ទំនៀមបុរាណ អប់រំសណ្តាន ឱ្យចេះប្រណិប័តន៍
ពេលស្លៀកពាក់ថ្មី ត្រូវលៃប្រយ័ត្ន គោរពមធ្យ័ត
តាមក្បួនខ្នាតចែង។
បើស្លៀកពាក់ថ្មី អាទិត្យសម័យ មានជ័យតេជះ
សត្រូវខ្លបខ្លាច អំណាចបរិទ្ធិតបៈ មានជ័យជំនះ
ឈ្នះមារយង់ឃ្នង។
ថ្ងៃចន្ទអស្ចារ្យ មន្រ្តីរាជការ គាប់ចិត្តកន្លង
អង្គារនឹងបាន ទុក្ខទោសសៅហ្មង ពុធមានសុខផង
ដល់អង្គអត្មា។
ព្រហស្បតិ៍ទោះស្លៀក ពាក់មានសុវត្ថិស័ក្តិ សុក្របានទ្រព្យា
សៅរិ៍តម្រាកាត់ ដាច់ខាតណាស់ណា ប្រយ័ត្នកាយា
ជាប់អាប់សិរី៕
អត្ថបទដើម៖ លោក សេង សោត