ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ រោង មមី មមែ កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកអាចសម្រេចរាល់ការងារទាំ...

ឆ្នាំទាំង៤ រោង មមី មមែ កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកអាចសម្រេចរាល់ការងារទាំងឡាយដោយភាពជោគជ័យយ៉ាងសម្បើម ចំណែកលុយកាក់នឹងហូរចូលមិនដាច់នោះទេ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំធ្វើការដែលស្មុគ្រស្មាញ និងប្រថុយប្រថាន។ ប្រសិនបើមានតម្រូវការក្នុងការសម្រេចចិត្តសំខាន់ៗត្រូវប្រុងប្រយ័ត្នបំផុត។ ក្រៅពីនេះស្ថានភាពនៅកន្លែងធ្វើការពិតជាមិនស្ថិតស្ថេរនោះទេ ដូច្នេះព្យាយាមនាំភាពរីករាយ និងធ្វើអ្វីៗគ្រប់យ៉ាងដោយភាពស្ងប់ស្ងៀមជាធម្មតា។ ថ្ងៃនេះលោកអ្នកកំពុងស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ដូច្នេះអ្នកមិនអាចបង្ហាញគំនិតរបស់អ្នកទៅគូប្រជែងបានទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងស្ថិតក្នុងដំណើរការដែលមិនសូវជាប្រាកដប្រជាប៉ុន្មានទេ។  សូមព្យាយាមកាត់បន្ថយទំនាក់ទំនង ពីព្រោះសញ្ញាណនៃមិត្តភាពក្លែងក្លាយជាមួយមិត្តរួមការងារ ក៏ដូចជាដៃគូពាណិជ្ជកម្មអាចនឹងកើតឡើង។  សូមកុំប្រញាប់ប្រញាល ឬដេញតាមការងារហួសហេតុពេក សូមធ្វើការដោយសន្លឹមៗ ដើម្បីមានឳកាសគ្រប់គ្រាន់ស្គាល់ការងារ និងអាចឈ្វេងយល់ពីបញ្ហានានាបាន។ ក្រៅពីនេះ ការពិភាក្សាសុំយោបល់ ប្រហែលជាពិបាកក្នុងការជឿទុកចិត្តខ្លាំងណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកគួរជៀសវាងស្ថានភាពមុខពីរ។ ឳកាសគឺថាមនុស្សក្នុងក្រុមការងាររបស់អ្នកអាចនឹងទាញអ្នកចូលទៅក្នុងជម្លោះ ដែលមិនចាំបាច់សោះ។ ការងាររបស់អ្នកអាចជួបស្ថានភាពប្រែប្រួលដោយមិនអាចរំពឹងទុក ដូច្នេះប្រសិនបើអាចអ្នកគួរចំណាយពេលបន្ថែមដើម្បីបញ្ចប់ការងារឲ្យបានរួចរាល់នៅក្នុងថ្ងៃនេះ។ ថ្ងៃនេះសំណាងរបស់អ្នកគឺទាក់ទងនឹងភាពជាដឹកនាំ ដូច្នេះសំដី និងគោលការណ៍របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងចំពោះលោកអ្នកដែលប្រកបអាជីវកម្ម។ លោកអ្នកអាចបោះទុនតិចតួច និងទទួលផលចំណេញទ្វេរគុណ​។ ម្យ៉ាងទៀតប្រសិនបើអ្នកសម្រេចចិត្តបង្កើតមុខរបរថ្មី នោះភាពជោគជ័យយូរអង្វែងជារបស់អ្នក។ ប៉ុន្តែសូមកុំទាន់ពឹងផ្អែកលើលទ្ធភាពរហ័សពេក អ្វីៗមានពេលវេលារបស់វា។ រាសីថ្ងៃនេះបង្ហាញថាលោកអ្នកពោរពេញទៅដោយគំនិតដែលនឹងអាចធ្វើការងារបានល្អ ប៉ុន្តែអ្នកមិនគួរដាក់បន្ទុកលើអ្នកដទៃឡើយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីការងារនេះធានាដល់ភាពរីកចម្រើន និងជោគជ័យក្នុងការងារដែលដាក់ចេញទាំងឡាយ។ ជាពិសេសទៅទៀតលោកអ្នកនឹងទទួលបានសំណាងផ្នែកសម្ភារៈ។ រាល់បញ្ហាអាចដោះស្រាយ ឬស៊ូទ្រាំបានដោយជោគជ័យ ហើយថែមទាំងអាចទាញយកប្រយោជន៍បន្ថែមទៀតផង។ ដំណើរការនានាក្នុងថ្ងៃនេះ សូមធ្វើទៅតាមធម្មតា អ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលអ្វីពេកនោះទេ។ សាម័ញ្ញជាភាពខ្លាំងរបស់អ្នកក្នុងពេលនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ដំណើរការងារ និងរបររកស៊ីជួញដូរមិនមានហេតុការអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ប៉ុន្តែភាគច្រើនអ្នកអាចជៀសវាងស្ថានភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ។ ទោះយ៉ាងនេះក្តី ក៏គួរតែព្យាយាមចូលទៅកៀក ហើយដោះស្រាយបញ្ហានោះឲ្យបានចប់។ ថ្ងៃនេះគំនិតរបស់អ្នកពោរពេញទៅដោយផែនការ និងគំនិតបង្កើតថ្មី ដូច្នេះសូមកុំមានភ័យខ្លាចក្នុងការបង្ហាញវាចេញមក។ ដោយឡែក សូមប្រុងប្រយ័ត្នចាញ់បោកមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ដូច្នេះសូមគិតគូរឲ្យម៉ត់ចត់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងប្រសើរខ្លាំងណាស់ក្នុងពេលនេះ។ ការងារទាំងឡាយរបស់អ្នកតែងទទួលបានការគាំទ្រ ហើយនឹងមិនជួបប្រទះបញ្ហាស្មុគ្រស្មាញរំខាននោះឡើយ។ អ្នកគួរប្រមូលគំនិតឲ្យបានមូល ហើយជ្រើសរើសធ្វើការងារណាមួយឲ្យបានប្រាកដប្រជា។ ការចាប់យកការងារច្រើនក្នុងពេលតែមួយ ពិបាកនឹងផ្តល់ជោគជ័យជាទីមោទនភាពខ្លាំងណស់ ដូច្នេះអ្នកមិនមានហេតុផលអ្វីដែលយកខ្លួនទៅឲ្យមានកង្វល់នោះទេ។ ត្រូវចងចាំថា មុនពេលប្រគល់របាយការណ៍ ឬចុះហត្ថលេខា ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ព្រោះលោកអ្នកអាចមានកំហុសផ្នែកទិន្នន័យ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងចំពោះការងារគ្រប់យ៉ាង ដូច្នេះសូមកុំភ័យខ្លាចក្នុងការសុបិន្ត។ អ្នកអាចបណ្តាក់ទុន ប្តូរការងារ បង្កើតអាជីពថ្មី​ ឬធ្វើពិធីមង្គលនានាបានដោយគ្មានអ្វីបង្ហាក់នោះឡើយ។ សូមព្យាយាមធ្វើយ៉ាងណាទាញប្រយោជន៍ឲ្យបានច្រើនបំផុតក្នុងថ្ងៃនេះ។ ចំពោះបញ្ហា ឬជម្លោះពីអតីតគួរតែអាចដោះស្រាយបានក្នុងពេលនេះ ពីព្រោះលោកអ្នកទទួលបានភាពវិជ្ជមានក្នុងការទំនាក់ទំនង និងចរចា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកទាមទារឲ្យមានការវាយតម្លៃដោយភាពវាងវៃ ហើយមិនគួរចូលរួមក្នុងគម្រោងដែលតម្រូវឲ្យមានការចោទសួរនានាឡើយ។ អ្នកនឹងអាចអនុវត្តផែនការរបស់អ្នកបាន ប្រសិនជាអ្នករៀនពីរបៀបគ្រប់គ្រងធនធានឲ្យត្រឹមត្រូវ។ ក្រៅពីនោះ សូមព្យាយាមធ្វើការសម្រេចចិត្ត និងអនុវត្តការងារដោយខ្លួនឯង។ អ្នកអាចសុំការពិភាក្សាយោបល់បាន ប៉ុន្តែលទ្ធផលនៃកិច្ចពិភាក្សាប្រហែលមិនអាចផ្តល់ដល់អ្នកនូវទំនុកចិត្តទាំងស្រុងនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការងារដំណើរការទៅដោយរលូន គឺគ្មានបញ្ហាអ្វីមករាំងស្ទះដល់ភាពរីកចម្រើនបានទេ។ អ្នកនឹងអាចដំណើរផែនការទាំងអស់ដោយភាពជឿជាក់ណាស់។ ក៏ប៉ុន្តែសូមមានភាពអត់ធ្មត់​ កុំពាក់ព័ន្ធនឹងជម្លោះ ឬបញ្ហារបស់អ្នកដទៃឡើយ។ ចូរប្រយ័ត្នអារម្មណ៍របស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យភាពឆេវឆាវរបស់អ្នកជះឥទ្ធិពលដល់ការងារ​ ពីព្រោះប្រសិនបើមានបញ្ហា អ្នកអាចនឹងពិបាកដោះស្រាយខ្លាំងណស់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពទទួលបានភាពជោគជ័យគួរជាទីមោទនភាពក្រៃលែង ប៉ុន្តែភាពជោគជ័យទាំងនេះទាក់ទងនឹងផ្លូវចិត្តរបស់អ្នក។ ថ្ងៃនេះលោកអ្នកហាក់ដូចជាមានការព្រួយបារម្ភរឿងឥតប្រយោជន៍ច្រើន ដែលអាចជះឥទ្ធិពលដល់ការងារ។ ​ប្រសិនបើអ្នកជឿទុកចិត្តខ្លួនឯង នោះអ្វីៗប្រែទៅជាល្អប្រសើរទាំងអស់។ សូមចំណាយពេលវេលាគិតអំពីការងារ ពិសេសស្វែងយល់ពីស្ថានភាពជុំវិញខ្លួន។ លោកអ្នកជួបស្ថានភាពនិន្ទាឈ្នានីសពីមនុស្សមួយចំនួន ប៉ុន្តែសូមកុំយកចិត្តទុកដាក់ឡើយ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងការងារផ្សេងៗរបស់អ្នកកំពុងជួបសញ្ញាណនៃការផ្លាស់ប្តូរវិជ្ជមានមួយ ហើយលោកអ្នកនឹងទទួលបានភាពរីករាយក្នុងជោគជ័យលើកនេះផងដែរ។ លោកអ្នកមិនគួរបន្ថយល្បឿនឡើយ សូមព្យាយាមបន្ថែមទៀត ដោយបង្កើតការផ្សារភ្ជាប់រវាងបទពិសោធន៍ ផែនការ និងការទំនាក់ទំនងជាចាំបាច់។ ​ឳកាសសម្រាប់ការធ្វើដំណើរសម្រាប់ការងារ និងជំនួញអាចកើតឡើងក្នុងថ្ងៃនេះ ដូច្នេះសូមត្រៀមលក្ខណៈទុកជាមុន។ ក្រៅពីនេះសូមព្យយាមកុំពាក់ព័ន្ធនឹងការខ្ចីបុល ពីព្រោះឳកាសទទួលបានសំណងមានតិចណាស់។

រៀបរៀងដោយ៖ កញ្ញា មាសុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!