ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ថោះ ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត មាស ប្រាក់ តំណែងការងារ និងក្តី...

ឆ្នាំទាំង៣ ថោះ ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត មាស ប្រាក់ តំណែងការងារ និងក្តីរីករាយនានានឹងចូលមករកអ្នកក្នុងពេលនេះ

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន និងទទួលបានការជឿទុកចិត្តពីមនុស្សជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចនឹងជួបប្រទះនឹងការផ្លាស់ប្តូរបរិបទការងារជាច្រើនផ្នែក ហេតុដូច្នេះត្រូវមានភាពរហ័ស និងក្តោបក្តាប់ការងារ ក៏ដូចជាស្ថានការណ៍ឲ្យបានល្អប្រសើរ។ ចំពោះលោកអ្នកដែលមានបំណងបណ្តាក់ទុន បង្កើតមុខរបរថ្មី ក៏ដូចជាចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន ដោយមិនមានផលរំខានអ្វីធំដុំនោះទេ។ ប៉ុន្តែអ្វីដែលអ្នកត្រូវប្រកាន់ខ្ជាប់ក្នុងពេលនេះ គឺការព្យាយាម​ និងមិនដាក់ខ្លួនចូលទៅក្នុងបញ្ហា ឬបំណងដែលលើសពីគិតក្នុងពេលនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែលោកអ្នកនៅតែមានឳកាសថ្មីសម្រាប់រកប្រាក់ចំណូល ប្រសិនបើអ្នកព្យាយាមបន្ថែម និងគ្មានការបាក់ទឹកចិត្ត។ សូមលោកអ្នកបោះបង់ចោលគំនិតអវិជ្ជមាន ក៏ដូចជាការអន្ទោលទៅក្នុងបទពិសោធន៍ក្នុងអតីតកាល ធ្វើបែបនេះអារម្មណ៍លោកអ្នកអាចនឹងត្រូវប៉ះពាល់ធ្ងន់ធ្ងរ ហើយក៏ជះឥទ្ធិពលចំពោះការងារផលដែរ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ​ឬផ្លាស់ប្តូរទម្រង់អនុវត្តការងារ ប្រហែលជាថ្ងៃនេះមិនមែនជាពេលវេលាសក្តិសមនោះទេ។ លើសពីនេះ សូមប្រយ័ត្នមនុស្សនៅក្បែរឲ្យទោស។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការជាប្រក្រតី ចំណែកផលរំខាន ដែលគួរឲ្យកត់សម្គាល់ គឺគ្មានសញ្ញាណបញ្ជាក់ច្បាស់លាស់នោះទេ។ ដោយឡែកសម្រាប់លោកអ្នកដែលប្រកបអាជីវកម្មសូមប្រុងប្រយ័ត្នបន្ថែមចំពោះការភ្លេចភ្លាំង ឬខកខានក្នុងការបំពេញកិច្ចព្រមព្រៀង ឬការសន្យាណាមួយចំពោះដៃគូរជំនួញរបស់ខ្លួន។​ ប្រសិនបើអ្នកមានផលលំបាកណាមួយ ការពិភាក្សាជាចំណុចសំខាន់ក្នុងពេលនេះ លោកអ្នកក៏មិនបាច់ត្រូវប្រុងប្រយ័ត្នច្រើនពេកចំពោះមនុស្សដែលនៅក្បែរលោកអ្នកដែរ អ្វីៗស្ថិតក្នុងដំណើរការល្អប្រក្រតី និងគួរជាទីទុកចិត្ត។ ដោយឡែក កុំមានចិត្តស្ទាក់ស្ទើរលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងស្ថានការណ៍បាន។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលាថ្ងៃនេះផ្តល់នូវភាពសុខដុមរមនាក្នុងអារម្មណ៍ ជីវិតផ្ទាល់ខ្លួន ក៏ដូចជាកិច្ចការទាំងឡាយ។ លោកអ្នកនឹងអាចឃើញថានឹងទទួលបានផលចំណេញច្រើនសម្រាប់មុខរបរអាជីវកម្ម ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន និងទទួលការជឿទុកចិត្ត ព្រមទាំងឳកាសរីកចម្រើនក្នុងកិច្ចការងារយ៉ាងល្អប្រសើរណាស់។ ហេតុដូច្នេះ សូមព្យាយាមបង្ហាញពីសមត្ថភាពច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែខ្លាំង។ មានបញ្ហាតូចតាចមួយចំនួននឹងកើតឡើង ប៉ុន្តែទាំងអស់នេះគឺនឹងស្ថិតក្រោមការឆ្លើយតបរបស់អ្នក ដូច្នេះមិនមានអ្វីគួរឲ្យបារម្ភនោះទេ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចផលយ៉ាងប្រសើរណាស់។ លាភសំណាងអាចនឹងមានពន្លឺនៅរវាងពេលល្ងាច ហើយនឹងត្រូវនាំមកដោយមនុស្សដែលនៅក្បែរលោកអ្នក។ ដោយឡែក ដើម្បីទទួលបានអំណោយផលនេះ សូមលោកអ្នករក្សាចិត្ត​ និងពាក្យសំដី។ ការពិតមួយចំនួនក៏មិនចាំបាច់ត្រូវតែនិយាយចេញទាំងអស់ដែរ ពីព្រោះក្នុងពេលនេះសញ្ញាណនៃការមិនទុកចិត្ត ឬជម្លោះអាចកើតឡើងខ្ពស់ណាស់។ ផ្ទុយទៅវិញ លោកអ្នកអាចមានលទ្ធភាពពេញទីក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួន រួមទាំងដៃគូរការងារ ក៏ដូចជាការចរចាជាមួយគូប្រជែងផង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការអចលនទ្រព្យ។ លោកអ្នកដែលធ្វើជំនួញនឹងទទួលបានលាភធំដែលមិននឹកស្មានដល់ ដូច្នេះសូមរីករាយទទួលអំណរក្នុងពេលនេះ។ ក្រៅពីនេះប្រសិនបើអ្នកមានបំណងចង់បណ្តាក់ទុន ធ្វើបង្កើតមុខរបរថ្មី ថ្ងៃនេះនឹងនាំមង្គលដល់អ្នក។ ទន្ទឹមនឹងនេះ លោកអ្នកប្រកបការរដ្ឋ និងឯកជនអាចនឹងសម្រេចរាល់ការងារដែលដាក់ចេញ ព្រមទាំងទទួលបានការជឿទុកចិត្តពីថ្នាកកលើយ៉ងពេញទំហឹងផង ដូច្នេះសូមលោកអ្នកប្រើប្រាស់ឳកាសនេះ ដើម្បីសម្រេចការប៉ងប្រាថ្នាដែលបានគ្រោងទុក។ ប្រការដែលត្រូវប្រុងប្រយ័ត្នបំផុតក្នុងពេលនេះ គឺការភ្លេចភ្លាំង។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានជោគជ័យ និងអាចរំពឹងថារក្សាស្ថេរភាពបានយ៉ាងរឹងមាំយូរអង្វែងទៀតផង។ ថ្ងៃនេះលោកអ្នកមានមនុស្សចាំគាំទ្រ ថែរក្សា និងឈឺឆ្អាលខ្លាំង ដូច្នេះមិនមានអ្វីត្រូវព្រួយ ឬខ្លាចរអានោះទេ។ ដោយឡែក សូមកុំគិតអគតិចំពោះសមត្ថភាពរបស់ខ្លួន ព្រោះតែកំហុសតិចតួច ឬភាពអវិជ្ជមានមួយចំនួនដែលបានកើតឡើងក្នុងអតីត។ ផ្ទុយទៅវិញ សូមរក្សាការធ្វើដំណើរឲ្យស្ថិតក្នុងទីជិតបំផុត ពីព្រោះបញ្ហាមួយចំនួនអាចកើតឡើងទាក់ទងនឹងដំណើរវែងឆ្ងាយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ីរបស់លោកកំពុងមានកំរិតរីកចម្រើនខ្លាំង ផលរំខានក៏មិនជួបប្រទះ ហើយការជឿទុកចិត្ត និងទំនុកបម្រុងពីមនុស្សក្នុងក្រុមការងារ ឬដូចជាជំនួញជឿទុកចិត្តគំនិតយោបល់ និងការសម្រេចចិត្តរបស់អ្នកខ្លាំងណាស។ លោកអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបាន ដោយគ្មានផលរំខានអ្វីដែលគួរឲ្យកត់សម្គាល់ទេក្នុងពេលនេះ។ សូមលោកអ្នកបន្តធ្វើការងារទាំងឡាយ ប្រកបដោយគុណភាព នឹងគម្រោងច្បាស់លាស់។ កុំងាយទទួលឥទ្ធិពលពីគំនិតយោបល់ ឬពាក្យសំដីខាងក្រៅខ្លាំងពេក ត្រូវចេះពិនិត្យ ពិចារណាឲ្យបានម៉ត់ចត់ជាទីបំផុត។ សេចក្តីល្អ និងស្មោះត្រង់របស់អ្នក ជាចំណុចសំខាន់សម្រាប់ភាពរីកចម្រើនក្នុងថ្ងៃនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមិនមានអ្វីផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នោះទេ។ លោកអ្នកនៅតែអាចអនុវត្តនការងារតាមគ្រោងទុកបានដដែល។ ចំណុចសំខាន់បំផុតសម្រាប់ថ្ងៃនេះ គឺអ្នកគួរចំណាយពេលវេលាបន្ថែមក្នុងការណែនំាការងារ ធ្វើពាណិជ្ជកម្ម ក៏ដូចជាធ្វើទំនាក់ទំនងជាមួយមនុស្សធំតូចនានា ពីព្រោះវាអាចរក្សាលំនឹងការងារ ព្រមទាំងទទួលឳកាសរីកចម្រើនបន្ថែម។ ដោយឡែក មិនត្រូវទុកចិត្ត ឬភ្លេចភ្លាំង ក៏ដូចជាមើលស្រាលស្ថានភាពលំបាកនោះទេ។ ដោយឡែក អ្នកអាចផ្លាស់ប្តូរការងារ ឬបណ្តាក់ទុនបាន ប៉ុន្តែមិនគួរពឹងពាក់លើគំនិត និងកំលាំងអ្នកដទៃឡើយ។ 

ឆ្នាំរកា 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចផលជាទីគាប់ចិត្ត ហើយរាល់បញ្ហានានាក៏មិនគួរមានអ្វីត្រូវព្រួយបារម្ភឡើយ។ អ្វីៗនឹងដំណើរការក្នុងស្ថានភាពប្រក្រតី និងមានភាពសុខដុមរមនាណាស់។ ដោយឡែក មតិរិះគន់តិចតួចដែលកើតឡើង គឺស្ថិតក្រោមលទ្ធភាពនៃការគ្រប់គ្រងបានយ៉ាងងាយស្រួល។ ក្នុងនោះការរស់នៅក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹង ព្រមទាំងកែប្រែស្ថានការណ៍នានាឲ្យមកជាល្អប្រសើរបានដោយសន្តិវិធី។

ឆ្នាំចរ 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ សូមលោកអ្នកព្យាយាមកែប្រែភាពអវិជ្ជមានតិចតួចក្នុងពេលនេះ ជាចំណុចដែលអ្នកត្រូវកែប្រែ ក៏ដូចជាឆក់យកឳកាសសម្រាប់ភាពរីកចម្រើននៃការងាររបស់អ្នកវិញ។ ច្រានចោលគំនិតទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់លោកអ្នក ត្រូវចងចាំថាលោកអ្នកមានលទ្ធភាពដោះស្រាយរាល់ផលលំបាកនានាដោយវិជ្ជមាន និងងាយស្រួល។ ដោយឡែក នៅពេលរសៀល លោកអ្នកអាចនឹងទទួលបានដំណឹងរីករាយទាក់ទងនឹងការងារដែលអ្នកកំពុងប្រតិបត្តិ។ ប្រការគួរចងចាំ គឺកុំទទួលឥទ្ធិពលពីខាងក្រៅ សម្រេចចិត្ត ​និងពឹងលើខ្លួនឯង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានានឹងមានដំណើរការទៅជាប្រក្រតី លោកអ្នកអាចនឹងជួបប្រទះនូវការផ្លាស់ប្តូររបត់ការងារខ្លះៗ ប៉ុន្តែមិនធំដុំដល់មានក្តីបារម្ភអ្វីនោះទេ។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារបាន ដោយមិនមានអ្វីមកជំទាស់នោះទេ តែដើម្បីរក្សាលំនឹងសូមព្យាយាមឈានជើងបន្ទាប់ពីអ្នកប្រាកដថាការងារថ្មីនោះមានស្ថានភាពប្រកដប្រជាសិន។ ក្នុងពេលនេះ ការខ្វែងគំនិត និងមតិយោបល់រិះគន់គួរតែត្រូវហាមឃាត់ជាដាច់ខាត។ ផ្ទុយទៅវិញ សូមប្រុងប្រយ័ត្នចំពោះសុខភាព រកពេលសម្រាកខ្លះពីព្រោះលោកអ្នកកំពុងទទួលឥទ្ធិពលពីភាពលើសលុបនៃការទទួលខុសត្រូវលើការងារ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!