachable bow, the hair of which is made of horsehair, sugar-palm fibers, or nylon threads, is used to play the instrument. The tuning of the Tror Khmer is A-D-G (A = Low string, D = Middle string, G = High string).

Tror Khmer, as its name suggests, is a Khmer instrument having been used in Khmer ensembles for millennia. It​ is inherent with Khmer characteristics, temperament, identity, color, and soul.

ទ្រខ្មែរ ឬ ទ្រខ្សែ៣ ជាប្រភេទគ្រឿងខ្សែកូតនិងជាឧបករណ៍តន្ត្រីដ៏ចាស់មួយនៅក្នុង ចំណោមឧបករណ៍តន្ត្រីខ្មែរទាំងអស់។ នៅក្នុងពិភពលោក គេឃើញមានប្រភេទទ្រខ្សែ៣ នៅប្រទេសពើស្ហា (Persia) (បច្ចុប្បន្ន អ៊ីរ៉ង់) ទួរគី និងអារមេនីញ៉ាហៅថា កាម៉ាន់ជែ (Kamanche) ប្រទេសឥណ្ឌូណេស៊ីនិងប្រទេសម៉ាឡេស៊ី ហៅថា រ៉ឺបាប់ (Rebab) ប្រទេសថៃ ហៅថា សសាមសាយ (ទ្រខ្សែ៣) និងប្រទេសកម្ពុជា ហៅថា ទ្រខ្មែរឬទ្រខ្សែ៣។

ទ្រខ្មែរមានប្រអប់សូរប្រវែងប្រមាណ ១៥ ស.. (ពីឆ្វេងទៅស្តាំ)​ និង​ ២០ ស.. (ពីលើមកក្រោម)​ ធ្វើពីលលាដ៍ដូងស្ងួតកាត់ជាបីយកផ្នែកខាងគូទហើយពាសដោយស្បែក   ពង្រូលឬពស់ប្រមោយ។ នៅលើសន្ទះស្បែកផ្នែកខាងលើនិងឆ្វេង គេដាំ “ដោះ” ដែលហៅថា “ដោះទ្រខ្មែរ” ធ្វើពីក្រមួនឃ្មុំលុញទំហំប៉ុនម្រាមដៃ ឬសំបកខ្យងក្តក់ ដើម្បីឱ្យមានសូរធ្ងន់ និងរំញ័រល្អ។ដងទ្រខ្មែរដែលស៊កចូលទៅក្នុងប្រអប់សូរត្រឡោកដូងពីលើមកក្រោមមានប្រវែងប្រមាណ ៨០ ស.ម.។  ទ្រខ្មែរ​ មានខ្សែបីធ្វើពីសូត្រ នីឡុង ស្ពាន់ឬដែក និងឆាកមានរាងដូចដងធ្នូធ្វើពីឈើខ្លឹមឬឫស្សី មានខ្សែធ្វើពីសក់កន្ទុយសេះឬជ័រនីឡុងចងភ្ជាប់ពីចុងទៅគល់ដងឆាកដោយទុកសាច់ឈើបន្តិចសម្រាប់កាន់កូត។ ឆាករបស់    ទ្រខ្មែរ នៅដាច់ពីឧបករណ៍មិនដូចជាទ្រឆេ ទ្រសោ ឬទ្រអ៊ូឡើយ។ ទ្រខ្មែរ មានឆ្លាក់ក្បាច់រចនា បង្កប់ដោយភ្លុកឬឆ្អឹងយ៉ាងល្អប្រណិត។

គេរឹតទ្រខ្មែរទៅតាមសូរ A-D-G (A = ខ្សែក្រោម, D = ខ្សែកណ្តាល, G = ខ្សែលើ)។ ពេលសម្តែង គេយកឆាកមកដាក់ភ្ជាប់នឹងខ្សែទ្រ ដើម្បីកូតឱ្យឮសូរ។ ពេលត្រូវផ្លាស់ប្តូរពីខ្សែមួយទៅខ្សែមួយទៀត អ្នកលេងបង្វិលតួទ្រទៅឆ្វេងឬស្តាំទៅតាមតម្រូវការ។ តន្ត្រីករខ្មែរខ្លះ មានចំណាប់អារម្មណ៍ថា ការរៀនទ្រខ្មែរ គឺមានការលំបាកជាងការរៀនឧបករណ៍ទ្រឯទៀតៗ។

ឧបករណ៍ទ្រខ្មែរ ដែលប្រើនៅក្នុងវង់តន្ត្រីអារក្ស​និងអាពាហ៍ពិពាហ៍​បុរាណខ្មែររាប់សតវត្សមកហើយ ជាឧបករណ៍សំខាន់និងនាំមុខគេនៅក្នុងវង់តន្ត្រី ពោលគឺអ្នកលេងទ្រខ្មែរនៅក្នុងវង់តន្ត្រីអារក្ស(អារក្ខ) ដែលមានឧបករណ៍ ទ្រខ្មែរ ខ្សែ១ ចាប៉ីដងវែង ប៉ីពក ប៉ីប្របុស ឈឹង ស្គរដៃពីរឡើងទៅ និងអ្នកច្រៀងក្នុងជំនឿអរូបី ខ្មោចឬព្រលឹង ជាពិសេសក្នុងពិធីបញ្ចូលរូបលៀងអារក្សដើម្បីឱ្យអារក្សសប្បាយរីករាយឬពិធីប្រារព្វសុំភ្លៀងនៅពេលរីងស្ងួត ពេលស្រុកកើតជំងឺរាតត្បាត ទុរ្ភិក្ស ឬមហន្តរាយក្នុងគោលបំណងសូមសេចក្តីសុខសិរីសួស្តីជ័យមង្គលឱ្យផុតគ្រោះថ្នាក់ចង្រៃផ្សេងៗក៏ដូចជានៅក្នុងវង់តន្ត្រីអាពាហ៍ពិពាហ៍បុរាណ ដែលមានឧបករណ៍ ទ្រខ្មែរ ខ្សែ១ ចាប៉ីដងវែង ប៉ីប្របុស ឈឹង ស្គរដៃ និងអ្នកច្រៀង គឺអ្នកលេងទ្រខ្មែរដែលមានតួនាទីផ្តើមបទ ហើយតន្ត្រីករឯទៀតត្រូវទទួលនិងលេងបន្តរហូតដល់ចប់បទ។

ទ្រខ្មែរ ជាឧបករណ៍តន្ត្រីរបស់ខ្មែរសុទ្ធសាធប្រកបដោយលក្ខណៈ ចរិត អត្តសញ្ញាណ ពណ៌សម្បុរ និងជាព្រលឹងរបស់ខ្មែរ ហើយខ្មែរយើងប្រើនៅក្នុងវង់តន្ត្រីទាំងពីរខាងលើ ដែលមានអាយុកាលចាស់ជាងគេនៅក្នុងចំណោមវង់តន្ត្រីខ្មែរទាំងអស់។

អត្ថបទដើម៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!