ទំព័រដើមហោរាសាស្ត្រចូលឆ្នាំថ្មី រាសីឆ្នាំទាំង៥ ខាល ថោះ មមី វក កុរ រាសីឡើងខ្ពស់ល្អណាស់ ទ្រព្យសំ...

ចូលឆ្នាំថ្មី រាសីឆ្នាំទាំង៥ ខាល ថោះ មមី វក កុរ រាសីឡើងខ្ពស់ល្អណាស់ ទ្រព្យសំណាង លាភសក្ការ និងតំណែងការងារស្ថិតក្នុងគន្លងផ្លួវរបស់អ្នក

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែមានអ្នកច្រណែនក៏ច្រើនដែរ។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ ថ្ងៃនេះលោកអ្នកមានអំណោយផលខ្លាំងចំពោះភាពទាក់ទាញខាងក្រៅ ដូច្នេះសូមគិតគូរអំពីការតុបតែងខ្លួនឡើងវិញ ដើម្បីអាចទទួលបានលទ្ធភាពវិជ្ជមានក្នុងការធ្វើទំនាក់ទំនងផ្នែកមុខរបរការងារ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹងមួយកន្លែង ប៉ុន្តែសូមកុំបារម្ភ ប្រសិនជាអ្នកមិនទាន់ទទួលដំណឹងពីថ្នាក់លើ សូមបន្តកិច្ចការងាជាធម្មតា និងធ្វើអ្វីឲ្យមានភាពទាក់ទាញ។ លោកអ្នកនឹងឆាប់មានកំហឹង សូម្បីរឿងតូចតាច និងមិនទាក់ទងលោកអ្នកក្តី។ កាត់បន្ថយការគិតច្រើនរឿងដែលគ្មានប្រយោជន៍ ធ្វើខ្លួនឲ្យរីករាយដើម្បីទាក់ទាញប្រយោជន៍ដល់ការងារ និងមុខរបររកស៊ីជាថ្មី។ សូមរក្សាទំនាក់ទំនងឲ្យបានល្អ ស្ងប់ស្ងាត់ទើបបានផលល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងមានលាភសំណាងដែលមិនបានរំពឹងទុកជាមុន។ សម្រាប់សកម្មភាពអាជីពការងារ សូមកុំព្យាយាមសម្តែងប្រាប់គេពីភាពជោគជ័យរបស់ខ្លួនឡើយ ត្រូវដឹងពីរបៀបលាក់អាថ៌កំបាំង ដើម្បីជៀសវាងការឈ្នានីស និងដណ្តើមជោគជ័យពីអ្នក។  ត្រូវសុភាពរាបសារក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្ទុយភេទ។ ក្នុងនោះ ប្រសិនបើអ្នកត្រូវការដៃគូការងារល្អ ចូរមានភាពស្មោះត្រង់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីករាយគ្រប់ទិសទី។ ការងារ និងមុខរបររបស់អ្នករីកចម្រើនខ្លាំងណាស់ ចំណែកលុយកាក់វិញហូរចូលយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែរក្សាភាពជោគជ័យនេះ ព្រោះគ្មានប្រយោជន៍អីត្រូវអួតអាងទេ។ ស្ងប់ស្ងាត់ឲ្យដូចជាទឹក។ ពេលវេលាល្អសម្រាប់ធ្វើកិច្ចការ និងពិធីមង្គលមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចធ្វើពេលណាក៏បានផលល្អដែរ។ ក្រៅពីនេះ សូមលោកអ្នករក្សាភាពអត់ធ្មត់បន្ថែម។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវចំណាយកំលាំងកាយ ចិត្តយ៉ាងណារក្សាការរស់នៅប្រចាំថ្ងៃឲ្យបានល្អ។ កុំពាក់ព័ន្ធនឹងជម្លោះ ហើយប្រុងប្រយ័ត្នក្នុងមុខរបរអាជីវកម្ម និងការងារ។ អ្នកអាចសង្គ្រោះខ្លួនឲ្យចេញពីបញ្ហាប្រសិនបើអ្នករក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ប៉ុន្តែលោកអ្នកនឹងមានមនុស្សជុំវិញខ្លួនគាំទ្រ។  ពេលវេលាក្នុងថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់លោកអ្នកដែលប្រកបអាជីវកម្ម ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរបង្ហាញគោលគំនិតរបស់អ្នកឡើយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងជានិច្ច​ និងមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ ចូរធ្វើតាមគំនិតយោបល់របស់មិត្តរួមការងារ និងដៃគូប្រសិនបើអ្នកមិនចង់ស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែកុំភ្លេចប្រើប្រាស់បទពិសោធន៍ខ្លួនឲ្យអស់ពីសមត្ថភាព។ កុំទាន់សម្រេចបណ្តាក់ទុនធំ ព្រោះគ្មានផលល្អទេ។  ក្នុងនោះដែរសូមងាកមកមើលលទ្ធភាពនានាដើម្បីទទួលបានការបង្កើនវិជ្ជាជីវថ្មីៗសម្រាប់កការងាររបស់អ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារឲ្យសោះ។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ដូច្នេះសូមរក្សាអាកប្បកិរិយាឲ្យល្អ កុំឈ្លោះប្រកែកជាមួយមនុស្សផ្ទុយភេទ។ ចូររក្សាចិត្តឲ្យហ្នឹង អត់ធ្មត់ ហើយដើរចេញពីជម្លោះ ពីព្រោះវានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកខាតបង់។ ក្រៅនេះលោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញដើម្បីគ្រប់គ្រងភាពអវិជ្ជមាននានាផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ។ សូមគិតគូរផលចំណេញខាត​ឲ្យបានម៉ត់ចត់។ ភាពស្ងប់ផ្តល់នូវការគិតវែងឆ្ងាយ និងមិនអាចឲ្យគេចាប់ថ្នាក់អ្នកបាន។ កុំធ្វើជាមនុស្សសង្ស័យច្រើន បណ្តោយរឿងណាត្រូវកើត ឲ្យវាកើតចុះ ប៉ុន្តែត្រៀមផ្លូវដោះស្រាយដោយឆ្លាតវៃ។ សម្រាប់ការងារខ្លះ គឺត្រូវសម្រេចចិត្តឲ្យបានរហ័សជាងដៃគូប្រជែងរបស់អ្នក ហើយអ្វីដែលអ្នកត្រូវការជាចំបាច់គឺគម្រោងផែនការ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានសំណាងទ្វេរដងក្នុងថ្ងៃនេះ។ ទ្រព្យសម្បត្តិ មុខតំណែងនឹងមករកអ្នកក្នុងពេលនេះ ដូច្នេះលោកអ្នកគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ ប៉ុន្តែសូមរក្សាឲ្យបានរវាងកេរ្តិ៍ឈ្មោះ និងភាពជោគជ័យនៃអាជីពការងារ។ ការបណ្តាក់ទុនលើកិច្ចការងារថ្មី ប្រព្រឹត្តិទៅដោយសញ្ញាណជោគជ័យ និងមានលក្ខណៈរឹងមាំ។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះការសម្រេចចិត្តលើការងារតូចធំទាំងអស់ ប៉ុន្តែការងារជាក្រុមនឹងផ្តល់នូវភាពជោគជ័យច្រើនជាងការធ្វើការម្នាក់ឯង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ។ សូមកុំទាន់បាក់ទឹកចិត្ត ខំប្រឹងបន្តទៅទៀត។ រក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សដែល នៅក្បែរនឹងអ្នក គេអាចជួយលោកអ្នកបានច្រើនណាស់។ ទន្ទឹមនឹងនោះសូមថ្លឹងថ្លែងរវាងការងារ​ និងសេចក្តីសុខផ្ទាល់ខ្លួនផង។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកំហឹងនៅកៀកនឹងអ្នក ចូរបោះបង់រឿងរ៉ាវតូចតាចចោលឲ្យអស់ ហើយរៀនអនុគ្រោះដើម្បីកុំឲ្យខាតលាភ។ ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់បានឲ្យសោះ។ ត្រូវមានភាពទន់ភ្លន់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការជឿទុកចិត្តរបស់អ្នកជុំវិញខ្លួន។​ អ្នកអាចក្លាយជាជនរងគ្រោះ នៃឧបាយកលរបស់អ្នកដទៃ ចូរកុំឆ្លើយតបនឹងហេតុការណ៍អ្វីទាំងអស់។ បើទោះបីជាយ៉ាងនោះក្តី អ្វីៗមិនចេះតែទទួលបាននូវភាពអវិជ្ជមានទេ ពីព្រោះលោកអ្នកអាចនឹងកែប្រែស្ថានការណ៍បានប្រសិនបើអ្នកសំឡឹងមើលស្ថានភាពជុំវិញខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ កុំខ្លាចធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារធំ។ ពេលវេលាសំណាងរបស់លោកអ្នក គឺពេលរសៀលប៉ុន្តែចូរប្រយ័ត្នសំដី។ សម្រាប់កិច្ចការងារ និងហិរញ្ញវត្ថុ លោកអ្នកអាចទទួលចំណូលថ្មី ប៉ុន្តែកុំរំពឹងថានឹងទទួលបានប្រាក់ចំណេញរហ័សពេក។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានដំណឹងទាក់ទងនឹងការចេញដំណើរធ្វើការផ្លូវឆ្ងាយ ដូច្នេះសូមត្រៀមខ្លួន និងត្រៀមគម្រោងផែនការការងារផងដែរ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!