ទំព័រដើមសិល្បៈតន្ត្រីឧបករណ៍តន្ត្រី​ “ស្រឡៃ”

ឧបករណ៍តន្ត្រី​ “ស្រឡៃ”

ស្រឡៃ ជាឧបករណ៍តន្ត្រីគ្រឿងផ្លុំមួយដែលមានអាយុកាលចាស់ នៅក្នុងចំណោមឧបករណ៍តន្ត្រីបុរាណខ្មែរ ដោយមានរូបឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត (សតវត្សទី៩-១៥) ថែវខាងជើងជាមួយនឹងឧបករណ៍តន្ត្រីបុរាណខ្មែរមួយចំនួនទៀត ជាតឹកតាង។  នាពេលបច្ចុប្បន្ន ខ្មែរយើងប្រើស្រឡៃតូចនិងស្រឡៃធំនៅក្នុងវង់តន្ត្រីពិណពាទ្យ សម្រាប់កំដររបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណ ល្ខោនខោល ល្ខោនស្បែក និងពិធីសាសនានិងប្រពៃណីផ្សេងៗ។

កម្ពុជា មានឧបករណ៍ស្រឡៃជាច្រើនប្រភេទ មានស្រឡៃតូច ស្រឡៃធំ ស្រឡៃជ្វា ស្រឡៃក្លងខែក (ស្រឡៃជ័យ) និងស្រឡៃត្រៃលក្ខណ៍។ “លាំ” ឬតួស្រឡៃទាំងនេះ ធ្វើពីឈើបេង នាងនួន ក្រញូង ឈើស ឈើខ្មៅ ឆ្អឹង ឬភ្លុកដែលមានប្រវែងប្រមាណ ២៥ ស.ម. (ស្រឡៃតូច)​ និង ៣០ ស.ម. (ស្រឡៃធំ)។ គេលុងតួស្រឡៃ ម្ខាងខាងលើ រន្ធតូចសម្រាប់ស៊កលាំ និងម្ខាងទៀតខាងក្រោម រន្ធធំសម្រាប់ឱ្យខ្យល់ចេញ។ នៅលើខ្នងនៃតួស្រឡៃ គេចោះរន្ធសូរចំនួនប្រាំមួយ សម្រាប់ខ្ទប់បិទបើកដោយម្រាមដៃ ដើម្បីផ្លាស់ប្តូរសូរ។ ឯ «ពពួច» ឬអណ្តាតស្រឡៃមានពីរចំណែក គឺបំពង់និងអណ្តាត។ បំពង់ពពួចធ្វើពីស្ពាន់ ប្រាក់ ឬមាសក៏មានដែលមានប្រវែងប្រមាណ ៥ ស.ម. (ស្រឡៃតូច) និង ៦​ ស.ម. (ស្រឡៃធំ)។ គេ យកស្លឹកត្នោតស្ងួតមកកាត់ជាអណ្តាតតូចបួនស្រទាប់ ហើយចងភ្ជាប់ទៅនឹងបំពង់ដោយប្រើខ្សែអំបោះឆៅវេញ។

នៅពេលសម្តែង អ្នកផ្លុំបៀម ពពួចកប់ទៅក្នុងមាត់ ដោយទប់បបូរមាត់ទៅនឹងតួស្រឡៃ។​ នៅក្នុងវង់តន្ត្រីពិណពាទ្យវង់តូច គេប្រើតែស្រឡៃធំមួយតែប៉ុណ្ណោះ។ ចំណែកឯ វង់តន្ត្រីពិណពាទ្យវង់ធំ គេប្រើស្រឡៃទាំងពីរ គឺស្រឡៃតូចនិងស្រឡៃធំ។ នៅក្នុងវង់តន្ត្រីកំដរកីឡាប្រដាល់សេរី គេប្រើវង់តន្ត្រីស្គរឈ្នះដែលមានស្រឡៃជ្វា ឬស្រឡៃក្លងខែក ដែលនៅខាងចុងឧបករណ៍មានមាត់រីកកញ្ឆាញដូចផ្កាត្រកួន។ ចំណែកឯវង់តន្ត្រីត្រៃលក្ខណ៍ ឬកន្ទាំមីង (ទាំមីង) គេប្រើស្រឡៃត្រៃលក្ខណ៍។ជាពិសេសនៅខេត្តសៀមរាប ក្នុងតំបន់និងស្រុកសូត្រនិគមនិងស្រុកប្រាសាទបាគង គេនៅថែរក្សាបន្តនូវទំនៀមទម្លាប់ដ៏មានតម្លៃនេះរហូតមកដល់សព្វថ្ងៃនិងនៅប្រើវង់តន្ត្រី នេះសម្រាប់កំដរពិធីសព។

—————————————–

Sralai: Quadruple-Reed Shawn

Sralai is an old Khmer quadruple-reed shawm. Scholars, writing about this type of instrument, often refer to it as an oboe. In Cambodia, the origin of shawms can be traced back to at least the Angkor period (9th-15th centuries). On the north gallery of the Angkor Vatt temple, along with other musical instruments, the Sralai was carved. Today, it is used in the Pinn Peat ensemble to accompany the Khmer court dance, masked play, puppetry, religious ceremonies, as well as in the free-style boxing ensemble.

There are several types of Sralai in Cambodia, namely, Sralai Tauch, Sralai Thomm, Sralai Chvea, Sralai Klang Khaek, and Sralai Trai leak. The body of the Sralai is made of hardwood, bone, or ivory. The reeds have two parts: the tube and the tongue. The tube is made of bronze, brass, silver, or sometimes gold. It is tapered—the end that fits into the top of the instrument is a little bit larger than the other end to which the four little tongues are fastened. This larger end is wound with threads for a tight fit when being inserted into the instrument. To play, the entire reed (tube and tongue)​ is placed in the mouth with the player’s lips resting against the instrument. The reeds are made of palm leaves cut into four little tongues and fastened to the tube with thread. The length of the reeds varies, approximately 5 centimeters for the small shawm and approximately 6 centimeters for the large one. The body length of the small shawm is approximately 25 centimeters and the large one is 30 centimeters.

A complete formation of the Pinn Peat ensemble includes both of the shawms—the small and big ones. For the small formation of the ensemble, only the large shawm is used. The free-style boxing ensemble uses the Sralai Chvea or Sralai Klang Khaek, whereas the Kamtoam ming or Toam ming ensemble used the Sralai Trai Leak.

អត្ថបទដើម៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!