ទំព័រដើមហោរាសាស្ត្រចូលឆ្នាំថ្មី រាសីឆ្នាំទាំង៥ ឆ្លូវ រោង មមែ វក កុរ រាសីឡើងខ្ពស់ល្អណាស់​ទ្រព្យ...

ចូលឆ្នាំថ្មី រាសីឆ្នាំទាំង៥ ឆ្លូវ រោង មមែ វក កុរ រាសីឡើងខ្ពស់ល្អណាស់​ទ្រព្យសំណាង លាភសក្ការ និងតំណែងការងារស្ថិតក្នុងគន្លងរបស់អ្នក

ហោរាសាស្រ្តប្រចាំថ្ងពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងប្រែងជានិច្ច​ និងមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះច្រើនហួសពេកទេ។ ចូរធ្វើតាមគំនិតយោបល់របស់ខ្លួនឯង តែមិនត្រូវបដិសេធគំនិតមិត្តរួមការងារ និងដៃគូអាជីវកម្មឡើយ ប្រសិនបើអ្នកមិនចង់ស្ថិតក្នុងស្ថានភាពលំបាក។ ប៉ុន្តែកុំភ្លេចប្រើប្រាស់បទពិសោធន៍ខ្លួនឲ្យអស់ពីសមត្ថភាព។ កុំទាន់សម្រេចបណ្តាក់ទុនធំពេក គួរសំឡឹងមើលលទ្ធភាពឲ្យបានម៉ត់ចត់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារឲ្យសោះ​ក្នុងពេលនេះ សូមមានភាពរហ័សរហួស ចាប់យកឳកាសទាំងឡាយដែលកើតឡើងចំពោះអ្នក។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ប៉ុន្តែសូមរក្សាអាកប្បកិរិយាឲ្យបានល្អ។ ចូររក្សាចិត្តឲ្យរឹងមាំ អត់ធ្មត់ ហើយដើរចេញពីជម្លោះ ពីព្រោះវានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកខាតបង់។ ក្រៅនេះលោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញដើម្បីក្តោបក្តាប់ហេតុការណ៍នៅជុំវិញខ្លួន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែមានអ្នកច្រណែនក៏ច្រើនដែរ។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ ថ្ងៃនេះលោកអ្នកមានអំណោយផលខ្លាំងចំពោះភាពទាក់ទាញខាងក្រៅ ដូច្នេះសូមគិតគូរអំពីការតុបតែងខ្លួនឡើងវិញ ដើម្បីអាចទទួលបានលទ្ធភាពវិជ្ជមានក្នុងការធ្វើទំនាក់ទំនងផ្នែកមុខរបរការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ ដោយឡែកការជឿទុកចិត្តត្រូវប្រុងប្រយ័ត្នបំផុតក្នុងថ្ងៃនេះ។ ភាពស្ងប់ផ្តល់នូវការគិតវែងឆ្ងាយ និងមិនអាចឲ្យគេចាប់ថ្នាក់អ្នកបាន ពីព្រោះក្នុងពេលនេះអ្នកកំពុងមានមនុស្សចាំមើលបំណាំ។ កុំធ្វើជាមនុស្សសង្ស័យច្រើន បណ្តោយរឿងណាត្រូវកើតឲ្យវាកើត ប៉ុន្តែត្រៀមផ្លូវដោះស្រាយដោយឆ្លាតវៃ។ សម្រាប់ការងារខ្លះ គឺត្រូវសម្រេចចិត្តឲ្យបានរហ័សជាងដៃគូប្រជែងរបស់អ្នក ហើយត្រូវគោរពគោលការណ៍របស់ខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើនណាស់ក្នុងថ្ងៃនេះ រួមទាំងជីវិតឯកជន និងកិច្ចការ។ ទ្រព្យសម្បត្តិ មុខតំណែងនឹងទទួលបានដំណឹងយ៉ាងជាក់ប្រាកដក្នុងរយៈពេលរសៀល ហើយដែលនាំដំណឹងមកឲ្យដោយមនុស្សជាទីស្រលាញ់រាប់អាន។ ទន្ទឹមនឹងនេះ សូមរក្សាកេរ្តិ៍ឈ្មោះ កុំធ្វើឲ្យមានកំហុសព្រោះអាកប្បកិរិយា​ និងពាក្យសំដីព្រោះការឆេវឆាវ។ ការបណ្តាក់ទុនលើកិច្ចការងារថ្មី ប្រព្រឹត្តិទៅដោយសញ្ញាណជោគជ័យ និងមានលក្ខណៈរឹងមាំក្នុងពេលយូរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ។ សូមកុំទាន់បាក់ទឹកចិត្ត ខំប្រឹងបន្តទៅទៀត។ រក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សដែលនៅក្បែរ ពីព្រោះពួកគេអាចជួយទំនុកបម្រុង និងយកអាសារលោកអ្នកបាន។ ទន្ទឹមនឹងនោះសូមថ្លឹងថ្លែងរវាងការងារ និងសុខភាព។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវចំណាយកំលាំងច្រើនជាងមុនក្នុងការប្រតិបតិ្តកិច្ចការងារ។ កុំពាក់ព័ន្ធនឹងជម្លោះ ហើយប្រុងប្រយ័ត្នក្នុងមុខរបរអាជីវកម្ម និងការងារ ប្រយ័ត្នមានកំហុសផ្នែកបញ្ជី ឬឯកសារសំខាន់។ មានបញ្ហាតូចតាចខ្លះអាចកើតឡើង ប៉ុន្តែអ្នកអាចសង្គ្រោះខ្លួនឲ្យចេញពីបញ្ហាទាំងឡាយ ប្រសិនបើអ្នករក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់។  ក្នុងថ្ងៃនេះអ្នកមានអំណោយផលយ៉ាងខ្លាំង ក្នុងការត្រង់ត្រាប់ពត៌មាន និងរកវិធិសាស្រ្តអនុវត្តការងារបានល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីករាយគ្រប់ទិសទី។ ការងារ និងមុខរបររបស់អ្នករីកចម្រើនខ្លាំងណាស់ ចំណែកលុយកាក់វិញហូរចូលយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែរក្សាភាពជោគជ័យនេះ ព្រោះគ្មានប្រយោជន៍អីត្រូវអួតអាងទេ។ ស្ងប់ស្ងាត់ឲ្យដូចជាទឹក។ ពេលវេលាល្អសម្រាប់ធ្វើកិច្ចការ និងពិធីមង្គលមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចធ្វើពេលណាក៏បានផល ដោយឥតមានជំទាស់ដែរ។ ក្រៅពីនេះ សូមលោកអ្នកធ្វើយ៉ាងណា កុំពាក់ព័ទ្ធនឹងរឿងលុយកាក់ ប្រយ័ត្នខាតបង់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងមានលាភសំណាងដែលមិនបានរំពឹងទុកជាមុន។ សម្រាប់សកម្មភាពអាជីពនានាឃើញថានឹងទទួលបានផលល្អប្រសើរ មានមនុស្សច្រើនជួយទំនុកបម្រុង។ ប៉ុន្តែសូមលោកអ្នករក្សាការរស់នៅធម្មតា សូមកុំសម្តែងប្រាប់គេពីភាពជោគជ័យរបស់ខ្លួនឡើយ ត្រូវចេះលាក់អាថ៌កំបាំង ដើម្បីជៀសវាងការឈ្នានីស។  ត្រូវមានចិរកសុភាពរាបសារក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សផងគ្នា ប៉ុន្តែប្រយ័ត្នធ្វើឲ្យមានកំហុសជាមួយមនុស្សវ័យចំណាស់។

 ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹង ក៏ព្រោះតែភាពអសកម្មមួយចំនួនដែលកើតឡើងច្រើនស្របគ្នាក្នុងពេលតែមួយ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកក្នុងការកែប្រែស្ថានការណ៍បន្តិច ដូច្នេះសូមបណ្តោយហេតុការណ៍ខ្លះឲ្យរលត់ស្ងប់ទៅវិញ ឬត្រូវបំភ្លេចចោលខ្លះទើបជាការប្រសើរដល់អារម្មណ៍របស់អ្នក។ សូមកុំបារម្ភ ប្រសិនជាអ្នកមិនទាន់ទទួលដំណឹងពីថ្នាក់លើ សូមបន្តកិច្ចការងាជាធម្មតា និងធ្វើអ្វីឲ្យមានភាពទាក់ទាញ។ កាត់បន្ថយការគិតច្រើនរឿងដែលគ្មានប្រយោជន៍ ធ្វើខ្លួនឲ្យរីករាយ ហើយប្រឹងប្រែងបំពេញការងារ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានជោគជ័យដោយងាយស្រួលណាស់។ លោកអ្នកត្រូវខិតខំប្រឹងប្រែង និងអាចចំណាយពេលវេលាច្រើនជាងសព្វដងក្នុងការដោះស្រាយការងារ និងរកច្រកចេញដោយសមស្រប។ ការលំបាកខ្លះសូមព្យាយាមរកដៃគូពិភាក្សា​ កុំសម្រេចចិត្តតែឯង ដែលនាំឲ្យខកបំណងទៅថ្ងៃក្រោយ។ ក្រៅពីនេះ ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់បានឲ្យសោះ។ ត្រូវមានភាពទន់ភ្លន់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការជឿទុកចិត្តរបស់អ្នកជុំវិញខ្លួន។​

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ កុំខ្លាចធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារធំ ​ពីព្រោះឳកាសជោកជ័យកើតឡើងក្នុងកំរិតខ្ពស់។ ពេលវេលាសំណាងរបស់លោកអ្នក គឺពេលរសៀល ប៉ុន្តែចូរប្រយ័ត្នសំដី អាកប្បកិរិយារឹងទទឹងសូមបោះបង់ចោល។ សម្រាប់ការងារ និងហិរញ្ញវត្ថុ លោកអ្នកអាចទទួលចំណូលថ្មី ប៉ុន្តែកុំរំពឹងថានឹងទទួលបានប្រាក់ចំណេញរហ័សពេក សូមចំណាយពេលវេលាបន្ថែម។ ថ្ងៃនេះលោកអ្នកអាចក៏នឹងទទួលបានដំណឹង នៃដំណើរផ្លូវឆ្ងាយទាក់ទងនឹងកិច្ចការងារ ដូច្នេះសូមត្រៀមឲ្យបានរួចរាល់។  

រៀបរៀងដោយ៖ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!