ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​ភ្នំបាណន់​

ស្ថានីយផូស៊ីល​ភ្នំបាណន់​

ភ្នំបាណន់​ មាន​ទីតាំង​ស្ថិត​នៅ ភូមិបាណន់ ឃុំកន្ទឺពីរ​ ស្រុក​បាណន់​ ខេត្ត​វាត់​ដំបង​ដោយ​មាន​ចំងាយ​ប្រមាន​២២​គីឡូម៉ែត្រ។​ ភ្នំបាណន់ ក៏ជាទីតាំងប្រវត្តិសាស្រ្តមួយដ៏ល្អឯក ដិ្បតមានប្រាសាទភ្នំបាណន់ដែលជាសំណង់ប្រាសាទបុរាណមួយ​ ដែលសល់តាំងពីមុនអង្គរ។​ ប្រាសាទភ្នំបាណន់មានរាងចតុកោណកែង សង់ឡើងនៅដើមស.វ​ទី១១ មានតួប៉មចំនួន៥ ដោយតួប៉មកណ្តាលធ្វើពីថ្មភក់ និងតួប៉ម៤ជុំវិញ ធ្វើពីថ្មភក់ លាយថ្មបាយកៀ្រមហើយស្ថិតក្នុងរចនាបថមុនអង្គរ។ ក្រៅពីនេះ​ ភ្នំបាណន់ក៏មានរឿងព្រេងទាក់ទងនឹងនាង រំសាយសក់ ដោយបានបង្ហាញពីទីតាំងនេះជាសមុទ្រ។ ចំពោះ​រឿង​ព្រេង​នេះ​ក៏​មានទំនាក់​ទំនង​​និង​រឿង​ភ្នំ​សំពៅ​ផង​ដែរ​​ ហើយចំណុច​មួយ​ទៀត​បាន​បញ្ជាក់​ថា​ទីតាំង​នោះ​គឹ​ស្ថិត​នៅ​ក្បែរ​សមុទ្រ ​។​​ វា​ហាក់​ដូច​ជា​មាន​ទំនាក់​ទំនង​ជា​មួយអតីតកាល​នៃ​ធម្មជាតិ​របស់​ភ្នំ​នេះ​ផង​ដែរ​ ។ ក្នុងអត្ថបទនេះ​នឹងបង្ហាញថា តើទីតាំងនេះជាសមុទ្របានយ៉ាងដូចម្តេច? និងវត្ថុអ្វីខ្លះជាភស្តុតាងដែលបង្ហាញថាទីតាំងនេះជាសមុទ្រ? 

ភ្នំ​បាណន់​ជា​ប្រភេទ​ភ្នំ​ថ្ម​កំបោរ​ (រូបលេខ២​)​ ដែល​មាន​កំណត់​សំគាល់​ PLS ដែលមាន​អាយុកាល​ ក្នុង​សម័យ​ Permian Period (251-299 លាន​ឆ្នាំ​)។ ថ្មកំបោរ​ទាំង​ឡាយ​កើត​ឡើង​ដោយ​ការ​កក​នៃ​កំណក​កំបោរ​ដែល​បាន​មក​ពី​សត្វ​សមុទ្រ​ ខ្យង​ ខ្ចៅ​ជាដើម​ ដោយ​ប្រើ​ប្រាស់​ពេល​រាប់​ម៉ឺន​ សែន​ឆ្នាំ​។​ ​ យើង​បាន​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​ដែល​ជា​ផូស៊ីល​សត្វ​សមុទ្រ​ដូច​ជា​៖

១.​ ពពួក​គ្រី​ណូអ៊ីត​ Crinoid ដែល​ក្រុម​នេះ​ស្ថិត​នៅ​ក្បែរ​ពពួក​ផ្កាយ​សមុទ្រ​ និង​ពួក​កាំ​ប្រម៉ា​សមុទ្រ យើង​ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​លើក​មុន​ផង​ដែរ​ក្នុង​គេហទំព័រ​ AMS អរិយធម៌ខ្មែរ។​ ពពួក​សត្វ​គ្រី​ណូអ៊ីត​ ដែល​យើង​បាន​ឃើញ​នៅ​ភ្នំ​បាណន់​នេះ​ ត្រូវបាន​កប់​ចូល​ក្នុង​សាច់​ថ្ម​។ មាន​ន័យ​ថា​ពពួក​នេះវាបាន​កើតមុន​ថ្ម​កំបោរ​តាំងពី​ពេល​ថ្ម​កំបោ​រ​នៅ​ជា​ដី​នៅ​ឡើយ​។​ សត្វ​គ្រី​ណូអ៊ីត​នេះ​បាន​បន្ត​រស់​មក​ដល់​ពេល​បច្ចុប្បន្ន​ គ្រាន់​តែ​ពូជន៍​ផ្សេងគ្នា​តែ​ប៉ុណ្ណោះក្នុង​ប្រទេស​កម្ពុជា​ក៏​នៅ​មាន​ផង​ដែរ ​(រូបលេខ៤)​ ។

២. ងាវ​ ?​ វា​ពិត​ជា​មាន​រូប​រៀង​ដូច​ងាវ​ណាស់​ ដែល​ជាប់​នឹង​​ផ្នែក​ខាង​ក្រៅ​នៃ​ថ្ម​កំបោរ។​​ ពពួក​ងាវ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​ Bivalve ដែល​មាន​ដុច​ជា​ លៀស គ្រំ​ ​ផង​ដែរ​ ។ ក្រុម​នេះ​មាន​កំណើត តាំង​ពី​ស័ក​ទី​១ Paleozoic​ (៥៤២-២៥២លាន​ឆ្នាំ​) មក​​ម្លេះ​តែ​មិន​សូវ​សម្បូរ​ទេ​  បន្ត​មក​ស័ក​ទី​២​ Mesozoic (២៥២-៦៥​លាន​)និង​បន្តរហូត​ដល់​ពេល   ​បច្ចប្បន្ន​។​ សម្រាប់រូប​ភាព​មួយ​នេះ​តើ​វា​ត្រូវ​បាន​កក​តាម​ក្រោយ​ នៅពេល​ដែល​វា​នៅ​មាន​សមុទ្រ​នៅ​ឡើយ​ឬ​យ៉ាង​ណា​?​ លុះ​ត្រា​មាន​ការ​សិក្សា​បន្ថែម​ដោយ​យើង​នៅ​មាន​ទិ​ន្នន័យ​តិច​នៅ​ឡើយ​។​

៣.​ អាគីង​ Barnacles ជា​ប្រភេទ​សត្វ​ ដែល​អាចផ្លាស់​ទី​បាន​យឺត​។​ ខ្លួន​ពួក​វា​ស្រោប​ដោយ​សំបក មាន​រាង​ស្រួច​នៅ​ផ្នែក​ខាង​ចុង​​ ពួក​នេះ​ច្រើន​តែ​ទុំ​នៅ​លើ​ឈើ​ ដែល​អណ្តែត​ សត្វ​សមុទ្រ​មួយ​ចំនួនដែល​មាន​សំបក​រឹង​ និង​​ខ្លះ​វា​ទុំ​នៅ​លើ​ថ្ម​។ ពពួក​នេះ​បាន​រស់​មក​ដល់​បច្ចុប្បន្ន​ ដែល​យើង​អាច​ឃើញ​តាម​ថ្ម​នៅ​តាម​មាត់​សមុទ្រ​។​

តាម​រយៈ​ការ​រស់​នៅ​នៃ​ពពួក​អាគឹង​នេះ​អាច​បញ្ជាក់​ថា​ ពួក​នេះ​អាច​រស់​នៅ​ក្រោយ​ពេល​ដែល​តំបន់​នេះ​ទៅជា​កោះ​ និង​អាច​ខ្លាយ​ជា​ថ្ម​ហើយ​?​ តាមរយៈការចុះសិក្សាស្រាវជ្រាវជាបឋមរបស់​ក្រុម​ការងារ​នៅតំបន់​ភ្នំ​បាណន់នេះ ​គឺយើងបាន​ជួប​ប្រទះ​នៅផូស៊ីល​សត្វ​សមុទ្រ​តិច​តួ​ចទេ​​។​ តែទោះ​ជាយ៉ាង​ណា​ក៏យើង​អាច​យល់​ដឹងជាបឋមថា ទីតាំង​ភ្នំបាណន់នេះ​ គឺ​មាន​ប្រវត្តិ​សាស្ត្រ​ធម្មជាតិ​ ដែល​ធ្លាប់មាន​​​អតីតកាល​នៅ​ក្នុង​សមុទ្រ​។​ តែយើងពុំដឹងថា​សមុទ្រ​បាន​ដក​ថយ​ចេញ​ពី​តំបន់​នោះ​តាំង​ពី​ពេល​ណានោះទេ​?​​ ដ្បិតយើងត្រូវការស្វែងយល់នៅភស្តុតាង និងការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីឱ្យយល់កាន់តែច្បាស់។ ម្យ៉ាងទៀតទីតាំងនេះ បច្ចុប្បន្នមាន​សំណង់​ប្រាសាទ​បុរាណ​នៅ​លើ​កំពូល​ភ្នំ និង​ជា​តំបន់​ប្រជុំ​ជន ដ៏​សំខាន់​មួយកាល​ពី​សម័យ​បុរាណ រហូតមក​បច្ចុប្បន្ន និង​ជា​តំបន់​ទេស​ចរណ៍​គួ​​ឱ្យ​ទាក់​ទាញមួយ​ផង​ដែរ​។

————————————————–

Phnom Banan Fossil Site

Phnom Banan is located in Banan Village, Kantea Pei Commune, Banan District, Vattambang Province about 22 kilometers to the south of Battambang. Phnom Banan is also a unique historical site which contained Phnom Banan temple, an ancient temple that dates back to before Angkor. Phnom Banan temple is a rectangular temple built in the early 11th century with five towers, the central tower made of sandstone and the four surrounding towers made of sandstone and laterite in pre-Angkorian style. Besides, Phnom Banan also has a legend related to Neng Romsay Sok that stated this place is the sea. It seems to be related to the past of the Phnom Banan either. In this article we will show how this location become the marine? And what are the evidence that indicate this location as the marine?

Phnom Banan is a type of limestone mountain marked PLS that date back to the Permian Period (251-299 million years). Limestone is formed by the accumulation of lime from sea creatures, snails, etc., using tens of thousands of years. We have found some evidence of marine fossils, such as:

Crinoids are marine animals that make up the class Crinoidea which it closes to the starfish and sea urchins, was also previously published on the AMS Khmer Civilization website. Crinoids we saw on Phnom Banan were buried in the rock. This means that they were born before the limestone, when the limestone was still in the ground. This Crinoids have survived to the present day, but only different species in Cambodia still exist.

Sea shell fossils? It looks like a sea shell that encloses on the surface of limestone. These sea shell belong to the Bivalve group namely small sea shell and clam. This group originated from the 1st era Paleozoic (542-252 million years), but was not very abundant, continous to the 2nd era Mesozoic (252-65 million) and continues to the present. For this one image, is it stick later when it is still at sea? Unless there is further study and we now still have a limitation data.

Barnacles is a slow-moving species. Their bodies are covered with sharp shells at the ends, they often ripen on trees, some marine animals have hard shells sea, and some ripen on rocks. these species have survived until today, which can be seen in the rocks along the seafront. Through the existence of this species, it can be confirmed that they can live after this area became an island and rock?

Based on preliminary research by the team at Phnom Banan, we have encountered less amount of marine fossils. However, we can first understand that the location of Phnom Banan is the sea marine in the past. But we do not know when the sea disappeared from that area? therefore, we need to acknowledge the evidence and further research to better understand. In addition, this site now has ancient temples on the hilltop and is an important urban area from ancient times to the present and is also an attractive tourist area.

អត្ថបទដើម៖ លោក លឹម​ វណ្ណាច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!