ទំព័រដើមប្រវត្តិសាស្ត្រដើមកំណើតអក្សរខ្មែរ

ដើមកំណើតអក្សរខ្មែរ

នៅរដ្ឋអាស៊ីអាគ្នេយ៍បុរាណទាំងដីគោក និងដីកោះ (ខ្មែរ មន ចាម្ប៍ និងជ្វា) យើង​ពុំឃើញមានតឹកតាង​អក្សរកត់ត្រា មុនមានឥទ្ធិពលពីឥណ្ឌានោះឡើយ។ ក្រៅពីឥទ្ធិពលផ្នែកសាសនា របៀបគ្រប់គ្រងរដ្ឋ សិល្បៈ ស្ថាបត្យកម្ម… រដ្ឋទាំងនោះក៏ទទួលឥទ្ធិលអក្សរទាំងស្រុង​ពីឥណ្ឌាផងដែរ។ អ្នកស្រាវជ្រាវបាន​រកឃើញថា អក្សរខ្មែរ​ និង​អក្សររដ្ឋអាស៊ីអាគ្នេយ៍​បុរាណដទៃទៀតមានប្រភពមកពីឥណ្ឌាភាគខាងត្បូង គឺប្រភេទអក្សរធំមួយឈ្មោះថា “ព្រាហ្មី”នៅសម័យ “បល្លវៈ” (និយមហៅថាអក្សរបល្លវៈ) និង “ចាលុក្យៈ”

សិលាចារឹកវ៉ូកាញ់

សិលាចារឹកវ័យចំណាស់មួយ ដែលអ្នកស្រាវជ្រាវតែងលើកយកមក​ពិភាក្សានោះ គឺសិលាចារឹកវ៉ូកាញ់ បច្ចុប្បន្ន​នៅខេត្តញ៉ាត្រាង ប្រទេសវៀតណាម។ សិលាចារឹកនេះ​ចារក្នុងចន្លោះស.វ.ទី៣-៤គ.ស. សរសេរ​ជាភាសាសំស្ក្រឹត ប្រើអក្សរព្រាហ្មី។ នៅក្នុងបរិបទ​ប្រវត្តិសាស្ត្រ​កម្ពុជា ក្រោយ​សិលាចារឹក​នេះ​ប្រមាណជា២០០ឆ្នាំ ទើបយើងឃើញមានការចារសិលាចារឹកសំស្ក្រឹត និងបន្ទាប់មកមានសិលាចារឹកភាសាខ្មែរដទៃទៀត​ ដោ​យ​ចាប់ផ្ដើមប្រើអក្សរ “បល្លវៈ” ប៉ុន្ដែ​មិនមានចុះកាលបរិច្ឆេទច្បា​ស់លាស់ឡើយ។ ឯ​​សិលាចារឹកភាសាខ្មែរចាស់ជាងគេដែលមានកាលបរិច្ឆេទច្បាស់​លាស់ គឺសិលាចារឹក ទួលវត្តគំនូរ K.600 នៅស្រុកអង្គរ​បុរី ខេត្ត​តាកែវ ចារនៅឆ្នាំ​៦១១នៃ​គ.ស.។ និយាយជារួមអក្សរខ្មែរដែលប្រើនៅសម័យមុនអង្គរ គឺមានប្រភពមកពីអក្សរឥណ្ឌាភាគខាងត្បូងដែល​ប្រើតាម​លក្ខណៈនិយមបែបខ្មែរ។

បន្ទាប់មក នៅដើមសម័យអង្គរក្នុងរាជ្យព្រះបាទ​ជ័យវម៌្មទី២ និងព្រះបាទ​ជ័យវម៌្មទី៣ អ្នកស្រាវជ្រាវពុំទាន់រកឃើញសិលាចារឹកកស្រាវបាន​រកឃើញថា អក្សរខ្មែរ​ នៅក្នុងរាជ្យទ្រង់នៅឡើយ។ នៅសម័យនោះទំនង ជានៅបន្ដប្រើអក្សរសម័យមុនអង្គរដដែល។ លុះមកដល់រាជ្យព្រះបាទយសោវម៌្មទី១​ នាចុង ស.វ.ទី៩ ដើមស.វ.ទី១០ ទើបគេឃើញមានភស្ដុតាង​អក្សរបែបថ្មីមួយបែប។ អក្សរនោះហៅថា «កម្ពុជាក្សរ» មានន័យថា «អក្សរកម្ពុជា»។

យើងតែង​ប្រទះឃើញឃ្លាខ្មែរបុរាណ​ថា ”នេះឝ្លោក៑​នេះគិមន៑ស្រសិរ៑នុកម្វុជាក្ឞ​រ​” ដែលមានន័យថា “ស្លោកនេះ គឺសរសេរដោយអក្សរកម្ពុជា” នៅខាងចុងផ្ទាំង “ខ” នៃ​សិលាចារឹកទ្វេអក្សររបស់ព្រះអង្គ ដែល​ម្ខាងសរសេរ”នេះឝ្លោក៑​នេះគិមន៑ស្រសិរ៑នុកម្វុជាក្ឞ​រ​” ដែលមានន័យថា “ស្លោកនេះ គឺសរសេរដោយអក្សរកម្ពុជា” នៅខាងចុងផ្ទាំង “ខ” នៃ​សិលាចារឹកទ្វេអក្សររបស់ព្រះអង្គ ដែល​ម្ខាងសរសេរ​ជាអក្សរ ”កម្ពុជាក្សរ” និងម្ខាងទៀតសរសេរជាអក្សរ “ទេវនាគរី”។ ក្នុងសិលាចារឹកដដែល​ក៏​មាន​ឃ្លាសំស្ក្រឹត​ដែល​មានសេចក្ដីថា “ព្រះរាជាកម្ពុជា​ដែលមានអានុភាពចាំង​ចែង​បីដូចព្រះសុរិ​យា​ដែលមាននេត្រាដូចផ្កាឈូកបានត្រាស់បង្គាប់ឱ្យចារ​អក្សរនេះ ហៅថា កម្ពុជាក្សរ ”។  “កម្ពុជាក្សរ ” ​បាន​បង្ហាញពីផ្នត់គំនិតខ្មែរបុរាណឱ្យយល់ច្បាស់​ថាអក្សរដែលធ្លាប់ប្រើពីមុនមកជាអក្សរមកពីឥណ្ឌា។ ដូច្នេះហើយ​ទើបមានការកែច្នៃ​​មូលដ្ឋានអក្សរសម័យមុនអង្គរនោះ ឱ្យមានសោភ័ណភាព និងលក្ខណៈបែបខ្មែរនិយម​។ ជាពិសេស វាហាក់បីដូចជា​បង្ហាញ​ពីវិសាល​ភាព និងអំណាចរបស់អាណាចក្រខ្មែរនាពេល​នោះ ក្រោយការបង្រួមបង្រួមប្រទេសនាដើមសម័យអង្គរ​ផង​ដែរ។

គំរូសិលាចារឹក កម្ពុជាក្សរ ក្នុងរាជ្យព្រះបាទយសោវម៌្មទី១

ចាប់ពីរាជ្យព្រះបាទយសោវម៌្មទី១មក យើងពុំឃើញមានសិលាចារឹកនិយាយអំពីឈ្មោះអក្សរខ្មែរទៀត​ទេ។ ចំណែកឯចលនាកែប្រែទម្រង់រូបរាងអក្សរ គឺអាស្រ័យទៅតាមការនិយមរបស់ព្រះរាជា។ ព្រះរាជាអង្គខ្លះនៅតែបន្ដប្រើប្រាស់អក្សរដែលបន្សល់ពីព្រះរាជាអង្គមុន ឯព្រះរាជាអង្គខ្លះទៀតបានកែប្រែទម្រង់អក្សរ​ផ្លូវការ​ក្នុងរាជ្យរបស់ព្រះអង្គដោយផ្អែកលើមូលដ្ឋានអក្សរពីរាជ្យមុនៗដដែល។ ក្រៅពីទម្រង់អក្សរផ្លូវការដែលមាន​ការប្រែប្រួលតាមរាជ្យមហាក្សត្រមួយចំនួននោះ ទម្រង់អក្សរដែលប្រើយ៉ាងសាមញ្ញក្នុងរូបភាព​ជាអក្សរ​ជ្រៀង​ហាក់ពុំមានការប្រែប្រួលអ្វីខ្លាំងនោះឡើយ។

សិលាចារឹក K. 362 មានឃ្លា «នេះឝ្លោកនេះគិមន៑ស្រសិរ៑នុកម្វុជាក្ឞរ»

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!