របាំត្រុដិ

របាំត្រុដិ មានរៀបរាប់នៅក្នុងព្រះរាជពិធីហៅថា «ត្រស្តិសង្ក្រាន្ត» (អានថា «ត្រស់សង្ក្រាន្ត»)។ នាអតីតកាល ឃើញច្រើននៅក្នុងខេត្តសៀមរាបនិងខេត្តបាត់ដំបង និងសព្វថ្ងៃនៅក្នុងទីក្រុងភ្នំពេញដែរ របាំត្រុដិ មានប្រភពដើមចេញពីរឿងព្រេងនិងកត្តាផ្សេងៗមួយចំនួនមាន៖ ឫសគល់នៃពាក្យ «ត្រុដិ» រឿងនិទាន រឿងសាសនា ជំនឿ និងការស្រាវជ្រាវ។

របាំត្រុដិ មានតួសម្តែងរួមមាន សត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក​ សត្វទន្សោង កំដរដោយអ្នកវាយស្គរដៃ អ្នកបុកកញ្ឆែរ (កញ្ឆារ) និងកញ្ឆាំ និងអ្នកច្រៀងគោលដឹករបាំ ហើយច្រៀងបន្ទរដោយអ្នកសម្តែងទាំងអស់គ្នា។ ពាក្យពេចន៍ប្រើនៅក្នុងចម្រៀងមានភាពខុសគ្នាទៅតាមក្រុមសម្តែង។ យោងតាមឯកសាររបស់សម្តេចព្រះវណ្ណរត្ន អ៊ីវ ទួត នៅខេត្តបាត់ដំបង ពាក្យពេចន៍នៃរបាំត្រុដិ ចែកជាបួនផ្នែក៖ (១) ការមកដល់នៃរបាំ (២) ការសុំទាននិងបច្ច័យ (៣) ការប្រមូលទាននិងបច្ច័យ និង (៤) ការថ្លែងអំណរគុណនិងជូនពរដល់អ្នកផ្តល់ទាននិងបច្ច័យ។

គេសម្តែងរបាំត្រុដិ នៅពេលបុណ្យចូលឆ្នាំ ដើម្បីប្រមូលថវិកាទ្រទ្រង់វត្តអារាម ដើម្បីកំចាត់ឧបទ្រពចង្រៃ ដើម្បីសុំទឹកភ្លៀង និងដើម្បីឆ្លងពីឆ្នាំចាស់មកឆ្នាំថ្មីប្រកបដោយសិរីសួស្តីជ័យមង្គល ដែលជានិយមន័យនៃពាក្យ «ត្រុដិ-ត្រស្តិ» នេះឯង។​ ជារឿយៗផងដែរ នៅខេត្តសៀមរាប ក្នុងរដូវរីងស្ងួត គេមានជំនឿថា សត្វប្រើសជាសភាវៈអាក្រក់ដែលធ្វើឱ្យមានការរាំងស្ងួត។​ ដូច្នេះសត្វប្រើសត្រូវគេសម្លាប់ដើម្បីឲ្យប្រជាពលរដ្ឋអ្នកស្រុកភូមិបានទទួលនូវទឹកភ្លៀងនិងភាពសម្បូណ៌សប្បាយឡើងវិញ។ នៅក្នុងតំបន់ខ្លះ មានស្រុកសូត្រនិគមនិងតំបន់ភ្នំគូលែន គេសម្តែងរបាំត្រុដិនៅពេលក្តៅហួតហែងដែលមានវគ្គត្រង់សត្វប្រើសស្លាប់។ ក្រោយពីសត្វប្រើសស្លាប់ហើយ គេក៏យកទឹកមកចាក់ស្រោចលើសត្វប្រើសជានិមិត្តរូបនៃការទទួលបាននូវទឹកភ្លៀង។

ក្នុងជំនឿបុរាណខ្មែរ សត្វប្រើសតំណាងឱ្យសភាវៈអាក្រក់។​ ជំនឿនេះ មានរៀបរាប់នៅក្នុងរឿងព្រេងនិងការអនុវត្តជាក់ស្តែងដូចជារឿងរាមកេរ្តិ៍ ត្រង់ឈុត «ព្រះរាមដើរទេស»ដែលរាពណ៍បញ្ជាឱ្យមហារីកកាឡាខ្លួនជាសត្វប្រើសមាស (សភាវៈអាក្រក់) ទៅបញ្ឆោតនាងសីតា។

នៅពេលចូលឆ្នាំខ្មែរ គេសម្តែងរបាំត្រុដិ ដែលបញ្ចប់ដោយការបាញ់សត្វប្រើសស្លាប់ ដើម្បីបញ្ចប់ឆ្នាំចាស់ និងអនុញ្ញាតឱ្យឆ្នាំថ្មីចូលនិងនាំមកនូវសិរីសួស្តីជ័យមង្គលដល់ប្រជាពលរដ្ឋខ្មែរ។ នៅរដូវចូលឆ្នាំខ្មែរ គេសម្តែងរបាំត្រុដិពីផ្ទះមួយទៅផ្ទះមួយក្នុងរយៈពេលរាប់ម៉ោង ដោយមានមនុស្សប្រុសស្រីចាស់ក្មេងដើរតាមជាក្បួននិងក្រុមដើម្បីប្រមូលបច្ច័យជាប្រាក់យកទៅទ្រទ្រង់វត្តអារាម។

ការសម្តែងរបាំត្រុដិនៅក្នុងសហគមន៍ខ្មែរ មិនមែនជារបររកស៊ីឡើយ តែជាសកម្ម ភាពអភិវឌ្ឍន៍សហគមន៍ និងការចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ខ្មែរឱ្យគង់វង្សទៅអនាគត។

Trodd Dance

Robaim Trodd or Trodd Dance is associated with the royal ceremony in the ritual called Tras Sangkran. It is found mainly in the province of Siem Reap, sometimes in the adjacent province of Battambang. The Trodd Dance is said to have originated in folk tales, which are very popular in Cambodia. In fact, there are several folk sources and factors that have given birth to the Trodd Dance, namely, the etymology of the word as it is called “trodd,” folk tale, religious tale, folk belief, and scholarly research (Sam 1998: 38-47).

The Trood Dance has been performed for many purposes, including the celebration of Khmer New Year, a fundraiser to support local monasteries, encouragement for happiness and prosperity, driving away evil spirits, asking for rain, and cutting off the old year and the new year. It is performed during the New Year as the word “trodd” means “to break” or “to cut off,” and signifying the change from the old year to the new year.

Often times, in the province of Siem Reap, the dance is called for during the drought season in the belief that the deer is the evil spirit that stops the rain from falling. Therefore, the deer must be killed so the villagers could receive rain. In some regions, especially in the Sout Nikum district and Phnom Koulen region, the dance is performed during hot days. After the deer is killed, water is poured over the deer symbolizing the reception of rain. At the time of New Year, the deer is also seen as an evil spirit. The dance ends with the killing of the deer so as to allow the villagers to begin the new year with joyfulness, happiness, and prosperity. The dance can be repeated and lasted for hours. The village troupes followed by children, wandering and performing from house to house to raise money to support their local monasteries.

អត្ថបទដើម៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!