ពើងគំនូរ

ពើង​គំនូរ​ គឺជាផ្ទាំងថ្មភក់ដ៏ធំដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃជើងភ្នំគូលែនដែលគេស្គាល់យ៉ាងច្បាស់ស្ថិតក្នុងសម័យអង្គរ។ សព្វថ្ងៃនេះភ្នំគូលែនត្រូវបានបង្កើតឡើងជាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនក្នុងភូមិ​សាស្ត្រភូមិ​ត្រពាំង​ទឹម​ ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ​ ពើងគំនូរ  គឺជាបណ្តុំនៃបុរាណ​ស្ថាន​ជាច្រើនដែល​ស្ថិត​នៅ​ក្បែរ​ៗ​គ្នា​​ដូចជា អ្នក​តា​ត្រចៀក​ធំ អ្នក​តា​ដេក​ផ្អែង ប្រាសាទ​ស្វាយ​លើ និងពើង​ថ្ម​ជា​ច្រើន​​​​ជាដើម​។ តំបន់​ពើង​គំនូរ​ ​​ជាទីតាំងស្ងាប់ស្ងាត់ ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​តប​ធម៌​​ ដ្បិតទីតាំងនេះសំបូរដោយពើងថ្មជាច្រើននៅជុំវិញ ដែលមនុស្សមកទីជិតឆ្ងាយ ជាពិសេសតាឥសីឬតាជី និងយាយជី បានមកធ្វើតបធម៌នៅទីនេះ។ ក្នុងសិលាចារឹកបង្ហាញ ថាទីតាំងនេះត្រូវបានគេប្រើជា អាស្រមឥសីក្នុងសតវត្សទី១២ ដើម្បីធ្វើតបធម៌។ មួយវិញទៀត តំបន់នេះក៏​បាន​បន្សល់នៅ​ភស្តុតាង​សិល្បៈជាច្រើន ឆ្លាក់ជារូបទេពក្នុងព្រហ្មមញ្ញាសាសនា គំនូរពណ៌ផ្សេងៗ និងផ្ទាំងសិលាចារឹកជាដើម ដែលបានឆ្លាក់នៅលើថ្មភ្នំឬពើងថ្ម​ដូច​ជា​៖​

១.​ ចម្លាក់​ព្រះ​គណេស​ដៃ​៨​   មាន​ទទឹង​១៤២សង់ទីម៉ែត្រ កំពស់១៥៦សង់ទីម៉ែត្រ មានដៃ៨ ភ្នែក៣ ដៃស្តាំកាន់រន្ទះ, ភ្លុក, ផ្កាឈូក, ដំបងដៃឆ្វេងមានកាន់ផ្កាឈូក ឆ្លាក់នៅចន្លោះថ្ម។ ចម្លាក់​នេះ​ត្រូវ​បាន​ឆ្លាក់​ដោយ​យក​ចិត្ត​ទុក្ខ​ដាក់​ និង​ជា​ស្នា​ដៃ​មាន​លក្ខណៈ​ផ្ខិត​ផ្ចង់​(រូបលេខ២​)។​ នៅជាប់រូបព្រះគណេសមានរូបលិង្គ៣ តម្កល់ក្នុងស៊ុំមួយ ឆ្លាក់មិនទាន់រួច ចម្លាក់ទាំងនេះឆ្លាក់ទល់មុខនិងចម្លាក់ព្រះវិស្ណុផ្ទុំ។  

២. ព្រះវិស្ណុផ្ទុំ មានបណ្តោយ៣ម៉ែត្រ កំពស់១៨០ម៉ែត្រនៅលើនាគ ដៃកាន់ព្រះខ័ន ព្រះនាងលក្ស្មីកាន់ផ្កាឈូក ព្រះព្រហ្មដៃ៤។ មានស្លាកស្នាមដាប់សម្រាប់ការពារទឹកហូរ និងមានសំណង់ឈើតូចមួយសម្រាប់ការពាររូបចម្លាក់នេះ។ ចម្លាក់​នេះនៅ​ទល់​មុខ​នឹង​ចម្លាក់​ព្រះ​គណេស​ដៃ៨​​។​ ចម្លាក់​ព្រះ​វិ​ស្ណុ​បាន​ឆ្លាក់​នៅ​លើ​បំណែក​ថ្ម​ដែល​បែ​ក​ចេញ​ពី​ថ្ម​នៃ​ព្រះ​គណេ​ស​​តាំង​ពី​មុន​ឆ្លាក់​មក​ម្លេះ​ មាន​ន័យថា​ចម្លាក់​នេះ​ស្ថិត​នៅ​ចន្លោះ​ថ្ម​២​ដុំ​។​

៣.​ គំនូរ​ត្រី​ពណ៌​ក្រហម​ នៅផ្នែកមួយទៀតនៃ​ពើង​ថ្ម​ ដែល​មាន​ចម្លាក់ព្រះ​គណេស នោះ​ មានគំនូរត្រីពណ៌ក្រហមព្រាលៗពេល​ខ្លះអាច​មើល​មិន​ឃើញ​។ មានប្រវែង១ម៉ែត្រ តើរូបនេះមិនច្បាស់ពីអាយុកាលប៉ុន្មាននោះទេ? ទីតាំងនេះ​មាន​ស្លាក​ស្នា​ម​ដាប់​ថ្ម​ផ្នែក​ខាង​លើ​កុំ​ឱ្យទឹក​ហូរ​ចូល​ក្រោម​​ពើង​ ជា​ទីតាំង​ដែល​អាច​ស្នាក់​នៅ​ និង​ធ្វើ​ពិ​ធី​បាន​។

៤. ចម្លាក់​ព្រះ​ទេវៈ​សំខាន់​ៗ និង​សិលា​ចារឹក​ ផ្ទាំង​ចម្លាក់​ត្រង់​នេះ​ជា​ចម្លាក់​ដែល​សំខាន់​ជាង​គេ​ដែលមានសាច់រឿងជាច្រើនឆ្លាក់ចូលគ្នា។ នៅ​ផ្នែក​ខាង​លើ​នៃ​រូប​ចម្លាក់​ទាំង​នេះ​មាន​ស្លាក​ស្នាម​នៃ​សំណង់​ឈើ​។​ ចម្លាក់​នេះ​យើង​អាច​បែង​ចែក​ជា​៣​ក្រុម​ គឺ​រូប​កណ្តាល ចម្លាក់​ខាង​ឆ្វេង​ និង​ខាង​ស្តាំ​។​ រូប​កណ្តាល​មាន​ចម្លាក់ទេវៈ​​ធំ៤​ រូបលេខ១​ពី​ខាង​ឆ្វេង​ មាន​កាន់​ដំបង​ដែល​មាន​រូប​ត្រីសូរ ជាទេព​?​ ​ទី​២​ព្រះឥសូរមាន​ព្រះនេត្រ​៣​ ដៃ​ហាក់​មាន​កាយ​វិការ​រាំ​ ទី​៣​ជា​រូប​ព្រះ​វិស្ណុ​មាន​ព្រះហស្ថ​៤​ ​ទី៤​ជា​ទេវៈ​?​កាន់​ដំបង។ ​ ផ្នែក​នៅ​ចន្លោះ​ទេព​ទាំង​៤​នោះ​មាន​ទេវៈភេទស្រី​៣​អង្គ​ រូបលេខ១មាន​កំពស់​ត្រឹម​ចង្កេះ​បំពេញដោយផ្នែកខ្លះបំពេញឡើងវិញពីស៊ីម៉ង់ដ៍​ អាចជាមហេសីនៃ​ទេព?​ រូប​ទី​២​ជា​មហេសី​​ព្រះ​ឥសូរ​ រូប​ទេព​ស្រី​ទី៣ មានដៃ៤ ជាមហេសីព្រះវិស្ណុ។ នៅចន្លោះផ្នែកខាងក្រោមនៃរូបមានរូបពួកព្រាហ្មណ តូច​ៗ​ ៧​អង្គ​ រូប​ព្រាហ្ម​ទី​៥​ ដែ​ល​នៅ​ចន្លោះ​ព្រះ​វិស្ណុ​ និង​មហេសី​ មាន​ចារឹក ពាក្យថា​ (ព្រះ​សិវសោម​) ព្រះ​សិវសោម​ ជា​ព្រះ​រាជគ្រូ​នៃ​ព្រះ​បាទ​ឥន្ទ្រ​វរ្ម័ន​ទី​១​ នេះបើ យោងតាមរយៈ​សិលា​ចារឹក​ស្តុក​កក់​ធំ​ K.235។​ សង​ខាង​នៃ​ចម្លាក់​ក្រុម​នេះ​មាន​រូប​តោ​២​នៅ​សង​ខាង​។​ ចម្លាក់​ផ្នែក​ខាង​ឆ្វេង​ រឿងព្រះវិស្ណុយោនយក​កំណើត​ជាមនុស្សតឿ។ ព្រះវិស្ណុផ្ទុំលើនាគ លើសមុទ្រទឹកដោះមានព្រះព្រហ្ម និងព្រះនាងលក្ម្សី។ ចម្លាក់ព្រះគណេសគង់លើដំរី ព្រះស្គន់គង់លើហង្ស និងព្រះ​គង់លើតោ?។ នៅ​ផ្នែក​ខាង​ស្តាំ​នៃ​ក្រុម​ចម្លាក់​  ដែល​អាច​ចែក​ជា​៣​ដែរ រូប​ទេព​ភេទប្រុស​ ដែល​មាន​លក្ខណៈ​ដូច​ជា​ព្រះ​មហាក្សត្រ រូប​ព្រាហ្ម​ម្នាក់​ឈរ​កណ្តាល​ កាន់​ត្រី​សូរ រូប​ទេព​ស្រី​ ឬ​មហេ​សី​ព្រះ​មហាក្សត្រ​ដែល​ឆ្លាក់​ក្នុង​ស៊ុំ​ដូច​ហោ​ជា​ង​។​ ជា​ទេវៈ​ស្រី​ប្រុស ឬ​ជា​ព្រះ​មហាក្សត្រណា​មួយ​។ ផ្នែក​ខាង​ក្រោម​នៃ​ចម្លាក់​នោះ​មាន​សិលា​ចារឹក​មួយ​ K.176 ក្នុង​នេះ​ផង​ដែរ​ ហៅ​ថា​ពើង​កេង​កង​ (មិនហៅ​ពើង​គំនូរ​នោះ​ទេ?​) ចារ​ជា​ភាសាសំស្ក្រឹត មាន​១៧​បន្ទាត់​។ សិលាចារឹកនេះ ចារ​នៅ​ឆ្នាំ​៩៩៦​ស.ក​ ត្រូវនឹង​១០៧៤គ.ស​ ក្នុង​រាជ​ព្រះ​បាទ​ហស៌វរ្ម័នទី៣​(១០៦៦-១០៨០គ.ស​) សោយ​រាជ្យ​បន្ទាប់​ពី​​ព្រះ​បាទ​ឧទយាទិយ្យ​វរ្ម័នទី២​(១០៥០-១០៦៦គ.ស​) ដែល​ត្រូវ​ជា​បុត្រនៃ​ព្រះ​បាទ​សូរ្យ​វរ្ម័នទី១​(១០១០-១០៥០គ.ស​)​។​

៥.​ ចម្លាក់​ កំពស់៤ម៉ែត្រ ទទឹង២,៥ម៉ែត្រ រូបឆ្លាក់មិនទាន់រួច ដែល​ស្ថិត​នៅ​ពើង​ថ្ម​មួយ​ទៀត​នៅ​ខាង​ត្បូង​។​

៦.​ អ្នក​តា​ដេក​ផ្អៀង​ នៅ​ភាគ​ខាង​ជើង​នៃ​ពើង​គំនូរ​ប្រមាន​៥០០​ម៉ែត្រ មាន​ទឹក​ហូរ​ដែល​មាន​ចម្លាក់​ព្រះ​វិស្ណុ​ផ្ទុំ​លើ​នាគ​ ក៏​មាន​ទំនាក់​ទំនង​និង​ពើង​គំនូរ​ផង​ដែរ​។​ តាម​រយៈ​ការ​សិក្សា​ស​នេះ ​យើង​អាច​យល់​ឃើញ​ថា​ទីតាំង​នេះ​ជា​កន្លែង​សំខាន់​មួយ ជា​អាស្រម​នៃ​ព្រះ​រាជគ្រូ​របស់​ព្រមហាក្សត្រ​។​ ដែល​អាច​សាង​ក្នុង​អំឡុង​ឆ្នាំ​១០៧៤គ.ស។​ តែ​ទីតាំង​នេះ​ក៏​មាន​ទំនាក់​ទំនង​​និង​ព្រះរាជគ្រូ​នៃ​ព្រះ​មហាក្សត្រមុន​ៗ​ផង​ដែរ​។​ ដូច​ជា​មាន​សិលាចារឹក​​ចារ​ពី​ឈ្មោះ​ព្រាហ្ម​សិវសោម​ ដែល​ជា​ព្រះ​រាជគ្រូរបស់​ ព្រះ​បាទឥន្ទ្រវរ្ម័ន ចុងស.វទី៩​ តើ​​នេះ​អាច​ជាទីតាំង​ចាស់​នៃ​សិវៈ​ស្រម ក្នុង​សម័យ​នោះ​ដែរ​ទេ?​ ក្រោយ​មក​ព្រាហ្ម​ផ្សេងៗ​បាន​ប្រតិបត្តិ​ជា​បន្ត​បន្ទាប់​ និង​បាន​កសាង​ចម្លាក់​ ទីសក្ការៈ​នាស.វ​ទី​១១គ.ស។​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក៏​នៅ​តែមាន​ប្រជាជន​ទៅ​គោរព​បូជា​ជា​បន្ត​បន្ទាប់​។​ ទីតាំង​នេះស្ថិតក្នុងឧទ្យានជាតិ​ ព្រះ​ជ័យវរ្ម័ន​-នរោត្តម «ភ្នំគូលែន»​ ​មាន​សក្តានុពល​សម្រាប់​វិស្ស័យ​ទេសចរណ៍ និង​ធម្មជាតិ។

តាម​រយៈ​ការ​សិក្សា​ស​នេះ ​យើង​អាច​យល់​ឃើញ​ថា​ទីតាំង​នេះ​ជា​កន្លែង​សំខាន់​មួយ ជា​អាស្រម​នៃ​ព្រះ​រាជគ្រូ​របស់​ព្រមហាក្សត្រ​។​ ដែល​អាច​សាង​ក្នុង​អំឡុង​ឆ្នាំ​១០៧៤គ.ស។​ តែ​ទីតាំង​នេះ​ក៏​មាន​ទំនាក់​ទំនង​​និង​ព្រះរាជគ្រូ​នៃ​ព្រះ​មហាក្សត្រមុន​ៗ​ផង​ដែរ​។​ ដូច​ជា​មាន​សិលាចារឹក​​ចារ​ពី​ឈ្មោះ​ព្រាហ្ម​សិវសោម​ ដែល​ជា​ព្រះ​រាជគ្រូរបស់​ ព្រះ​បាទឥន្ទ្រវរ្ម័ន ចុងស.វទី៩​ តើ​​នេះ​អាច​ជាទីតាំង​ចាស់​នៃ​សិវៈ​ស្រម ក្នុង​សម័យ​នោះ​ដែរ​ទេ?​ ក្រោយ​មក​ព្រាហ្ម​ផ្សេងៗ​បាន​ប្រតិបត្តិ​ជា​បន្ត​បន្ទាប់​ និង​បាន​កសាង​ចម្លាក់​ ទីសក្ការៈ​នាស.វ​ទី​១១គ.ស។​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក៏​នៅ​តែមាន​ប្រជាជន​ទៅ​គោរព​បូជា​ជា​បន្ត​បន្ទាប់​។​ ទីតាំង​នេះស្ថិតក្នុងឧទ្យានជាតិ​ ព្រះ​ជ័យវរ្ម័ន​-នរោត្តម «ភ្នំគូលែន»​ ​មាន​សក្តានុពល​សម្រាប់​វិស្ស័យ​ទេសចរណ៍ និង​ធម្មជាតិ។

—————————————–

Peuong Kumnu: Peuong Kumnu or The Caves of Kumnu is a sandstone boulder Located in the eastern foothill of Phnom Kulen or Kulen Mountain that well known in Angkor period. Today, it established as Preah Jayavarman-Norodom Phnom Kulen National Park in Trapeang Tim village, Ta Siem commune, Svay Leu district, Siem Reap province. Peung Kom Nuo is a complex of many archeological sites such as Nak Ta Trachiek Thom, Nak Ta Dek Phaeng, Svay Leu temple, and many caves etc. Peung Kom Nuo compound is a quiet place, easy for meditating, because this place is full of caves around which people from difference places specially hermits come here and spend most of their time in prayer and meditation. According on the inscriptions indicate that this area was used as hermitage in the 12th century.

In addition, the area is also home of many artistic evidence of Brahmanism deities, rock paintings and inscriptions carved on the rock. These rocks are adorned with beautiful bas-relief carvings that depict an eight-armed Ganesh, Vishnu reclining on Ananda, Vishnu and Garuda, and a fantastic piece with Vishnu, Shiva and a host of other divas and followers. A part of the Peung Kom Nuo contains an inscription K.176, in which it is also called Peung Keng Kang (not called Peung Kom Nuo?) inscribed in Sanskrit with 17 lines dated in 996 BC, corresponding to 1074 AD in the reign of King Hasavarman III (1066-1080AD), after King Udayadiyavarman II (1050-1066 AD), who was the son of King Suryavarman I (1010-1050AD). Moreover, these sites were painted on rockshelter containing red painting depicting animals and other abstract figures but none can be regarded as securely dated at this point.  

Through this study, we can understand that this location is an important place as the hermitage of the King’s master. Which can be built during the year 1074 AD. But this location is also related to the master of previous kings. For example, there is an inscription from the name of Brahma Sivasom, the master of King Indravarman in the late 9th century. Could this be the old location of Siva Sram in that period? Later, various Brahmins continuously practiced and built shrines in the 11th century AD. Today, people continue to worship at the area. This location is located in Preah Jayavarman-Norodom National Park “Phnom Kulen” has potential for tourism and nature.

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!