ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាពពួក​សត្វសមុទ្របុរាណ “គ្រី​ណូអុីត​ Crinoids” ​អាយុរាប់​លាន​ឆ្នាំ​នៅ​កម្ពុជា...

ពពួក​សត្វសមុទ្របុរាណ “គ្រី​ណូអុីត​ Crinoids” ​អាយុរាប់​លាន​ឆ្នាំ​នៅ​កម្ពុជា​

ចាប់​ពីឆ្នាំ​២០១៩​មក ក្រុមការងារ​សិក្សា​ស្រាវ​ជ្រាវ​ផូស៊ីល ដោយ​​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ អគ្គ​នាយកដ្ឋាន​សហគមន៍​មូល​ដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចាប់​ផ្តើម​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ជី​វ​ចម្រុះ​សម័យ​បុរាណ​ នៃ​ប្រទេស​កម្ពុជា​។​ ​មក​ដល់​ពេល​នេះ​យើង​បាន​ចុះ​សិក្សា​ព័ត៌​មាន​បឋម បាន​ចំនួន២៤​ទីតាំង​មក​ហើយ​ និង​ធ្លាប់​បាន​ចុះ​ផ្សាយ​ក្នុងប្រព័ន្ធវេបសាយ AMS អរិយធម៌ខ្មែរ ជា​បន្ត​បន្ទាប់​  អំពី​ទីតាំង​មួយ​ចំនួន​ដែល​បាន​សិក្សា​ផង​ដែរ​។​ ក្នុងអត្ថបទ​នេះ ​ខ្ញុំនឹង​លើក​យក​ពី​ប្រភេទសត្វ​មួយ​ក្រុម​ដែល​ហៅ​ថា​គ្រី​ណូ​អុីត​ Crinoids ។​ ពាក្យ​ស័ព្ទ​មួយ​ចំនួន​ គឺពិ​បាក​នឹង​រក​ពាក្យ​ជា​ភាសា​ខ្មែរ​មក​ប្រើ​ប្រាស់​ ពេល​ខ្លះ​យើង​យក​ភាសា​បរទេស​មក​សរសេរ​ជា​ខ្មែរ​ ហើយ​ក៏​នឹង​អាច​មាន​ការ​លំអៀងនៃការប្រើ​ប្រាស់ពាក្យ​​ដោយ​អន្លើ​ណា​មួយ​ជា​ពុំ​ខាន​។​

គ្រី​ណូ​អុីត​ជាអ្វី​?​ Crinoids គឺជាសត្វសមុទ្រមួយ​ក្រុម​ដែលបង្កើតជាក្រុម Crinoidea ដែលជាផ្នែកមួយនៃ Phylum Echinodermata ដែលរួមបញ្ចូលទាំង​ក្រុម​ផ្កាយសមុទ្រ (Starfish), ក្រុមនេះក៏រូបរាង​ប្រហាក់​ប្រហែលផ្កាយសមុទ្រ​(Brittle Stars)ដែរ​, ក្រុម​កាំ​ប្រមា​សមុទ្រ​ (Sea Urchins) និង​ ក្រុម​ឈ្លើង​សមុទ្រ (Sea Cucumbers)។​

គ្រីណូអុីត ​បាន​បន្ត​មក​រស់​នៅ​រហូត​ដល់​ពេល​បច្ចុប្បន្នដែលមាន​ប្រមាណ​ជា​៥៤០​ពូជ។ សម្រាប់​ក្នុង​ប្រទេសកម្ពុជា​ ខ្ញុំ​ក៏​មិនដឹង​ថា​តើ​មាន​ឬយ៉ាង​ណា​?​ តែ​ខ្ញុំ​យល់​ថា​គួរ​តែ​មាន​ ដោយ​យើង​ខ្វះ​ឯកសារ​ពី​ប្រទេស​យើង​។​ តាម​រយៈ​ឯកសារ​មួយ​ គឺ​បាន​បង្ហាញ​ពី​ប្រភេទ​ក្រុម​សត្វ​ដែល​នៅ​​​ជិតស្និត​នឹង​ក្រុម​សត្វ​គ្រី​ណូអ៊ីត​ ដូច​ជា​ពពួក​ផ្កាយ​​សមុទ្រ​ កាំ​ប្រមាសមុទ្រ​ និង​ក្រុម​ឈ្លើង​សមុទ្រ​ដែលមាន​ក្នុង​ប្រទេស​កម្ពុជា​។​​

ប្រវត្តិ​នៃ​ការ​រក​ឃើញ​សំណា​ក​ផូស៊ីល​គ្រី​ណូអុីត​ខ្លះ​ ត្រូវ​បាន​គេហៅ​ថា​ផ្កា​លីលី​សមុទ្រ។​​​​ ផូស៊ីល​គ្រី​ណូអុីត​ត្រូវ​បាន​រក​ឃើញ​ មាន​ជី​វិត​នៅ​លើ​ផែន​ដី​កាល​ពី​ប្រមាណ​៤៥០លាន​ឆ្នាំ​មុន​។​ សត្វ​គ្រី​ណូអុីត​ មាន​រូប​រាង​ដូច​ជា​ផ្កា​ព្រលិតមួយ​ដើ​មដែល​​មាន​ផ្នែក​ផ្កា​ ដើម និង​ឫស​ ខ្លះ​មាន​ដើ​មខ្លី​ និង​ខ្លះ​មាន​ដើម​វែង​។​ គេបាន​​រក​ឃើញ​គ្រី​ណូ​អុីត​ខ្លះ​មាន​ប្រវែង​ដល់​ទៅ​១ម៉ែត្រ។ ពួក​វា​ជា​ប្រភេទ​សត្វដែល​រស់​នៅ​ក្នុង​ទឹ​ក​រាក់។​ ​ ថ្វី​ត្បិត​យើង​មើល​ទៅ​ហាក់​ដូច​ជា​រុក្ខជាតិ​តែ​ការពិតពួក​គ្រីណូអុីត​ ​ជាសត្វ​អាច​ធ្វើ​ដំណើរ​ និង​ហែល​ទឹក​បាន​។​

នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បាន​ជួប​ប្រទះផូស៊ីល​សត្វ​គ្រី​ណូអុីត​ ដែល​មាន​ផ្នែក​ខាង​ក្បាល​របស់​វា​នៅ​ភ្នំ​ស្វាយ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ភ្នំ​ស្វាយ​ជា​ប្រភេទ​ភ្នំ​ថ្មកំបោរ​ដែលមាន​អាយុកាល​នៅ​ស័កទី១​ ក្នុង​សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)

ភ្នំ​ស្វាយ​ ជាស្ថានីយមួយដែល​យើង​បាន​រក​ឃើញ​ផូស៊ីលពពួកសត្វ​គ្រី​ណូអីុត​ច្រើន​គេ។​ តែ​ភាគ​ច្រើន​​​រក​ឃើញ​តែ​បំណែក​ដើម​របស់​ពួក​វា​តែ​ប៉ុណ្ណោះ​។ ពួកវា​ប្រហែល​ស្ថិតនៅ​ក្នុង​ថ្ម​ តែ​​យើង​​ពុំ​ទាន់បាន​សិក្សា​បាន​លម្អិត​អំពី​ទីតាំង​នី​មួយ​នៅ​ឡើយ​។​ តាម​រយៈ​ផ្នែក​ដើម​នៃ​គ្រី​ណូអុីត (Crinoid columnal​) មាន​លក្ខណៈ​មិន​ដូច​គ្នា​នោះ​ទេ​ និង​អាច​បែង​ចែក​ជា​ប្រភេទ​ផ្សេងៗ​។​ យើង​ប្រទះ​ឃើញ​ប្រមាណ​​៥ប្រភេទ​ ឬ​ច្រើនជាងនោះ​ ដោយយើង​សំគាល់​ទៅ​លើ​ស្នាម​រន្ធ​នៅ​កណ្តាល​ ស្នាម​ឆ្នូត​ៗ​នៅ​ជុំ​វិញ​រន្ធ​នោះ​ និង​ទំហំនៃ​ដើម​របស់​វា សូម​​មើល​រូប​ដែល​ថត​ពី​ភ្នំ​ស្វាយ​ និង​គំរូ​ខ្លះៗនៃ​ប្រភេទ​គ្រី​ណូអុីត​។​

ពពួកផូស៊ីល​សត្វ​គ្រី​ណូអុីត​ត្រូវ​បាន​យើង​រក​ឃើញ​ នៅ​តាមស្ថានីយផូស៊ីលមួយ​ចំនួនក្នុងប្រទេសកម្ពុចាដូច​ជា ខេត្ត​​បន្ទាយ​​មាន​ជ័យ​ រក​ឃើញ​ច្រើន​ជាង​គេ​ ភ្នំ​ស្វាយ(ច្រើន​)​ ភ្នំ​ជញ្ជាំង(ច្រើន​)​ ភ្នំ​បាក់(មធ្យម​)​ ភ្នំ​ដូង​ព្រះ(តិច​)​ ភ្នំ​កងវ៉ា(តិច) ភ្នំ​ព្រះ​ភ្នំ​វែង​(មធ្យម​)​។ ខេត្ត​បាត់​ដំបង​ ភ្នំ​សំពៅ​(តិច​) ភ្នំ​​បាណន់​(តិច)​ ភ្នំ​គោហា​(តិច​)។ ខេត្ត​ស្ទឹង​ត្រែ​ង រក​ឃើញ​នៅ​ថ្មកំបោរ​ តំបន់​រាម​សារ​ទន្លេ​មេគង្គ​ (តិច) ភ្នំ​ឈ្ងោក​(តិច)​ ភ្នំ​ចាបភ្លើង​ ក្នុង​ស្រុកថាឡាបរិវាត់។​ ខេត្ត​កំពត​ ភ្នំ​កំពង់​ត្រាច (តិច​) ដែល​រក​ឃើញ​ក្នុង​រូប​ភ្នំ​ និង​អាច​មាន​នៅ​ទីតាំង​ផ្សេងៗ​ទៀត​ដែល​យើង​មិន​ទាន់​មានទិន្ន​ន័យ​នៅ​ឡើយ​។​

រួម​សេចក្តីមក​តាម​រយៈ​ផូស៊ីល​សត្វ​គ្រី​ណូអុីត​ ដែល​រក​ឃើញ​នៅ​ក្នុង​ប្រទេសកម្ពុជា​ នេះ​ត្រូវ​បាន​កំណត់​អាយុកាល​ក្នុង​ស័ក​ទី​១​ក្នុង​សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ)។​ នោះ​មាន​ន័យថា​នា​ស័ក​ទី​១ ប្រទេស​កម្ពុជា​ស្ទើ​រ​តែ​ទាំង​ស្រុង​ស្ថិត​នៅ​ក្រោម​សមុទ្រ​នៅ​ឡើយ​។​ យើង​សង្ឃឹម​ថា​នឹង​​មាន​អ្នក​ជំនាញខាងផូស៊ីល ដើម្បីសហការចូលរួមធ្វើការ​ស្រាវ​ជ្រាវឱ្យកាន់តែលម្អិត​អំពី​ពពួកផូស៊ីលនី​មួយៗ ដែលក្រុមការងារបានរកឃើញនៅតាមបណ្តាស្ថានីយមួយចំនួនក្នុងប្រទេសកម្ពុជា។

—————————————————-

Ancient marine animals species “Crinoids” million years in Cambodia

From 2019, the Fossil Research Team by the Department of Heritage, General Department of Local Communities of the Ministry of Environment has started A study of the ancient biodiversity of Cambodia. So far, we have studied 24 sites as preliminary information and have also studied some of the fossils sites in Cambodia which published on the AMS Khmer Civilization website. In this article, I will mention a group of species called Crinoids.

Crinoids are marine animals that make up the class Crinoidea, one of the classes of the phylum Echinodermata, which also includes the starfish, brittle stars, sea urchins, and sea cucumbers. Crinoids have survived to the present day, numbering about 540 species. I also do not know if there is or not in Cambodia? But I think it should be because we lack documents from our country. According to a document, a group of species close to the group of Crinoids, such as sea stars, sea urchins, and sea cucumber in Cambodia.

The history of discovery fossils is called sea lilies. Crinoids fossils were discovered to have lived on Earth about 450 million years ago. The Crinoids are shaped like a lotus flower, with some of the stems short or long and roots. Some Crinoids up to 1 meter long were found. They are species that live in shallow water. Although it was looked like plants, they are actually animals that can travel and swim.

In Cambodia, we encountered a Crinoids fossil at Phnom Svay in Banteay Meanchey province. Phnom Svay is a sort of limestone mountain that dates back to the first era in the Permian period (251-299 million years).

Phnom Svay is one of the sites where we found most of the Crinoid fossils, but most found only their original fragments. They probably are in the rocks, but we have not yet studied the details of each site. Through the original Colinoids (Crinoid columnal) are not the same and can be classified into different types. We find about five or more species, noting the notch in the center and the notch around the hole.

Crinoid fossils have been found at a number of fossils sites in Cambodia namely Banteay Meanchey (Phnom Svay, Phnom Chonhcheang, Phnom Bak, Phnom Doung Preah, Phnom Kang Va, Phnom Preah, and Phnom Long), Battambang Province (Phnom Sampov, Phnom Banan, Phnom Kok Ha), Stung Treng Province Found in the limestone area of ​​Ramsar, Mekong River (Phnom Chhnok, Phnom Chap Phleung in Thala Borivat District), Kampot province, Phnom Kampong Trach found in the mountains and maybe in other places where we do not have data Meaning yet.

In conclusion, fossils found in Cambodia have been identified in the first era in the Permian period (251-299 million years). It means that in the first era, Cambodia is almost completely under the sea. We hope to have fossil experts collaborate on more detailed further research on each of the fossils found by the team at a number of sites in Cambodia.

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!