ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៥ រោង ម្សាញ់ មមែ វក ចរ កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទ...

អស្ចារ្យណាស់ ឆ្នាំទាំង៥ រោង ម្សាញ់ មមែ វក ចរ កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលបានជោគជ័យយ៉ាងធំ ហើយឋានៈការងារនឹងទទួលបានដំណឹងនៅពេលនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ភាពស្មុគ្រស្មាញក្នុងពេលានេះជាប់ពាក់ព័ន្ធនឹងការងារចាស់ដែលមិនទាន់បានដោះស្រាយរួច ដែលបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះសម្រាប់លោកអ្នកដែលប្រកបអាជីវកម្មអាចនឹងមានបញ្ហាពាក្យសំដីជាមួយមិត្តរួមការងារ ឬដៃគូរជំនួញផង ហេតុដូច្នេះសូមប្រុងប្រយ័ត្នពាក្យសំដី។ ចំពោះបញ្ហាខ្លះដែលលោកអ្នកពិបាកដោះស្រាយ សូមព្យាយាមសុំយោបល់ពីមនុស្សនៅក្បែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារបានល្អ និងទាន់ពេលវេលា។ ក្រៅពីនេះលោកអ្នកទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ជាសំណាក់មិត្តរួមការងារ។ ដោយឡែក សូមកុំមានការព្រួយបារម្ភចំពោះកិច្ចការងារឡើយ គឺលោកអ្នកអាចធ្វើបាន និងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។ ទន្ទឹមនឹងនេះ លោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែទោះយ៉ាងនេះក្តី សូមកុំព្យាយាមធ្វើការងារច្រើនក្នុងពេលតែមួយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា។ លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ គ្មានអ្វីត្រូវព្រួយបារម្ភ ឬគិតច្រើននោះទេ ចូរព្យាយាមធ្វើការទៅតាមគម្រោងដែលលោកអ្នកបានរៀបចំ។ ដោយឡែក លោកអ្នកអាចនឹងទទួលបានពត៌មានថ្មី​ ដែលអាចធ្វើឲ្យមានការកែប្រែបរិបទការងារខ្លះដែរ ដូច្នេះគួរមានការប្រុងប្រយ័ត្ន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាលឬភ្លេចភ្លាំងឡើយ។ សូមព្យាយាមកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរអាជីពអនាគតរបស់អ្នក។ ដោយឡែក ថ្ងៃនេះហានិភ័យផ្នែកហិរញ្ញវត្ថុអាចកើតឡើង ដូច្នេះយកល្អសូមគ្រប់គ្រងលុយកាក់ ហើយកុំពាក់ព័ន្ធនឹងកម្ចីឡើយ។

ឆ្នាំរោង

​​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលយ៉ាងគាប់ចិត្តពីការងារ និងអាជីវកម្ម ដូច្នេះអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ គឺរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងារ។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមប្រាកដថាលោកអ្នកមានគម្រោងផែនការ និងទិសដៅត្រឹមត្រូវជាមុនសិន។ សូមលោកអ្នកគិតគូរផងដែរ ពីការអភិវឌ្ឍន៍ផ្នែកចំណេះដឹង និងវិជ្ជាជីវៈ ព្រោះវាជាវិធីឲ្យអ្នកអាចកែប្រែស្ថានភាពហិរញ្ញវត្ថុ។ អ្វីដែលគួរជៀសវាងភាពឆេវឆាវ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់ផលប្រយោជន៍របស់អ្នកបានឡើង។ ថ្ងៃនេះពេលវេលាគឺមានពេញបរិបូណ៍ ដូច្នេះលោកអ្នកមិនចាំបាច់ប្រញាប់ប្រញាលពេកទេ សូមធ្វើការ និងសម្រេចចិត្តដោយសន្សឹមៗជាការប្រសើរ។ ក្នុងនោះក៏សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច។ សូមបោះបង់រាល់គំនិតប៉ុនប៉ងក្នុងការចេញដំណើរផ្លូវឆ្ងាយសិន ពីព្រោះលោកអ្នកអាចនឹងប្រទះបញ្ហាដោយឡាយណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ប្រសិនបើអ្នកមានគម្រោងការងារធំដុំដែលនឹងត្រូវអនុវត្តក្នុងពេលនេះដោយខានមិនបាន គឺអ្នកត្រូវគិតគូរឲ្យបានច្រើនដង ឬសុំជំនួយប្រសិនបើអ្នកប្រទះនឹងភាពមិនច្បាស់លាស់។ ការឈ្លោះប្រកែកអាចកើតឡើង ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូ​វ ព្យាយាមដោះស្រាយបញ្ហាដោយមិនគួរទុករហូតដល់ថ្ងៃស្អែកនោះទេ។ អំណោយផលក្នុងពេលនេះ គឺលោកអ្នកអាចធ្វើពិធីមង្គលនានាបាន ព្រមទាំងនឹងបានកើតលាភផង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងជោគជ័យយ៉ាងគាប់ប្រសើរ។ ថ្ងៃនេះលោកអ្នកអាចទទួលបានដំណឹងល្អ ឬមានមនុស្សនាំលាភមកឲ្យពីឆ្ងាយ ប៉ុន្តែក៏ត្រូវគ្រប់គ្រងការឆ្លើយតបរបស់អ្នកផងដែរ។ ចំពោះកិច្ចការងារ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់បើទោះបីជាបញ្ហាតូចតាចក្តី។ ដោយឡែកសូមកុំជឿទុកចិត្តមនុស្សដោយងាយឡើយ ពីព្រោះឳកាសចាញ់បញ្ឆោតគេកំពុងកើតឡើង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងឆាប់រហ័ស។ សូមលោកអ្នកយកចិត្តបន្ថែមលើការបង្កើនចំណេះដឹងវិជ្ជាជីវៈ ប្រសិនបើលោកអ្នកចង់ទទួលបានភាពជោគជ័យដ៏យូរអង្វែង។ ថ្ងៃនេះលោកអ្នកនឹងអាចស៊ូទ្រាំបញ្ហាទាំងអស់ដោយជោគជ័យ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំ ប៉ុន្តែត្រូវមានភាពអត់ធ្មត់ខ្ពស់បន្តិចផងដែរ។ សូមមានភាពរួសរាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ រាសីថ្ងៃនេះណែនាំអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅកំរិតអប្បបរមា។ ប៉ុន្តែត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងថ្នាក់លើឲ្យកាន់តែប្រសើរ។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ការងារទាំងអស់ គឺពឹងផ្អែកទៅលើសមត្ថភាព ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯង នោះនឹងធ្វើឲ្យអាជីពលោកអ្នកកើនឡើង និងអាចបញ្ជៀសបញ្ហាបាន។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរពិចារណា និងរកមធ្យោបាយដោះស្រាយបញ្ហា ហេតុដូច្នេះស្ថានភាពតានតឹងនានា នឹងមិនរំខានការងារអ្នកនោះទេ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារ។ ប៉ុន្តែលោកអ្នកក៏អាចជួប្រទះឧបសគ្គតិចតួចផងដែរ ដូច្នេះសូមងាកមកប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្របណាមួយបើទោះបីជាវិធីសាស្រ្តស្តង់ដាក៏ដោយ។ ថ្ងៃនេះមានអំណោយផលចំពោះការងារទាំងឡាយណាដែលទាក់ទងនឹងអចលនទ្រព្យ ដូច្នេះសូមទាញយកឳកាសជោកជ័យក្នុងពេលនេះ។ ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួន និងមិត្តរួមការងារឡើយ។ ការធ្វើទំនាក់ទំនងក្នុងថ្ងៃនេះមានភាពចាំបាច់បំផុត ប៉ុន្តែលោកអ្នកត្រូវរៀបចំខ្លួនយ៉ាងណាឲ្យមានភាពទាក់ទាញ។ ចំពោះលទ្ធផលការងារក្នុងពេលនេះ អាស្រ័យលើឆ្លើយតបរបស់អ្នកប៉ុណ្ណោះ។

រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!