ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ រោង មមី វក ចរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកា...

ឆ្នាំទាំង៤ រោង មមី វក ចរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកាចចង្រៃ និងទុកសោកនានាគ្មានដល់លោកអ្នកឡើយ

ហោរាសាស្រ្តថ្ងៃប្រចាំអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនងជាទំនាក់ទំនងមានភាពមិនល្អប្រសើរនោះទេ ជាមួយមិត្តភក្តិរួមក្រុមការងារ និងថា្នក់លើ។ រាល់ការផ្តល់យោបល់ណាមួយរបស់អ្នកនឹងមិនសូវទទួលការយល់ស្រប ឬគិតក្នុងផ្លូវល្អនោះទេ ដូច្នេះកុំចូលរួមក្នុងការពិភាក្សាប្រសិនបើអាចធ្វើទៅបាន។ ក្រៅពីនោះការងាររបស់អ្នកហាក់មានឥទ្ធិពលគ្របដណ្តប់ទៅលើសុខមាលភាពរបស់អ្នកផង។ ព្យាយាមសម្រាកល្អក្នុងអំឡុងពេលនេះ។ ទោះបីស្ថានភាពទូទៅមានភាពយ៉ាប់យឺនបន្តិច ប៉ុន្តែលោកអ្នកអាចវាយតម្លៃស្ថានភាពមានយ៉ាងត្រឹមត្រូវ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកកំពុងដំណើរការទៅប្រក្រតី ប៉ុន្តែសូមព្យាយាមធ្វើការវាយតម្លៃដោយប្រុងប្រយ័ត្នជាទីបំផុត ក្នុងនោះដែរ ត្រូវប្រើប្រាស់សមត្ថភាពខ្លួនឯងជាសំខាន់។ កុំស្វែងរកភាពជោគជ័យណាដែលរហ័ស សូមចំណាយពេលវេលាបន្តិចដើម្បីធានាបានភាពប្រកដប្រជា និងជោគជ័យជាទីគាប់ចិត្តក្នុងរយៈពេលវែង។ រាសីរបស់អ្នកមានទំនោរខ្លាំងទៅលើគំនិត និងសកម្មភាពស្របគ្នាតែម្តង ដូច្នេះមិនអាចបោះចោលសកម្មភាពណាមួយបានទេ។ នៅក្រោមឥទ្ធិពលអារម្មណ៍ អ្នកអាចធ្វើឲ្យមានកំហុស ដូច្នេះសូមរក្សាចិត្តរបស់អ្នកឲ្យបានល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការងារទៅតាមគម្រោង និងការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនោះទេ។ សូម្បីតែគម្រោងវិនិយោគ ដែលទាក់ទាញបំផុតនាពេលអនាគត ក៏នឹងមិននាំមកនូវប្រាក់ចំណេញដែរ។ លោកអ្នកមិនទាន់ទទួលបានការផ្លាស់ប្តូរដ៏សំខាន់ៗ ល្អៗ ក្នុងកាលវិភាគនោះទេ។ សូមចំណាយពេលបន្ថែម ឬព្យាយាមបញ្ចប់ការងារឲ្យរួចរាល់ជានិច្ច។ ដោយឡែក លោកអ្នកទទួលបានអំណោយផលសម្រាប់ការដោះស្រាយស្ថានភាពលំបាកៗ ដូច្នេះសូមកុំព្រួយបារម្ភ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកទទួលបានភាពជោគជ័យយ៉ាងល្អប្រសើរ ប៉ុន្តែប្រហែលជាថ្ងៃនេះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនោះឡើយ។ ហេតុដូច្នេះសូមប្រើប្រាស់ពេលវេលាឲ្យបានល្អ កុំចូលរួមពិភាក្សារឿងដែលគ្មានប្រយោជន៍ ឬដែលមិនមែនជារឿងរបស់អ្នក ប៉ុន្តែគួរចាប់យកឳកាសដើម្បីភាពរីកចម្រើននៃការងាររបស់ខ្លួន។ ដោយឡែក សូមកុំពឹកផ្អែកលើលទ្ធផលរហ័សពេក អ្វីៗទាំងអស់មានពេលវេលារបស់វា។ ក្រៅពីនេះសូមបង្កើតសកម្មភាពទំនាក់ទំនងឡើងវិញ។

 ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពរបស់អ្នកព្យាករណ៍ថាគ្មានភាពអវិជ្ជមានសោះឡើយទាក់ទងនឹងសកម្មភាពវិជ្ជាជីវៈ ដូច្នេះសូមរីករាយ និងបន្តសកម្មភាពការងារទាំងឡាយដែលអ្នកកំពុងប្រតិបត្តិ ឬដែលមានគម្រោងធ្វើក្នុងពេលនេះ។ បញ្ហាទាំងអស់ត្រូវបានដោះស្រាយជានិច្ច ប៉ុន្តែមិនត្រូវប្រញាប់ប្រញាលពេលទេ។ ក្រៅពីនេះលោកអ្នកទទួលបានបញ្ញាវាងវៃ និងសមត្ថភាពដោះស្រាយបញ្ហាយ៉ាងរលូន ហើយថែមទាំងអាចធ្វើការវាយតម្លៃទៅលើស្ថានភាពជុំវីញខ្លូនបានល្អ។ ដូច្នេះសូមកុំបណ្តាលឲ្យពេលវេលាកន្លងផុតទៅ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ និងការច្នៃប្រឌិត។ អ្នកអាចបញ្ចប់ការងារដែលបានចាប់ផ្តើមពីមុនបានយ៉ាងល្អ ក៏ប៉ុន្តែកុំទាន់ចាប់ផ្តើមគម្រោងថ្មីប្រញាប់ពេក។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែត្រូវព្យាយាមចូលទៅជិត ហើយដោះស្រាយភារកិច្ចទាំងនោះ។ សូមលោកអ្នករស់នៅជាធម្មតា មិនត្រូវមានការភ្ញាក់ផ្អើលចំពោះអ្វីដែលបានកើតឡើងជ្រុលពេកទេ។ សូមកុំបង្កើតកំហុសព្រោះតែអារម្មណ៍រវើរវាយ រៀនគ្រប់គ្រងអារម្មណ៍ និងពាក្យសំដី។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  លោកអ្នកកំពុងមានភាពជោគជ័យខ្លាំងចំពោះភារកិច្ចការងារនានា ប៉ុន្តែត្រូវប្រមូលគំនិត។ កុំចំណាយពេលគិតរឿងរ៉ាវ ឬការងារដែលមិនសូវត្រឹមត្រូវនឹងសមត្ថភាព និងបទពិសោធន៍អ្នក។ សូមចំណាំថា ត្រូវពិនិត្យការងារឲ្យបានច្រើនមុននឹងប្រគលការងារនោះចេញ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការភ្លេចភ្លាំង ឬកំហុសដោយអចេតនា។ ដោយឡែក ក្នុងពេលនេះ ភាគច្រើនលោកអ្នកអាចដោះស្រាយ និងរកច្រកចេញពីស្ថានភាពនានាបានយ៉ាងល្អ ដូច្នេះមិនចាំបាច់ដាក់សំពាធលើខ្លួននោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មរបស់អ្នកកំពុងមានសញ្ញាណនៃភាពរីកចម្រើនដ៏ធំ ដូច្នេះសូមកុំខ្លាចក្នុងការសុបិន្ត បណ្តាក់ទុនលើមុខរបរថ្មី ឬសម្រេចការងារដែលអ្នកប៉ងប្រាថ្នា។ បើទោះបីជាពេលនេះលោកអ្នកមិនទាន់មានឳកាសអនុវត្តការងារបាន១០០ភាគរយ ប៉ុន្តែសូមរក្សាគំនិតរបស់អ្នកសម្រាប់អនាគតរីកចម្រើនដ៏ខ្លីខាងមុខនេះ។ ក្រៅពីនេះសូមកុំពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ គួររក្សាគំលាតពីបញ្ហា ដើម្បីធានាបានស្ថេរភាពក្នុងការអនុវត្តការងារ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ ប៉ុន្តែលោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នកទៅទៀត ហើយរងចាំឳកាសល្អក្នុងពេលខាងមុខ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកប្រកបអាជីវកម្មនឹងទទួលបានលាភសំណាងដ៏ប្រសើរទាក់ទងនឹងអាជីវកម្មថ្មីដែលអ្នកទើបតែចាប់ផ្តើម។ ក្នុងនោះដៃគូជំនួញរបស់អ្នកមានភាពជឿជាក់យ៉ាងខ្លាំងចំពោះគម្រោងរបស់អ្នក។ ហេតុនេះផលចំណេញនឹងកើតឡើងដោយមិននឹកស្មាន ក៏ប៉ុន្តែត្រូវប្រកាន់ភាពស្មោះត្រង់ និងរួចរាយរាក់ទាក់។ ចំពោះអ្នកប្រកបការងាររដ្ឋ និងឯកជន សូមកុំមានការព្រួយបារម្ភលើកិច្ចការដែលអ្នកកំពុងប្រតិបត្តិឡើង ពីព្រោះលោកអ្នកទទួលបានការជឿទុកចិត្តពីថ្នាក់លើ។ សូមបង្ហាញគំនិត និងគម្រោងរបស់អ្នក ហើយអនុវត្តដោយភាពជឿជាក់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើន​ពីមនុស្សជាទីស្រលាញ់។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត។  ក្រៅពីនេះលោកអ្នកអាចមានសមត្ថភាពដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរណាស់។ កុំមានការភ័យខ្លាចក្នុងការសម្រេចចិត្តលើការងារនានាឡើយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ សូមកុំមានចិត្តស្ទាក់ស្ទើរ លោកអ្នកអាចសាកល្បងចាប់យកការងារថ្មីបាន។ សូមពិភាក្សានឹងមនុស្សចាស់ក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើអ្វីមួយ។ សូមគេចពីជម្លោះឲ្យបាន ហើយបញ្ហារបស់អ្នកដទៃមិនត្រូវយកខ្លួនទៅបៀតទេ។ ក្នុងនោះដែរសូមយកចិត្តទុកដាក់លើបញ្ហាហិរញ្ញវត្ថុ ត្រូវគ្រប់គ្រងការចំណាយ ហើយមិនត្រូវពាក់ព័ន្ធនឹងបំណុលជាដាច់ខាត។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!