ទំព័រដើមប្រវត្តិសាស្ត្រវិសមភាពនៃសំណង់ប្រាសាទក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២

វិសមភាពនៃសំណង់ប្រាសាទក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២

តើហេតុអ្វីបានព្រះបាទសូរ្យវរ្ម័នទី២ស្ថាបនាប្រាសាទអង្គរវត្តមានភាពមិនស្មើគ្នារវាងជ្រុងខាងជើង និងខាងត្បូង ដោយធៀបនិងអ័ក្សកណ្តាលលិចកើត? តើលក្ខណៈបែបនេះមានចំពោះតែប្រាសាទអង្គរវត្ត ឬក៏ប្រាសាទដទៃក្នុងរាជ្យព្រះអង្គមានលក្ខណៈដូចគ្នាដែរ?

តាមការសិក្សាលើរចនាសម្ព័ន្ធប្រាសាទ បែបបទទម្រង់នៃប្រាង្គសំខាន់​ និងក្បាច់លម្អនៅលើប្រាសាទទាំងនោះ ធ្វើឱ្យអ្នកស្រាវជ្រាវជាច្រើនបានសន្និដ្ឋានថា ប្រាសាទមួយចំនួនត្រូវបានស្ថាបនាឡើងក្នុងចន្លោះរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (គ.ស១១១៣ដល់១១៥០) ឬយើងអាចនិយាយបានថាក្នុងរចនាបថអង្គរវត្ត។ ជាឧទាហរណ៍ ប្រាសាទទាំងនោះ មានដូចជាប្រាសាទអង្គរវត្ត ធម្មនន្ទ ចៅសាយទេវតា បន្ទាយសំរ៉ែ វត្តអធ្វារ បេងមាលា (ប្រាសាទទាំងនេះស្ថិតនៅក្នុងតំបន់អង្គរ) និងប្រាសាទព្រះខ័នកំពង់ស្វាយ (កំពង់ធំ) ជាដើម។ លក្ខណៈជារួមនៃប្រាសាទទាំងនេះ (លើកលែងប្រាសាទអង្គរវត្ត) ជាទូទៅ មានប្រាង្គសំខាន់នៅចំកណ្តាល បន្តដោយសំណង់វែងលយទៅមុខ (មណ្ឌប) និង ព័ទ្ជដោយកំពែង១ជាន់ធ្វើពីថ្ម ជា៖ ប្រាសាទធម្មនន្ទ ចៅសាយទេវតា វត្តអធ្វា និងព្រះខ័នកំពង់ស្វាយ។ ប្រាសាទផ្សេងទៀតមានកំពែងច្រើនជាន់៖ ប្រាសាទបាយក្រៀមលាយថ្មភក់ និងមានក្លោងទ្វារនៅតាមទិសទាំង៤  ដូចអង្គរវត្ត (កំពែងថ្មបាយក្រៀម១ជាន់ និងថែវខាងក្នុង២ជាន់ (មិនគិតថែវរបស់រួតបាកាណ) បន្ទាយសំរ៉ែ២ជាន់ និងបេងមាលា២ជាន់។ ជាធម្មតា ក្លោងទ្វារ ទាំង៤ទិសរបស់កំពែងទាំងនេះ តែងតែឆ្លុះគ្នាជាមួយនិងប្រាង្គកណ្តាលតាមទិសកើតលិច និងជើងត្បូង។ ក្នុងអត្ថបទខ្លីនេះ ខ្ញុំសូមលើកយកចំនុចពិសេសមួយ ដែលអ្នកស្រាវជ្រាវតែងចាប់អារម្មណ៍តែនៅលើប្រាសាទអង្គរវត្ត គឺភាពមិនស្មើគ្នា (ប្រវែង) នៃចន្លោះខាងជើង និងខាងត្បូងរវាងថែវទី២ជាមួយនិងរួតបាកាណ។

តើចំនុចនៃវិសមភាព (ប្រវែងមិនស្មើគ្នា) នោះនៅកន្លែងណា?

វិសមភាពនៃប្រាសាទអង្គរវត្ត គឺសំដៅទៅលើភាពមិនស្មើគ្នារវាងថែរទី២ និងខឿនរបស់រួតបាកាណ (ប្រាង្គកណ្តាល) ដែលមានប្រវែងមិនស្មើគ្នារវាងចន្លោះនៃគោបុរៈខាងត្បូងទៅជណ្តើរឡើងខាងត្បូងរបស់ខឿនបាកាណ និងប្រវែងពីគោបុរៈខាងជើងទៅជណ្តើរឡើងខាងជើងរបស់រួតបាកាណ។ យើងអាចសិក្សាប្រៀបធៀបបានតាមរយៈជញ្ជាំងខាងជើង និងខាងត្បូងរបស់ថែវទី២ ដែលមានប្រវែងមិនស្មើគ្នា។ ​លោកស្រី Mannikka បានសិក្សាយ៉ាងលម្អិតលើការរៀបចំរចនាសម្ព័ន្ធនានារបស់ប្រាសាទអង្គរវត្ត ពិសេសគឺការប្រើខ្នាតដែលទាក់ទងនិងលោកធាតុនិយម និងតារាសាស្ត្រ។ ក្នុងនោះលោកស្រីបានបកស្រាយអំពីភាពមិនស្មើគ្នារវាងស្លាបខាងជើង និងស្លាបខាងត្បូង របស់ជញ្ជាំងខាងលិច និងខាងកើត នៃបស់ិងស្លាបជញ្ជាំងនិងស្លាបជញ្ជាំងខាងត្បូង បានសិក្សារួចហើយអំពីភាពមិនស្មើគ្នារវាងថែវខាងរវែងពីគោបុរៈខាងជើងទៅជណ្តើរឡើងខាងជើងរបស់រួតថែវទី២។ អ្វីដែលសំខាន់នោះ គឺលោកស្រីបានសន្និដ្ឋានថា ភាពមិនស្មើគ្នានេះ គឺទាក់ទងទៅនិងដំណើរគោចរនៃព្រះអាទិត្យក្នុងរយៈ១ឆ្នាំ នៅទិសខាងជើង និងខាងត្បូង (យកប្រាង្គកណ្តាលជាខ្សែចែក) ដែលទិសខាងជើងមានរយៈពេលវែងជាងទិសខាងត្បូង។ ដូចនេះហើយទើបបានគេស្ថាបនាជញ្ជាំងខាងជើង (ថែវលិច និងកើត) វែងជាងជញ្ជាំងខាងត្បូង។  ប៉ុន្តែវាហាក់បីដូចជាមិនត្រឹមត្រូវទាំងស្រុងនោះទេ ពីព្រោះខ្ញុំបានធ្វើការសិក្សានិងអង្កេតលើសំណង់ប្រាសាទផ្សេងៗក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គឺមានលក្ខណៈពិសេសមួយ​មិនទាក់ទងនិងដំណើរគោចររបស់ព្រះអាទិត្យ ដែលជាហេតុនាំឱ្យគេស្ថាបនាប្រាសាទអង្គរវត្តមានចន្លោះវែងខ្លីជាងគ្នានោះទេ។ ហេតុផលសំខាន់នោះ គឺទាក់ទងនឹងទិសដៅនៃច្រកចូលសំខាន់ទៅរកប្រាង្គកណ្តាល។ ជាទូទៅ គេតែងធ្វើឱ្យទីធ្លាឬចន្លោះខាងឆ្វេងដៃ (យើងឈរបែរមុខទៅរកប្រាង្គកណ្តាល ឧទាហរណ៍ប្រាសាទអង្គរវត្តត្រូវចូលពីខាងលិច យើងត្រូវបែរដើរទៅខាងកើត) ធំជាងខាងស្តាំដៃជានិច្ច។ ការធ្វើបែបនេះ ជាទូទៅគឺជាចន្លោះរវាងប្រាង្គកណ្តាលជាមួយ និងកំពែងដែលនៅក្បែរប្រាង្គកណ្តាល ឬខឿនរបស់ប្រាង្គកណ្តាល។ ជាក់ស្តែងប្រាសាទអង្គរវត្ត ថែវទី២ជាខឿនរបស់រួតប្រាង្គកណ្តាល ដូចនេះគេសង់ឱ្យមានចន្លោះតូចធំ ដោយធៀប និងខឿនរបស់ប្រាង្គបាកាណ។ ចំពោះថែវទី១ (ថែវមានក្បាច់ចម្លាក់/ អ្នកស្រី Mannikka ហៅថែវទី៣) កំពែងខាងក្រៅ និងកសិន្ធុ គឺមានទំហំចន្លោះស្មើគ្នា ធៀបជាមួយប្រាង្គកណ្តាល។ ចំនុចដូចគ្នានេះ យើងអាចឃើញនៅប្រាសាទវត្តអធ្វាដែរ គឺចន្លោះខាងជើងធំជាងចន្លោះខាងត្បូង បើប្រៀបធៀបប្រាង្គកណ្តាលជាមួយនឹងកំពែងខាងក្រៅ។  យើងអាចឱ្យសម្មតិកម្មមួយបានថា ប្រាសាទអង្គរវត្ត និងប្រាសាទវត្តអធ្វា ដែលមានច្រកចូលសំខាន់ពីទិសខាងលិច គឺចន្លោះខាងជើងធំជាងខាងត្បូង (ជញ្ជាំងថែវ ឬកំពែង) ពោលគឺនៅខាងឆ្វេងដៃរបស់យើងដែលបែរទៅរកប្រាង្គកណ្តាល។

ផ្ទុយពីប្រាសាទ២នេះ ប្រាសាទធម្មនន្ទ ប្រាសាទចៅសាយទេវតា ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទបេងមាលា ប្រាសាទព្រះខ័នកំពង់ស្វាយ ដែលមានច្រកចូលសំខាន់ពីទិសខាងកើត ចន្លោះរវាងថែវ ឬកំពែងដែលនៅក្បែរប្រាង្គកណ្តាល គឺខាងត្បូងវែងឬធំជាងខាងជើង ផ្ទុយពីប្រាសាទអង្គរវត្ត និងវត្តអធ្វា។ សម្មតិកម្មថ្មីរបស់ខ្ញុំ ភាពមិនស្មើគ្នានេះមិនទាក់ទងនិងដំណើរគោចររបស់ព្រះអាទិត្យទេ វាទាក់ទងនឹងទិសដៅនៃច្រកចូលសំខាន់ ពោលគឺផ្នែកឬចន្លោះនៅខាងឆ្វេងដៃរបស់យើង ត្រូវធំជាងខាងស្តាំជានិច្ច មានន័យថា យើងត្រូវឈរនៅលើផ្លូវចូលសំខាន់ ហើយបែរមុខទៅរកប្រាង្គកណ្តាល។

តើហេតុអ្វីបានជាគេស្ថាបនាប្រាសាទទាំងនេះអោយមានភាពមិនស្មើគ្នាបែបនេះ?

វាជាបញ្ហាមួយដែលពិបាកពន្យល់អំពីទស្សនៈនៃការស្ថាបនាប្រាសាទអោយមានភាពមិនស្មើគ្នារវាងចន្លោះខាងឆ្វេង និងខាងស្តាំណាស់ ព្រោះយើងពុំមានសិលាចារឹករៀបរាប់អំពីទស្សនៈបែបហ្នឹង ហើយប្រពៃណីនេះពុំមានបន្តរហូតដល់បច្ចុប្បន្ននោះទេ។ បើយើងពិនិត្យមើលឱ្យកាន់តែជ្រៅ មិនត្រឹមតែប្លង់សំណង់ប្រាសាទទេដែលមានភាពមិនស្មើគ្នា សូម្បីតែមឈូសថ្មរបស់ព្រះបាទសូរ្យវរ្ម័នទី២ ក៏មានលក្ខណៈបែបនេះដែរ។

ជាសង្ខេប អត្ថបទនេះបង្ហាញពីភាពមិនស្មើគ្នា លើសំណង់ប្រាសាទក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទ២។ ម្យ៉ាងអត្ថបទនេះ ចង់បង្ហាញពីការមិនយល់ស្របជាមួយមតិរបស់អ្នកស្រី Mannikka ដែលបានសន្និដ្ឋានថា ភាពមិនស្មើគ្នារវាងជញ្ជាំងខាងត្បូង និងជញ្ជាំងខាងជើង ទាក់ទងទៅនឹងដំណើរគោចររបស់ព្រះអាទិត្យ ពីចំនុចកណ្តាលទៅជើង និងទៅត្បូង។ ទោះយ៉ាងណា ទស្សនៈនៃការរៀបចំបែបនេះ យើងមិនទាន់មានព៌តមានសម្រាប់ពន្យល់នៅឡើយទេ។ វាទាមទារឱ្យយើងធ្វើការសិក្សា និងស្រាវជ្រាវបន្ថែម។

—————————————–

Disproportion in the structure of King Suryavarman II

Most of the temples in the reign of King Suryavarman II have a main tower in the centre and extending by Mandapa which is a pillared hall or pavilion for public rituals. Also, surrounding by a laterite wall mix with sandstone and has four entrances. Those temples in the Angkor area are Dhammanan, Chao Say Tevoda, and Athvear. Additionally, there are Preah Khan Kampong Svay (Kampong Thom), Ek Phnom (Battambang), and Prasat Phimai (Thailand). Other temples that have multiple surrounding walls are Angkor Wat (3), Banteay Samre (2), and Beng Mealea (2). The entrances of these surrounding walls face straight to 4 entrances of the central tower. Therefore, this article will be discussed disproportionate in length between the north and the south of the second Gopura (entrance gate) to the central tower of Angkor Wat.

The disproportion in Angkor Wat temple refers to the second gallery to the basement of the central tower (Bakan). The spaces of the north and south portions are disproportionate in size and dimension. Based on Mannika, the disproportion in these areas are related to the movement of the sun in a year, which the north is longer than the south. Therefore, the northern wall of the second Gopura (West-East) longer than the south.

The construction of the Angkor Wat temple was related to the movement of the sun in one year (365 or 366 days or 12 months). Starting by a straight line from the central tower to the west entrance is a boundary of the 12 months. From the 21st to 23th of March and September, the position of the sun is located in between the division arch. Thus, the sum of 6 months (23 Mar-23 Sep) and (23 Sep-23 Mar) of both directions, the value is the same as 180 days or 360 days in total. In addition, 5 or 6 days’ remains is the gap when the sun is on or close to the central tower of Angkor Wat. Furthermore, the concept of construction in India, the northern part always slightly bigger or longer than others. This concept is also found in the Angkor Wat temple.

However, it is argued that the disproportion that occurred in the Angkor Wat temple is not related to the movement of the sun in one year, but related to the direction of the main entrance to the central tower. Generally, the space on the left-hand side (by standing on the west entrance faces to central tower), the left-hand side is always bigger than the right-hand side. Significantly, the space between the central tower to the gallery. Notably, the second gallery in the basement of the central tower. Similarly, it has found in the Athvear temple because Athvear is also face to the west. In contrast, the temples that face east, Dhammanan, Chao Say Tevoda, Banteay Samre, Beng Mealea, Preah Khan Kampong Svay, Prasat Vat Ek Phnom and Phimai, the south space is bigger than the north. Thus, the disproportionate spaces of the north and south portions beside the central tower of Angkor Wat is not related to the movement of the sun, but the direction.  It is not known whether the King and his Guru had an own preferring on the preparation of the space, but it could be seen applied on both temples and others included the coffin.

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណរ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!