ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​សត្វសមុទ្រ​នៅភ្នំ​ស្វាយ​

ស្ថានីយផូស៊ីល​សត្វសមុទ្រ​នៅភ្នំ​ស្វាយ​

ភ្នំស្វាយ​​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្រ​ មាន​ទីតាំង​​ស្ថិតនៅ​ក្រុង​សិរី​សោភណ្ឌ​ ខេត្ត​បន្ទាយ​មានជ័យ​ មាន​ចំនុច​និយាមកា ​279819-1504105។​ ភ្នំ​ស្វាយ​​ស្ថិត​នៅ​ខាង​ក្រោយ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ភ្នំ​ស្វាយ​ ជា​ទីតាំង​​ទាក់ទាញភ្ញៀវទេសចរទៅទស្សនា ដិ្បត ទីតាំងនេះអាចឱ្យអ្នកទេសចរទស្សនានៅទិដ្ឋភាពដ៏ស្រស់ស្អាត នៃទីរួមខេត្តបន្ទាយមានជ័យពីលើកំពូលនេះបាន។ ម្យា៉ងទៀតក៏ជាកន្លែងសម្រាប់​ប្រជាជនក្នុងខេត្ត​និយម​ដើរហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ ដោយធ្វើដំណើរ​តាម​ផ្លូវ​បេតុងឡើងដល់កំពូលភ្នំតែម្តង​​។​ ភ្នំ​ស្វាយត្រូវរាជរដ្ឋាភិបាលបានដាក់បញ្ចូលជា​តំបន់​បេតិ​កភណ្ឌ​ធម្មជាតិ​​​ក្នុងឆ្នាំ​២០២០។​ ដិ្បតអីតំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ និងធនធានវប្បធម៌។

ភ្នំ​ស្វាយ​ជា​ប្រភេទ​ភ្នំ​ថ្ម​កំបោរ ដែល​កក​ជា​ស្រទាប់​ៗ ដែល​មាន​អតីត​កាល​ជា​សមុទ្រ​​មាន​អាយុកាល​ក្នុង​ស័ក​ទី១​ សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។ ផូស៊ីលត្រូវ​បាន​រក​ឃើញ​ពាស​ពេញ​ភ្នំ​ តែវា​ស្ថិតនៅ​ក្នុង​ថ្ម​។​ ​សំណាក​ផូស៊ីល​ដែល​បាន​រក​ឃើញ​ដូច​ជា៖

១. ​ផូស៊ីល​ពពូក ​Crinoid ដែល​មាន​ច្រើន​ជាង​គេ​​នៅ​តាម​ថ្ម ពី​ក្រោម​រហូត​ដល់​លើ​(រូប​លេខ២-៣)។​ ពពួក​ Crinoid​ ស្ថិត​នៅ​ក្នុង​ក្រុមជាមួយ​​ពពួក​សត្វ​ផ្កាយ​សមុទ្រ​។​ ក្នុងនោះ យើង​បានប្រទះ​ឃើញ​ផ្នែក​ខាង​ក្បាលនៃ​ Crinoid ​(រូប​លេខ​​៤​)នៅ​នឹង​ថ្មមួយ​ដុំ​ដែល​នៅ​ចង្កេះ​ភ្នំ​ ដែល​កប់​នៅ​ក្នុង​ថ្ម​កំបោរ​។​

២.​ ​​បំណែក​ផូស៊ីល​ត្រី​បានរកឃើញកប់លើថ្ម​តាម​ផ្លូវ​ឡើង​ទៅ​កាន់​វត្ត​ក្បែរ​ចង្កេះ​ភ្នំ​។​ នេះ​អាច​ជា​ផូស៊ីល​ត្រីទី​១​នៅ​ប្រទេស​យើង​(រូបលេខទ៥​)។​ សំណាក​ត្រី​នេះកប់​ក្នុង​ថ្មមាន​ទំហំ​តូច​ ជាក់ស្តែងនៅសល់តែផ្នែក​ខាង​ក្បាល​បន្តិច​ និង​ព្រុយ។ នេះអាចមកពីសំណឺកធម្មជាតិ ឬក៏អាចមកពី​​ការ​បំបែក​ថ្ម​នៅ​ក្បែរ​ផ្លូវឡើង​ទៅ​កាន់​វត្ត។​

៣.​ ផូស៊ីល​ផ្កា​ថ្ម​ ក៏​បាន​រក​ឃើញនៅតំបន់នេះផង​ដែរ​ ដោយមានបង្ហាញផ្កា​ថ្មជាច្រើន​ប្រភេទ ចាំត្រូវធ្វើការសិក្សាលំអិត ដើម្បីកំណត់ពីប្រភេទនៃផ្កាថ្មទាំងនេះ ​(រូប​លេខ៦-៧)។​ ដោយឡែកនៅ​ទីតាំង​មួយ ស្ថិតនៅ​តាម​ផ្លូវ​ឡើង​ទី​កាន់​វត្ត​ភ្នំ​ស្វាយបានប្រទះឃើញបំណែកថ្ម​កំបោរថ្ម​៣ដុំ​ ក្នុង​នោះ​មាន​បំណែក​ដុំ​មួយ​ មាន​ផ្កា​ថ្ម​ដែល​មាន​ប្រ​វែង​៨០​ស.ម​​។​

៤.​ ពពួក Brachiopods ដែលមាន​រូប​រាង​ប្រហាក់​ប្រហែលងាវ​នោះ ​ក៏​បាន​រក​ឃើញ​

តិច​តួច​ដែរ​(រូប​លេខ៨​)។​ ប្រភេទមួយ​​ទៀតមាន​សំបក​តែ​ម្ខាង​ មាន​រូប​រាង​ដូច​ឆ្អឹង​ត្រី​  

៥. សំណាក​ផូស៊ីល​មួយផ្សេងទៀត​ មាន​សណ្ឋាន​ជា​ផ្នត់ៗហាក់​​ដូច​ជា​ពពួក​សារ៉ាយ(រូបលេខ១០​)។​ មួយវិញទៀត​យើង​ក៏បាន​ជួប​ប្រទះ​ប្រភេទ​ផូស៊ីល​ម្យ៉ាង​ដែលមានរូបរាង​ប្រ​ហាក់​ប្រហែល​រុក្ខជាតិ​មាន​រាង​ជា​ដុំ​មូលៗ​តគ្នា​ និង​​មាន​ទ្រនង់​កណ្តាល​ តើ​វា​អាច​ជា​ផូស៊ីល​រុក្ខ​ជាតិ​ទេ?​ (រូបលេខ១១)។​ ចំណុចខ្លះ​ក៏​ទាម​ទារ​ឱ្យ​មាន​កិច្ច​សហការ​ណ៍​ជាមួយ​អ្នក​ជំនាញ​បរទេស​ផង​ដែរ ដើម្បី​ជម្រុញ​ការ​សិក្សាស្រាវជ្រាវនេះឱ្យកាន់តែលម្អិត​។

៦.​ ផូស៊ីល​មួយ​ចំនួនមួយទៀត ដែលបានរកឃើញក៏​ពុំ​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយ​។​

រួម​សេចក្តីមក​ទីតាំង​ភ្នំ​ស្វាយ​នេះ​ ជាទីតាំង​មួយ​ដែល​មាន​តម្លៃ​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ ស្តី​អំពី​ជីវៈ​ចម្រុះ​ក្នុង​សមុទ្រ​សម័យ​បុរាណ​ ដែល​មាន​អាយុកាល​ក្នុង​សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​) នា​ស័ក​ទី​១​។​

———————————————

Marine Fossil site in Phnom Svay

Phnom Svay or Svay mountain is a marine fossil site located in Serey Sophorn City, Banteay Meanchey Province with UTM 279819-1504105. Phnom Svay is a place that attracts tourists to visit. This site allows tourists to see the beautiful landscape of Banteay Meanchey from the top. It is also a place where people to do hiking by taking the concrete road to the top of the mountain. Phnom Svay has been designated a natural heritage site by the Royal Government in 2020 which has the potential of natural and cultural resources.

Phnom Svay is a sort of limestone mountain that was a marine in the past and dates the first era of the Permian period (251-299 million years). Fossils are found widespread on the mountains but it was in rocks. Fossil specimens found several sorts namely:

Crinoid fossils are most abundant in rocks from bottom to top. Crinoid species are in the group of marine start fossils. In that, we found the head of a Crinoid on a rock at the mountain base buried in the limestone.

Fossils of fish and rocks were found on the way up to the pagoda near the ridge. This may be the first fish fossil in Cambodia. This fish specimen is buried in rock with the small size, apparently only a small part of the head and the fish fins remains. This may have come from natural erosion or from breaking rocks activity nearby.

Coral reefs fossil has also been found in the area, indicated a number of coral reef species that need to be studied in detail to identify these types of corals. Separately, other areas found three pieces of limestone, one of which has a piece of coral reef with a dimension 80cm.

Brachiopods were also found in small numbers that resembled snails. Another species has a single shell shaped like a fish bone.

Another fossil specimen looks like algae. On the other hand, we have also encountered a kind of fossil that looks like a plant, contains consecutive round pieces with a bone at the center, can it be a plant fossil? From this research, some points also require cooperation with foreign specialists to find out in more detail. Other fossils found have yet to be identified.

In conclusion, Phnom Svay is a valuable site for scientific research on ancient marine biodiversity which dates to the Permian period (251-299 million years) in the 1st era.

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!