ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទជើងអង K.៩៩ (ភាគ១)

សិលាចារឹកប្រាសាទជើងអង K.៩៩ (ភាគ១)

យោង​តាមលោក ហ្ស៊ក សឺដែស បានឱ្យដឹងថាប្រាសាទជើងអងនេះ​ ស្ថិតនៅប៉ែកអាគ្នេយ៍​មិន​ឆ្ងាយប៉ុន្មានពីបន្ទាយព្រៃនគរ ក្នុងខណ្ឌត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នស្ថិតនៅក្នុង​ភូមិ​ជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ប្រាសាទនេះមានតួប្រាង្គធំមួយសាងអំពីឥដ្ឋ និងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។ ខាងក្រៅកំពែងថ្មបាយ​ក្រៀម​​មា​នគូទឹកព័ទ្ធ ដោយមានផ្លូវចូលមួយនៅទិសខាងកើតនិងមានទន្លេអុំមួយនៅខាងកើតប្រាសាទ។ ប្រាសាទនេះមានលក្ខណៈពិសេសមួយត្រង់មានស្ថាននាមជាឈ្មោះបុរាណ​​ដែលមានតាំងពីជំនាន់នោះមក។ បច្ចុប្បន្ន​ទីនេះមានឈ្មោះថា “ជើងអង” ដែលជាឈ្មោះមានការវិវត្តសូរមកពីពាក្យ “ជេង៑ឱង៑” ក្នុងសិលាចារឹកនេះ។ នៅប្រាសាទនេះមានសិលាចារឹកចំនួនពីរផ្ទាំងនៅលើ​មេទ្វារជើងត្បូង ដែលចុះលេខ K.99។ កាលជំនាន់​លោក ហ្ស៊ក សឺដែស បានពិណ៌នាពីស្ថានភាពសិលាចារឹកនោះថាមានលក្ខណៈល្អ ប៉ុន្ដែបច្ចុប្បន្នសិលាចារឹកនេះមានការខូចខាតខ្លះ ជាពិសេស​នៅផ្នែកខាងលើនិងផ្នែកខាងក្រោមនៃសិលាចារឹកទាំងពីរផ្ទាំង។ នៅមេទ្វារខាងត្បូងមានចារអក្សរចំនួន៣៦បន្ទាត់ គឺខ្មែរបុរាណចំនួន៣២បន្ទាត់ និង​សំស្ក្រឹតមួយស្លោកមាន២បន្ទាត់ ចំណែកឯពីរបន្ទាត់ទៀតនោះចារ​ជាសំស្ក្រឹតដែរប៉ុន្ដែហាក់ដូចជាការសាកដែកចារប៉ុណ្ណោះ? ចំណែកនៅឯមេទ្វារខាងជើងមានចារឹកអក្សរចំនួន២៧បន្ទាត់ជាភាសាខ្មែរបុរាណ។

សិលាចារឹកនេះធ្លាប់បានសិក្សានិងចុះផ្សាយរួចហើយ​នាឆ្នាំ១៩៥៤ ដោយលោក ហ្ស៊ក សឺដែស​ នៅក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជាក្បាលទី៦។ លោក ហ្វីលីព ជេន្នើរ វិញក៏បានសិក្សាអត្ថបទសិលាចារឹកនេះចុះផ្សាយក្នុងគេហទំព័រ http://sealang.net​/​o​k​/corpus.htm ផងដែរ។  ចំណែកសំណៅផ្ដិតសិលាចារឹកនេះចុះលេខ EFEO 111, 112 និង n. 737។​ ដោយសារយើងទទួលបានសំណៅផ្ដិតសិលាចារឹកដើមរបស់សាលាបារាំង​ចុងបូព៌ាប្រទេស និងពិនិត្យឃើញនូវអំណានដែលអាចអានបានផ្សេងពីអ្នកសិក្សាមុនៗ ទើបយើងយកមក​សិក្សា ​និងចុះផ្សាយនៅទីនេះ ដើម្បីជូនជាសេចក្ដីសម្រាយជាភាសាខ្មែរ​ទំនើបជូនសាធារណជនបានជ្រាបផង។

លោក ហ្ស៊ក សឺដែស សរសេរថាលោក អៃម៉ូនីញ៉េរបានផ្ដល់ការវិភាគអត្ថបទសិលាចារឹកនេះ ប៉ុន្ដែការអាន​កាលបរិច្ឆេទភាន់ច្រឡំ ដោយលោក អៃម៉ូនីញ៉េរថាសិលាចារឹនេះចារឹកនៅ៧៨៤មហាសករាជ(៨៦២គ.ស.) ដែលនាំឱ្យលោកយល់ថាស្ថិតនៅ​ក្នុងរាជ្យព្រះបាទជ័យវម៌្មទី២ទៅវិញ។ តាមពិតសិលាចារឹកនេះមានការបរិច្ឆេទនៅឆ្នាំ៨៤៤មហាសករាជ(៩២២គ.ស.) គឺស្ថិតក្នុងរាជ្យព្រះបាទ​ជ័យវម៌្មទី៤ ដែលជាស្ដេចពង្រីកអំណាចមកភាគខាងជើងនិងខាងកើត ខណៈដែលក្មួយថ្លៃទាំងពីរអង្គ គឺ​ព្រះបាទហស៌វម្មទី១និងឥសានវម៌្មទី២ ជាស្ដេចសោយកំពុងសោយរាជ្យនៅតំបន់អង្គរ។

អក្សរសិលាចារឹកនេះជាអក្សរជ្រៀង(អក្សរដៃ)រាងមូល មានលក្ខណៈខុសប្លែកខ្លះទៅនឹង​សិលាចារឹកនៅកោះកេរ​ ហើយ​អត្ថបទនេះ​ចារភ្លេចអក្សរជាច្រើនអន្លើ​។ ​ពាក្យធ្លាប់ប្រើជាមួយអក្សរ “វ” បានប្រើជាអក្សរ “ព” វិញ គឺជាលក្ខណៈស្ដែងឱ្យឃើញពីប្រែប្រួលបែបភាសាវិទ្យាមួយ ដែលជាទំនោរមួយនាំប្រែប្រួលមកដល់​បច្ចុប្បន្ន។ តួយ៉ាងពាក្យបច្ចុប្បន្នដូចជា “ពណ៌ ពត៌មាន ពិសេស ព្រះ ព្រៃ…” ជាពាក្យវិវត្តមកពីពាក្យ “វណ៌ វត៌​មាន វិឞេឝ វ្រះ វ្រៃ…” ដែលប្រើតាំងពីសម័យអង្គរនិងអង្គរ។ យ៉ាងនេះក្ដី នៅសម័យជាមួយគ្នានិងក្រោយមកដែលនៅតំបន់ផ្សេងពីទីនេះ យើង​ពុំឃើញមានការ​ប្រែប្រួលបែបនេះ​ច្រើនទេ។ ក្រោយមកការប្រែប្រួលនេះ ប្រហែលជាបន្ដរីករាលដាលទៅតំបន់ផ្សេងៗទៀត(?) តាមរយៈអំណាចរបស់​ព្រះបាទជ័យវម៌្មទី៤ ដែលក្រុមអ្នករស់នៅទីនេះទំនងជាមានគ្រួសារ​ដែលបម្រើការនៅរាជវាំង ព្រោះតាមសិលាចារឹកស្ដុកកក់ធំទីនេះជាអតីតទីក្រុងឥន្ទ្របុររបស់​ព្រះបាទជ័យវម៌្មទី២។

អត្ថបទសិលាចារឹកនៅមេទ្វារខាងត្បូង គឺជាព្រះរាជសាសន៍(ព្រះរាជបញ្ជា)​របស់​ព្រះបាទ​ជ័យវម៌្មទី៤ ដល់ធូលីជើងព្រះគម្ដែងអញ​ស្រីប្រឹថិវីន្ទ្រវម៌្មឱ្យបន្ទូលព្រះរាជសាសន៍​ដល់ម្រតាញស្រីន្រឹបេន្ទ្រវិក្រម​ជាប្រធានឃ្លាំងថ្នាក់ទី១ ដើម្បីដាក់ឲ្យ​ប្រាសាទ​ព្រះគម្ដែងអញ​ស្រី​ត្រីភូវនៃកនាថ​នៅឯជើងអងដែលជាបុណ្យរបស់ឆ្លោញប្រាណ​ ចូលរួមផ្សំគណជាមួយ​ប្រាសាទ​ព្រះគម្ដែងអញ​ស្រីចាម្បេសូរ​។ បន្ទាប់មក​ជា​តង្វាយដល់ប្រាសាទ​ព្រះគម្ដែងស្រីចាម្បេសូរមានគ្រឿងបរិក្ខារផ្សេងៗជារៀងរាល់ឆ្នាំ។ បន្ដមកទៀតគឺជាបញ្ជីឈ្មោះ​ខ្ញុំបម្រើដែលជាជំនូនរបស់​ឆ្លោញប្រាណ​ថ្វាយចំពោះ​ព្រះវិស្ណុ ដែលមានតួនាទីជា​អ្នកយាមឃ្លាំង មេភូមិ អ្នកធ្វើស្រែ ចុងភៅ អ្នកត្រួតកិច្ចការ អ្នកធ្វើបត្រ អ្នកទុកសម្លៀកវស៌ា គង្វាល អ្នកចាំច្បារជាដើម សរុបមានចំនួន១១៧នាក់។ ជំនូនថ្វាយដល់ព្រាហ្មណ៍មានអ្នកបម្រើប្រុស និងមានគ្រឿងបរិភោគទាំងឡាយផ្សេងៗផង។ ចំពោះផ្នែកសំស្ក្រឹត​ គឺជាពាក្យផ្ដាសាដល់នរណាដែលលួចយកទ្រព្យសម្បត្តិទាំងឡាយនិងរាជសាសន៍ ឱ្យធ្លាក់នរកដរាបព្រះចន្ទ្រនិងព្រះអាទិត្យនៅតែមាន។

ចំណែកឯ​អត្ថបទសិលាចារឹកនៅមេទ្វារខាងជើងវិញ​ គឺបញ្ជីជំនូនរបស់មន្ត្រីមានឋានន្តរនាមជា​ឆ្លោញ តាញស្ដេង ថ្វាយដល់ប្រាសាទ​ព្រះគម្ដែងអញ​ស្រីត្រីភូវនៃកនាថ​ជើងអងមានអ្នកបម្រើប្រុសស្រី​បំពេញតួនាទីជាអ្នកត្រួតការងារ មេភូមិ​ យាមឃ្លាំង ក្រង​ផ្កា អ្នករាំភន្និឬអ្នករាំល្ខោនពោល(ល្ខោនខោល)ជាមនុស្សប្រុស អ្នកទុកសម្លៀកវស៌ា អ្នកធ្វើស្រែ អ្នកចាំច្បារ សរុបទាំងអស់មានចំនួន​១៣០នាក់។ បន្ទាប់មកជាតង្វាយបូជាមានសណ្ដែក​ ល្ង រងូ ព្រះសង្វើយ នំជាដើម។

អត្ថបទដើមជាអក្សរខ្មែរទំនើប 

មេទ្វារខាងត្បូង

១-      //សិទ្ធិស្វស្ដិ//៨៤៤ឝកនុមាន៑ព្រះឝាសនឍូ[[លិ]]វ្រះ

២-      បាទ​ឍូ[[លិ]]ជេង៑វ្រះកម្រតេង៑អញ៑ឝ្រីជយវម៌្មទេវតធូលិជេង៑ព្រះ

៣-     កម្រតេង៑អញ៑ឝ្រីប្រថិពីណ្ទ្រពម៌្មបន៑ទ្វល៑ព្រះឝាសន

៤-      តម្រតាញ៑ឝ្រីន្ឫបេណ្ទ្រវីក្រម្មខោញគ្លាង៑នាឯកបីប្រេព្រះ

៥-      កម្រតេង៑អញ៑ឝ្រីត្រិភូវនៃកនាថអាយ៑ជេង៑ឱ[[ង៑]]តបុន្យឆ្លោញ៑ប្រាន

៦-      សំគណនុព្រះកំម្រតេងអញ៑ឝ្រីចាម្បេឝ្វរវ្វំជាបិមាន៑វក្រនុបំ

៧-      ចាមវ្វំជាបិមាន៑វក្រណុខ្លោញ៑វិឞៃយនុខ្លោញ៑ស្រុណុខ្លោញ៑ភូ

៨-      តាឝណុតម្រ្វច៑អម្ឫតកធនទត្តទៅតព្រះកម្រតេងអញ៑ឝ្រិចម្បេ

៩-      ឝ្វរព្រះឝាសនាប្រេកកល្បនាឝ្វេតតណ្ទុលឞទ្ខារិកា•ឃ្ឫតអាធក៨•ជ

១០-    លឝ្វេតវស្ត្រយុគល២គោឝតសំណុជ្វណ្ទិក៑ព្រះរាជឝ្រិហេមកមណ្ឌលុ១

១១-    ងណជ្យង១ នេះស្យង៑តតិកល្បនាទៅតព្រះកម្រតេងអញឝ្រិចាម្បេឝ្វរ

១២-    សបឆ្នាំ•ខ្ញុំមណឆ្លោញប្រាណឱ[[យ៑]]តព្រះកម្រតេង៑អញតវិឞ្នុតោណ៌្នោច

១៣-   សិកបិត៑ត្រច•សិថ្លេំចាំគ្លាង៑•សិសិទ្ធិវរគ្រាមបាល•សិកំវ្រៅបេក៑ថ្វេស្រេកលុង៑

១៤-    កវ្រះ សិកញ្ជោស៑•សិថ្គាប៑[[•]]សិបណ្ឌន៑•សិកំបត៑•សិកំបិត៑•កំបិត៑សោត៑•សិម្ឫត

១៥-    មហាណស•សិកំវុត៑មហាណស•សិកំវិសតិង៑•អំរះសិក្រៅ•សិកំបស៑•តៃភាជ•តៃធ

១៦-    ម៌្ម•ថ្វេស្រេវ្នេក៑ទ្លាយ•អំរះសិមាណុធម៌្ម•សិបណ្ទល៑•តៃប្រេតតៃមឃ•វ្នេក៑ទ្លាយ៑•អំរះ

១៧-   សិជង្វេរ•សិកំវ្រាំ•តៃកណ្ត្រប៑•តែបណ្លស៑•ថ្វេស្រេវ្នេក៑ទ្លាយ៑សោត៑អំរះសិថ្គោត៑•សិកណ៑

១៨-   សិប៑•តែវ្រត•តៃកញ្ចុ•ថ្វេស្រេវរុយ៑•អះរះសិកណ៑សុ•សិរត្នទាស•សិថ្គាប៑•សិចណ្ទ្រ​ភា•សិឆ្បោ

១៩-   ង៑•សិកណអា•(អ្មេ)លំញញ៑•តៃក​ណ្ទ្រ្វង៑•ថ្វេស្រេហោង៑•នុស្រេថ្បោង៑ត្យក•អំរះសិវងា•សិអ

២០-    ម្ឫត តៃកណ៑ស្រុក•តៃមាលិកា•តៃស្រងេ•ថ្វេស្រេវ្នេក៑ទ្លាយ៑•អរះសិចំហេក៑•

២១-   តៃកំប្វ្រត៑•តៃលង្គាយ៑•ថ្វេស្រេជេង៑ទំណប៑•អរះសិកណ៑អណ៑•សិសំអប៑•តៃប្រតិក•

២២-   តៃអ្នាយ៑•តៃកវ្រៅ•តៃកំភាត៑•ថ្វេស្រេបាលយា•តៃកន៑រត៑•តៃថ្លេំ•តៃឆ្កេ•ថ្វេសំង្វេយ៑•ត

២៣-  ម្រទ្វង៑ចាញ៑•សិថ្គាប៑•សិកណ៑អាស៑•សិឝ្រីសិអម្ឫត•សិធម៌្ម•សិកញច្យស៑•សិតង្កេរ៑•ប្រមះ•

២៤-   តៃកណ្ឋី•តៃកន្លោត៑•តៃកំវ្រា•តៃកណ៑សោ•តៃសំអប៑•តៃសុភាទេវ•តៃសំអប៑សោត៑•

២៥-   តៃខ្មោ•តៃខ្សាយ៑•តៃរំនោច៑•តៃកប្វ្រត៑•តៃកំបិត៑•តៃទំទិប៑•តៃកណអស៑•តៃកណ៑ហ្យង៑•

២៦-   ថ្និង៑តៃកញ្ចាណ៑•តៃខ្នប៑•បត្រការតៃកណ៑ស្យង៑•ទ្មុក្វឞ៌ាតៃសុរភិ•តៃព្រះប្រសាទ•តៃកណសោ•

២៧-   តៃប្រាណ•តៃសំឫទ្ធិ•តៃផ្កា•តៃកំបិត៑•គង្វាល៑•សិតង្កេរ•ឆ្មាំឆ្បារ៑•សិសំអប៑•សិកណ៑អក៑•សិផ្តល៑•

២៨-   អំរះ•ជន្វេរ៑•​តៃកណ្ឋិ•សិថ្គប៑•តៃកណ៑អា•តៃកណ៑ស្រច៑•តៃកំភាក៑•តៃកន្ស•តៃខ្មៅ•សិកណ៑អា•

២៩-   សិតង្កុ•តៃសុជាតិ•តៃរត្នឝ្រីយ•តៃកំវះឱយ៑កំបោរ•ផ្សំមអ្នកណ៌្នោច១០០-១០-៧•ជំណ្វណ៑

៣០-   វ្រាហ្មណ•សិមុណិទាស•វ្រះឝាសណប្រេយាជមាណកល្បនាមិម្វាយអំរះ•សណ្ដេក៑ជេ១•លិះ៨•ល្ងលិះ

៣១-   ៥•រង្វរ៑មាស៑២•តណ្ទុលតជាយជ្ញសប្បថ្ងាថ្លោង៑២•ថុណ៑សណ្ដេកហ្វប៑ជំម្វុលិ•វទិ•វទា•

៣២- ផុរិផុរា•គ្រលេង•តិលមោទ•កំបោ(វ/រ៑)•បរមាណ•ក្ឞិរធមាយ•រាយវក•សំងោរ៑នេះតោណ៌្នោច

៣៣-  កល្បិតំយេវិលម្បេយុ  ល៌ង៑ឃយេយុឝ្ចឝាសណំ  តេយាណ្តិនរកំយា  វត្ស្ថិយោច

៣៤-   ណ្ទ្រទិវាករៅ៕

៣៥-   ជយជាម្វុបតេណ៌្នាថ

៣៦-   ជា

មេទ្វារខាងជើង

១-      //សិទ្ធិស្វាស្ដិ//ជំន្វ(ន៑ឆ្លោញ៑វិស៑នុតាញ៑ស្ដេង៑បញ៑នុ)តាញស្ដេ(ង៑បិនុ)

២-      តាញ៑ស្ដេញ៑រៅវតវ្រះកម្រតេង៑(អញ៑)ឝ្រីត្រិភុវនៃក(នាថអាយ៑)

៣-     ជេង៑ឱង៑•សិអំម្ឫទុភាវត្រ្វច៑•សិកំបិ(ង៑•គ្រាមបាល)•សិថ្វស៑ចាំគ្លង៑•សិណ

៤-      រាយបេក៑•សិចំហេក៑ចាប៑វ្ងេរ•សិកន្សិប៑មហាណស•សិបវិត្រ•មហាន

៥-      ស•សិកញ្ជន•មហានស•តំវេយ៑តៃកំបញ៑(•ចញ៑)សិថ្គប៑•សិកំវាស៑•សិថ្លេំ

៦-      សិផ្ឯក៑•ប្រម៑តៃកន៑រៅ•តៃថ្មាស៑រាំ•តៃត្ឯក៑•តៃកំវៃ•តៃឆ្ងប៑•តៃកន៑សំអប៑•ចំ

៧-      គ្លាង៑•តៃគន្ធ•តៃរំនោច៑•តៃសអប៑•តៃបន៑ស្វំ•តៃកន៑ស្រច៑•តៃកនសេស៑•តៃ

៨-      តៃកន៑តេង៑•តៃកំវ្រៅ•ម៌ាំភន៑និ•សិចាប្ប•សិអង្កាំ•សិកន្ទេង៑•តោង៑សិកន៑អាត៑•ប្រាង្គ

៩-      ទាស•ចន្ទ្រវារ•ទ្មុក៑វម៌ា•តៃកំវេត៑•តៃកនអញ៑•តៃធរ•តៃឆ្នេំ•តៃកន៑សោ•តៃក

១០-    ន៑សសោ•អំរះសិជីវ•សិកញ្ចេស៑•តៃកន៑សោ•តៃសំកៅ•តៃកញ្ចុ•អំរះសិថ្គោត៑

១១-    សិកញ្ចុ•សិអគត៑•តៃកំប្រ្វត៑•តៃឆ្បោង៑•អំរះសិរំនោច•តៃកំប្វ្រត•តៃឧត្បល

១២-    តៃបណ្ទន៑•អំរះសិកំបញ៑សិសំអប៑•តៃលង្គាយ•តៃកំបិត៑•តែប្រាណនេះស្យ

១៣-   ង៑តថ្វេស្រេបាស៑ទិង៑ទេង៑•អំរះសិកន៑រោ•សិខ្ញុំ•សិកញ្ជ•តៃកញ្ជៃយ៑•តៃក

១៤-    ន៑ជន៑•ថ្វេស្រេថ្ប្វោង៑ត្យក៑•អំរះសិខ្លាង៑•តៃកំវៃ•តៃកំវៃសោត៑•ថ្វេស្រេបាស៑ទិង៑ទេង៑

១៥-    អំរះ•សិបន៑លស៑•សិបណ្ទន៑•សិកំវៃ•តៃខ្មៅ•ថ្វេស្រេបាលយា•អំរះសិខ្នេត៑•សិកន៑អក៑

១៦-    ថ្វេស្រេសមាទិជន•ឆ្មាឆ្បារ៑•សិកំវ្រា•សិកន៑រោ•សិតង្កេរ៑•តៃកញ្ចាន៑•តៃកញ៑ហ្យង៑•

១៧-   តទុក៑វ្រវសន•តៃថ្ងេ•តៃធម៌្ម•តៃកន៑សោ•តៃថ្នោស៑•តៃកញ្ជិរ៑អ្មេតៃជ្វិក៑•សិសំ

១៨-   វារសិធម៌្ម•សិកន៑(សេំ/លេំ)•អំរះសិមហេន្ទ្រទាស•សិកំវុត៑•សិកំវៃ•សិកំបញ៑•សិអ​​ ម្ឫត•តៃបន្ទន៑

១៩-   ថ្វេស្រេថ្បោង៑ត្យក៑•សិកំវ្រោវ•សិចំហេក៑•សិថ្គេ•សិកញ្ជោស៑•សិទំលុះ•សិអ្នាយ•សិថ្កេ•សិក

២០-    ន៑ឥ•សិបំនោះ•តៃកន៑អញ៑•តៃឆ្នាង៑•តៃកន្ដេំ•តៃបន៑ស្វំ•តៃកន៑សុ•តៃសំអប៑•តៃកលង៑

២១-    តៃកន្លេង៑•តៃកន្សំ•តៃកញ្ចុ•តៃកន៑ត្ឫប៑•តៃថ្ឯក៑•តៃវ្រត•តៃកនស្រច៑•តៃក

២២-   ប៑កេប៑•តៃខ្នោប៑•តៃកំវ្រៅ•តៃកំប្វ្រត៑•តៃកន៑ឥន៑•តៃកំបត៑•តៃកម៌្មទយ•តៃអ្នា

២៣-   យ•តៃកន្ទេង៑•តៃខ្និរ៑•តៃតវុយ៑•តៃខ្មៅ•តៃសំអប៑•តៃកន្ដេំ•តៃបំនោះ•តៃកំ

២៤-    ប្វ្រត៑•តៃឆ្បោង៑•តៃធម៌្ម•តៃកំបិត៑•តៃមន្ទិរ•តៃគង្គា•តៃអន៑ឧ•តៃកំបិត៑•ផ្សំអ្ន

២៥-    កតោយ៑ខ្នេត៑១០០-២០-១០•កល្បនាមិម្វាយ៑អំរះ•សន្ដេក៑ជេ១លិះ៨•ល្ងោលិះ៨•

២៦-    រង្វរ៑មាស៑៤•វ្រះសំវេយ៑សបថ្វាយ៑រង្កោតជាយជ្ញ•ថ្លោង៑៤•នំថុន៑•សន្ដេកហ្វ

២៧-   ប៑វទិ•វទា•គ្រលេង៑•ផុរិ•ផុរា•ធមាយ•កំបៅ•បរមាន•ក្ឞិរ•តិលមោន•

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!