ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ រោង មមី រកា រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានលាភសក្ការ និងតួន...

ឆ្នាំទាំង៣ រោង មមី រកា រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានលាភសក្ការ និងតួនាទីការងារដែលគួរឲ្យបានមោទនភាពក្រៃលែង ចំនែកសេចក្តីសុខក៏នឹងកើតឡើងក្នុងពេលនេះ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកបាត់បង់ទាំងកំលាំងចិត្ត និងកំលាំងកាយ ហើយព្រមទាំងមិនចង់ធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ ឬថ្នាក់លើក្តី។ ស្ថានភាពការងាររបស់អ្នកមិនសូវល្អទេ ដូច្នេះសូមបដិសេធការរិះគន់ ឬបង្ហាញគំនិតច្រើនលើសលុបពេក។ សូមអ្នកព្យាយាមប្រើប្រាស់ឳកាសដើម្បីអនុវត្តផែនការ។ ការតស៊ូថ្ងៃនេះគឺមានភាពចាំបាច់ ប៉ុន្តែកុំភ្លេចរក្សាលំនឹងតុល្យភាព។ បើទោះបីជាស្ថានភាពដែលអ្នកនឹងជួបអាចមិនមែនជាអំណោយផលដែលអ្នកត្រូវការ អ្នកនៅតែមានឳកាសស្តារស្ថានភាពឲ្យបានប្រសើរបាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកអាចចាប់យកការងារទាំងឡាយដែលកើតឡើងក្នុងពេលនេះ ប៉ុន្តែយកល្អ ទទួលយកការងារទាំងឡាយណាដែលលោកអ្នកមានទំនុកចិត្ត ឬត្រូវនឹងវិជ្ជាជីវៈរបស់ខ្លួន។ លោកអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ធ្វើកិច្ចការឲ្យបានចប់សព្វគ្រប់ក្នុងពេលនេះ ប៉ុន្តែលោកអ្នកក៏មិនចាំបាច់ត្រូវបង្ខំខ្លួនអង្គុយនៅការិយាល័យពេញមួយថ្ងៃ ដោយមិនដើរចេញ​ឬធ្វើកិច្ចការបន្ទាប់បន្សំណាមួយផ្សេងទៀតនោះដែរ។ ក្នុងនោះដែរ ទំនាក់ទំនងរបស់អ្នកនឹងថ្នាក់លើហាក់ឃ្លានឆ្ងាយបន្តិច ដូច្នេះសូមគិតគូរឡើងវិញ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចនឹងធ្លាក់ខ្លួនទៅក្នុងបញ្ហា ឬជម្លោះរបស់មនុស្សក្នុងក្រុមការងារ។ ចំណែកគ្រោះថ្នាក់តិចតួចកំពុងមានសញ្ញាណខ្ពស់ ប៉ុន្តែទាំងនោះមិនធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព ឬកិច្ចការរបស់លោកអ្នកនោះទេ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីសូមមានការប្រុងប្រយ័ត្នឲ្យបានល្អ។ ក្រៅពីនេះ ហាមដាច់ខាតយករឿងរ៉ាវតិចតួចមកដាក់ចូលក្នុងចិត្ត ដែលធ្វើឲ្យរំខានដល់សេចក្តីសុខផ្ទាល់ខ្លួន ហើយបើមិនប្រុងប្រយ័ត្នក៏អាចប៉ះពាល់ដល់ការងារក្នុងស្ថានភាពធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ផងដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកអាចនឹងទទួលការងារច្រើនលើសពីសព្វដង ដូច្នេះវាជាការប្រសើរណាស់ប្រសិនបើអ្នកព្យាយាមកាត់បន្ថយការងារខ្លះ។ ហើយវាកាន់តែប្រសើរទៀត ប្រសិនបើអ្នកមិនចូលរួមក្នុងសកម្មភាពការងារដែលមិនតម្រូវឲ្យមានការផ្តោតអារម្មណ៍ច្រើនពេក។ ប៉ុន្តែលោកអ្នកមិនត្រូវបោះបង់ការប្រកួតប្រជែងក្នុងគ្រប់កាលទេសណាទាំងអស់។ ក្នុងពេលនេះលោកអ្នកអាចជួបនឹងបញ្ហាចល័តនៃធនធានផងដែរ ដូច្នេះបើមិនប្រយ័ត្នឲ្យខ្លាំងនោះទេ ក៏អាចមានការខាតបង់ផង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកដំណើរទៅដោយរលូន និងគ្មានបញ្ហាប្រទាក់ក្រឡាណាមួយដែលនឹងរំខានដល់ភាពរីកចម្រើនរបស់អ្នកនោះទេ។ ប៉ុន្តែសូមចងចាំថា គួរតែព្យាយាមយកចិត្តទុកដាក់ប្រមូលពត៌មានផ្លូវការឲ្យបានច្រើនបំផុត ពីព្រោះលោកអ្នកអាចជួបប្រទះនឹងការបាត់បង់ពត៌សំខាន់សម្រាប់កិច្ចការដែលកំពុងតែអនុវត្ត។ ក្នុងនោះដែរ គួររក្សាគំលាតពីបញ្ហានានារបស់មិត្តរួមការងារ ក៏ដូចជាចៅហ្វាយនាយក្តី ពីព្រោះស្ថានភាពមួយចំនួនក៏អាចប្រែក្រឡាសពីសទៅជាខ្មៅដោយមិនអាចស្មានដល់។ ដោយឡែក លោកអ្នកទទួលអំណោយផលក្នុងការដោះស្រាយបញ្ហាបានរហ័ស និងដោយវិជ្ជមាន។​

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកប្រកាន់នូវគំនិត និងអាកប្បកិរិយាធម្មតា ហើយត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងអ្វីៗទាំងអស់។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេង ដែលមានលក្ខណៈមិនច្បាស់លាស់ ឬគួរឲ្យសង្ស័យនោះទេ ពិសេសការងារជាមួយមិត្តភក្តិរួមការងាររបស់អ្នក ពីព្រោះហេតុការណ៍ទាំងនោះអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ក្នុងពេលនេះទឹកចិត្តលោកអ្នកហាក់មានភាពប្រែប្រួលលឿន ហើយក៏អាចនឹងទទួលឥទ្ធិពលពីខាងក្រៅផងដែរ ដូច្នេះសូមចេះថ្លឹងថ្លែងឲ្យបានម៉ត់ចត់ និងរក្សាចិត្តឲ្យមានលំនឹង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  កិច្ចការងារទាំងឡាយរបស់លោកអ្នកនឹងអាចសម្រេចទៅបានដោយភាពជោគជ័យគួរជាទីមោទនក្រែលែង។ លោកអ្នកអាចចូលរួមក្នុងការប្រជុំវែកញែកបានយ៉ាងមានប្រសិទ្ធភាព​ ដូច្នេះជាការប្រសើរណាស់ ប្រសិនបើអ្នកដាក់ចេញការងារដែលអ្នកបានគ្រោងទុក។ ក្នុងនោះដែរ សូមជឿទុកចិត្តទៅលើចំនេះដឹងវិជ្ជជីវៈរបស់ខ្លួន ពីព្រោះរាសីការងារក្នុងថ្ងៃនេះបង្ហាញពីទំនាក់ទំនងរវាងចំណេះដឹង និងបទពិសោធន៍សម្រាប់ទទួលបានភាពជោគជ័យ។ ដោយឡែក លោកអ្នកមិនចាំបាច់អ្វីត្រូវយកចិត្តអ្នកណាម្នាក់នោះឡើយ សូមព្យាយាមបំពេញការងារដែលមានក្នុងពេលនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នក ផ្សារភ្ជាប់ជាសំខាន់ទៅនឹងចំនេះដឹង និងបទពិសោធន៍ ដូច្នេះមិនត្រូវមានភាពស្ទាក់ស្ទើរនោះទេ បំពេញការងារតាមគំនិតយោបល់របស់អ្នក។ នៅក្នុងអនាគតដ៏ខ្លីនេះលោកអ្នកអាចនឹងទទួលបានការងារដែលមានទ្រង់ទ្រាយធំ ដូច្នេះគួរតែត្រៀមខ្លួន និងរៀបចំផែនការការងារឲ្យបានម៉ត់ចត់ជាមុន។ ក្នុងពេលលេះសូមប្រយ័ត្នការពារស្ថានភាពហិរញ្ញវត្ថុឲ្យបានល្អ ការខ្ចីបុល ឬចំណាយច្រើនលើសខ្ទង់គឺមិនប្រសើរនោះឡើយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំនើរការទៅជាប្រក្រតី ប៉ុន្តែប្រហែលជាលោកអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអាចបញ្ចប់ការងារទាំងអស់ក្នុងពេលនេះនោះទេ ដូច្នេះសូមព្យាយាមជ្រើសរើសការងារណាជាអាទិភាព ហើយចាប់ផ្តើមឲ្យបានពីពេលព្រឹក។ លោកអ្នកក៏អាចនឹងចំណាយលុយកាក់ច្រើនផងដែរ ក្នុងការស្តារស្ថានភាពជំនួញ ដូច្នេះពត៌មានលំអិតជាក់លាក់សំខាន់ណាស់ សូមលោកអ្នកក្តោបក្តាប់ពត៌មានក៏បានកុំឲ្យជះឥទ្ធិពលអាក្រក់ដល់ការងារ នាំឲ្យពិបាកដោះស្រាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពវិជ្ជមានក្នុងការបំពេញការងារឲ្យទទួលបានជោគជ័យគ្រប់បែបយ៉ាងទាំងអស់។ ក្នុងនោះដែរ លោកអ្នកអាចនឹងចូលខ្លួនជាអ្នកដឹកនាំក្រុមផងដែរ ដូច្នេះសូមកុំខ្លាចក្នុងការទទួលខុសត្រូវចំពោះការងារសមូហភាព ប្រសិនបើអ្នកអាចធ្វើបាននោះលោកអ្នកនឹងទទួលបានការលើកសរសើរ ការគាំទ្រសម្រាប់កិច្ចការងារបានយូរអង្វែង និងមានស្ថេរភាព។ លោកអ្នកអាចមានលទ្ធភាពដើម្បីចាប់អារម្មណ៍ ឬយល់ដឹងពីបញ្ហានានាដែលនឹងអាចកើតឡើង ប៉ុន្តែក៏មិនត្រូវភ្លេចខ្លួនចំពោះមនុស្សនៅជុំវិញខ្លួននោះទេ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចផែនការការងារបានល្អប្រសើរ ក្នុងនោះមានមនុស្សជាច្រើនគាំទ្រគំនិតយោបល់របស់លោកអ្នកផងដែរ។ ប៉ុន្តែសូមលោកអ្នកបញ្ឈប់ការរងចាំពេលវេលាត្រឹមត្រូវ ពីព្រោះក្នុងពេលនេះតម្រូវឲ្យលោកអ្នកឈានជើងចេញប្រឈមនឹងស្ថានភាពខាងក្រៅ ដើម្បីមានលទ្ធភាពយល់ដឹងទូលំទូលាយ។ ក្នុងនោះសូមប្រកាន់ខ្ជាប់នូវគម្រោងផែនការងារជាក់លាក់ជាដរាប ដំណើរគ្មានផែនការនឹងធ្វើឲ្យអ្នកជាប់គាំងកណ្តាលផ្លូវដោយងាយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពក្នុងថ្ងៃនេះសន្យាផ្តល់នូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងក្នុងមុខរបរការងារ និងអាជីវកម្ម។ បើទោះបីជាស្ថានភាពវិជ្ជមាននៅក្នុងគន្លងផ្លូវរបស់អ្នកក្តី សូមកុំបោះបង់ការប្រឹងប្រែង ហើយត្រូវមានភាពវ័យឆ្លាតរហ័សរហួន។ ចំណែកការធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ ឬការផ្សាយពាណិជ្ជកម្មគឺនៅតែទាមទារឲ្យធ្វើក្នុងកំរិតខ្ពស់។ ដោយឡែក លោកអ្នកមិនគួរបញ្ចេញគំនិតយោបល់ ការរិះគន់ចំពោះនរណាឡើយ​ សូមរស់នៅស្ងប់ស្ងៀម។

រៀបរៀងដោយ៖ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!