ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ជូត មមែ វក ចរ រាសីក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតភោគសម្បត្តិ តំណែងការ...

ឆ្នាំទាំង៤ ជូត មមែ វក ចរ រាសីក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតភោគសម្បត្តិ តំណែងការងា ឳកាសល្អ ក្នុងជីវិត និងកើតឡើងចំពោះជីវិតអ្នកក្នុងថ្ងៃនេះ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមចុចអានបន្ថែមនៅទីនេះ

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ​

ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងប្រសើរណាស់។ ក្នុងនោះដែរ សូមលោកអ្នកបន្តអនុវត្តការងារដោយភាពអង់អាច ម៉ឹងម៉ាត់ ព្រមទាំងក្តីគោរពស្រលាញ់ចំពោះមនុស្សនៅជុំវិញខ្លួន ក៏ដូចជាដែគូជំនួញ។ ថ្ងៃនេះលោកអ្នកអាចទទួលបានដំណឹងនៃការចាកចេញសម្រាប់កិច្ចការងារដោយមិនរំពឹងទុក ដូច្នេះក៏សូមប្រុងប្រៀប និងរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ។ ចំពោះលោកអ្នកដែលមានបំណងធ្វើកិច្ចការអ្វីហើយ សូមកុំមានចិត្តស្ទាក់ស្ទើរឡើយ គឺលោកអ្នកអាចធ្វើសម្រេចបានយ៉ាងងាយស្រួល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកកំពុងមានការរំខាន ពិសេសលទ្ធផលការងារពីមុនដែលមិនបានដោះស្រាយឲ្យចប់សព្វគ្រប់។ បើយកល្អសូមលោកអ្នកអត់ធ្មត់ ហើយព្យាយាមចំណាយពេលវេលាបន្ថែមទៅលើកិច្ចការទាំងនោះ ធ្វើយ៉ាងណាធានាឲ្យបានថាគ្មានផលរំខានពីការងារចាស់។ សូមមានចិត្តអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃឲ្យបានក្នុងកំរិតខ្ពស់ ពីព្រោះសញ្ញាណជម្លោះ ឬភាពមិនសប្បាយរីករាយអាចនឹងកើតឡើងបានយ៉ាងងាយ។ ដោយឡែក សូមព្យាយាមទាក់ទងពិភាក្សាជាមួយមនុស្សផ្ទុយភេទ ដើម្បីអាចសម្រេចផល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការងារនានា ពីព្រោះសម្តីរបស់លោកអ្នកទទួលបានការគាំទ្រខ្លាំងណាស់។ លោកអ្នកធ្វើការទំនាក់ទំនងជាមួយមនុស្សផងគ្នាដោយភាពងាយស្រួល ហេតុដុច្នេះសូមកុំឲ្យខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរដែលមានក្នុងថ្ងៃនេះ។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារ ឬធ្វើអ្វីថ្មីៗថ្ងៃនេះគឺជាពេលវេលាសក្តិសមណាស់។ ដោយឡែកភាពលំបាកមួយចំនួនក៏នឹងកើតឡើងមករំខានដល់អ្នក ប៉ុន្តែមិនគួរយកពេលវេលាទៅគិតទេ ពីព្រោះអ្វីៗនឹងរលត់បាត់បង់ទៅវិញជាធម្មតា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ ក៏ប៉ុន្តែប្រហែលជាអ្នកមិនគួរដេញតាមការងារឲ្យហួសលើសពីកំលាំង ឬសមត្ថភាពរបស់ខ្លួនឡើយ គឺគ្រាន់តែសូមឲ្យលោកអ្នកយល់ដឹងអំពីស្ថានភាពនៅជុំវិញ ហើយទទួលខុសត្រូវឲ្យបានល្អតែប៉ុណ្ណោះ ។ ថ្ងៃនេះតម្រូវឲ្យអ្នករក្សាភាពស្រស់ស្អាត និងរួសរាយរាក់ទាក់ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ ក្រៅពីនេះសូមប្រយ័ត្នក្នុងការធ្វើដំណើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងកិច្ចការមួយចំនួនដែលអ្នកកំពុងអនុវត្ត។ ទន្ទឹមនឹងនោះ លទ្ធផលដែលអ្នកបានគ្រោងទុក ក៏មិនទាន់អាចហុចផលបានល្អប្រសើរដូចចិត្តនោះដែរ។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងការមិនទុកចិត្តទៅលើសមត្ថភាពខ្លួនឯង និងគិតរឿងអតីតដែលអាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់ខ្លួនធ្ងន់ធ្ងរ។ ថ្ងៃនេះស្ថានភាពនៃការផ្លាស់ប្តូរទៅរកវឌ្ឍនភាពឃើញថាខ្សត់ណាស់ ដូច្នេះសូមព្យាយាមថែរក្សាអ្វីៗក្នុងកំរិតធម្មតាសិន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញ និងទំនុកចិត្តយ៉ាងខ្ពស់ពីមជ្ឈដ្ឋានជុំវិញខ្លួន។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ អ្វីៗអាចនឹងដោះស្រាយដោយភាពងាយស្រួល និងសន្តិវិធីដូច្នេះមិនគួរមានការព្រួយបារម្ភអ្វីទេ សូមបន្តសកម្មភាពជាធម្មតា។ ក្នុងនោះដែរ ថ្ងៃនេះជាពេលវេលាល្អសម្រាប់រៀបចំគម្រោងការសម្រាប់អនាគត ដូច្នេះសូមកែច្នែគម្រោងការងារឲ្យបានល្អ។ ដោយឡែក ក្នុងពេលនេះ លោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការការងាររបស់អ្នកភ្លាមៗ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ លោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការ និងការកែប្រែស្ថានភាពនៅជុំវិញខ្លួន រួមទាំងការរស់នៅឲ្យកាន់តែល្អប្រសើរជាងមុនបាន។ ភាពជោគជ័យទាំងឡាយគឺស្ថិតក្នុងគន្លងផ្លូវរបស់អ្នក ចំណែកផលលំបាកតិចតួចមិនអាចកើតឡើង ឬមករំខានដល់អ្នកបានឡើយ។ ប៉ុន្តែសូមគ្រប់គ្រងពេលវេលា ពិព្រោះលោកអ្នកអាចនឹងគ្មានពេលគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលនោះទេ។ ក្នុងករណីដែលអ្នកមានការលំបាក ហើយមិនអាចរកផ្លូវចេញបាន ​សូមសុំយោបល់ពីមនុស្សចាស់ដែលនៅក្បែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី។ ប៉ុន្តែសូមលោកអ្នកកុំរំពឹងខ្លាំងឲ្យហួសពីស្ថានភាពពិត ប៉ុន្តែអ្វីដែលត្រូវធ្វើជាចាំបាច់ គឺកុំបោះបង់កិច្ចការងារដែលអ្នកនឹងជួបបញ្ហា។ គួរចំណាយពេលបន្តិចទៀតសិនហើយជៀសវាងក្នុងការទទួលយកឥទ្ធិពលពីខាងក្រៅដោយមិនមានការពិភាក្សាឲ្យបានម៉ត់ចត់។ សូមចា​ប់ផ្តើមការងារតូចធំឲ្យបានឆាប់រួសរាន់ ហើយធ្វើយ៉ាងណាត្រូវរក្សាការសំងាត់នៃវិធិសាស្រ្តអនុវត្តរបស់អ្នក ពីព្រោះការនិយាយច្រើនជាចំនុចខ្សោយរបស់អ្នក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងអាចចូលក្នុងជីវិតរបស់លោកអ្នក​ ហើយលាភសំណាងទាំងនោះគឺរួមទាំងជិវិតឯកជន និងកិច្ចការងារ។ ថ្ងៃនេះមិនមានអ្វីដែលអ្នកធ្វើមិនបាននោះទេ ដូច្នេះសូមចាប់ផ្តើមធ្វើកិច្ចការដែលអ្នកពេញចិត្ត ឬដែលមានបំណងនឹងដាក់ចេញ។ ចំពោះលោកអ្នករកស៊ីផ្នែកចលន និងអចលនទ្រព្យឃើញថានឹងទទួលបានផលចំនេញយ៉ាងគាប់ប្រសើរ។ ចំពោះកិច្ចពិភាក្សាតូចធំនានា លោកអ្នកអាចធ្វើទៅបាន ប៉ុន្តែសូមចំណាយពេលស្តាប់ឲ្យបានច្រើនជាងការនិយាយទើបជាការល្អប្រសើរជាង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍ចង់ដោះស្រាយរឿងរ៉ាវទាំងអស់ ប៉ុន្តែសូមកុំបង្ខំខ្លួនឯងខ្លាំងពេក ចូរធ្វើអ្វីៗគ្រប់យ៉ាងដោយសន្សឹមៗ​ និងគួរអនុវត្តតាមវិចារណញាណរបស់អ្នក ជាជាងគំនិតយោបល់របស់អ្នកដទៃ។ ថ្ងៃនេះសូមធ្វើការទៅតាមគម្រោងដែលបានរៀបចំទើបជាការល្អប្រសើរ​ ក៏ប៉ុន្តែមិនត្រូវយកការងារទាំងអស់មកធ្វើក្នុងពេលតែមួយនោះទេ។ ភាពស្មុគ្រស្មាញមួយចំនួនអាចនឹងកើតឡើងក្នុងដំនើរអនុវត្តការងាររបស់អ្នក ដូច្នេះសូមព្យាយាមដោះស្រាយឲ្យបានអស់ កុំទុកឲ្យមានផលរំខានទៅថ្ងៃក្រោយ។ ដោយឡែក សូមលោកអ្នកប្រយ័ត្នចាកបោកគេ ព្រោះភាពទន់ភ្លន់របស់អ្នក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏រីករាយណាស់ ពីព្រោះរាល់ការងារដែលដាក់ចេញនឹងទទួលបានផលជាទីគាប់ចិត្ត។ អំណោយផលដ៏ល្អក្នុងពេលនេះ អាចអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកដឹកនាំដែលប្រកបដោយថាមពល និងភាពឈ្លាសវៃ។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពក្នុងការចរចាការងារធំៗដោយភាពងាយស្រួលជាទីបំផុត ដូច្នេះកុំបង្អង់ក្នុងការអនុវត្តការងារដែលអ្នកបានគ្រោងទុក។ ដោយឡែក លោកអ្នកអាចជួបប្រទះបញ្ហាតូចតាចមួយចំនួន ប៉ុន្តែកុំបារម្ភពីព្រោះមានមនុស្សជួយទំនុកបម្រុងអ្នកបានល្អ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាព ស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនពីព្រោះតែការរំខានផ្នែកអារម្មណ៍។ លោកអ្នកអាចនឹងត្រូវចំណាយពេលវេលាក្នុងការដោះស្រាយរឿងមិនសូវជាចំបាច់ ប៉ុន្តែសូមដោះស្រាយបញ្ហាទាំងនោះដោយក្តីអត់ធ្មត់ និងសណ្តោស ហើយកុំបណ្តោយឲ្យមនុស្សនៅជុំវិញអ្នកបានឃើញចំណុចអវិជ្ជមានរបស់អ្នកឡើយ។ ថ្ងៃនេះលទ្ធភាពនៃការយល់ច្រលំក៏ស្ថិតក្នុងកំរិតខ្ពស់ផងដែរ ដូច្នេះសូមធ្វើការងារឲ្យបានល្អ ហើយប្រកាន់ភាពស្មោះត្រង់ ហើយមិនមិនចរចាប្រហែលជាជាជម្រើសដ៏ល្អ។

រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!