ទំព័រដើមកំសាន្តអារម្មណ៍របាំប្រពៃណីខ្មែរ

របាំប្រពៃណីខ្មែរ

ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវប្បធម៌អរិយធម៌រុងរឿង ទម្រង់សិល្បៈសម្បូណ៌បែប មានចម្រៀង តន្ត្រី ល្ខោន របាំប្រជាប្រិយ របាំព្រះរាជទ្រព្យនាសម័យបុរាណគ្រប់គ្រងនិងទំនុកបម្រុងដោយព្រះមហាក្សត្រ និងរបាំប្រពៃណីនៅជាប់ជាមួយនឹងប្រជារាស្ត្រជាពិសេសអ្នករស់នៅតាមជនបទស្រុកស្រែចម្ការក្នុងតំបន់ខ្ពង់រាបនិងតំបន់ភ្នំ តាមដងទន្លេ និងសមុទ្រ។ របាំប្រពៃណីមានដើមកំណើតកើតឡើងពីជំនឿសាសនាទំនៀមទម្លាប់ប្រពៃណីពិធីនិងការកែកម្សាន្ត។

ជនជាតិដើមភាគតិចនៅកម្ពុជា ក៏មានរបាំប្រពៃណីជនជាតិប្រចាំជាតិសាសន៍របស់ខ្លួន ដូចជារបាំកាប់ក្របីរបស់ជនជាតិដើមភាគតិចគ្រឹង ទំពួន និងព្នងក្នុងខេត្តតរនគិរីនិងមណ្ឌលគិរី ពាក់ព័ន្ធនឹងពិធីកាប់ក្របី សែនព្រេន លៀងអារក្ស និងផឹកស្រាក្នុងជំនឿអរូបី គោរពព្រលឹង អារក្ស អ្នកតា។របាំព្លយសួយរបស់ជនជាតិសួយខេត្តកំពង់ស្ពឺ។របាំវាយគួយប្រវាយគួយ ឬវាយខែល ពាក់ព័ន្ធនឹងកីឡានិងលំហាត់កាយសម្បទារបស់ជនជាតិគួយខេត្តកំពង់ធំ។ របាំស្នែងទន្សោង របាំសែនព្លយ របាំក្ងោកពោធិសាត់ និងរបាំបេះក្រវាញ របស់ជនជាតិព័ររស់នៅក្នុងតំបន់ភ្នំក្រវាញ ខេត្តពោធិសាត់។​ របាំចាមនិងរបាំកំចាត់ឧបទ្រពចង្រៃ របស់ជនជាតិខ្មែរអ៊ីស្លាមខេត្តកំពង់ឆ្នាំង។ របាំក្ងោកប៉ៃលិន របស់ជនជាតិ   កូឡាខេត្តប៉ៃលិន។ល។

ពាក់ព័ន្ធនឹងប្រពៃណីនិងសាសនា ប្រជាពលរដ្ឋខេត្តសៀមរាបសម្តែង របាំត្រុដិ នៅពេលចូលឆ្នាំខ្មែរត្រស្តិសង្ក្រាន្ត ដើម្បីកាត់ផ្តាច់ឆ្នាំចាស់និងអបអរសាទរទទួលនិងចូលឆ្នាំថ្មីនាំមកនូវសុភមង្គលសិរីសួស្តី។ របាំប្រពៃណីមួយចំនួនពាក់ព័ន្ធនឹងធម្មជាតិស្រុកខ្មែរ កសិកម្ម ការកែកម្សាន្ត និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្រែចម្ការ​ដូចជា របាំគោះត្រឡោក របាំក្រាប់ របាំនេសាទ របាំគោះអង្រែ។ល។ ពាក់ព័ន្ធនឹងប្រពៃណី មានរបាំបុកល័ក្ត សម្តែងនៅក្នុងពិធីអាពាហ៍ពិពាហ៍។

សោភ័ណរបស់របាំក្បាច់បុរាណឬរបាំព្រះរាជទ្រព្យ ស្ថិតនៅលើក្បាច់និងភាសាក្បាច់ រាប់ពាន់ សម្លៀកបំពាក់ និងគ្រឿងអលង្ការ។ ចំណែកឯរបាំប្រពែណី គឺស្ថិតនៅលើក្រឡា របាំ កាយវិការ និងអត្ថន័យខ្លឹមសារសាមញ្ញងាយយល់។

របាំប្រពៃណីខ្មែរកំដរដោយវង់តន្ត្រីមហោរី។ ដោយឡែក របាំមួយចំនួនកំដរដោយវង់តន្ត្រីដែលរបាំតម្រូវការ​ ដូចជារបាំទន្សោង របាំក្ងោកពោធិសាត់ របាំក្ងោកប៉ៃលិន ឬរបាំត្រុដិ ជាដើម។ របាំប្រពៃណីខ្មែរ សម្តែងនៅក្នុងបរិបទកំដរពិធីតម្រូវការ តែជាទូទៅគឺនៅក្នុងបិរិយាកាសសប្បាយរីករាយក្រោយពេលច្រូតកាត់រួច ការជួបជុំគ្នា ឬនៅក្នុងកម្មវិធីសម្តែងសិល្បៈផ្សេងៗ។

របាំប្រពៃណី ជា «កញ្ចក់ឆ្លុះសង្គម» ពោលគឺលាតត្រដាងឆ្លុះបង្ហាញអំពីជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនិងជនជាតិស្រុកខ្មែរ មានជំនឿ សាសនា ទំនៀមទម្លាប់ ប្រពៃណី ធម្មជាតិ ជីវិត និងសកម្មភាពកសិកម្មរបស់ខ្មែរ។

——————————————–

Khmer Folk Dance

The Kingdom of Cambodia, with her proud civilization and culture, endows a multitude of artforms, including song, music, theater, popular dance, court dance patronized and supported by kings and queens in the olden days, and folk dance belonging to the Khmer country folks. Khmer folk dances are originated in the livelihoods, creeds, religions, customs, traditions, ceremonies, and entertainments. The Khmer indigenous minorities, living on the plain and the hilly plateau in the northeast of Cambodia, have their own folk dances, such as the Sacrifice of Buffalo Dance of the Kroeung, Tumpuon, and Pnorng of the Ratanakiri and Mundulkiri provinces, performed to appease the animistic belief of guardian spirits and worship of spirit, whereby a ceremony is called for and conducted, a buffalo or an animal sacrificed, and offerings made including local wine-drinking.

The Khmer folk dance repertoire encompasses dances belonging to ethnicity, creed, religion, custom, tradition, ceremony, and entertainment. While Khmer court dance builds itself upon the foundation and aesthetics of thousands of hand movements and gestures, elaborate costumes, and glittering ornaments, Khmer folk dance rests itself so simply on the dance choreography, vivacious and comic body movements and facial expressions embedded with the Khmer peasant’s subject matters easily understood. The dances are, by and large, accompanied by the Mohori ensemble. However, some may musically require specific instrumental combinations suitable for the given dances, which are performed for ceremonies and rituals, a celebration of hard works after a productive harvest, entertainment, or mere artistic programming. Khmer folk dance is a mirror that reflects the Khmer peasant society—its livelihoods, creeds, religions, customs, traditions, natures, and agrarian activities.

អត្ថបទដើម៖ សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!